< ត្រឡប់ទៅធនធានទាំងអស់

បទចម្រៀង ផ្លែចេក

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

4-10 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • សិក្សាសង្គម សិក្សាសង្គម

បទចម្រៀង ផ្លែចេក / Banana Song

១. មានចេកមួយផ្លែបានហោះចេញមកពីលើ ទិសខាងត្បូង
ក្រោមផ្ទៃមេឃពណ៌ខៀវ ហើយមានក្មេងពីរនាក់បានឃើញ
ហើយក៏បានដណ្តើមគ្នា តែចេកនោះក៏ហោះចេញ
ផ្លែចេកនោះក៏បានហោះ ទៅលើមេឃវិញ
តើផ្លែចេកនោះកំពុងតែហោះទៅណានឹង?
ផ្លែចេក ផ្លែចេក ចេក ចេក ចេក។

២. មានកូនចាបមួយ កំពុងនៅក្នុងសំបុកលើដើមឈើ
បានមើលទៅលើមេឃ ហើយក៏បានឃើញផ្លែចេកនោះ
ហោះចូលក្នុងសំបុកវា កូនចាបនោះឆ្លល់ណាស់
ផ្លែចេកគ្មានស្លាបទេ តែអាចហោះបាន
ផ្លែចេកគ្មានស្លាបទេ មិចក៏វាអាចហោះបាន?
ផ្លែចេក ផ្លែចេក ចេក ចេក ចេក។

៣. កូនចាបសួរថា តើឯងមកពីណា?
អូ! ហេតុអ្វីបានជាឯងចឹកខ្ញុំអញ្ចឹង?
ផ្លែចេកក៏បានហោះចេញពីកូនចាប ព្រោះខ្លាចកូនចាបស៊ីវា ខ្ញុំខ្លាចគេស៊ីខ្ញុំ
ផ្លែចេកក៏បានហោះចេញពីកូនចាបនោះ។
ផ្លែចេក ផ្លែចេក ចេក ចេក ចេក។

៤. មានសត្វក្រពើមួយ តែរាំនៅឆ្នេរសមុទ្រ
ហើយពេលគាត់កំពុងរាំ ចេកនោះក៏ហោះមកឈប់មុខគាត់
ហើយនិយាយថា អាកាសធាតុល្អមែន អាកាសធាតុពិតជាល្អមែន។
ផ្លែចេក ផ្លែចេក ចេក ចេក ចេក។

៥. ផ្លែចេកនឹងសត្វក្រពើ ក៏បានរាំជាមួយគ្នា ឡាអ៊ូ ឡា ឡា អ៊ូ ឡា ឡា ឡា ឡា ឡា
ពួកគេរាំយ៉ាងខ្លាំង រហូតដល់ហត់ខ្លាំង ហើយផ្លែចេកក៏បានហោះចេញទៀតទៀត
ផ្លែចេកកំពុងតែហោះទៅណានឹង?
ផ្លែចេក ផ្លែចេក ចេក ចេក ចេក។

៦. មានទូកមួយកំពុងនៅលើឆ្នេរសមុទ្រ ហើយក៏មានកាពីទែនម្នាក់មានពុកមាត់វែង
គាត់កំពុងតែងគេងលក់ យ៉ាងស្រួល ហើយមាត់គាត់បើកយ៉ាងធំ
ហើយផ្លែចេកក៏បានហោះចូលក្នុងមាត់គាត់
គាត់ក៏បានលេបផ្លែចេកនោះចូលក្នុងអស់ទៅ ញុំា ញុំា ញុំា ញុំា ញុំាអស់ទៅ គាត់ញុំាវា
គាត់ញុំាវាអស់ហើយ ។