< ត្រឡប់ទៅធនធានទាំងអស់

ល្បែង ធ្វើអំបិលក្រាម


20-30 នាទី
មិនកំណត់ចំនួន
៥ឆ្នាំ លើស
ខ្សែ, កែវ, salt, water
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ៖ ល្បែង ធ្វើអំបិលក្រាម
វិទ្យាសាស្រ្ត​
បំណិនពិចារណា (ការយល់ដឹងហេតុ និងផល តាមរយការពិសោធន៍)
ការរស់នៅប្រចាំថ្ងៃ(ការស្វែងយល់ដោយសង្កេត)
ភាសាខ្មែរ​

ការប្រើពាក្យតាមវេយ្យាករណ៍ (ការយល់ដឹងពីវក្យស័ព្ទរបស់ពាក្យឃ្លា និងល្បះ)។

គោលបំណង

(វិទ្យាសាស្រ្ត) ប្រាប់ពីលក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។
ប្រាប់ពីសកម្មភាពដែលជះឥទ្ធិពលដូចជា ព្រះអាទិត្យកំដៅទឹក រំហួត។
ប្រាប់បានពីរបៀបនៃការពិសោធន៍ និងស្វែងយល់ពីរបរិស្ថាន។
(ភាសាខ្មែរ)   កុមារអាចប្រាប់ពីវត្ថុនានា ដែលធ្លាប់ស្គាល់ចំនួន៥ ឬលើសពីនេះ។
ប្រាប់បានពីពាក្យ ឬ ឃ្លាដែលទាក់ទងពីសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់
មួយចំនួន។   
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី 

ឧបករណ៍ ៖ សម្ភារដែលត្រូវការប្រើប្រាស់មាន៖ 

ការរៀបចំ

១. រៀនពីរបៀបធ្វើអំបិលដូចនៅខេត្តកំពត។ 

២. រៀនរបៀបធ្វើការពិសោធន៍។

៣. លាយអំបិលបន្តិចជាមួយទឹកដើម្បីឱ្យក្មេងៗទាំងអស់ភ្លក់។
៤. លាយអំបិលប្រហែល២កែវ សម្រាប់ធ្វើការពិសោធន៍។

សេក្ដីណែនាំ៖ 

  1. ចូររំលឹកក្មេងៗទាំងអស់ពីការធ្វើអំបិលគឺជាការងារមួយដែលលោកគ្រូសុខធ្លាប់ធ្វើនៅក្នុងសៀវភៅរឿង  តើអ្នកចង់ធ្វើការងារអ្វី?។ ប្រាប់ក្មេងៗថាប្រជាជនខ្មែរធ្វើអំបិលនៅខេត្តកំពតដែលជាខេត្តល្បីល្បាញ
    ខ្លាំងណាស់នៅក្នុងពិភពលោក។ 
  2. កាន់ទឹកក្នុងកែវដែលដាក់អំបិលតិចៗនឹងឱ្យក្មេងៗភ្លក់ថាប្រៃដូចជាទឹកសមុទ្រ។ 
  3. ពន្យល់ប្រាប់ថាអំបិលបានមកពីទឹកសមុទ្រដោយការរំហួតដោយពន្លឺថ្ងៃ ដែលប្រជាជនខ្មែរធ្វើវានៅខេត្ត
    កំពត។ 
  4. សរសេរពាក្យថា «រំហួត» នៅលើក្ដារខៀន និងប្រាប់ពួកគេថា ពាក្យហ្នឹងមានន័យយ៉ាងដូចម្តេច? 
  5. ចូរឱ្យពួកគេនិយាយតាមពាក្យថា «រំហួត» ។
  6. ពន្យល់ពួកគេពីពាក្យ រំហួត ។

ការរំហួត៖ ព្រះអាទិត្យកំដៅទឹក ហើយប្រែក្លាយវាទៅជាឧស្ម័ន។ ឧស្ម័នប្រៀបដូចជាខ្យល់អញ្ចឹង ប៉ុន្តែ
ស្រាលជាងឧស្ម័ន ដូច្នេះវាឡើងទៅលើមេឃ ហើយមានទឹកតិចនៅក្នុងកែវ/ពែងរហូតដល់ទឹកអស់
ហើយនៅសល់តែអំបិលប៉ុណ្ណោះ។

  1. ប្រាប់ក្មេងៗទាំងអស់ថាពួកគេទាំងអស់នឹងធ្វើការពិសោធន៍មួយដែលនិយាយពីដំណើរការរំហួត​ និង
    របៀបធ្វើអំបិល។
  2. ដំបូងប្រាប់ពួកគេពីវិធីលាយអំបិលទៅក្នុងទឹកយ៉ាងដូចម្តេច ដើម្បីធ្វើជាទឹកសមុទ្រ 
  3. កាន់ទឹកអំបិលដែលបានលាយសម្រាប់ឱ្យក្មេងៗភ្លក់ ឱ្យពួកគេភ្លក់ទាំងអស់គ្នាថាវាមានរសជាតិប្រៃអត់។ 
  4. ពន្យល់ថាអ្នកនឹងធ្វើការពិសោធន៍នៅខាងមុខថ្នាក់របស់អ្នក
    1. ដាក់ទឹកកន្លះលីត្រក្នុងឆ្នាំង ដាក់អំបិល២ខាំ ចូលក្នុងឆ្នាំង 
    2. ដាំវាឱ្យពុះ កូរវាឱ្យសព្វ តែកុំឱ្យអំបិលនោះរលាយទាំងអស់ពេក ពោលគឺ រលាយតែ៨០ភាគរយបានហើយ  
    3. យកលួសពណ៌ដែលបានត្រៀមទុក មកធ្វើជារូបរាងផ្សេងៗ ដែលខ្លួនស្រឡាញ់ចូលចិត្ត តែបើគ្មានលួសពណ៌ទេ អាចប្រើលួសធម្មតាដោយយកអំបោះពណ៌រុំ ដើម្បីបានជាលួសពណ៌។ 
    4. បន្ទាប់មករូបរាងដែលបានធ្វើរួចត្រូវចងជាមួយខ្សែ និងឈើចង្កាក់ដោយត្រូវប្រមាណខ្សែល្មមនឹងជម្រៅកែវទាំងពីរនោះ 
    5. ដាក់លួសទាំងនោះ ទៅក្នុងកែវទាំងពីរ បន្ទាប់ដាក់ទឹកអំបិលដែលក្នុងឆ្នាំង ហើយនៅក្ដីនោះ ចូលទៅក្នុងកែវទាំងពីរ ឱ្យពេញៗតែម្ដង 
    6. ទុកកែវទាំងពីរនៅកន្លែងកម្ដៅថ្ងៃ
    7. រយៈពេល២ ទៅ៣ម៉ោង អ្នកនឹងបាបឃើញអំបិលក្រាមជាប់ជាមួយលួសពណ៌ទាំងនោះ បន្ទាប់ពីអ្នកលើកវាឡើង។ 
  5. ប្រាប់ពួកគេថាត្រូវមើលដោយយកចិត្តទុកដាក់កែវ ថាវានៅចំកម្ដៅថ្ងៃដែរឬទេ។