< ត្រឡប់ទៅធនធានទាំងអស់

បទចម្រៀង មែកធាងគ្រួសារ


3-10 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • សិក្សាសង្គម សិក្សាសង្គម

បទចម្រៀង មែកធាងគ្រួសារ / Family Finger Song

១. ខ្ញុំគឺជាកូនច្បង នៅក្នុងផ្ទះខ្ញុំមានម៉ាក់មានប៉ា (២ដង)
ហើយមានលោកយាយ លោកតា ហើយនឹងបងប្អូន នៃវង្សត្រកូល។

២. នៅមានពូមីងខ្ញុំទៀត ហើយនឹងអ៊ំប្រុស និងអ៊ំស្រី (២ដង)
ហើយមានទាំងសាច់ថ្លៃ គ្រាន់លើកខ្លីៗ នៅមានច្រើនទៀត។

៣. ផៅពង្សត្រកូល យើងមាន មានច្រើនសន្ដាន (២ដង)
ចូរយើងគ្រប់ប្រាណ ទាំងប្រុសទាំងស្រី ត្រូវដឹងឱ្យច្បាស់
នេះគឺជាទម្លាប់ពីបុរាណ។