< ត្រឡប់ទៅធនធានទាំងអស់

បទចម្រៀង សត្វនៃឆ្នាំទាំងដប់ពីរ


7-15 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • សិក្សាសង្គម សិក្សាសង្គម

បទចម្រៀង សត្វនៃឆ្នាំទាំង ដប់ពីរ (សំរាប់ហាត់ប្រាណ) / 12 Zodiac Animal Exercise Song

១. នេះជាសត្វទាំង ដប់ពីរ នៃឆ្នាំទាំង ដប់ ពីរ
ឆ្នាំជូតគឺ សត្វកណ្តុរ សត្វកណ្តុរ ស្រែកលឺ ជីពៗ ៗ

២. នេះជាសត្វទាំង ដប់ពីរ នៃឆ្នាំទាំង ដប់ ពីរ
ឆ្នាំឆ្លូវគឺ សត្វគោ សត្វគោ ស្រែកថា ម៉រ…
កណ្តុរ ស្រែក ជីពៗ គោស្រែក ម៉រ…

៣. នេះជាសត្វទាំង ដប់ពីរ នៃឆ្នាំទាំង ដប់ ពីរ
ឆ្នាំខាលគឺ សត្វខ្លា សត្វខ្លា ស្រែកលឺ ហ្អា…
កណ្តុរស្រែក ជីពៗ គោស្រែក ម៉រ… ខ្លាស្រែកល ហ្អា…

៤. នេះជាសត្វទាំង ដប់ពីរ នៃឆ្នាំទាំង ដប់ ពីរ
ឆ្នាំថោះគឺ សត្វទន្សាយ សត្វទន្សាយលោត តុញៗ
កណ្តុរ ស្រែក ជីពៗ គោស្រែក ម៉រ… ខ្លាស្រែក ហ្អា… ទន្សាយលោត តុញៗ

៥. នេះជាសត្វទាំង ដប់ពីរ នៃឆ្នាំទាំង ដប់ ពីរ
ឆ្នាំរោងគឺ សត្វនាគ សត្វនាគ ស្រែកលឺ ហ្រឺ…
កណ្តុរស្រែក ជីពៗ គោស្រែក ម៉រ… ខ្លាស្រែក ហ្អា… ទន្សាយលោត តុញៗ នាគស្រែក ហ្រឺ…

៦. នេះជាសត្វទាំង ដប់ពីរ នៃឆ្នាំទាំង ដប់ ពីរ
ឆ្នាំម្សាញ់គឺ សត្វពស់ សត្វពស់ស្រែកលឺ សុី…
កណ្តុរ ស្រែក ជីពៗ គោស្រែក ម៉រ… ខ្លាស្រែក ហ្អា… ទន្សាយលោត តុញៗ នាគស្រែក ហ្រឺ… ពស់ស្រែក ស៊ី…

៧. នេះជាសត្វទាំង ដប់ពីរ នៃឆ្នាំទាំង ដប់ ពីរ
ឆ្នាំមមីគឺ សត្វសេះ សត្វសេះស្រែលឺសូរ ហេៗៗ
កណ្តុរ ស្រែក ជីពៗ គោស្រែក ម៉រ… ខ្លាស្រែក ហ្អា… ទន្សាយលោត តុញៗ នាគស្រែក ហ្រឺ…
ពស់ស្រែក ស៊ី… សេះ ស្រែ ហេ…

៨. នេះជាសត្វទាំង ដប់ពីរ នៃឆ្នាំទាំង ដប់ ពីរ
ឆ្នាំមមែគឺ សត្វពពែ សត្វពពែស្រែកលឺសូរ មែ…
កណ្តុរ ស្រែក ជីពៗ គោស្រែក ម៉រ… ខ្លាស្រែក ហ្អា… ទន្សាយលោត តុញៗ នាគស្រែក ហ្រឺ…
ពស់ស្រែក ស៊ី… សេះ ស្រែ ហេ… ពពែស្រែក មែ…

៩. នេះជាសត្វទាំង ដប់ពីរ នៃឆ្នាំទាំង ដប់ ពីរ
ឆ្នាំវកគឺ សត្វស្វា សត្វស្វាស្រែកលឺ ហ៊ូហ‍៊ូ ហេហេ
កណ្តុរ ស្រែក ជីពៗ គោស្រែក ម៉រ… ខ្លាស្រែក ហ្អា… ទន្សាយលោត តុញៗ នាគស្រែក ហ្រឺ…
ពស់ស្រែក ស៊ី… សេះ ស្រែ ហេ… ពពែស្រែក មែ… ស្វា ស្រែក ហ៊ូហ‍៊ូ ហេហេ

១០. នេះជាសត្វទាំង ដប់ពីរ នៃឆ្នាំទាំង ដប់ ពីរ
ឆ្នាំរកា គឺសត្វមាន់ សត្វមាន់រងាវលឺ កកិកងកឺត
កណ្តុរ ស្រែក ជីពៗ គោស្រែក ម៉រ… ខ្លាស្រែក ហ្អា… ទន្សាយលោត តុញៗ នាគស្រែក ហ្រឺ…
ពស់ស្រែក ស៊ី… សេះ ស្រែ ហេ… ពពែស្រែក មែ… ស្វា ស្រែក ហ៊ូហ‍៊ូ ហេហេ មាន់រងាវ កកិកងកឺត

១១. នេះជាសត្វទាំង ដប់ពីរ នៃឆ្នាំទាំង ដប់ ពីរ
ឆ្នាំច គឺសត្វឆ្កែ សត្វឆ្កែព្រុសលឺ វូស វូស
កណ្តុរ ស្រែក ជីពៗ គោស្រែក ម៉រ… ខ្លាស្រែក ហ្អា… ទន្សាយលោត តុញៗ នាគស្រែក ហ្រឺ…
ពស់ស្រែក ស៊ី… សេះ ស្រែ ហេ… ពពែស្រែក មែ… ស្វា ស្រែក ហ៊ូហ‍៊ូ ហេហេ មាន់រងាវ កកិកងកឺត
ឆ្កែព្រុស វូស វូស

១២. នេះជាសត្វទាំង ដប់ពីរ នៃឆ្នាំទាំង ដប់ ពីរ
ឆ្នាំកុរគឺ សត្វជ្រូក សត្វជ្រូក យំលឺ អូ៊ក អូ៊ក
កណ្តុរ ស្រែក ជីពៗ គោស្រែក ម៉រ… ខ្លាស្រែក ហ្អា… ទន្សាយលោត តុញៗ នាគស្រែក ហ្រឺ…
ពស់ស្រែក ស៊ី… សេះ ស្រែ ហេ… ពពែស្រែក មែ… ស្វា ស្រែក ហ៊ូហ‍៊ូ ហេហេ មាន់រងាវ កកិកងកឺត
ឆ្កែព្រុស វូស វូស ជ្រូកយំលឺ អូ៊ក អូ៊ក

នេះជាសត្វទាំង ដប់ពីរ នៃឆ្នាំទាំង ដប់ ពីរ