< ត្រឡប់ទៅធនធានទាំងអស់

ល្បែងបង្កើតហ្គីតា


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
កន្ត្រៃ, ខ្សែ, ប៊ិកហ្វឺត, ដបទឹកសុទ្ធ, ឧបករណ៍ចោះរន្ធ, កាំបិត, ឈើចង្កឹះ
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • សិក្សាសង្គម សិក្សាសង្គម
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ៖ ​ល្បែងបង្កើតហ្គីតា

ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក 
សិក្សាសង្គម ៖ ចម្រៀងនិងតន្ដ្រី៖ ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិតនិងបទពិសោធន៍ផ្នែកតន្រ្តី 
៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយការបង្កើតរូបភាព
៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព 
ភាសាខ្មែរ ៖ ការស្គាល់តួអក្សរ៖ ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង 

គោលបំណង
ចិត្តចលភាព ៖ បំណិនសម្បទា៖ ប្រាប់បានពីរបៀបធ្វើចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងអ្វីមួយ។ 
សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីការទះដៃបន្ទរ ឬគោះសម្ភារនានា តាមចង្វាក់ភ្លេង។
បំណិនសម្បទា៖ ទះដៃបន្ទរ គោះសម្ភារនានាតាមចង្វាក់ភ្លេង។
វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទបត់ ដើម្បីបង្កើតជារូបភាពផ្សេងៗ។  
ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ប្រាប់បានពីសូរសំឡេងសត្វឬវត្ថុនានានៅក្នុងបរិស្ថាន
បំណិនសម្បទា៖ បង្ហាញពីភាពខុសគ្នានៃសូរសំឡេង 

កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់

រយៈពេល ៣០ នាទី

ឧបករណ៍ សម្ភារដែលត្រូវត្រៀមមាន៖ ដបទឹកសុទ្ធធំ ក្បាលមាន់ចោះរន្ធ ហ្វឺត កាំបិត ចង្កឹះ ខ្សែ កន្ត្រៃ

ការរៀបចំ បង្កើតជាហ្គីតាមួយសម្រាប់បង្ហាញទៅកាន់កុមារ មុននឹងឱ្យកុមារចាប់ផ្ដើមលេង ឬបង្កើត នៅក្នុងថ្នាក់ទាំងអស់គ្នា។ 

សេចក្ដីណែនាំ ៖ 

  1. ដំបូងសួរកុមារពីឧបករណ៍តន្រ្តីជាមុនសិន ថាតើកុមារស្គាល់វាបានប៉ុន្មាន​? តើកូនៗស្គាល់ហ្គីតាដែរឬទេ? 
  2. ប្រាប់កុមារទាំងអស់ថា ថ្ងៃនេះពួកយើងនឹងបង្កើតឧបករណ៍តន្ត្រីមួយដែលមានឈ្មោះថា ហ្គីតា។ 
  3. ចាប់ផ្ដើមប្រាប់កុមារពីរបៀបនៃការធ្វើហ្គីតាដោយខ្លួនឯង 
  1. ការបង្កើតហ្គីតានេះ វាមិនមែនជាការបង្កើតឱ្យដូចជារបស់ពិតនោះទេ គ្រាន់តែប្រដៀង និងអាចលេងបានតែប៉ុណ្ណោះ។ 
  2. អ្នកអាចបង្កើតដោយប្រើដបទឹកសុទ្ធនិងសម្ភារផ្សេងៗទៀតក៏បានដែរ សម្ភារដែលអ្នកអាចឬងាយនឹងរកបានផងដែរ។