< ត្រឡប់ទៅធនធានទាំងអស់
បទចម្រៀង សម្ល ការី
កម្មវិធីសិក្សា
បន្លែ, ចិត្តចលភាព, បំណិនចលករតូច, វិទ្យាសាស្រ្ត, អាហារូបត្ថម្ភ, សិក្សាសង្គម, ចម្រៀង និងតន្ត្រី
ប្រភេទសកម្មភាព
បទចម្រៀង
បទចម្រៀង សម្លការី / Curry Song
1. គ្រឿងការីៗ សាច់មាន់ៗ ខ្ទិះដូងៗ ចូលគ្នាៗ ក្នុងឆ្នាំងៗ ឆាវាៗ បន្ទាប់មកដាក់បន្លែ។
2. ការ៉ុតៗ ដំឡូងបារាំងៗ ខ្ទឹមបារាំងៗ ថែមខ្ទិះដូងៗ កូវាៗ ថែមគ្រឿងៗ ភ្លក់ហើយ អាចញុំាបាន។
3. ចាប់ផ្តើមៗ ជប់លៀងៗ នំបុ័ងៗ នំបញ្ចុកៗ ជាមួយការីៗ ទាំងអស់គ្នាៗ យើងញុំាសប្បាយរីករាយ – ឆ្ញាញ់។
* គ្រូបង្រៀនច្រៀងមុន បន្ទាប់មកសិស្សច្រៀងតាមក្រោយ ហើយឃ្លាចុងក្រោយ គ្រូ និងសិស្សច្រៀងទាំងអស់គ្នា។ នៅពេលដែលសិស្សស្ទាត់ជាមួយនឹងបទចម្រៀងនេះហើយ គ្រូបង្រៀនអាចចែកសិស្សជាពីរក្រុម ហើយមួយក្រុមច្រៀងមុន។