< ត្រឡប់ទៅធនធានទាំងអស់
ល្បែងបង្កើតខ្លុយខ្យល់បែបបរទេស
សកម្មភាព ៖ ល្បែងបង្កើតខ្លុយខ្យល់បែបបទេស
ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃ និងសាច់ដុំភ្នែក
សិក្សាសង្គម ៖ ចម្រៀងនិងតន្ដ្រី៖ ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិតនិងបទពិសោធន៍ផ្នែកតន្រ្តី
បុរេគណិត ៖ រង្វាស់រង្វល់៖ បញ្ញត្តិស្តីពីរង្វាស់រង្វល់
ភាសាខ្មែរ ៖ ការស្គាល់តួអក្សរ៖ ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង
គោលបំណង
ចិត្តចលភាព ៖ វិជ្ជាសម្ពទា៖ ប្រាប់បានពីរបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងអ្វីមួយ។ បំណិនសម្បទា៖កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលេងល្បែងបានរឹងមាំល្អ។
ចរិយាសម្បទា៖ មានអំណត់ តស៊ូព្យាយាមនិងសប្បាយរីករាយក្នុងពេលលេងអ្វីមួយប្រកបដោយភាពជោគជ័យ។
សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីការទះដៃបន្ទរ ឬគោះសម្ភារនានា តាមចង្វាក់ភ្លេង។
បំណិនសម្បទា៖ ទះដៃបន្ទរ គោះសម្ភារនានាតាមចង្វាក់ភ្លេង។
ចរិយាសម្បទា៖ ស្រឡាញ់ចូលចិត្ត បទភ្លេងនិងចម្រៀង។
បុរេគណិត ៖ វិជ្ជាសម្បទា៖ ប្រាប់ពីបញ្ញត្តិខ្ពស់និងទាប វែងនិងខ្លី។
បំណិនសម្បទា៖ ប្រៀបធៀបខ្ពស់និងទាប វែងនិងខ្លី។
ចរិយាសម្បទា៖ សហការ អំណត់ ឧស្សាព្យាយាមនិងប្រុងប្រយ័ត្នក្នុងការវាស់ និងប្រៀបធៀប
ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ប្រាប់បានពីសូរសំឡេងសត្វឬវត្ថុនានានៅក្នុងបរិស្ថាន។
បំណិនសម្បទា៖ បង្ហាញពីភាពខុសគ្នានៃសូរសំឡេង ។
ចរិយាសម្បទា៖ មានបង្រុងប្រយ័ត្នក្នុងការស្តាប់សូរសំឡេងនិងចូលចិត្ត។
កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ ទុយោរមួយចំនួន ស្កុត ហ្វឺត បន្ទាត់ក្រិត កន្តៃ្រ
ការរៀបចំ ៖ រៀបចំសម្ភារនិងផលិតខ្លុយមួយសម្រាប់បង្ហាញទៅកាន់កុមារមុននឹងចាប់ឱ្យកុមារធ្វើនិងលេងខ្លុយខ្យល់។
សេចក្ដីណែនាំ ៖
- ដំបូងសួរកុមារថាធ្លាប់ស្គាល់ខ្លុយអត់? កុមារថាស្គាល់ ឬមិនស្គាល់។ បើមិនស្គាល់ ប្រាប់កុមារបន្ថែមទៀត។
- ប្រាប់កុមារបន្ថែមទៀតថាថ្ងៃនេះយើងនឹងនាំគ្នាបង្កើតខ្លុយខ្យល់បទេសមួយសម្រាប់លេងជាមួយគ្នាស្របពេលហ្នឹងដែរ គ្រូបង្ហាញខ្លុយខ្យល់ដែលបានធ្វើរួចនេះទៅកាន់កុមារព្រមទាំងផ្លុំលេងឱ្យកុមារស្ដាប់ផងដែរ។
- កូនៗចង់លេងអត់? ចង់ចេះបង្កើតអត់? ចង់ៗៗៗ អ៊ីចឹង តស់ បង្កើតវាទាំងអស់គ្នាណា។
- ប្រាប់កុមារពីរបៀបក្នុងការបង្កើតទៅកុមារជាមុនសិន៖
- យកទុយោរទាំងអស់ដែលបានត្រៀមមកកាត់ម្ដងមួយ ពីវែងបំផុតទៅខ្លីបំផុត ដោយប្រើបន្ទាត់ដែលមានក្រិតវាស់មុននឹងកាត់វា។
- បន្ទាប់មក យកទុយោរទាំងអស់ដែលបានកាត់រួច មកតម្រៀបជាប់គ្នាពីខ្លីទៅវែង ឬពីវែងទៅខ្លី។
- តម្រឹមវាឱ្យបានស្មើល្អ បន្ទាប់ប្រើស្កុតបិទឱ្យបានជាប់មាំល្អ (បិទខាងលើ១ និងខាងក្រោមម១) ជាការស្រេច។
- ចុងក្រោយ អ្នកអាចនាំកុមារផ្លុំខ្លុយខ្យល់លេងបានយ៉ាងសប្បាយជាមួយគ្នាផងដែរ។
- នៅពេលដែលបង្កើតរួច រៀបចំសម្ភារ សម្អាតជាការស្រេច។
ចិត្តចលភាព
សិក្សាសង្គម
បុរេគណិត
ភាសាខ្មែរ