< ត្រឡប់ទៅធនធានទាំងអស់
ល្បែងការងារផ្ទះ
សកម្មភាព ៖ ល្បែងការងារផ្ទះ
សិក្សាសង្កម
គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)
ភាសាខ្មែរ
សន្ទនាដោយប្រើពាក្យ ឬឃ្លាសមស្របតាមវ័យ(ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា)
ស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាម)
បំណិនទំនាក់ទំនង(បំណិនរស់នៅក្នុងសង្គម និងទំនាក់ទំនងវិជ្ជមានជាមួយមនុស្សជុំវិញ)
គោលបំណង ៖
(សិក្សាសង្គម) ប្រាប់ពីរបៀបគូរ ផាត់ពណ៌ដើម្បីបង្កើតជារូបភាពផ្សេងៗ។
(ភាសាខ្មែរ) ប្រាប់ពីសកម្មភាពនានាដែលខ្លួនបានធ្វើកន្លងមកទៅកាន់មិត្តភក្តិ ឬមនុស្សធំ។
ប្រាប់បានខ្លះពីដំណើររឿង តាមរយះការសរសេរពាក្យដាក់លើក្តាខៀនដែលបានបង្ហាញ ឬ
សួរសំណួរ។
ប្រាប់បានពីការងារងាយៗមួយចំនួនដូចជាការឱ្យចំណីសត្វ ស្រោចដំណាំ បោសសំអាត ការងារផ្ទះបាយជាដើម។
កម្រិត ៖ មធ្យម ទាប ខ្ពស់
រយៈពេល ៖ ៣០នាទី
ឧបករណ៍ ៖ សៀវភៅ តើអ្នកពូកែអី?
ការរៀបចំ ៖ រៀបចំរួចជាស្រេចនូវក្រដាសសម្រាប់គូររូប និងខ្មៅដៃ ខ្មៅដៃពណ៌។
សេចក្ដីណែនាំ៖
- ថ្ងៃនេះអ្នកគ្រូនឹងអានរឿង ៉តើអ្នកពូកែអី? ៉ឱ្យកូនៗទាំងអស់គ្នា។
(បើក្មេងៗធ្លាប់បានស្តាប់រឿងនេះរួចម្តងហើយ មិនបាច់អានក៏បានដែរ) - ចូររំឭកក្មេងៗអំពីសម្ដីនៅចុងបញ្ចប់នៃសៀវភៅដែលមករានិយាយថា៖ មនុស្សម្នាក់ៗសុទ្ធតែពូកែ
មួយរឿងៗផ្សេងៗពីគ្នា។ - សួរសំណួរអំពីការងារផ្ទះផ្សេងៗដែលកុមារបានធ្វើនៅផ្ទះ។
ឧទាហរណ៍៖ “តើអ្នកណាខ្លះជួយឱ្យចំណីមាន់?”
“តើអ្នកណាខ្លះជួយមើលថែប្អូនស្រី ឬប្អូនប្រុសតូចៗនៅផ្ទះ?”
ចូរឱ្យពួកគេប្រាប់អំពីសកម្មភាពដែលពួកគេបានជួយធ្វើ។
សរសេរសកម្មភាពដែលក្មេងៗបានលើកឡើង ដាក់នៅលើក្ដារខៀន។
ឧទាហរណ៍៖ ចំណីមាន់ ស្រោចទឹកផ្កា បេះបន្លែ ថែប្អូន….។
- ចូរពិនិត្យមើលបញ្ជីសកម្មភាពនៅលើក្ដារខៀនដែលអ្នកបានសរសេរ រួចឱ្យក្មេងៗលើកដៃ និងរាប់ចំនួន ។ តើកូនៗណាខ្លះដែលបានជួយឱ្យចំណីមាន់សូមលើកដៃ? បាទ/ចាស។
- ត្រូវសរសេរចំនួនក្មេងៗដែលបានលើកដៃនៅក្បែរសកម្មភាពនីមួយៗ។
- ចូរសួរក្មេងៗថាតើសកកម្មភាពមួយណាដែលពួកគេគិតថាពួកគេពូកែធ្វើនៅផ្ទះ នឹងនៅគ្រប់ទីកន្លែង។
- ចូរឱ្យក្រដាសគូររូប ខ្មៅដៃ និងខ្មៅដៃពណ៌ ដល់ក្មេងៗ។
- ចូរឱ្យក្មេងគូរ និងផាត់ពណ៌រូបសកម្មភាពដែលពួកគេពូកែធ្វើជាលក្ខណៈងាយៗ។
ឧតាហរណ៍៖ ឱ្យចំណីមាន់ ក្មេងៗអាចគូរតែរូបមាន់។ លាងចាន គូរតែរូប ចានជារាងរង្វង់មូល។
បម្រែបម្រួល៖
កុមារអាចគូររូបសកម្មភាពដែលពួកគេពូកែចាប់ពី ១ ២ ៣ ក៏បានតាមដែលពួកគេអាចគូរបាន។