< ត្រឡប់ទៅធនធានទាំងអស់
ហេតុអ្វីបានជាយើងប្រើសាប៊ូលាងដៃ?
កម្មភាព ៖ ហេតុអ្វីបានជាយើងប្រើសាប៊ូលាងដៃ?
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
វិទ្យាសាស្រ្ត
បំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម)
គោលបំណង ៖
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។
(វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ ។
សៀវភៅ ៖ ដកស្រង់ចេញពីរឿង “បិសាចចម្លែកតូចៗ”។
កម្រិត ៖ ទាបមធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ ចានក្រឡូម ដបទឹក (គ្រប់គ្រាន់សម្រាប់បំពេញតាមចានគោមនីមួយៗ) ម្ស៉ៅម្រេច សាប៊ូ
នៅក្នុងធុងតូចៗ និងធុងធំៗសម្រាប់ប្រមូលសាប៊ូនៅចុងក្រោយមេរៀន។
ការរៀបចំ ៖ ព្យាយាមពិសោធន៍មុនសិន ដើម្បីឱ្យច្បាស់ថាវាដំណើរការ ឬ ក៏អត់ ជាមួយនឹងម្រេចដែលអ្នកប្រើ។
សេក្ដីណែនាំ៖
- ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងហេតុអ្វីបានជាយើងប្រើសាប៊ូលាងដៃ?ជាមួយកូនៗទាំងអស់គ្នា។
- សួរក្មេងៗ៖ ហេតុអ្វីបានជាការលាងដៃ មានសារៈសំខាន់? បាទ/ចាស ដើម្បីអនាម័យ។
- ហេតុអ្វីបានជាត្រូវការប្រើប្រាស់សាប៊ូលាងដៃ និងទឹក ? បាទ/ចាសប្រើសាប៊ូដើម្បីកំចាត់មេរោគ។
- ប្រាប់ក្មេងៗ៖ កូនៗនឹងធ្វើការពិសោធន៍ដើម្បីបង្ហាញថា ហេតុអ្វីបានជាត្រូវប្រើសាប៊ូលាងដៃ?
- បែងចែកក្មេងៗទៅជាក្រុម ដែលមាន៤-៥នាក់ក្នុងមួយក្រុម ។
- ចូរឱ្យក្មេង ២នាក់តាមក្រុមនីមួយៗឡើងមកយកចានគោម ដបទឹក និងម្រេចខ្លះៗ។
- ឱ្យក្មេងទី ៣ចាក់ទឹកចូលទៅក្នុងចានក្រគោម។
- ឱ្យក្មេងទី ៤ស្រោចម្រេចចូលទៅក្នុងទឹក ។
- ឱ្យក្មេងៗទាំងនោះដាក់ដៃឱ្យស្ងួតជាមុនសិន
- បន្ទាប់មកឱ្យក្មេងៗដាក់ម្រាមដៃរបស់ពួកគេចូលទៅក្នុងទឹកក្នុងចាននោះ ។
- ពិភាក្សាគ្នា ថានឹងមានរឿងអ្វីកើតឡើង ទៅលើម្រេច? ម្រិចនឹងអណ្តែតមកជាប់លើដៃធ្វើឱ្យប្រលាក់
គក្រិចលើដៃជាមិនខាន (ក្មេងៗគួរតែកត់ត្រាទុកសួរថាមានរឿងអ្វីបានកើតឡើង)។ - ឱ្យក្មេងចុងក្រោយក្នុងក្រុមនីមួយៗ (ក្មេងដែលមិនទាន់បានលេង) ឡើងទៅទទួលសាប៊ូ ។
- ប្រាប់ក្មេងៗទាំងអស់ ឱ្យលាបសាប៊ូជុំវិញម្រាមដៃទាំងអស់របស់ពួកគេ បន្ទាប់មកលូកដៃចូលទៅក្នុង
ចានទឹកម្ដងទៀត ។ - ពិភាក្សាថាមានរឿងអ្វីកើតឡើងជាមួយនឹងម្រេចទាំងនោះ។ ដៃរបស់ក្មេងៗប្រាកដជាជ្រុះម្រេចចេញ
ពីដៃ (ពួកគេគួរតែកត់ចំណាំ អ្វីទៅដែលបានខ្ទាតឆ្ងាយពីសាប៊ូ?) ។ - សួរក្មេងៗថាតើហេតុអ្វីបានជាពួកគេគិតថាវាកើតឡើងបែបនេះ?
- ពិភាក្សា ថាហេតុអ្វីបានជាត្រូវប្រើសាប៊ូ និងធ្វើឱ្យប្រាកដថាពួកគេយល់ដែលសាប៊ូអាចជួយជំរះភាពគក្រិច និងរបស់ដែលជាប់នៅលើដៃរបស់អ្នក។
- ដើរជុំវិញជាមួយនឹងចានធំ ដើម្បីប្រមូលទឹកទាំងនោះ ។
- ចូរឱ្យក្មេងៗបោះចោលសម្រាម និងទុកដាក់របស់របរទាំងអស់ឱ្យមានរបៀប។