< ត្រឡប់ទៅធនធានទាំងអស់

ល្បែងបង្កើតព្យាណូម្រាមដៃ


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
កាវ, កៅស៊ូកង, ដង្គៀបខ្មៅ, ឈើចង្កឹះ, ដង្កាប់, ដែកកឹប, បន្ទះក្តារ, គម្របធុងនំ
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • សិក្សាសង្គម សិក្សាសង្គម
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ៖ ​ល្បែងបង្កើតព្យាណូ 

ចិត្តចលភាព ៖ បំណិនចលនាតូច៖ រហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក 
សិក្សាសង្គម ៖ ចម្រៀងនិងតន្ដ្រី៖ ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិតនិងបទពិសោធន៍ផ្នែកតន្រ្តី 
៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព។ភាសាខ្មែរ ៖ ការស្គាល់តួអក្សរ៖ ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង។

គោលបំណង
ចិត្តចលភាព ៖ បំណិនសម្បទា៖ ប្រាប់បានពីរបៀបធ្វើចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងអ្វីមួយ។ 
សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីការទះដៃបន្ទរ ឬគោះសម្ភារនានា តាមចង្វាក់ភ្លេង។
បំណិនសម្បទា៖ ទះដៃបន្ទរ គោះសម្ភារនានាតាមចង្វាក់ភ្លេង។
ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីសូរសំឡេងសត្វឬវត្ថុនានានៅក្នុងបរិស្ថាន។
បំណិនសម្បទា៖ បង្ហាញពីភាពខុសគ្នានៃសូរសំឡេង ។

កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់

រយៈពេល ៣០ នាទី

ឧបករណ៍ ៖
របៀបទី១៖ បន្ទះក្ដារ កាំភ្លើងបាញ់កាវ តង្គៀបគាបសក់ ឈើចង្កឹះ ដង្កាប់ មេដែកកឹបនិងគម្របធុងនំ បើមាន។របៀបទី២៖ មាន បន្ទះក្ដារ តង្គៀបគាបសក់ កៅស៊ូ ចង្កឹះ ដបទឹកសុទ្ធជាដើម… 

ការរៀបចំ បង្កើតជាព្យាណូមួយសម្រាប់បង្ហាញទៅកាន់កុមារ មុននឹងឱ្យកុមារចាប់ផ្ដើមលេង ឬបង្កើត។ 

សេចក្ដីណែនាំ ៖ 

  1. ដំបូងសួរកុមារពីឧបករណ៍តន្រ្តីជាមុនសិន ថាតើកុមារស្គាល់វាបានប៉ុន្មាន​? តើកូនៗស្គាល់ព្យាណូដែរឬទេ? 
  2. ប្រាប់កុមារទាំងអស់ថា ថ្ងៃនេះពួកយើងនឹងបង្កើតឧបករណ៍តន្ត្រីមួយដែលមានឈ្មោះថា ព្យាណូ។ 
  3. តើកូនៗចង់ចេះបង្កើតព្យាណូដែរឬទេ? 
  4. គ្រូបង្ហាញព្យាណូដែលគ្រូបានបង្កើតនិងបានត្រៀមសម្រាប់បង្ហាញនិងប្រាប់ពីរបៀបធ្វើវាទៅកាន់កុមារជាមុនសិនដែរ ។
  5. ព្យាណូមាន២ប្រភេទ 

នេះជាប្រភេទទី១៖ 

នេះជាប្រភេទទី2៖ 

  1. នាំកុមារលេងសាកល្បងជាមួយព្យាណូដែលពួកគេបានធ្វើរួចម្នាក់ម្ដងៗជាការស្រេច។