បទចម្រៀង សម្ល ការី
ប្រភេទសកម្មភាព
បទចម្រៀង
កម្មវិធីសិក្សា
បន្លែ, ចិត្តចលភាព, បំណិនចលករតូច, វិទ្យាសាស្រ្ត, អាហារូបត្ថម្ភ, សិក្សាសង្គម, ចម្រៀង និងតន្ត្រី
បទចម្រៀង សម្លការី / Curry Song 1. គ្រឿងការីៗ សាច់មាន់ៗ ខ្ទិះដូងៗ ចូលគ្នាៗ ក្នុងឆ្នាំងៗ ឆាវាៗ បន្ទាប់មកដាក់បន្លែ។ 2. ការ៉ុតៗ ដំឡូងបារាំងៗ ខ្ទឹមបារាំងៗ ថែមខ្ទិះដូងៗ កូវាៗ ថែមគ្រឿងៗ ភ្លក់ហើយ អាចញុំាបាន។ 3. ចាប់ផ្តើមៗ ជប់លៀងៗ នំបុ័ងៗ នំបញ្ចុកៗ ជាមួយការីៗ ទាំងអស់គ្នាៗ យើងញុំាសប្បាយរីករាយ – ឆ្ញាញ់។ * គ្រូបង្រៀនច្រៀងមុន បន្ទាប់មកសិស្សច្រៀងតាមក្រោយ ហើយឃ្លាចុងក្រោយ គ្រូ និងសិស្សច្រៀងទាំងអស់គ្នា។ នៅពេលដែលសិស្សស្ទាត់ជាមួយនឹងបទចម្រៀងនេះហើយ គ្រូបង្រៀនអាចចែកសិស្សជាពីរក្រុម ហើយមួយក្រុមច្រៀងមុន។