< ត្រឡប់ទៅធនធានទាំងអស់

ល្បែងអានសៀវភៅ


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
សៀវភៅរូបភាពធំ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ៖ ល្បែងអានសៀវភៅ 

ភាសាខ្មែរ
ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។

ប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (ទំនាក់ទំនងដោយប្រើពាក្យសម្តី)។

គោលបំណង
(ភាសាខ្មែរ) ប្រាប់បានខ្លះៗពីដំណើរឿងតាមរយះរូបភាពដែលបានបង្ហាញ។
ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។

ប្រាប់ចំណងជើងរឿង និងអត្ថន័យតាមរូបភាព។ និទានរឿងតាមរូបភាពស្តាប់។

សៀវភៅ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។

កម្រិត ៖ មធ្យម ទាប ខ្ពស់

រយៈពេល ៣០ នាទី

ឧបករណ៍ សៀវភៅរឿង  “បិសាចចម្លែកតូចៗ”។ ឱ្យក្មេងៗឆ្លើយម្នាក់មួយពាក្យ។

-តើអ្វីដែលចូលក្នុងខ្លួនហើយធ្វើឱ្យកូនៗឈឺ? គឺមេរោគ។
-តើមេរោគមាននៅកន្លែងណាខ្លះ? មាននៅកន្លែងទាំងអស់។

-តើយើងអាចមើលមេរោគដោយភ្នែកទទេបានដែរឬទេ? មិនបានទេ។

-តើយើងកំចាត់មេរោគដោយរបៀបណា? គឺត្រូវអនាម័យជានិច្ច។

-តើកូនៗត្រូវធ្វើដូចម្តេចពេលក្អក កណ្តាស់ និងហៀរសំបោរ? 

យកដៃខ្ទប់មាត់ ច្រមុះ និងជូតសំបោរឱ្យបានស្អាត។

-តើយើងត្រូវមានទម្លាប់អនាម័យល្អអ្វីខ្លះ? 

លាងសម្អាតដៃមុន និងពេលញុំាអាហារ ចេញពីបន្ទប់ទឹក និងសម្អាតខ្លួនប្រាណ។

ការរៀបចំ អានសៀវភៅរឿងឱ្យបានច្រើនដងមុខនឹងលេង។ សរសេរសំណួរដែលត្រូវសួរក្មេងៗ
នៅខាងខ្នងសៀវភៅ ឬ អ្នកអាចបង្កើតជាសំណួរដោយផ្ទាល់ក៏បានដែរ។ 

សេក្ដីណែនាំ៖

  1. ថ្ងៃនេះអ្នកគ្រូនឹងអានសៀវភៅរឿង  “បិសាចចម្លែកតូចៗ”ឱ្យកូនៗស្តាប់ទាំងអស់គ្នា។
  2. បង្ហាញសៀវភៅរឿង  “បិសាចចម្លែកតូចៗ”ទៅកាន់ក្មេងៗទាំងអស់គ្នា។ 
  3. ឱ្យក្មេងៗនិយាយពាក្យថា ‹‹សៀវភៅ››។
  4. បង្ហាញពីរបៀបនៃការកាន់ និងថែទាំសៀវភៅ។ ឧទាហរណ៍៖ កុំបត់សៀវភៅទៅក្រោយ កុំហែក
    សន្លឹកសៀវភៅ ឬ កុំគូរវាសផ្ដេសផ្ដាសលើសៀវភៅ (ការគូររូបលើសៀវភៅគឺសម្រាប់តែសៀវភៅ
    ផាត់ពណ៌ ឬ សៀវភៅគូររូបប៉ុណ្ណោះ)។
  5. បង្ហាញក្របសៀវភៅទៅកាន់ក្មេងៗ ហើយពន្យល់អំពីចំណងជើងរឿង ។
  6. ឱ្យក្មេងៗទាំងអស់ថាតាម ចំណងជើងរឿង  “បិសាចចម្លែកតូចៗ”។
  7. អានសៀវភៅរឿងចាប់ពីទំព័រដើមរហូតដល់ចប់យឺតៗ ដោយបង្ហាញរូបភាពក្នុងទំព័រនីមួយៗ។
  8. បង្ហាញរូបភាពម្ដងទៀត និងនិយាយពីរូបភាព នៅក្នុងសៀវភៅ ។
  9. សួរក្មេងៗអំពីសំណួរដែលអ្នកបានត្រៀមទុក ។
    -តើអ្វីដែលចូលក្នុងខ្លួនហើយធ្វើឱ្យកូនៗឈឺ? គឺមេរោគ។
    -តើមេរោគមាននៅកន្លែងណាខ្លះ? មាននៅកន្លែងទាំងអស់។
    -តើយើងអាចមើលមេរោគដោយភ្នែកទទេបានដែរឬទេ? មិនបានទេ។
    -តើយើងកំចាត់មេរោគដោយរបៀបណា? គឺត្រូវអនាម័យជានិច្ច។
    -តើយើងត្រូវធ្វើដូចម្តេចពេលក្អក កណ្តាស់ និងហៀរសំបោរ? 
    យកដៃខ្ទប់មាត់ ច្រមុះ និងជូតសំបោរឱ្យបានស្អាត។
    -តើយើងត្រូវមានទម្លាប់អនាម័យល្អអ្វីខ្លះ? 
    លាងសម្អាតដៃមុន និងពេលញុំាអាហារ ចេញពីបន្ទប់ទឹក និងសម្អាតខ្លួនប្រាណ។
  1. ឆ្លើយសំណួរខ្លះៗដែលក្មេងមិនយល់ និងពន្យល់បន្ថែមទៀត ប្រសិនបើពួកគេមិនទាន់យល់ច្បាស់
    ជាការស្រេច។