< ត្រឡប់ទៅធនធានទាំងអស់
ល្បែងផលិតធុងសំរាម
សកម្មភាព ៖ ល្បែងផលិតធុងសំរាម
ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់ បង្កើនកម្លាំង និងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក
វិទ្យាសាស្រ្ត ៖ បំណិនអនាម័យ៖ ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារនិងសង្កម
សិក្សាសង្កម ៖ បំណិនក្នុងសង្គម៖ ការយល់ដឹងអំពីបរិស្ថានធម្មជាតិនិងវិធីការពារ
គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព
បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញ
ទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖
ភាសាខ្មែរ ៖ ការប្រើពាក្យតាមវេយ្យាករណ៍៖ ការយល់ពីវាក្យស័ព្ទ ឃ្លា និងល្បះ
គោលបំណង
ចិត្តចលភាព៖ វិជ្ជាសម្បទា៖កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹង
និងសម្របសម្រួលទៅនឹងងភ្នែកក្នុងពេលធ្វើអ្វីមួយឬលេងល្បែងបានរឹងមាំល្អ។
វិទ្យាសាស្រ្ត ៖ បំណិនសម្បទា៖ ចោលសំរាមនៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ
សិក្សាសង្កម ៖ បំណិនសម្បទា៖ ជួយសម្អាតបរិស្ថាន ដូចជាការបោសសំរាម និងមិនបន្ទោរបង់ផ្ដេសផ្ដាសជាដើម
វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់…
ដើម្បីបង្កើតជារូបភាពផ្សេងៗបាន។
បុរេគណិត ៖ បំណិនសម្បទា៖ រាប់ចំនួនលេខ និងយល់ន័យពី១ដល់៣០ឬលើសពីនេះ។
វិជ្ជាសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។
ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ ប្រាប់ពីពាក្យ ឃ្លា ឬល្បះ ឱ្យបានត្រឹមត្រូវទៅតាមស្ថានភាព មនុស្សធំដែលមានចំនួនពី៥ទៅ៦ព្យាង្គឬលើសពីនេះ។
កម្រិតសិក្សា ៖ខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ កំប៉ុងមី ២(សម្រាប់ធុងសំរាម១) ក្រដាសសន្លឹកកិច្ចការធុងសំរាម ក្រដាសកេស ហ្វ្រឺតឬប៊ិក ឈើការ៉េម ដែកកឹប កាំភ្លើងបាញ់កាវ កន្រ្កៃ កាំបិត និងក្រដាសរាមពណ៌។
ការរៀបចំ ៖ បង្កើតធុងសំរា១ឬ២ រួចរាល់ សម្រាប់បង្ហាញកុមារ មុនពេលឱ្យពួកគេបង្កើតដោយខ្លួនឯង។
សេចក្ដីណែនាំ ៖
- គ្រូសួរកុមារ តើកូនៗស្គាល់សំរាមដែរឬទេ? សំរាមមានប៉ុន្មានប្រភេទ?
- បង្ហាញធុងសំរាមដែលបានធ្វើរួច និងពន្យល់ពួកគេ ពីអត្ថប្រយោជន៍នៃធុងសំរាមឱ្យបានច្បាស់
- ប្រាប់កុមារទាំងអស់ថា នឹងមានការធ្វើធុងសំរាមខ្លួនឯងបន្តិចទៀត
- ប្រាប់ពីរបៀបធ្វើម្ដងមួយជំហានៗ និងមួយៗ ទៅកាន់កុមារទាំងអស់
- សម្រាប់កុមារប្រសិនច្រើនពេក យើងអាចចែកកុមារទៅជាក្រុមៗដែលមានសមាជិកល្មមនឹងអាចជួយគ្នាក្នុងការធ្ចើវាផងដែរ
- យកកំប៉ុងមី២ ដាក់ត្រួតលើគ្នា និងប្រើហ្វ្រឺតគួសចំណាំនៅលើកំប៉ុងដែលនៅខាងក្នុង ឱ្យស្មើនឹងកំប៉ុងខាងក្រៅ ហើយកាត់វាឱ្យស្មើល្អ និងទុកវាមួយអន្លើសិន។
- កាត់ក្រដាសរាមពណ៌ និងបិទរុំនៅលើកំប៉ុងមីដែលមិនកាត់ ឬកំប៉ុងខាងក្រៅឱ្យបានស្អាត ស្មើល្អ ដោយប្រើដែកកឹបឬកាវស្អិតបិទក៏បាន។
- កាត់ក្រដាសសន្លឹកកិច្ចកាដែលមានរូបធុងសំរាម១ និងកាត់យកតែផ្នែកកណ្ដាល ទៅបិទជាមួយនឹងកំប៉ុងដែលមានបិទក្រដាសពណ៌មុនហ្នឹង ដោយប្រើកាវស្អិតបាន
- កាត់ក្រដាសកេសជារង្វង់ឱ្យស្មើនឹងមាត់កំប៉ុងមីដែលនៅខាងក្រៅ (ប្រើកំប៉ុងមីសម្រាប់វាស់ក៏បានដែរ) រួចទុកវាមួយអន្លើសិន
- កំប៉ុងមីផ្នែគខាងក្រៅ ត្រូវចោះរុន្ធមួយ ផ្នែកខាងក្រោមនៃកំប៉ុងមី សម្រាប់ដាក់ឈើការ៉េមចូល (ឈើនេះសម្រាប់ជាន់ឬសង្កត់ឱ្យធុងសំរាមផ្នែកខាងក្នុងចេញមកលើ) ឈើត្រូវដាក់ឱ្យកប់ ទាល់តែទាល់ឈើ
- កាត់ក្រដាសកេសឱ្យតូចប៉ុនម្រាមចុងដៃមួយសម្រាប់បិទជាប់ជាមួយចុងឈើការ៉េម បន្ទាប់មកបិទជាប់នឹងគូទរបស់ធុងសំរាមផ្នែកខាងក្នុង (សម្រាប់ពេលជាន់ឈើហ្នឹងទៅ គម្របធុងសំរាមបើកចេញទៅលើ) បិទដោយប្រើកាវទាន កាំភ្លើងបាញ់កាវ
- យកក្រដាសកេសដែលមានរាងរង្វង់ ធ្វើជាគម្រប ដោយកាត់ក្រដាសរាមតូចពីរ ដែលដូចជាខ្សែ បិទគម្របជាមួយនឹងធុងផ្នែកខាងក្រៅ
- ចុងក្រោយ នៅពេលដែលអ្នកជាន់ឈើការ៉េមហ្នឹងទៅ វានឹងរុញធុងផ្នែកខាងក្នុងឱ្យឡើងមកលើ ដែលធ្វើឱ្យគម្របធុងសំរាមក៏បានបើលដែរ។
- របៀបធ្វើធុងសំរាម គឺមានតែប៉ុណ្ណឹងទេ ជាការស្រេច។
- ល្បែងនេះមិនបានលេងច្រើនទេ គ្រាន់តែបង្រៀនកុមារឱ្យបានយល់ពីការផលិតធុងសំរាម និងប្រាប់ពីការចោលសំរាមឱ្យបានត្រឹមត្រូវជាការស្រេច។
ចិត្តចលភាព
វិទ្យាសាស្រ្ត
សិក្សាសង្គម
បុរេគណិត
ភាសាខ្មែរ