ធនធានទាំងអស់
ល្បែងផាត់ពណ៌តែមួយចំពោះលេខដូចគ្នា (សខ្មៅ/ពណ៌)
ល្បែងផាត់ពណ៌រនាត
ល្បែងទប់លំនឹងដៃនិងជើង
សកម្មភាព ៖ ល្បែងទប់លំនឹងដៃនិងជើង ចិត្តចលភាព ៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំតូចនិងសាច់ដុំធំសិក្សាសង្គម ៖ ការលើកតំកើងវប្បធម៌៖ ការលើកតម្កើងរប្បធម៌របស់ខ្លួន៖បុរេគណិត ៖ ទំហំ និងពណ៌៖ ចំណាត់ថ្នាក់ក្រុមតាមលំដាប់លំដោយ៖ គោលបំណងចិត្តចលភាព ៖ បំណិនសម្បទា៖ ដើរទប់ខ្លួនអោយមានលំនឹងលើគំនូសខ្សែ ឬកាន់វត្ថុនានានៅនឹងដៃ។ វារលូន ប្រមៀលខ្លួន លើកន្ទេល កម្រាលឥដ្ឋ សម្បកកង់…សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីសម្លៀកបំពាក់ប្រពៃណី ឧបករណ៌តន្រ្តីភ្លេងខ្មែរ។បុរេគណិត ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបរៀបវត្ថុទៅតាមលំដាប់ក្រុម ប្រភេទ ពណ៌និងទំហំ។ កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ នាឡិកាដែលមានទ្រនិចមួយ និងនៅលើមុខនាឡិកាបែងចែកជា៤ផ្នែក មានដូចជា ផ្នែកដៃស្ដាំ ផ្នែកដៃឆ្វេង ផ្នែកជើងស្ដាំនិងផ្នែកជើងឆ្វេងហើយនៅក្នុងផ្នែកនីមួយៗមាន៤ពណ៌ជាមួយនឹងរូបឧបករណ៍តន្រ្តី៤នៅក្នុងរង្វង់នីមួយៗហ្នឹងផងដែរ, ក្រដាសឬតង់ដែលមានទំហំធំហើយមានរូបរង្វង់ជាច្រើននិងមាន៤ពណ៌ មានពណ៌ក្រហម បៃតង លឿងនិងពណ៌ខៀវ។ ចាំបង្ហាញនៅខាងក្រោម ប្រសិនបើមានរូបភាព។ […]
ផ្គុំរូបឡាន
ផាតពណ៌រូបមនុស្សចម្លែកតាមពណ៌រាង
ល្បែងប្រមូលសំរាម
ស្វែងរកនិងផាត់ពណ៌រាងធរណីមាត្រ (ពណ៌/សខ្មៅ)
ស្វែងរកនិងផាត់ពណ៌សំរាម (ពណ៌/សខ្មៅ)
ការតម្រៀបសម្លីត្បារត្រចៀក
តម្រៀបគ្រាប់សណ្ដែកតាមលំដាប់លំដោយ
ល្បែងរ៉ែងកូនបាល់តាមពណ៌_
ក្តារផ្គុំអក្សរ
ពណ៌លឿង
ល្បែងផ្លុំពណ៌ជាភ្លើង
សកម្មភាព ៖ ល្បែងផ្លុំពណ៌ជាភ្លើង ចិត្តចលភាព៖ បំណិនចលករតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាចដុំភ្នែក៖ ការរីកចម្រើនរាងកាយនិងចលនា៖ ការរីកចម្រើនកម្លាំងនិងការប្រឈមនិងទប់ទល់ឧបសគ្គពេលធ្វើសកម្មភាពផ្សេងៗ៖សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតជារូបភាព៖បុរេគណិត៖ ទំហំនិងពណ៌៖ ចំណាត់ក្រុមនិងលំដាប់លំដោយ៖ គោលបំណង៖ ចិត្តចលភាព៖ ចរិយាសម្បទា៖ មានអំណត់តស៊ូព្យាយាមនិងសប្បាយរីករាយក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំនិងជោគជ័យ។ បំណិនសម្បទា៖ អនុវត្តសកម្មភាពមួយដែលមានភាពទន់ភ្លន់ រហ័សរហួន និងរឹងមាំការចាប់ផ្ដើមចេញពីចលនាមូលដ្ឋានងាយៗទៅលំបាក ចំនួនពីរឡើងទៅ ក្នុងនោះមានការដើរ រត់ លោត ឬលើសពីនេះ តាមរយៈ ចលនាចរន្ត ហាត់ប្រាណតាមបទចម្រៀង តាមរឿងនិទាន បទភ្លេងនិងល្បែងនានា។ សិក្សាសង្គម៖ វិជ្ជាសម្បទា៖ បត់ក្រដាសបានជារូបភាពផ្សេងៗ៖ យន្តហោះ ទុក អាវ ភ្នែក… ចរិយាសម្បទា៖ រហ័សរហួន និងប្រុងប្រយ័ត្នក្នុងការការចាប់កាន់ បត់ សូន គូស ហែក កាត់ និងផាត់ពណ៌។ បុរេគណិត៖ វិជ្ជាសម្បទា៖ ប្រាប់បានពីការរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំនិងពណ៌ បំណិនសម្បទា៖រៀបរាងធរណីមាត្រឬវត្ថុឱ្យត្រូវតាមចង្វាក់ដដែលៗ ដែលមានរាងឬពណ៌ឬទំហំ។ កម្រិតសិក្សា ៖ មធ្យម ខ្ពស់។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ […]
ផ្គូផ្គងពណ៌៌គម្របដប
ល្បែងបោះកងក្រដាស
ល្បែងផ្គូផ្គងពណ៌
ល្បែងលេងគ្រ
ល្បែងដោតខ្សែចូលលេខ
កាត់ក្រដាស់និងបិទរូបឥន្ទធនូ
សកម្មភាព ៖ កាត់ក្រដាស់និងបិទរូបឥន្ទធនូ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃនិងភ្នែកសាច់ដុំភ្នែក)។សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)។បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។(សិក្សាសង្គម) ការបង្ហាញពីរសកម្មភាពផ្សេងៗទៀតដែលបានបង្កើតជាស្នាដៃ។(គណិតវិទ្យា) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសពណ៌ផ្សេងៗគ្នា ឬគម្របដបទឹក។ ការរៀបចំ ៖ កាត់ក្រដាសពណ៌ទៅជារាងតូចៗ ឬប្រមូលគម្របដបដែលមានពណ៌ផ្សេងៗគ្នា ។ សេចក្ដីណែនាំ៖ ការប្រែប្រួល៖ សកម្មភាពនេះក៏អាចត្រូវបានប្រើជាសិល្បៈមួយ ដែលក្មេងៗត្រូវបានគេផ្តល់ក្រដាសតូចៗដើម្បីតម្រៀប បន្ទាប់មកប្រើកាវបិទលើក្រដាស ដើម្បីបង្កើតជាឥន្ទធនូ។
ត្រាបន្លែ
តម្រៀបផ្លែឈើនិងបន្លែ
ល្បែងតម្រៀបរូប
ទង់ព្រះពុទ្ធសាសនា
ការសាងសង់តាមគំរូ
ការផាត់ពណ៌ជាមួយម្សៅ
សំលៀកបំពាក់ប្រចាំថ្ងៃ
ការតម្រៀបសំឡីត្បាល់ត្រចៀកតាមគំរូ
ល្បែងតម្រៀប
ល្បែងតម្រៀបគម្របដប
បែងចែកគ្រាប់សណ្ដែក
ល្បែងបិទគ្រាប់អង្ករ
គំរូ ទុយោ
ផ្គូផ្គងសំឡីត្បាល់ត្រចៀក
ល្បែងតំណភ្ជាប់
លេងគ្រ
ដាក់គម្របដបតាមពណ៌
គាបលេខលើរង្វង់
គាបចំនួនលើរង្វង់
គាបពណ៌លើរង្វង់
គ្រាប់ឡុកឡាក់ (ចំណុច/ពណ៌)
គ្រាប់ឡុកឡាក់ (ពណ៏)
ល្បែងបរិមាណ និងចំនួន (១-៣១)
ទង់ជាតិប្រទេសកម្ពុជា
ល្បែងផាត់ពណ៌តាមទម្រង់_b
ផ្គុំរូបកង់ និងផាត់ពណ៌
ល្បែងប្រកួតពណ៍
ល្បែងច្រវ៉ៃក់ក្រដាស
សកម្មភាព ៖ ល្បែង ក្រដាសច្រវ៉ាក់ សិក្សាសង្គមគំនូរ និងសកម្មភាពកសាង(ការយល់ដឹង និងការពេញចិត្តចំពោះសិល្បះតាមរយៈការបង្កើតរូបភាព) គោលបំណង ៖ (សិក្សាសង្គម) ប្រាប់បានពីរបៀបគូរហែករូបងាយៗតាមស្នាមចុច និងផាត់រូបភាពផ្សេងៗ និងបង្ហាញសកម្មភាពផ្សេងទៀតដែលបានបង្កើតស្នាដៃ។]បង្ហាញពីរបៀបនៃការគូរ ផាត់ ហែក កាត់ ឬការផលិតឱ្យមានសោភ័ណភាព កម្រិតសិក្សា ៖ ទាប មធ្យាម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសពណ៍ច្រើនកាន់តែល្អ កាវស្អិត កន្ត្រៃ ការរៀបចំ ៖ ត្រៀមកាវស្អិត ក្រដាសពណ៍ និងកន្ត្រៃឱ្យបានគ្រប់គ្រាន់ សេចក្ដីណែនាំ ៖
ល្បែងក្តារពណ៌_b
សកម្មភាព ៖ ល្បែងក្តារពណ៌ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ បុរេគណិតទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ សៀវភៅ ៖ តើនរណាជាអ្នកលាបពណ៌មេឃ? រយៈពេល ៖ ៣០ នាទី សម្ភារ ៖ ក្រដាសល្បែងក្ដារពណ៌ គ្រាប់ឡុកឡាក់ ឧបករណ៍ ៖ វត្ថុសម្រាប់រាប់ចំនួន ក្រដាស់ល្បែងក្តារពណ៌ គ្រាប់ឡុកឡាក់ គម្របដប ឬ ដុំថ្មតូចៗ។ សេចក្ដីណែនាំ៖
ផ្លុំពណ៌មេរោគ
សកម្មភាព ៖ ល្បែងផ្លុំពណ៌មេរោគ សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)។ បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖ (សិក្សាសង្គម) ការបង្ហាញពីរសកម្មភាពផ្សេងៗទៀតដែលបានបង្កើតជាស្នាដៃ។(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ពែងម៉្សៅពណ៌ ម្សៅពណ៌ ស្លាបព្រាតូច ទុយោរ ក្រដាស និងខ្មៅដៃ កាវ គ្រាប់ភ្នែកជ័រ ឬ កាត់ក្រដាសធ្វើជាគ្រាប់ភ្នែកហើយផាត់ពណ៌។ ការរៀបចំ ៖ លាយម្សៅពណ៌ជាមួយទឹកស្តើងៗ ដើម្បីធ្វើឱ្យប្រាកដថាផ្លុំទៅបើងចេញជារូបរាង។ ត្រូវធ្វើបង្ហាញជាឧទាហរណ៍ដើម្បីបង្ហាញដល់ក្មេងៗទាំងអស់សិន។ ប្រើប្រាស់តាមការណែនាំ និងត្រូវរៀបចំ ចែករំលែកវិធីសាស្ត្រនេះជាមួយក្មេងៗ គូរភ្នែក និងមាត់នៅចំកណ្ដាលក្រដាសឱ្យចេញជារូបមេរោគ។ ប្រើស្លាបព្រា ដើម្បីទុកដួសពណ៌ខ្លះៗ ដាក់លើក្រដាសប្រើទុយោរដើម្បីផ្លុំពណ៌ឱ្យឆ្ងាយពីមុខមេរោគលើក្រដាស […]
ពណ៌ភាសាអង់គ្លេស
សកម្មភាព ៖ ពណ៌ភាសាអង់គ្លេស សិក្សាសង្គមចម្រៀង និងតន្រ្តី(ចំណេះដឹងបច្ចេកទេស ការច្នៃប្រឌិត និងបទពិសោធន៍តន្រ្តី)បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) ។ គោលបំណង ៖ (សិក្សាសង្គម) ច្រៀងចំរៀង និងធ្វើកាយវិការតាមបទចម្រៀងបាន។(បុរេគណិត) ប្រាប់បានពីការរៀបវត្ថុតាមលំដាប់ក្រុម ទំហំ និងពណ៌។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កាត និងវត្ថុដែលមានពណ៌ដូចនៅក្នុងបទចម្រៀង និងរូបភាពរបស់ឥន្ទធនូ។ ការរៀបចំ ៖ អនុវត្ត និងរៀនច្រៀងបទចម្រៀងឱ្យចេះច្បាស់ជាមុនសិន ។សេចក្ដីណែនាំ ៖ ថ្ងៃនេះអ្នកគ្រូនឹងបង្រៀនកូនៗច្រៀងបទចម្រៀងតាមពណ៌ទាំងប្រាំពីរជាភាសាអង់គ្លេសទាំងអស់គ្នា។ ច្រៀងបទចម្រៀងឱ្យក្មេងៗស្ដាប់។ ក្រោយពេលច្រៀងចប់តើមានកូនណាដឹងថាបទចម្រៀងនេះជាភាសាអ្វី? ចាស/បាទ ភាសាអង់គ្លេស អញ្ចឹងចុះយ៉េក និងខេទីនិយាយភាសាអង់គ្លេស៖ តើពួកគាត់មកពីប្រទេសណាដែរ?ចាស/បាទ អូស្រ្តាលី។ បង្ហាញពីកាតរូបភាពដែលមានពណ៌ផ្សេងៗពីគ្នាចំនួនប្រាំពីរ។ ឱ្យក្មេងៗថាតាមពណ៌ទាំងប្រាំពីរជាភាសាអង់គ្លេសតាមល,ដាប់លំដោយនៃបទចម្រៀង។ បង្ហាញរូបឥន្ទធនូ ហើយសួក្មេងៗថា៖ […]
បទចម្រៀង ខ្ញុំអាចច្រៀងបទឥន្ទធនូបាន (ល្បែងសកម្មភាព)
បទចម្រៀង ខ្ញុំអាចច្រៀងបទឥន្ទធនូបាន (I Can Sing A Rainbow) 【ភាសាខ្មែរ】រ៉េត អ៊ែន យ៉ែឡូ អ៊ែន ភីង អ៊ែន គ្រីន(ន័យ៖ ក្រហមនិងលឿងនិងផ្កាឈូកនិងបៃតង)ភប់ភល អ៊ែន អរ៉េនស្ស អ៊ែន ប្លូ(ន័យ៖ ខៀវស្វាយនិងទឹកក្រូចនិងខៀវ)អាយ ខេន សុីង អឹ រ៉ែនបូ(ន័យ៖ ខ្ញុំអាចច្រៀងបទឥន្ទធនូបាន)សុីង អឹ រ៉ែនបូ (x2) ហ្វ័រ យូា(ន័យ៖ ខ្ញុំអាចច្រៀងបទឥន្ទធនូបាន សម្រាប់អ្នក) 【ភាសាអង់គ្លេស】Red and yellow and pink and greenPurple and orange and blueI can sing a rainbowSing a rainbow (x2) for you
ល្បែងស្ដាប់ពណ៌
សកម្មភាព ៖ ល្បែងស្ដាប់ពណ៌ បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ គោលបំណង ៖(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សន្លឹកកិច្ចការ (ល្បែងគូសតាមស្នាមចុចឥន្ធនូ) និងខ្មៅដៃពណ៌។ ការរៀបចំ ៖ ធ្វើបញ្ជីនៃធាតុដែលជាពណ៌ខុសគ្នានៃឥន្ទធនូ ដូច្នេះអ្នកអាចជួយក្មេងៗប្រសិនបើចាំបាច់។ បោះពុម្ពសន្លឹកកិច្ចការចេញ (សន្លឹកមួយសម្រាប់ក្មេងម្នាក់)។សេចក្ដីណែនាំ៖ តើកូនៗអាចប្រាប់ពណ៌របស់ឥន្ទធនូទាំងប្រាំពីរបានទេ? ក្មេងម្នាក់បានឆ្លើយពណ៌ ឱ្យក្មេងម្នាក់ទៀតឆ្លើយ វត្ថុដែលមានពណ៌ដូចនឹងពណ៌។ឧទាហរណ៍៖ ក្មេងម្នាក់ឆ្លើយ ឥន្ទធនូមានពណ៌ក្រហម ចំណែកឯក្មេងម្នាក់ទៀតឆ្លើយថា កម្រាលតុមានពណ៌ក្រហមដូច ពណ៌ឥន្ទធនូដែរ។ បន្តធ្វើសកម្មភាពបែបនេះរហូតដល់គ្រប់ ៧ពណ៌។ សេចក្តីណែនាំដូចខាងក្រោមសម្រាប់ការលេងល្បែងនេះ៖ ចាប់ផ្ដើមជាមួយនឹងពណ៌ក្រហម និងនិយាយថា‹‹នៅក្នុងកន្ត្រករបស់ខ្ញុំមាន ដាក់វត្ថុដែលមានពណ៌ក្រហម) …» ឧទាហរណ៍. ផ្លែប៉េងប៉ោះ។ ក្មេងទី២ និយាយបន្តទៀតថា ‹‹នៅក្នុងកន្ត្រករបស់ខ្ញុំមានប៉េងប៉ោះ […]
ល្បែងខ្សែរកឥន្ទធនូជាមួយទុយោ
សកម្មភាព ៖ ខ្សែកទុយោតាមពណ៌ឥន្ទធនូ សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) គោលបំណង ៖(សិក្សាសង្គម) ប្រាប់បានពីរបៀបដោតអង្កាំដើម្បីបង្កើតបានជារូបភាពផ្សេងៗ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ខ្សែអំបោះ ទុយោដែលមានពណ៌ផ្សេងៗគ្នាមួយចំនួនដែលជាពណ៌របស់ឥន្ទធនូ។(ប្រាកដថាគ្រប់គ្រាន់សម្រាប់សិស្សក្នុងថ្នាក់)ការរៀបចំ ៖ កាត់ទុយោជាកង់ៗដែលមានប្រវែងខ្លីៗ បានហើយកាត់ខ្សែជា ៧ខ្សែដែលមានប្រវែងវែងខ្លីជាងគ្នាដែលអាចឱ្យក្មេងៗនឹងអាចព្យួរដូចជាឥន្ទធនូឡើងចុះជុំវិញករបស់ពួកគេ។សេចក្ដីណែនាំ៖ បង្ហាញក្មេងៗពីខ្សែករដែលអ្នកបានធ្វើ និងពន្យល់ក្មេងៗពីរបៀបធ្វើវា។ ឱ្យខ្សែរទាំង ៧ខ្សែ ទុយោដែលបានកាត់ជាកង់ៗខ្លីៗទាំង ៧ពណ៌ដូចគ្នាទៅក្មេងៗ។ ឱ្យក្មេងៗរៀបចំខ្សែពីខ្លីទៅវែងតាមលំដាប់ដាក់បង្ហាញ។ ចាប់ផ្ដើមដោតខ្សែរវែងមុនគេជាមួយទុយោកាត់តែមួយពណ៌សិន ប៉ុន្តែត្រូវទុកខ្សែនៅខាងចុង ដើម្បីងាយស្រួលក្នុងការចង។ បន្ទាប់មកដោតខ្សែខ្លីជាមួយទុយោកាត់តែមួយពណ៌ដែរទុកខ្សែនៅខាងចុង ដើម្បីងាយស្រួលក្នុងការចងដូចគ្នា។ ខ្សែករនីមួយៗត្រូវមានពណ៌ខុសៗគ្នា។ ដាក់ខ្សែករហ្នឹងនៅលើតុតម្រៀបតាមលំដាប់លំដោយជារាងពណ៌ឥន្ទធនូ ពេលដោតរួចរាល់ហើយ។ ប្រសិនបើទុយោមិនគ្រប់ពណ៌នោះទេចែកទុយោបន្ថែមទៀតបាន។ ក្ក្មេងៗបានធ្វើវាទាំង ៧ខ្សែរួចរាល់ ត្រូវប្រាប់ពីរបៀបចងធ្វើជាខ្សែករទាំងអស់គ្នាគឺជាការស្រេច។ ការប្រែប្រួល៖ ប្រសិនបើគ្មានពណ៌គ្រប់ទេ អ្នកអាចប្រើ ៣ , ៤ពណ៌ក៏បានដែរ។
ល្បែងឡូតូពណ៌
សកម្មភាព ៖ ល្បែងឡូតូពណ៌បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។គោលបំណង ៖(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កាត រៀបចំពណ៌ហើយដាក់ក្នុងកាបូប ឬប្រអប់ និងវត្ថុដែលអាចប្រើសម្រាប់រាប់ចំនួនបានចំនួន ៦ប្រភេទ។ រត្ថុទាំងនោះមានដូចជា៖ គម្របដប ដុំថ្ម ឬជាដុំក្រដាស និងមានជាវត្ថុដែលរាប់ចំនួនបាន។ វាសម្រាប់បង្ហាញពួកគេថាតើពណ៌ណាដែលត្រូវបានស្រែកហៅ។ ការរៀបចំ ៖ បោះពុម្ភ និងអ៊ុតកាតឱ្យបានស្អាត ទុកសម្រាប់ចែកឱ្យក្មេងៗ និងកញ្ចប់ពណ៌សម្រាប់ក្រុមនីមួយៗ។ ដាក់ពណ៌ចូលទៅក្នុងកាបូប ឬប្រអប់។ មួយកាបូប ឬប្រអប់ សម្រាប់មួយក្រុម។ សេចក្ដីណែនាំ៖ ការប្រែប្រួល៖ នៅរាល់ពេលដែលអ្នកហៅពណ៌នោះ ក្មេងៗអាចនិយាយឈ្មោះរបស់ដែលមានពណ៌ដូចពណ៌ដែលអ្នកបានលូកយក និងហៅនោះ (ឧទាហរណ៍. ពេលអ្នកហៅពណ៌យកពណ៌ក្រហម គាត់ថា«ពណ៌របស់ផ្លែប៉ោម»)។
ល្បែងពណ៌តាមថ្ងៃនីមួយៗនៃសប្តាហ៍
សកម្មភាព ៖ ល្បែងពណ៌តាមថ្ងៃនីមួយៗនៃសប្តាហ៍ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ បុរេគណិត បំណិនពិចារណាក្នុងសង្កម (ភាពខុសគ្នារវាងព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ដោយផ្អែកលើពេលវេលា) ។ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ ប្រាប់ពីពេលដែលកន្លងហួស កំពុង និងមិនទាន់មកដល់។ប្រាប់ពីឈ្មោះថ្ងៃក្នុងសប្តាហ៍តាមលំដាប់ដូចជាថ្ងៃ អាទិត្យ ចន្ទ។(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សូមចុចសន្លឹកកិច្ចការ ទីនេះហើយកាត់ផង។ (ល្បែងពណ៌តាមថ្ងៃនីមួយៗនៃសប្តាហ៍_កាត_B/ ល្បែងពណ៌តាមថ្ងៃនីមួយៗនៃសប្តាហ៍_កាត_C) ឈ្មោះអាចជាពណ៌សម្រាប់ក្មេងតូចៗ និងពណ៌សខ្មៅសម្រាប់ក្មេងដែលធំៗដើម្បីឱ្យពួកគេធ្វើការប្រៀបធៀបឈ្មោះនៅលើក្ដារខៀនបានល្អ (នៅពេលនេះ ប្រើសន្លឹកនេះក៏បាន)។ […]
លាយពណ៌ធ្វើជាសត្វមេអំពៅ
សកម្មភាព៖ ល្បែងលាយពណ៌ធ្វើជាសត្វមេអំបៅ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល) សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព) បុរេគណិតទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។ លក្ខណៈ ស្ថានភាពវត្ថុអ្វីមួយ។(សិក្សាសង្គម) ផាត់ពណ៌ដើម្បីបង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលគេបានបង្កើត។(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” ។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ទឹកពណ៌ក្រហម លឿង ខៀវ និងក្រដាសស ។ ការរៀបចំ ៖ អនុវត្តបង្កើតជាសត្វមេអំបៅ និងរៀបចំដើម្បីបង្ហាញសកម្មភាពនេះទៅកាន់ក្មេងទាំងអស់។ សេចក្ដីណែនាំ៖ […]
ល្បែងផាត់ពណ៌ជាមួយគ្រឿងទេស
សកម្មភាព ៖ ល្បែងផាត់ពណ៌ជាមួយគ្រឿងទេស ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការបេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)បុរេគណិតទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។(សិក្សាសង្គម) ផាត់ពណ៌ដើម្បីបង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលគេបានបង្កើត។(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” ។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសរលោង សំឡីត្បារត្រចៀក ទឹក គ្រឿងទេសផ្សេងៗ ឬ ទឹកពណ៌ (ឧ.ម្សៅរមៀត ប្រភេទផ្កា ឬ បន្លែមួយចំនួនអាចមានពណ៌ ផ្លែការី និងរបស់ធម្មជាតិជាដើម)ចាន និងកូនស្លាបព្រាដែលអាចប្រើសម្រាប់លាយពណ៌។ ការរៀបចំ ៖ រមៀត បន្លែ និងគ្រឿងទេសផ្សេងៗ អ្នកនឹងទទួលបានបទពិសោធន៍ដែលអ្នកចង់បាន។ សេចក្ដីណែនាំ៖ តើហេតុអ្វីបានជាព្រះសង្ឍឃ្លុំស្បង់ចីវរពណ៌ហ្នឹង? ពីព្រោះព្រះសង្ឃឃ្លុំតាមពណ៌ធម្មជាតិ […]
ល្បែងគម្របដបឥន្ទធនូ
សកម្មភាព ៖ល្បែងគម្របដបឥន្ទធនូ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)។ បុរេគណិតទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ (សិក្សាសង្គម) ការបង្ហាញពីរសកម្មភាពផ្សេងៗទៀតដែលបានបង្កើតជាស្នាដៃ។(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសការងាររូបឥន្ទធនូ អ៊ុតឱ្យបានស្អាត និងគម្របដបគ្រប់ពណ៌ (១សន្លឹក ១ក្រុម) ។ ការរៀបចំ ៖ ក្រដាសការងាររូបឥន្ទធនូ ចែកគម្របដបតាមក្រុម ។ សេចក្ដីណែនាំ៖
ល្បែងទាយវត្ថុដែលបាត់
សកម្មភាព ៖ ល្បែងទាយវត្ថុដែលបាត់ វិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ អ្នកអាចស្វែងរកវត្ថុផ្សេងៗដែលមាននៅក្នុងថ្នាក់រៀនក៏បាន។ ការរៀបចំ៖ រៀបចំវត្ថុមួយចំនួន និងគ្របវាដោយក្រណាត់ សេចក្ដីណែនាំ៖ ការប្រែប្រួល៖ កត់សម្គាល់ៈល្បែងនេះអាចនឹងសប្បាយ ដោយប្រើឆ្នាំសត្វទាំង១២ទាក់ទងនឹង «រឿងសួរស្តីឆ្នាំថ្មី»។
ល្បែងត្រីនៅក្នុងសមុទ្រ
សកម្មភាព ៖ ល្បែង ត្រីនៅក្នុងសមុទ្រចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(បុរេគណិត) កុមារអាចចេះរៀបវត្ថុតាមលំដាប់ ទំហំ ប្រភេទ និងពណ៌។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ត្រូវមានកាតពណ៌ (កាត១, កាត២, កាត៣) សម្រាប់ក្មេងៗទាំងអស់។ ជ្រើសរើសកន្លែងដែលមានទីធ្លាធំទូលាយសម្រាប់ធ្វើជាសមុទ្រ។ កន្លែងដែលជ្រើសរើសត្រូវមានខ្សែបន្ទាត់២សងខាង។ ការរៀបចំ ៖ អ៊ុតក្រដាសកាតពណ៌យ៉ាងហោចណាស់ ៦ពណ៌ផ្សេងគ្នា។ កាត់វាទៅជា ៨សន្លឹកតូចៗ និងអ៊ុតវាឱ្យបានស្អាត។ សេក្ដីណែនាំ៖ ការប្រែប្រួល៖ ល្បែងនេះអាចលេងជាមួយ ឬប្រើកាតសត្វ ផ្លែឈើ បន្លែ និងថ្ងៃនៃសប្តាហ៍បាន។
ល្បែងដណ្ដើមពណ៌
សកម្មភាព៖ ល្បែងដណ្ដើមពណ៌ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ អ៊ុតក្រដាសពណ៌ (កាត១, កាត២, កាត៣) និងកាត់វាជា ៨ចំណែកដើម្បីធ្វើជាកាត។ មានពណ៌ ក្រហម ស លឿងស្វាយ ខៀវ បៃតង ខ្មៅ។ ការរៀបចំ ៖ គម្របដបត្រូវមានគ្រប់គ្រាន់ និង […]
ល្បែងគប់ពណ៌
សកម្មភាព ៖ ល្បែងគប់ពណ៌ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ របស់ដែលអាចគប់បាន ដូចជាបាល់ និងក្រដាសពណ៌ទាំង៧ មានពណ៌ក្រហម ខៀវ លឿង បៃតង ទឹកក្រូច ស្វាយ ខៀវស្វាយ កាត់វាជារាងការេ ដើម្បីឱ្យក្មេងៗងាយស្រួលកាន់ និងមើល។ ការរៀបចំ ៖ ស្វែងរកបាល់ […]
ល្បែងផ្លាស់ប្ដូរទីកន្លែង
សកម្មភាព ៖ ល្បែងផ្លាស់ប្ដូរទីកន្លែង ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ បុរេគណិតទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កាតពណ៌តូច ការរៀបចំ ៖ធ្វើកាតពណ៌ឱ្យបានគ្រប់គ្រាន់ដើម្បីចែកក្មេងៗ ។ សេចក្ដីណែនាំ៖
ល្បែងពពុះសាប៊ូ
សកម្មភាព៖ ល្បែងពពុះសាប៊ូចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។វិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) (លក្ខណៈរូបធាតុ) បុរេគណិត រូបរាង និងលំហ (បញ្ញត្តិរូបរាង និងលំហ) ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។ ប្រាប់ពីភាពខុសគ្នាវត្ថុធាតុដើមនៃសម្ភារដោយប្រើបញ្ញត្តិដូចជារឹង ទន់ ថ្លា។ (បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសមញ្ញៗមានរាងធរណីមាត្ររាងរង្វង់ ការេ ត្រីកោណ មូលទ្រវែងចតុកោណកែង ចតុកោណស្មើ បេះដូង ផ្កាយ ។ ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” រយៈពេល ៖ ៣០ […]
សកម្មភាព ៖ ល្បែងទាយពណ៌ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ បុរេគណិតទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ពណ៌ទាំង ៧ក្នុងឥន្ទធនូដូចជា ពណ៌ក្រហម ខៀវ លឿង ពណ៌បៃតង ទឹកក្រូច ស្វាយ និងពណ៌ខៀវស្វាយ ហើយកាត់វាជារាងការ៉េតូចៗ បន្ទាប់មកអ៊ុតជាកាត។ ការរៀបចំ ៖ ចែកកាតឱ្យក្មេងៗម្នាក់ ១សន្លឹក។ សេចក្ដីណែនាំ៖ ការប្រែប្រួល៖ អ្នកអាចប្រើប្រាស់ល្បែងនេះជាមួយនឹងប្រធានបទផ្សេងៗទៀតបាន។ អ្នកអាចបង្កើតជាកាតពីអ្វីផ្សេងទៀតបាន ហើយឱ្យក្មេងៗលេងបាន ឧ. ពីសត្វ ផ្លែឈើ […]
ល្បែងភ្លើងចរាចរណ៍
សកម្មភាព ៖ ល្បែងភ្លើងចរាចរណ៍ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។បុរេគណិតទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ភាសាខ្មែរប្រើពាក្យសម្តី និងកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (ទំនាក់ទំនងដោយប្រើកាយវិការ និងនិមិត្តសញ្ញា) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) អាចប្រាប់ពីនិមិត្តសញ្ញាសាធារណៈទៅអ្នកដ៏ទៃដើម្បីទំនាក់ទំនង។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាស A4 ដែលមានពណ៌ក្រហម ពណ៌បៃតង លឿង កាត់ជាវង្វង់ ក្រដាសកេះមួយផ្ទាំងនិងក្រដាសរាមA4 ពណ៌សមួយសន្លឹក។ ការរៀបចំ ៖ ចោះក្រដាសកេះជា ៣វង្វង់ នៅលើក្រដាសកេះធ្វើជាភ្លើងស្តុបចរាចណ៍។បិទក្រសដាសពណ៌ក្រហមនៅរង្វង់ទីមួយលើគេបង្អស់ ពណ៌លឿងនៅកណ្ដាល និងពណ៌បៃតងនៅខាងក្រោម។ សេចក្ដីណែនាំ៖
ល្បែងក្រុមពណ៌
សកម្មភាព ៖ ល្បែងក្រុមពណ៌ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសពណ៌ ៧ពណ៌មានពណ៌ក្រហម ខៀវ លឿង បៃតង ទឹកក្រូច ស្វាយនិងពណ៌ខៀវស្វាយកាត់វាជារាងការ៉េ បន្ទាប់មកអ៊ុតវាឱ្យមានភាពរឹងមាំ មួយដុំមាន៧ពណ៌។ ការរៀបចំ ៖ ចែកកាតទៅឱ្យក្មេងៗតាមក្រុមម្នាក់ ១សន្លឹកតាមពណ៌នីមួយៗ។កាតក្រហមអាចមាន ៣ទៅ ៥កាតអាស្រ័យចំនួនក្មេង។ពេលខ្លះកាតមួយដុំមាន ៣ ទៅ៥ ពណ៌ក៏បានដែរ។ សេចក្ដីណែនាំ៖ ការប្រែប្រួល៖ អ្នកអាចលេងហ្គេមនេះជាមួយនឹងប្រធានបទផ្សេងៗទៀតបាន។ […]
ល្បែងប៉ះពណ៌
សកម្មភាព ៖ ល្បែងប៉ះពណ៌ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កាតពណ៌ទាំង១២ពណ៌ដូចជា ពណ៌ក្រហម ខៀវ លឿង បៃតង ទឹកក្រូច ស្វាយ ប្រផះ ខ្មៅ ពណ៌ខៀវស្វាយ ពណ៌ស ផ្កាឈូក និងពណ៌ត្នោត។ ការរៀបចំ ៖ ទីកន្លែងក្នុងថ្នាក់ ឬក្រៅថ្នាក់ទៅតាមចំនួនសិស្ស។ សេចក្ដីណែនាំ ៖ […]
ល្បែងរៀបចំថ្នាក់ឱ្យមានរបៀប
សកម្មភាព ៖ ល្បែងរៀបចំថ្នាក់ឱ្យមានរបៀបចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បុរេគណិតទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) គោលបំណង(ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ(បុរេគណិត) ប្រាប់ពីរបៀបរៀបវត្ថុតាមលំដាប់តាមលំដាប់ តាមក្រុម តាមប្រភេទ ទំហំ និងពណ៌។ដើម្បីឱ្យកុមារមានការយល់ដឹងពីរបៀបនៃការលេងរបស់អ្វីមួយ រួចត្រូវប្រមូលទុកដាក់វិញឱ្យមានរបៀបដូចដើម។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ២០ នាទី ឧបករណ៍ ៖ ជ្រើសវត្ថុពីក្នុងថ្នាក់រៀន កំប៉ុង គម្របដប មែកឈើ ប្រអប់ សៀវភៅ ប៊ិច បន្ទាត់ រូបសូនសម្រាប់តាំង រូបភាពផ្សេងៗ…។ការរៀបចំ ៖ ពង្រាយវត្ថុជុំវិញក្នុងថ្នាក់រៀនជាលក្ខណៈគ្មានរបៀបរៀបរយ។ សេចក្ដីណែនាំ៖
ល្បែងក្តារពណ៌_a
សកម្មភាព ៖ ល្បែងក្តារពណ៌ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ បុរេគណិតទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ សៀវភៅ ៖ តើនរណាជាអ្នកលាបពណ៌មេឃ? រយៈពេល ៖ ៣០ នាទី សម្ភារ ៖ ក្រដាសល្បែងក្ដារពណ៌ គ្រាប់ឡុកឡាក់ ឧបករណ៍ ៖ វត្ថុសម្រាប់រាប់ចំនួន ក្រដាស់ល្បែងក្តារពណ៌ គ្រាប់ឡុកឡាក់ គម្របដប ឬ ដុំថ្មតូចៗ។ សេចក្ដីណែនាំ៖
បទចម្រៀង ឥន្ទធនូ
បទចម្រៀង ឥន្ទធនូ / Rainbow Song ១ ពេលភ្លៀងធ្លាក់ ក្នុងថ្ងៃរះ ខ្ញុំបានឃើញ ឥន្ទធនូ ឥន្ទធនូ ឥន្ទធនូ ឥន្ទធនូ មានប្រាំពីរពណ៌ ២ ពណ៌ក្រហម ទឹកក្រូច ពណ៌លឿង ពណ៌បៃតង ពណ៌ខៀវ ខៀវស្វាយ និង ពណ៌ស្វាយ ។
បទចម្រៀង ថ្ងៃនៃសប្តាហ៌
បទចម្រៀង ថ្ងៃនៃសប្តាហ៌ / Day Of The Week Song ១. ថ្ងៃអាទិត្យ ថ្ងៃអាទិត្យ ថ្ងៃច័ន្ទ ថ្ងៃច័ន្ទ ថ្ងៃអង្គារ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសុក្រ ថ្ងៃសៅរ៍ ថ្ងៃសៅរ៍ ប្រាំពីរថ្ងៃក្នុងមួយ អាទិត្យ ២. ថ្ងៃអាទិត្យ ពណ៌ក្រហម ថ្ងៃច័ន្ទ ពណ៌លឿងទុំ ថ្ងៃអង្គារ ពណ៌ស្វាយ ថ្ងៃពុធ ពណ៌សុីលៀប ថ្ងៃព្រហស្បតិ៍ ពណ៌បៃតង ថ្ងៃសុក្ រ ពណ៌ខៀវ ថ្ងៃសៅរ៍ ពណ៌ព្រីងទុំ ប្រាំពីរថ្ងៃក្នុងមួយ អាទិត្យ ៣. ថ្ងៃអាទិត្យ សត្វ គ្រុឌ ថ្ងៃច័ន្ទ សត្វ ខ្លា ថ្ងៃអង្គារ សត្វ ជ្រូក ថ្ងៃពុធ […]
តោះបង្កើតសត្វជ្រូក
តោះបង្កើតសត្វមាន់
តោះបង្កើតសត្វស្វា
តោះបង្កើតសត្វពពែ
តោះបង្កើតសត្វសេះ
តោះបង្កើតសត្វពស់
តោះបង្កើតសត្វនាគ
តោះបង្កើតសត្វទន្សាយ
តោះបង្កើតសត្វខ្លា
តោះបង្កើតសត្វគោ
តោះបង្កើតកណ្ដុរ
ល្បែងគូរបំពេញរូប_រាងការេ-រាងត្រីកោណ
ល្បែងគូរបំពេញរូប_រាងចតុកោណកែង-រាងរង្វង់
ល្បែងផាត់ពណ៌ដើមដូង
ល្បែងផាត់ពណ៌ឥន្ទធនូ_៥ពណ៌_C_B
ល្បែងផាត់ពណ៌ឥន្ទធនូ_៧ពណ៌_C_B
ល្បែងផាត់ពណ៌៌វដ្តឥន្ទធនូ
ល្បែងបូកពណ៌ឥន្ធធនូឱ្យបានត្រឹមត្រូវ_C_B