< ត្រឡប់ទៅធនធានទាំងអស់
បទចម្រៀង កុមារគំរូ (ណែនាំការរាំ)
បទចម្រៀង កុមារគំរូ / Being Good Song
១. កាលខ្ញុំនៅតូច ជាសិស្សកំហូច រៀនខ្លាចសាលា
ចូលរៀនដំបូង យំនឹកម៉ាក់ប៉ា
មិនដឹងម៉ោងណា គ្រូឱ្យទៅផ្ទះ ។
២. នៅក្នុងសាលា ត្រូវខំសិក្សា ក្រេបយកចំណេះ
វិជ្ជាជាស្ពាន ជាយាន្តជំនិះ
ជួយឱ្យយើងឈ្នះ ផុតទុក្ខវេទនា ។
៣. ពេលឆ្ងល់ខ្ញុំសួរ អ្វីគួរមិនគួរ គ្រូតែងតែឆ្លើយ
ទូន្មានប្រដៅ ហើយជួយបកស្រាយ
ជាហេតុធ្វើឲ្យ ខ្ញុំចង់សិក្សា ។
៤. ពេលដល់ម៉ោងទៅផ្ទះ យើងត្រូវសំពះជម្រាបលាគ្រូ
នេះហើយគឺជាកុមរគំរូ ចេះគោរពគ្រូគោរពចាស់ទុំ ។