< ត្រឡប់ទៅធនធានទាំងអស់

បទចម្រៀង ហេតុអ្វីលាងដៃ


1-5 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • សិក្សាសង្គម សិក្សាសង្គម

បទចម្រៀង ហេតុអ្វីលាងដៃ

១.   ពេលលេងរួចហើយ យើងត្រូវធ្វើអ្វី ? គឺត្រូវលាងដៃនឹង​​ផេះ ឬ សាប៊ូ 

       ហើយដុសឲ្យយូរ ត្រូវលាងឲ្យបានស្អាត​  

២.   ខ្ញុំលាងសម្អាត ដៃរបស់ខ្ញុំ មុនពេលញ៉ាំអាហារ​ ឬ ចំណី

       ខ្ញុំលាងសម្អាត ដៃរបស់ខ្ញុំ កុំឲ្យមេរោគចូលក្នុងខ្លួនយើងបាន 
៣.    ពេលលាងសម្អាតត្រូវដុសឲ្យសព្វល្អ​​​​​​​​​​​​​​​​​​  កុំលាងទឹកករករនាំប្រឡាក់ដៃ

         ត្រូវលាងទឹកស្អាតទើបយើងមិនភ័យ  ត្រូវមានអនាម័យទើបសុខភាពល្អ 

 ៤.    បើ លាងរួចហើយ តោះមកមិត្តអើយ មកមើលរឿងទាំងអស់គ្នា    

         កុំនៅកន្តើយ មកមើលរឿង ទាំងអស់គ្នា