< ត្រឡប់ទៅធនធានទាំងអស់
ល្បែងប្រើមាត់គូររូប
ប្រភេទសកម្មភាព
ល្បែងសកម្មភាព
ប្រធានបទតាមខែ
សាលារៀន និងខ្ញុំ, គ្រួសារ និងខ្ញុំ
សកម្មភាព ៖ ល្បែងប្រើមាត់គូររូប
សិក្សាសង្គម៖ (គំនូរ និងសកម្មភាពកសាង)៖ ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព
គោលបំណង ៖
សិក្សាសង្គម ៖ រោយ ដេរ ត្បាញ គូរ ផាត់ពណ៌ ហែក កាត់ បិត បត់ដើម្បីបង្កើតជារូបភាពផ្សេងៗ និងបង្ហាញេពីអ្វីដែលគេបានបង្កើត។
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ ក្រដាសស និងខ្មៅដៃពណ៌
កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់
ការរៀបចំ ៖ ត្រៀមខ្មៅដៃ និងខ្មៅដៃពណ៌ឱ្យបានរួចរាល់ និងសម្អាតវាឱ្យបានស្អាតដែរ និងក្រដាសសឱ្យបានគ្រប់គ្រាន់។
សេក្ដីណែនាំ៖
(ល្បែងនេះលេងក្រោយពីក្មេងៗស្តាប់រឿងនិទានរួច «យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា»ក៏បាន។)
- ប្រាប់ពួកគេថា ថ្ងៃនេះយើងទាំងអស់គ្នានឹងព្យាយាមគូររូបដោយរបៀបដូចជាទីដែរ។
- ចាប់ផ្ដើមចែកក្រដាសស ខ្មៅដៃ និងខ្មៅដៃពណ៌មួយចំនួនសម្រាប់ក្មេងៗឱ្យបានគ្រប់គ្រាន់។
- ប្រាប់ក្មេងៗឱ្យចាប់ផ្ដើមជាមួយការគូររូបភាពដោយប្រើមាត់ និងផាត់ពណ៌ដោយមាត់ដូចគ្នា។
- នៅពេលដែលលេងល្បែងចប់ ប្រាប់ឱ្យក្មេងៗរៀបចំ និងសម្អាតសម្ភារឱ្យបានស្អាតជាការស្រេច។