< ត្រឡប់ទៅធនធានទាំងអស់
ពោល កុមារគំរូ
ពោល កុមារគំរូ / Being Good Story Song
មករា និងរតនា ពេលទៅសាលាតែងតែជិះកង់
រៀនលេខ រៀនអក្សរផ្ចង់ ពេលសរសេរត្រូវតម្រង់ ហើយរចនា ។
ឯគ្រូសុខវិញ គឺជាគោព្រៃ ជាគ្រូមត្តេយ្យនៅឯសាលា
គាត់គឺជាគ្រូ ដែលឧស្សាហ៍ គ្រប់មុខវិជ្ជា គាត់ចេះទាំងអស់ ។
កាលខ្ញុំនៅតូច ជាសិស្សកំហូច រៀនខ្លាចសាលា
ចូលរៀនដំបូង យំនឹកម៉ាក់ប៉ា មិនដឹងម៉ោងណា គ្រូឱ្យទៅផ្ទះ ។
អូ !!! ប្អូនដល់ម៉ោងចូលរៀនហើយ បងរតនា !
ចាស !!! ប្អូនទៅចុះ លាហើយ !
បាទ !!! ជម្រាបលា បងរតនា !
នៅក្នុងសាលា ត្រូវខំសិក្សា ក្រេបយកចំណេះ
វិជ្ជាជាស្ពាន ជាយានជំនិះ ជួយឱ្យយើងឈ្នះ ផុតទុក្ខវេទនា ។
ពេលឆ្ងល់ខ្ញុំសួរ អ្វីគួរមិនគួរ គ្រូតែងតែឆ្លើយ
ទូន្មានប្រដៅ ហើយជួយបកស្រាយ ជាហេតុធ្វើឱ្យ ខ្ញុំចង់សិក្សា ។
ជាកូនចៅល្អ ត្រូវស្តាប់ពុកម៉ែ ជាសិស្សពូកែ
ត្រូវចេះស្តាប់គ្រូ ចេះគិតចេះគូរ ជាសិស្សគំរូ គោរពវិន័យ ។
ពេលលេងខ្ញុំចេះគិត ចែករំលែកមិត្ត បានលេងគ្រប់គ្នា
ហើយត្រូវតែចេះ ជួយយកអាសា សប្បាយសុខា ទាំងអស់គ្នា ។
ត្រូវចេះគោរពសិទ្ធ យើងគួរចេះគិត កុំរើសអើងអី
ស្រលាញ់រាប់អាន មិត្តទាំងប្រុសស្រី ចេះឱ្យតម្លៃ គ្នាទើបបានល្អ ។
ពេលដល់ម៉ោងទៅផ្ទះ យើងត្រូវសំពះ ជម្រាបលាគ្រូ
នេះហើយគឺជា កុមារគំរូ ចេះគោរពគ្រូ គោរពចាស់ទុំ ។
នៅពេលទៅដល់ផ្ទះ គោរពសំពះ តាមក្បួនតម្រា
កូនមកវិញហើយ មកពីសាលា គោរពម៉ាក់ប៉ា តាមប្រពៃណី ។
ចូរកូនចៅខ្មែរទាំងប្រុសស្រី កុំភ្លេចប្រពៃណីពីដូនតា
ត្រូវថែវប្បធម៌ ជាតិខេមរា ខ្មែរយើងថ្លៃថ្លា គង់វង្សអើយ ។