< ត្រឡប់ទៅធនធានទាំងអស់

បទចម្រៀង របៀបលាងដៃ


2-10 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • សិក្សាសង្គម សិក្សាសង្គម

បទចម្រៀង របៀបលាងដៃ

១ ត្រីហែលទឹក ​យើងដុសបាតដៃនឹងផេះឬសាប៊ូ ហើយដុសឲ្យយូរ យើងដុសបាតដៃ ទាំងសងខាង​
វេវ វេវ វេវ វេវ វេវ វេវ វេវ វេវ វេវ

២ សត្វអណ្តើកចុះទឹក យើងដុសខ្នងដៃ ទាំងសងខាង
ឆេច ឆេច ឆេច ឆេច ឆេច ឆេច ឆេច ឆេច

៣ សត្វក្តាម ក្តាប់មេដៃ ហើយគ្រប់ម្រាមដៃផង រូតចុះរូតឡើង រូតចុះរូតឡើង រូតឲ្យសព្វ ទាំងសងខាង
រូត រូត ចុះ រូតឡើង

៤ លាតបាតដៃចាក់ទឹកដូង កូរម្នាក់ម្តង ទាំងសងខាង
កូរ កូរ កូរ កូរ កូរ កូរ កូរ

៥ ដំឡូងបារាំង យើងដុសកដៃ ដុសជុំវិញ ទាំងសងខាង
ដុស ដុស ដុស ដុស ដុស ដុសទាំងសងខាង
ចាក់ទឹក!
ខ្ញុំលាងសម្អាត ដៃរបស់ខ្ញុំ ខ្ញុំលាងសម្អាត ដៃរបស់ខ្ញុំ
កុំឲ្យមេរោគ​ចូលក្នុងខ្លួនយើងបាន