< ត្រឡប់ទៅធនធានទាំងអស់

ល្បែងបង្កើតឧបករណ៍តន្រ្តី


20-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
ដប, ផ្សេងៗ, គ្រាប់តូចៗ, ខ្សែ, កែវ, cans, កៅស៊ូកង, ស្លាបព្រាជ័រ, straws
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • សិក្សាសង្គម សិក្សាសង្គម

សកម្មភាព ៖ ល្បែង​បង្កើតឧបករណ៍តន្រ្តី 

(ល្បែងបង្កើតឧបករណ៍តន្រ្តីនេះ ទុកសម្រាប់លេងនៅក្នុង “ល្បែងលេងឧបករណ៍តន្រ្តី”)

សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)។
ការលើកតម្កើនវប្បធម៌ (ការលើកតម្កើនវប្បធម៌របស់ខ្លួន)។

គោលបំណង ៖      
(សិក្សាសង្គម) ប្រាប់ពីរបៀប បិទ គូរ រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។
ប្រាប់បានពីរបៀបសូនរូបជារាងងាយៗដោយប្រើដៃទាំងពី។
បង្ហាញពីឧបករណ៍ភ្លេងខ្មែរដូចជា ស្គរ ខ្លុយ ចង្រ្គឹង ការចែ ការឡុក ហ្គីតា ផ្លុំទឹកក្នុងដប។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី 

ឧបករណ៍ ប្រមូលសម្ភារដែលត្រូវប្រើសម្រាប់បង្កើតជាឧបករណ៍តន្ត្រីដែលអ្នកបានជ្រើសរើស។

ការរៀបចំ ៖ 

សេក្ដីណែនាំ៖

  1. ប្រាប់ក្មេងៗថា៖ ថ្ងៃនេះកូនៗនឹងធ្វើឧបករណ៍ជាមួយអ្នកគ្រូទាំងអស់គ្នា។ 
  2. បង្ហាញឧបករណ៍តន្រ្តីទាំង ៦មុខដែលធ្វើរួចឱ្យក្មេងៗមើល។

សេចក្តីណែនាំរបៀបបង្កើតឧបករណ៍តន្រ្តី៖


ស្គរ៖ កំប៉ុងទឹកដោះគោ ឬ បំពង់ឬស្សីកៅស៊ូកង ឬ ខ្សែសម្រាប់ចង ប៉ោងប៉ាង
1. ចង់ប៉ោងប៉ោងពីលើមាត់កំប៉ុង ឬ បំពង់ឬស្សីដោយ
2. ប្រើខ្សែ ឬ កៅស៊ូកង ចងឱ្យជាប់ជាការស្រេច។ 

ចង្រ្កឹង៖ ស្លាបព្រាជ័រ ស៊ុតជ័រ អង្ករស្ដុត
1. ដាក់អង្ករមួយចំនួនទៅក្នុងស៊ុតជ័របន្ទាប់មកដាក់វានៅចំ
2. កណ្ដាលស្លាបព្រាជ័រទាំង២ បន្ទាប់មកបិទវាដោយប្រើស្គុត
3. រុំឱ្យបានមាំ ដែលអាចក្រវី ឬ ក្រឡុកវាបាន ជាការស្រេច។ 

កាចែ៖ ឈើការ៉េម២ដើម កៅស៊ូកង២ ឈើចាក់ធ្មេញ២ ក្រដាសដែលកាត់រួចដែលមានទំហំប៉ុននឹងឈើការ៉េមដែរ
1. ដាក់ក្រដាសនៅកណ្ដាលបន្ទះឈើការ៉េមទាំង២នោះ។ បន្ទាប់មកប្រើកៅស៊ូកងចងវាម្ខាងសិន
2. សូកឈើចាក់ធ្មេញកល់ទាំងសងខាង និងចងកៅស៊ូទាំង ២ទាំងសងខាង គឺជាការស្រេច។ 
ក្រឡុក៖ ដបជ័រមួយចំនួន គ្រាប់សណ្ដែកដែលមានទំហំផ្សេងៗពីគ្នា
1. ដាក់គ្រាប់សណ្ដែកទៅក្នុងដបជ័រដែលមាន ទំហំផ្សេងៗពីគ្នា ទៅដបនីមួយៗ។បន្ទាប់មកក្រឡុកវាថាតើវាមានសម្លេងខុសគ្នាដែរឬទេជាការស្រេច។ 

ផ្លុំទឹកក្នុងដប៖ ដបទឹក ទុយោទឹកទឹក
1. ដាក់ទឹកចូលដបទឹកឱ្យពេញ។​ បន្ទាប់មកដាក់ទុយោចូល
2. ផ្លុំដោយលើកទុយោចុះឡើង ចុះឡើង ថាវាមានសម្លេងខុសគ្នាដែរឬទេជាការស្រេច។  
ហ្គីតា ប្រអប់ដាក់ម្ហូបដែលមានទំហំល្មម (ប្រអប់ ក្រដាសកាតុង) កៅស៊ូកងដែលមានកម្រាស់ខុសៗគ្នា
1សូកប្រអប់ដាក់ម្ហូបទៅនឹងកៅស៊ូកងដែលមានកម្រាស់ខុសគ្នានោះ តាមលំដាប់លំដោយ។ ធ្វើវាឱ្យដូចជាខ្សែហ្គីត។
  1. សួរក្មេងថា៖ តើឧបករណ៍តន្រ្តីមួយណាដែលកូនៗចង់បង្កើត?
    (ប្រសិនបើមានក្មេងៗច្រើនចង់ធ្វើដូចគ្នា អាចជ្រើសរើសធ្វើឧបករណ៍ផ្សេងៗទៀតបាន)
  2. បន្ទាប់មកឱ្យក្មេងទៅកាន់កន្លែងដែលបង្កើតឧបករណ៍ផ្សេងៗគ្នាតាមដែលខ្លួនបានជ្រើសរើស។
  3. អ្នកគ្រូនឹងជួយកូនៗធ្វើឧបករណ៍ទាំងនេះ(អ្នកត្រូវដើរជុំវិញក្មេងៗ)។
  4. បន្ទាប់ពីក្មេងៗធ្វើឧបករណ៍ទាំងនេះរួច អាចឱ្យក្មេងៗលេងវាបាន។
  5. ប្រាប់ក្មេងៗថា៖ កូនៗត្រូវទុកឧបករណ៍ទាំងនេះឱ្យបានល្អ ពីព្រោះ ល្បែងបង្កើតឧបករណ៍តន្រ្តីនេះ ទុកសម្រាប់លេងនៅក្នុងល្បែងលេងឧបករណ៍តន្រ្តីពេលក្រោយម្តងទៀត។