< ត្រឡប់ទៅធនធានទាំងអស់
ល្បែងគូសតាមស្នាមចុចទឹកភ្លៀង
សកម្មភាព ៖ ល្បែងវដ្តនៃទឹកភ្លៀង
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។
វិទ្យាសាស្ត្រ
ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)
បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល)
គោលបំណង ៖
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។
លក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។
សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ សន្លឹកសិច្ចការ (ល្បែងគូសតាមស្នាមចុចទឹកភ្លៀង) និងខ្មៅដៃពណ៌
ការរៀបចំ ៖ បោះពុម្ភ ឬព្រីនសន្លឹកកិច្ចការ ។
សេចក្ដីណែនាំ៖
- ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងវដ្តនៃទឹកភ្លៀងជាមួយកូនៗទាំងអស់គ្នា។
- សួរក្មេងៗ៖ តើកូនៗស្គាល់ទឹកភ្លៀងដែរឬទេ? បាទ/ចាស ស្គាល់។
តើភ្លៀងចាប់ផ្តើមនៅរដូវណា? រដូវវស្សា។
- ប្រាប់ក្មេងៗ៖ អ្នកគ្រូនឹងត្រូវសម្ដែងធ្វើជាវដ្តនៃទឹកភ្លៀង ចំណែកកូនៗនឹងត្រូវសម្ដែងធ្វើជាទឹក។
- ចែកក្មេងៗទៅជាក្រុមតូចៗ និងឱ្យពួកគេឈរជាក្រុមៗនៅតាមកន្លែងផ្សេងៗពីគ្នានៅក្នុងថ្នាក់។
- ហើយមានគម្លៀតពីគ្នាសមល្មមដើម្បីងាយស្រួលធ្វើកាយវិការ ។
- ឱ្យក្មេងៗទាំងអស់ក្រាបចុះ។
- និយាយពាក្យថា “រំហួត ការបង្រួម និងដំណក់ទឹក” នៅពេលដែលអ្នកនិយាយពាក្យទាំងនេះគឺត្រូវ
ធ្វើកាយវិការផង។
- រំហួត ៖ លើកដៃឡើងលើយឺតៗ រហូតដល់កំពូល។
- ការបង្រួម ៖ផ្លាស់ប្ដូរទីទៅជិតៗអ្នកផ្សេងៗទៀតធ្វើដូចជាពពករសាត់ចូលគ្នា។
- ដំណក់ទឹក ៖ ក្រាបចុះ (ធ្វើដូចជាទឹកភ្លៀងធ្លាក់ចុះក្រោម)។
- និយាយពាក្យហ្នឹងម្ដងទៀត និងឱ្យក្មេងៗទាំងអស់និយាយតាមអ្នក និងធ្វើកាយវិការដែរ។
- នៅពេលដែលពួកគេនិយាយការបង្រួម ពួកគេគួរតែផ្លាសប្ដូរទីកន្លែងទៅជិតក្មេងផ្សេងៗទៀតនៅ
ក្នុងក្រុមរបស់ខ្លួន។ - នៅពេលដែលពួកគេនិយាយរួចរាល់ជាមួយពាក្យដំណក់ទឹកនោះ ពួកគេគួរតែកន្ធែកជើងម្ដងទៀតនៅក្នុងក្រុមរបស់ពួកគេ។
- ឱ្យក្មេងៗធ្វើដោយខ្លួនឯងផ្ទាល់ដោយគ្មានការនិយាយអ្វីពីអ្នកផ្សេងឡើយ។
- ចូរឱ្យក្មេងៗទាំងអស់អង្គុយចុះ។
- ចូរចែកសន្លឹកកិច្ចការ និងខ្មៅដៃពណ៌។
- ចូរឱ្យក្មេងៗទាំងអស់ផាត់ពណ៌លើសន្លឹកកិច្ចការរបស់ពួកគេ។