< ត្រឡប់ទៅធនធានទាំងអស់

ពោល កុមារគំរូ


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • សិក្សាសង្គម សិក្សាសង្គម

ពោល កុមារគំរូ / Being Good Story Song


មករា និងរតនា ​ពេលទៅសាលាតែងតែជិះកង់
រៀនលេខ រៀនអក្សរផ្ចង់ ពេលសរសេរត្រូវតម្រង់ ហើយរចនា ។


ឯគ្រូសុខវិញ គឺជាគោព្រៃ ជាគ្រូមត្តេយ្យនៅឯសាលា

គាត់គឺជាគ្រូ ដែលឧស្សាហ៍ គ្រប់មុខវិជ្ជា គាត់ចេះទាំងអស់ ។


កាលខ្ញុំនៅតូច ជាសិស្សកំហូច រៀនខ្លាចសាលា
ចូលរៀនដំបូង យំនឹកម៉ាក់ប៉ា មិនដឹងម៉ោងណា គ្រូឱ្យទៅផ្ទះ ។


អូ !!! ប្អូនដល់ម៉ោងចូលរៀនហើយ​​​ បងរតនា !
ចាស !!! ប្អូនទៅចុះ លាហើយ !
បាទ !!! ជម្រាបលា បងរតនា​ !

នៅក្នុងសាលា ត្រូវខំសិក្សា ​ ក្រេបយកចំណេះ
វិជ្ជាជាស្ពាន ជាយានជំនិះ ជួយឱ្យយើងឈ្នះ ផុតទុក្ខវេទនា ។

ពេលឆ្ងល់ខ្ញុំសួរ អ្វីគួរមិនគួរ គ្រូតែងតែឆ្លើយ
ទូន្មានប្រដៅ ហើយជួយបកស្រាយ ជាហេតុធ្វើឱ្យ ខ្ញុំចង់សិក្សា ។


ជាកូនចៅល្អ ត្រូវស្តាប់ពុកម៉ែ ជាសិស្សពូកែ
ត្រូវចេះស្តាប់គ្រូ ចេះគិតចេះគូរ ជាសិស្សគំរូ គោរពវិន័យ ។

ពេលលេងខ្ញុំចេះគិត ចែករំលែកមិត្ត  បានលេងគ្រប់គ្នា
ហើយត្រូវតែចេះ ជួយយកអាសា សប្បាយសុខា ទាំងអស់គ្នា ។


ត្រូវចេះគោរពសិទ្ធ យើងគួរចេះគិត កុំរើសអើងអី
ស្រលាញ់រាប់អាន មិត្តទាំងប្រុសស្រី ចេះឱ្យតម្លៃ​ គ្នាទើបបានល្អ ។


ពេលដល់ម៉ោងទៅផ្ទះ យើងត្រូវសំពះ ជម្រាបលាគ្រូ
នេះហើយគឺជា កុមារគំរូ ចេះគោរពគ្រូ​​​ គោរពចាស់ទុំ ។


នៅពេលទៅដល់ផ្ទះ គោរពសំពះ តាមក្បួនតម្រា
កូនមកវិញហើយ មកពីសាលា គោរពម៉ាក់ប៉ា តាមប្រពៃណី ។


ចូរកូនចៅខ្មែរទាំងប្រុសស្រី‌ កុំភ្លេចប្រពៃណីពីដូនតា
ត្រូវថែវប្បធម៌ ជាតិខេមរា ​ ខ្មែរយើងថ្លៃថ្លា គង់វង្សអើយ ។