< ត្រឡប់ទៅធនធានទាំងអស់
ល្បែង ការរីករាលដាលរបស់មេរោគ
សកម្មភាព ៖ ល្បែងការរីករាលដាលរបស់មេរោគ
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
វិទ្យាសាស្រ្ត
បំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម)
ភាសាខ្មែរ
ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។
គោលបំណង
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។
(វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ ។
(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។
សៀវភៅ ៖ ដកស្រង់ចេញពីរឿង “បិសាចចម្លែកតូចៗ”។
កម្រិត ៖ មធ្យម ទាប ខ្ពស់
រយៈពេល ៖ ៣០នាទី
ឧបករណ៍ ៖ ម្សៅពណ៌ ឬ ទឹកពណ៌ ទឹកសម្រាប់លាងដៃ និងសាប៊ូដុំ សម្អាតសម្លៀកបំពាក់ កន្សែងស្ងួតស្អាត
ការរៀបចំ ៖ ត្រូវត្រៀមសម្ភារឱ្យបានគ្រប់ និងរួចរាល់បានល្អ។ រៀបចំទឹកពណ៌ដាក់តាមធុងនីមួយៗ។
សេក្ដីណែនាំ៖
- ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងការរីករាលដាលរបស់មេរោគ ជាមួយកូនៗទាំងអស់គ្នា។
- ប្រាប់ក្មេងៗ៖មេរោគមាននៅគ្រប់ទីកន្លែងទាំងអស់ជាពិសេសជុំវិញខ្លួនយើង។
- បើយើងមានទម្លាប់មិនល្អមេរោគនឹងរីករាលដាលលឿនណាស់ ហើយនឹងចូលក្នុងខ្លួនយើងតាម
រយៈការញុំាចំណីអាហារមិនលាងដៃ ចូលបង្គន់មិនលាងដៃ ក្អក កណ្តាស់មិនបានខ្ទប់ ហៀរសំ
បោរជាដើមមិនបានជូតសម្អាត។ - បើលាងសម្អាតដៃបានស្អាតធ្វើឱ្យមេរោគមិនអាចរីករាលដាលបានឡើយ និងធ្វើឱ្យមនុស្សមិនអាច
ឈឺផងដែរ។ កូនៗត្រូវមានទម្លាប់ល្អលាងសម្អាតដៃឱ្យបានស្អាត មុន និងក្រោយពេលញុំាអាហារ
ក្រោយពេលចូលបន្ទប់ទឹក ក្អក កណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះឱ្យបានល្អ។ - ចែកថ្នាំពណ៌ឱ្យទៅកាន់ក្មេងៗទាំងអស់
- ឱ្យក្មេងទាំងអស់លូកដៃទៅក្នុងទឹកពណ៌ដែលអ្នកបានចែកឱ្យទៅពួកគេ ។
- បន្ទាប់មកបែងចែកក្មេងទាំងអស់ទៅជាពីរក្រុម ។
- ក្មេងទាំង២ក្រុមត្រូវលាងសម្អាតដៃរបស់ពួកគេ។
- ក្រុមទី ១លាងសម្អាតជាមួយទឹកដោយគ្មានសាប៊ូ និងក្រុម ១ទៀតលាងជាមួយ ទឹកនឹង
សាប៊ូ។ - បន្ទាប់មកត្រូវឱ្យពួកគេសង្កេតថាមានអ្វីខុសគ្នារវាងការលាងសម្អាតដៃ ជាមួយទឹកទទេរ និង
ទឹកដោយមានសាប៊ូ។ - ចូរសួរក្មេងថា តើលាងដៃជាមួយសាប៊ូកូនឃើញដៃយ៉ាងម៉េចដែរ? ជ្រះទឹកពណ៌បានល្អ។
តើលាងដៃមិនដាក់សាប៊ូកូនឃើញដៃយ៉ាងម៉េចដែរ? ដៃនៅប្រលាក់ដដែល។
- ចូលចែកក្មេងទៅជាពីរក្រុម ។
- បន្ទាប់មកឱ្យក្មេងៗទាំងអស់អនុវត្តផ្ទាល់ដោយលូកដៃទៅក្នុងទឹកពណ៌ដែលអ្នកចែកឱ្យនោះ ។
- បន្ទាប់មកទៀតត្រូវឱ្យក្មេងទាំងអស់ដែលបានដាក់ដៃចូលទៅក្នុងទឹកពណ៌នោះ ប៉ះរបស់ដែល
នៅពីមុខពួកគេ ។ - ហើយពិភាក្សាគ្នា ថាមានអ្វីកើតឡើងខណៈពេលហ្នឹង?
ដៃក្មេងៗនឹងប្រលាក់ ។ - ចែកក្រណាត់ ឬ កន្សែង សម្រាប់ជូតសម្អាតដៃ មានពីរប្រភេទ គឺកន្សែងស្អាត និងមិនស្អាត ។
- សួរក្មេងៗថាគួរតែប្រើកន្សែងស្អាត ឬ មិនស្អាតសម្រាប់ជូតដៃក្រោយពេលលាងដៃរួច។
ហេតុអ្វីចាំបាច់ជូតកន្សែងដែលស្អាត? ពីព្រោះធ្វើឱ្យប្រលាក់ដៃស្អាត។
ហេតុអ្វីមិនជូតកន្សែងដែលមិនស្អាត? ពីព្រោះធ្វើឱ្យប្រលាក់ដៃយើងដដែល។