< ត្រឡប់ទៅធនធានទាំងអស់

​ល្បែងបង្កើតតន្ត្រីជាមួយដប (កែវ)


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
ដប, កន្ត្រៃ, ចង្កឹះ, ប៊ិកហ្វឺត, ដបទឹកសុទ្ធ, ម្សៅពណ៌, បន្ទាត់, ស្លាបព្រា, ឡាវ
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • សិក្សាសង្គម សិក្សាសង្គម
  • បុរេគណិត បុរេគណិត
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ៖ ​ល្បែងបង្កើតតន្ត្រីជាមួយដប (កែវ) 

ចិត្តចលភាព ៖ បំណិនចលនាតូច៖ 
ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក
សិក្សាសង្គម ៖ ចម្រៀង និងតន្ដ្រី៖ ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិតនិងបទពិសោធន៍ផ្នែកតន្រ្តី
បុរេគណិត ៖ រង្វាស់រង្វល់៖ បញ្ញត្តិស្តីពីរង្វាស់រង្វល់
ភាសាខ្មែរ ៖ ការស្គាល់តួអក្សរ៖ ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង

គោលបំណង
ចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលេងល្បែងបានរឹងមាំល្អ។ 
សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីការទះដៃបន្ទរ ឬគោះសម្ភារនានា តាមចង្វាក់ភ្លេង។ _
បំណិនសម្បទា៖ ទះដៃបន្ទរ គោះសម្ភារនានាតាមចង្វាក់ភ្លេង។ 
បុរេគណិត ៖ វិជ្ជាសម្បទា៖ ប្រាប់ពីបញ្ញត្តិខ្ពស់និងទាប វែងនិងខ្លី។ 
បំណិនសម្បទា៖ ប្រៀបធៀបខ្ពស់និងទាប វែងនិងខ្លី។ 
ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ប្រាប់បានពីសូរសំឡេងសត្វឬវត្ថុនានានៅក្នុងបរិស្ថាន
បំណិនសម្បទា៖ បង្ហាញពីភាពខុសគ្នានៃសូរសំឡេង 

កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់

រយៈពេល ៣០ នាទី

ឧបករណ៍ សម្ភារដែលត្រូវត្រៀមមានដូចជា៖ ដប (កែវ)​ ចំនួន៥ កន្រ្តៃ ស្លាបព្រាដែក ឬចង្កឹះដែក បន្ទាត់សម្រាប់វាស់ ឬក្រិត ហ្វឺតសម្រាប់គូសក្រិត ម្សៅពណ៌ ដបទឹកសុទ្ធ ចំនួន១ និងឡាវ សម្រាប់ចាក់ទឹកពណ៌ចូលក្នុងដប (កែវ)។ 

ការរៀបចំ គ្រូត្រូវរៀបចំសម្ភារដែលបានរៀបរាប់ខាងលើឱ្យរួចជាការស្រេច មុននឹងចាប់ផ្ដើមលេងល្បែងនេះ។ 

បញ្ជាក់៖ ល្បែងនេះ អ្នកអាចត្រៀមដបច្រើនជាងនេះក៏បានដែរ ទឹកពណ៌ផ្សេងក៏បានដែរ ឬច្រើនពណ៌ក្នុងពេលតែមួយក៏បានដែរ។ 

សេចក្ដីណែនាំ ៖ 

  1. ដំបូងសួរកុមារថា តើកូនៗស្កាល់ឧបករណ៍ភ្លេងខ្មែរដែរឬទេ? បើស្គាល់មានអ្វីខ្លះ? កុមារអាចរៀបរាប់ប្រាប់គ្រូ បានប៉ុណ្ណាយកប៉ុណ្ណឹង។ 
  2. បើសិនកុមារស្គាល់បានតិច គ្រូអាចប្រាប់កុមារបន្ថែមពីឧបករណ៍ភ្លេងខ្មែរ ឱ្យបានច្រើនជាងហ្នឹងកាន់តែល្អផងដែរ។ 
  3. ប្រាប់កុមារថា ថ្ងៃនេះគ្រូនឹងនាំកូនៗទៅលេងគោះសំឡេងភ្លេងជាមួយគ្នា 
  4. នៅខាងក្រោមនេះជារបៀបធ្វើវា៖ 
  1. ប្រាប់ឱ្យកុមារ កុំគោះខ្លាំងពេក និងស្ដាប់សំឡេងផងដែរមានសំឡេងខុសគ្នាអត់?