< ត្រឡប់ទៅធនធានទាំងអស់
ល្បែងបង្កើតបង្ក្រង់ភ្លេង
សកម្មភាព ៖ ល្បែងបង្កើតចង្រង់ភ្លេង
ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក
សិក្សាសង្គម ៖ ចម្រៀងនិងតន្ដ្រី៖ ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិតនិងបទពិសោធន៍ផ្នែកតន្រ្តី
៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយការបង្កើតរូបភាព
៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព
ភាសាខ្មែរ ៖ ការស្គាល់តួអក្សរ៖ ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង
គោលបំណង
ចិត្តចលភាព ៖ បំណិនសម្បទា៖ ប្រាប់បានពីរបៀបធ្វើចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងអ្វីមួយ។
សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីការទះដៃបន្ទរ ឬគោះសម្ភារនានា តាមចង្វាក់ភ្លេង។
បំណិនសម្បទា៖ ទះដៃបន្ទរ គោះសម្ភារនានាតាមចង្វាក់ភ្លេង។
វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទបត់… ដើម្បីបង្កើតជារូបភាពផ្សេងៗ។
ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីសូរសំឡេងសត្វឬវត្ថុនានានៅក្នុងបរិស្ថាន
បំណិនសម្បទា៖ បង្ហាញពីភាពខុសគ្នានៃសូរសំឡេង
កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ សម្ភារដែលត្រូវត្រៀមដូចជា៖កាំភ្លើងបាញ់កាវ ចានស្នោគ្រាប់គ្រួស ឬគ្រាប់ធញ្ញជាតិ គម្របដប បន្ទាត់ ហ្វឺត និងកាំបិត។
ការរៀបចំ ៖ បង្កើតចង្រង់ភ្លេងមួយសម្រាប់បង្ហាញទៅកាន់កុមារ មុននឹងឱ្យកុមារចាប់ផ្ដើមលេង ឬបង្កើត នៅក្នុងថ្នាក់ទាំងអស់គ្នា។
សេចក្ដីណែនាំ ៖
- ដំបូងសួរកុមារពីឧបករណ៍តន្រ្តីជាមុនសិន ថាតើកុមារស្គាល់វាបានប៉ុន្មាន? ឱ្យកុមាររៀបរាប់ពីឧបករណ៌តន្រ្តីដែលពួកគេស្គាល់ ថាស្គាល់បានប៉ុណ្ណា?
- ប្រាប់កុមារទាំងអស់ថា ថ្ងៃនេះពួកយើងនឹងបង្កើតឧបករណ៍តន្ត្រីមួយដែលមានឈ្មោះថា ចង្រង់ភ្លេង។
- ចាប់ផ្ដើមប្រាប់កុមារពីរបៀបនៃការធ្វើចង្រង់ភ្លេងដោយខ្លួនឯង
- ចានស្នោ គូសនៅចំពាក់កណ្ដាលចានស្នោ
- កាត់វាជាពីរចំណែក រួចដាក់វាបែរខ្នងដាក់គ្នា
- បិទវានៅខាងខ្នងចានស្នោដែលបានកាត់មុនហ្នឹងដោយកាំភ្លើងបាញ់កាវ
- ដាក់គ្រាប់ធញ្ញជាតិ២ឬ៣គ្រាប់ទៅក្នុងគម្របដប
- ដាក់វាគ្របចូលគ្នានិងបាញ់កាវបិទវាឱ្យជាប់
- ចាប់ផ្ដើមបិទភ្ជាប់គម្របដបដែលបានដាក់គ្រាប់ធញ្ញជាតិចូលមុនហ្នឹងទាំង៥នៅចន្លោះខ្នងចានស្នោដោយប្រើកាំភ្លើងបាញ់កាវឱ្យបានរឹងមាំ។
- បញ្ជាក់ កន្លែងនេះ អ្នកអាចដាក់លើសពី៥ក៏បានដែរ តាមការចូលចិត្តរបស់អ្នក។
ចិត្តចលភាព
សិក្សាសង្គម
ភាសាខ្មែរ