គូសតាមស្នាមចុចស្រ: និងផាត់ពណ៌រូបភាព_Tracing Vowels
សន្លឹកកិច្ចការនេះអាចកាត់បានជា ៤
សន្លឹកកិច្ចការនេះអាចកាត់បានជា ៤
សកម្មភាព ៖ ល្បែង ក្រដាសច្រវ៉ាក់ សិក្សាសង្គមគំនូរ និងសកម្មភាពកសាង(ការយល់ដឹង និងការពេញចិត្តចំពោះសិល្បះតាមរយៈការបង្កើតរូបភាព) គោលបំណង ៖ (សិក្សាសង្គម) ប្រាប់បានពីរបៀបគូរហែករូបងាយៗតាមស្នាមចុច និងផាត់រូបភាពផ្សេងៗ និងបង្ហាញសកម្មភាពផ្សេងទៀតដែលបានបង្កើតស្នាដៃ។]បង្ហាញពីរបៀបនៃការគូរ ផាត់ ហែក កាត់ ឬការផលិតឱ្យមានសោភ័ណភាព កម្រិតសិក្សា ៖ ទាប មធ្យាម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសពណ៍ច្រើនកាន់តែល្អ កាវស្អិត កន្ត្រៃ ការរៀបចំ ៖ ត្រៀមកាវស្អិត ក្រដាសពណ៍ និងកន្ត្រៃឱ្យបានគ្រប់គ្រាន់ សេចក្ដីណែនាំ ៖
សកម្មភាព ៖ ល្បែងស្ដាប់ពណ៌ បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ គោលបំណង ៖(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សន្លឹកកិច្ចការ (ល្បែងគូសតាមស្នាមចុចឥន្ធនូ) និងខ្មៅដៃពណ៌។ ការរៀបចំ ៖ ធ្វើបញ្ជីនៃធាតុដែលជាពណ៌ខុសគ្នានៃឥន្ទធនូ ដូច្នេះអ្នកអាចជួយក្មេងៗប្រសិនបើចាំបាច់។ បោះពុម្ពសន្លឹកកិច្ចការចេញ (សន្លឹកមួយសម្រាប់ក្មេងម្នាក់)។សេចក្ដីណែនាំ៖ តើកូនៗអាចប្រាប់ពណ៌របស់ឥន្ទធនូទាំងប្រាំពីរបានទេ? ក្មេងម្នាក់បានឆ្លើយពណ៌ ឱ្យក្មេងម្នាក់ទៀតឆ្លើយ វត្ថុដែលមានពណ៌ដូចនឹងពណ៌។ឧទាហរណ៍៖ ក្មេងម្នាក់ឆ្លើយ ឥន្ទធនូមានពណ៌ក្រហម ចំណែកឯក្មេងម្នាក់ទៀតឆ្លើយថា កម្រាលតុមានពណ៌ក្រហមដូច ពណ៌ឥន្ទធនូដែរ។ បន្តធ្វើសកម្មភាពបែបនេះរហូតដល់គ្រប់ ៧ពណ៌។ សេចក្តីណែនាំដូចខាងក្រោមសម្រាប់ការលេងល្បែងនេះ៖ ចាប់ផ្ដើមជាមួយនឹងពណ៌ក្រហម និងនិយាយថា‹‹នៅក្នុងកន្ត្រករបស់ខ្ញុំមាន ដាក់វត្ថុដែលមានពណ៌ក្រហម) …» ឧទាហរណ៍. ផ្លែប៉េងប៉ោះ។ ក្មេងទី២ និយាយបន្តទៀតថា ‹‹នៅក្នុងកន្ត្រករបស់ខ្ញុំមានប៉េងប៉ោះ […]
សកម្មភព ៖ ល្បែងធ្វើប័ណ្ណប្រៃសណីយ៍សិក្សាសង្គម បំណិនទំនាក់ទំនង (អត្តសញ្ញាណរបស់ខ្លួន) គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព) គោលបំណង ៖ (សិក្សាសង្គម) ប្រាប់ពីនាមត្រកូល នាមខ្លួន អាស័យដ្ឋាន ចំនួនសមាជិកគ្រួសារ។ប្រាប់ពីរបៀបបត់សន្លឹកកិច្ចការ បិទ បត់ គូរ រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។កុមារអាចប្រាប់បានពីនាមត្រកូល នាមខ្លួន កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សន្លឹកកិច្ចការ និងខ្មៅដៃពណ៌ ការរៀបចំ ៖ បោះពុម្ពសន្លឹកកិច្ចការ សេក្ដីណែនាំ៖
សកម្មភាព ៖ របៀបគូរសត្វខូអាឡាវិទ្យាសាស្ត្រការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)សិក្សាសង្កមគំនូរ និងសកម្មភាពកសាង (ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព) គោលបំណង ៖(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។(សិក្សាសង្កម) ប្រាប់បានពីរបៀបគូររូប ផាត់ពណ៌ដើម្បីបង្កើតបានជារូបភាពផ្សេងៗ។ រយៈពេល៖ ៣០ នាទី ឧបករណ៍ ៖ ការរៀបចំ ៖ បោះពុម្ភសន្លឹកកិច្ចការ (មួយក្រុមមួយ) គូរបង្ហាញក្មេងៗផ្ទាល់លើក្តាខៀន។ សេចក្ដីណែនាំ៖
សកម្មភាព ៖ ល្បែងតំរៀបនៅលើគំនូសក្នុងក្រដាស ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)វិទ្យាសាស្រ្តការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត) សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)បុរេគណិតរូបរាង និងលំហ (បញ្ញត្តិរូបរាង និងលំហ)ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។ប្រាប់ពីការដើរ ឬ លើសពីនេះទៅតាមទម្រង់នៃសកម្មភាពផ្សេងៗ។(វិទ្យាសាស្រ្ត) ប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។(សិក្សាសង្គម) ប្រាប់បានពីរបៀបធ្វើសកម្មភាពបង្កើតបានជារូបភាពផ្សេងៗ។(បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសមញ្ញៗមានរាងធរណីមាត្ររាងរង្វង់ ការេ ត្រីកោណ មូលទ្រវែងចតុកោណកែង ចតុកោណស្មើ បេះដូង ផ្កាយ។ ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សន្លឹកកិច្ចការ (ធំ, តូច) គ្រាប់ សណ្តែក អង្គរ ស្រូវ ការរៀបចំ ៖ បោះពុម្ភក្រដាសរូបភាពឱ្យក្មេងម្នាក់ ១សន្លឹកៗ ឱ្យកុមារយកគ្រាប់ សណ្តែក […]
សកម្មភាព ៖ ល្បែងវដ្តនៃទឹកភ្លៀង ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ វិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។លក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សន្លឹកសិច្ចការ (ល្បែងគូសតាមស្នាមចុចទឹកភ្លៀង) និងខ្មៅដៃពណ៌ ការរៀបចំ ៖ បោះពុម្ភ ឬព្រីនសន្លឹកកិច្ចការ ។ សេចក្ដីណែនាំ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងវដ្តនៃទឹកភ្លៀងជាមួយកូនៗទាំងអស់គ្នា។ សួរក្មេងៗ៖ តើកូនៗស្គាល់ទឹកភ្លៀងដែរឬទេ? បាទ/ចាស ស្គាល់។ តើភ្លៀងចាប់ផ្តើមនៅរដូវណា? រដូវវស្សា។ ប្រាប់ក្មេងៗ៖ អ្នកគ្រូនឹងត្រូវសម្ដែងធ្វើជាវដ្តនៃទឹកភ្លៀង ចំណែកកូនៗនឹងត្រូវសម្ដែងធ្វើជាទឹក។ ចែកក្មេងៗទៅជាក្រុមតូចៗ និងឱ្យពួកគេឈរជាក្រុមៗនៅតាមកន្លែងផ្សេងៗពីគ្នានៅក្នុងថ្នាក់។ […]