ធនធានទាំងអស់

ពិសោធន៍កងផ្សែង

ប្រភេទសកម្មភាព
កម្មវិធីសិក្សា ,

សកម្មភាព ៖ ល្បែងពិសោធន៍កងផ្សែង ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃ និងសាច់ដុំភ្នែក  វិទ្យាសាស្រ្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់និងការសង្កេត៖ គោលបំណង ចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលែងល្បែងបានរឹងមាំល្អ។  វិទ្យាសាស្រ្ត ៖ វិជ្ជាសម្បទា៖ ពិសោធន៍និងស្វែងយល់ដោយប្រើប្រាស់សម្ភារផ្សេងៗនៅក្នុងការលេងដូចជា៖ លិច អណ្ដែត ជ្រាបទឹក និងមិនជ្រាបទឹក វត្ថុរលាយនិងមិនរលាយ ការលាយពណ៌ បណ្ដុះគ្រាប់ធញ្ញជាតិ ខ្យល់ជាដើម…។  កម្រិតសិក្សា ៖ មធ្យមនិងខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ មានធូប ដែកកេះ ដបជ័រធំឬតូច  ការរៀបចំ ៖ ត្រៀមសម្ភារដែលត្រៀមនឹងពិសោធន៍ឱ្យបានរួចរាល់ ជៀសវាងភ្លេចសម្ភារណាមួយ។  សេចក្ដីណែនាំ ៖ 

ល្បែងបាត់ខ្លួននៅក្នុងទឹក

កម្មវិធីសិក្សា

សកម្មភាព ៖ ​ល្បែងបាត់ខ្លួននៅក្នុងទឹក វិទ្យាសាស្រ្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់និងការសង្កេត៖ គោលបំណងវិទ្យាសាស្រ្ត ៖ វិជ្ជាសម្បទា៖ ពិសោធន៍និងស្វែងយល់ដោយប្រើប្រាស់សម្ភារផ្សេងៗនៅក្នុងការលេងដូចជា៖ លិច អណ្ដែត ជ្រាបទឹក និងមិនជ្រាបទឹក វត្ថុរលាយនិងមិនរលាយ ការលាយពណ៌ បណ្ដុះគ្រាប់ធញ្ញជាតិ ខ្យល់ជាដើម…។  កម្រិតសិក្សា ៖ មធ្យមនិងខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ឡាំងទឹក ដបទឹក ក្រដាសរូបភាពមនុស្សឬសត្វផ្សេងៗ (ដែលរូបភាពផ្សេងៗអាចទាញយកក្នុងគេហទំព័ររបស់យើងបាន Rermork.org) ការរៀបចំ ៖ គ្រូត្រូវរៀបចំសម្ភារដែលបានរៀបរាប់ខាងលើឱ្យបានគ្រប់គ្រាន់ មុននឹងចាប់ផ្ដើមលេងល្បែងនេះ ជៀសវាងកុំឱ្យមានការខ្វះខាតនិងភ្លេចសម្ភារអ្វីមួយនៅពេលកំពុងលេង​។  សេចក្ដីណែនាំ ៖  ប្រាប់បានពីការពិសោធន៍ថា ហេតុអ្វីបានជារូបភាពអាចបាត់ខ្លួននៅក្នុងឡាំងទឹកបែបហ្នឹង?  វិធីងាយៗដើម្បីស្រមៃ៖ ពន្លឺគឺដូចជាបាល់តូចៗដែលផ្ទុកនូវអ្វីដែលយើងមើលឃើញ។ ពេលខ្លះ បាល់ទាំងនោះលោតផ្លោះនៅខាងក្នុងទឹកជំនួសឱ្យការចេញមកក្រៅ។ ពេលនោះភ្នែករបស់យើងមិនអាចមើលឃើញវត្ថុនោះទេ ដូច្នេះវាហាក់ដូចជាបាត់ខ្លួន!

ល្បែង ធ្វើអំបិលក្រាម

សកម្មភាព ៖ ល្បែង ធ្វើអំបិលក្រាមវិទ្យាសាស្រ្ត​ បំណិនពិចារណា (ការយល់ដឹងហេតុ និងផល តាមរយការពិសោធន៍)ការរស់នៅប្រចាំថ្ងៃ(ការស្វែងយល់ដោយសង្កេត)ភាសាខ្មែរ​ ការប្រើពាក្យតាមវេយ្យាករណ៍ (ការយល់ដឹងពីវក្យស័ព្ទរបស់ពាក្យឃ្លា និងល្បះ)។ គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់ពីលក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។ប្រាប់ពីសកម្មភាពដែលជះឥទ្ធិពលដូចជា ព្រះអាទិត្យកំដៅទឹក រំហួត។ប្រាប់បានពីរបៀបនៃការពិសោធន៍ និងស្វែងយល់ពីរបរិស្ថាន។(ភាសាខ្មែរ)   កុមារអាចប្រាប់ពីវត្ថុនានា ដែលធ្លាប់ស្គាល់ចំនួន៥ ឬលើសពីនេះ។ប្រាប់បានពីពាក្យ ឬ ឃ្លាដែលទាក់ទងពីសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន។   កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សម្ភារដែលត្រូវការប្រើប្រាស់មាន៖  ការរៀបចំ ៖ ១. រៀនពីរបៀបធ្វើអំបិលដូចនៅខេត្តកំពត។  ២. រៀនរបៀបធ្វើការពិសោធន៍។ ៣. លាយអំបិលបន្តិចជាមួយទឹកដើម្បីឱ្យក្មេងៗទាំងអស់ភ្លក់។៤. លាយអំបិលប្រហែល២កែវ សម្រាប់ធ្វើការពិសោធន៍។ សេក្ដីណែនាំ៖  ការរំហួត៖ ព្រះអាទិត្យកំដៅទឹក ហើយប្រែក្លាយវាទៅជាឧស្ម័ន។ ឧស្ម័នប្រៀបដូចជាខ្យល់អញ្ចឹង ប៉ុន្តែស្រាលជាងឧស្ម័ន ដូច្នេះវាឡើងទៅលើមេឃ ហើយមានទឹកតិចនៅក្នុងកែវ/ពែងរហូតដល់ទឹកអស់ហើយនៅសល់តែអំបិលប៉ុណ្ណោះ។