< ត្រឡប់ទៅធនធានទាំងអស់

ល្បែងបង្កើតដើមឈើរបស់ខ្ញុំ


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
កន្ត្រៃ, កាវ, ក្រដាសពណ៌, ក្រដាស
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • សិក្សាសង្គម សិក្សាសង្គម
  • បុរេគណិត បុរេគណិត
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ល្បែងបង្កើតដើមឈើរ  

ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្រឹកហាត់ បង្កើនកម្លាំង និងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិសាច់ដុំភ្នែក៖ 
វិទ្យាសាស្រ្ត ៖ បំណិនអនាម័យ៖ ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារនិងសង្កម៖
សិក្សាសង្កម ៖ បំណិនក្នុងសង្គម៖ ការយល់ដឹងអំពីបរិស្ថានធម្មជាតិនិងវិធីការពារ៖ 
គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈការរយៈការបង្កើតរូបភាព៖
បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖ 
ទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖
ភាសាខ្មែរ ៖ ការប្រើពាក្យតាមវេយ្យករណ៍៖ ការយល់ពីវាក្យស័ព្ទ ឃ្លា និងល្បះ៖ 

គោលបំណង
ចិត្តចលភាព ៖ វិជ្ជាសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទោនឹងងភ្នែកក្នុងពេលធ្វើអ្វីមួយឬលេង ល្បែងបានរឹងមាំល្អ។ 
វិទ្យាសាស្រ្ត ៖ បំណិនសម្បទា៖ ចោលសំរាមនៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ 
សិក្សាសង្កម ៖ បំណិនសម្បទា៖ ជួយសម្អាតបរិស្ថាន ដូចជាការបោសសំរាម និងមិនបន្ទោរបង់ផ្ដេសផ្ដាសជាដើម។ 
វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់… ដើម្បីបង្កើតជារូបភាពផ្សេងៗបាន។ 
បុរេគណិត ៖ បំណិនសម្បទា៖ រាប់ចំនួនលេខ និងយល់ន័យពី១ដល់៣០ឬលើសពីនេះ។ 
បំណិនសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ 
ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ ប្រាប់ពីពាក្យ ឃ្លា ឬល្បះ ​ឱ្យបានត្រឹមត្រូវទៅតាមស្ថានភាព មនុស្សធំដែលមានចំនួនពី៥ទៅ៦ព្យាង្គឬលើសពីនេះ។ 

កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់

រយៈពេល ៣០ នាទី

ឧបករណ៍   ហ្វ្រឺត ដីខ្មៅ ដីខ្មៅពណ៌ បន្ទាត់ ក្រដាសពណ៌ ក្រដាសស កន្រ្តៃ កាវស្អិត (ក្រដាសអាចប្រើក្រដាសដែលសល់ពីគេប្រើរួចក៏បានដែរ)

ការរៀបចំ បង្កើតជាដើមឈើឱ្យបាន២ប្រភេទ សម្រាប់បង្ហាញកុមារ មុននឹងឱ្យកុមារធ្វើដោយខ្លួនឯង។ 

សេចក្ដីណែនាំ៖

  1. សួរកុមារថាស្គាល់ដើមឈើអត់? 
  2. តើដើមឈើមានពណ៌អ្វី? ស្លឹកវាមានពណ៌អ្វី? 
  3. ប្រាប់កុមារថា ពួកគេនឹងទៅធ្វើជាដើមឈើរបស់ខ្លួនបានម្នាក់១ដើម ក្នុងពេលបន្តិចទៀតនេះ។ 
  4. គ្រូបង្ហាញដើមឈើដែលបានធ្វើរួចទៅកាន់កុមារទាំងអស់គ្នាសិន 
  5. ចាប់ផ្ដើមឱ្យកុមារបង្កើត ប្រាបពីរបៀបធ្វើទៅកាន់ទាំងអស់គ្នាជាមុនសិន៖ 

សម្រាប់កុមារដែលមានអាយុ៥ឆ្នាំ

សម្រាប់កុមារដែលមានអាយុ៤ឆ្នាំ 

  1. ល្បែងនេះ គ្រាន់តែលេងប៉ុណ្ណឹងជាការស្រេច