ធនធានទាំងអស់

តុក្កតាក្រណាត់ (របៀបបង្កើតនិងរបៀបលេង)

ល្បែងផ្គូផ្គងចំនួន

សកម្មភាព ៖ ​ល្បែងផ្គូផ្គងចំនួន  ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែកវិទ្យាសាស្រ្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ លក្ខណៈរូបធាតុ៖ បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖  ទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖ គោលបំណងចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលែងល្បែងបានរឹងមាំល្អ។ វិទ្យាសាស្រ្ត ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីវត្ថុដែលធ្វើអំពីឈើ ដែក ជ័រប្លាស្ទីក និងថ្មយ៉ាងតិចប្រាំ ឬលើសពីនេះ។បុរេគណិត ៖ បំណិនសម្បទា៖ រាប់ចំនួនលេខ និងយល់ន័យពី១ដល់៣០ឬលើសពីនេះ។ បំណិនសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់  រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កំប៉ុងភេសជ្ជៈ ឬកែវ ដែលមានសរសេរចំនួននៅគូទមួយចំនួន ក្រដាសដែលមានចំនួន នៅក្នុងរង្វង់ដែលបានបង្កើតរួចរាល់។  ការរៀបចំ ៖ ត្រូវរៀបចំសម្ភារសម្រាប់លេងឱ្យបានគ្រប់ កំណត់កុមារសម្រាប់លេងតាមក្រុមឱ្យបានគ្រប់និងរួចរាល់។  […]

សុខភាពមាត់ធ្មេញ

ល្បែងបត់ក្រដាសជារាងគ្រាប់ភ្នែក

សកម្មភាព ៖ ​ល្បែងបត់ក្រដាសជារាងគ្រាប់ភ្នែក  ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងចលនាភ្នែក៖ សិក្សាសង្គម ៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតជារូបភាព៖ គោលបំណង៖ ចិត្តចលភាព ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយឬលេងល្បែង។សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ បត់ក្រដាសបានជារូបភាពផ្សេងៗ៖ យន្តហោះ ទុក អាវ ភ្នែក… ចរិយាសម្បទា៖ រហ័សរហួន និងប្រុងប្រយ័ត្នក្នុងការការចាប់កាន់ បត់ សូន គូស ហែក កាត់ និងផាត់ពណ៌។ កម្រិតសិក្សា ៖ទាប មធ្យម និង ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាស ខ្មៅដី ខ្មៅដីពណ៌ ប៊ិក កន្ត្រៃ ការរៀបចំ ៖ ក្រដាសស ដីខ្មៅ ដីខ្មៅពណ៌ កន្រ្តៃ សេចក្ដីណែនាំ ៖ 

ញុំាអាហាររូបត្ថម្ភ

សូមចុចលីងនេះ ដើម្បីទាញយករូបភាពមុខមនុស្ស 👇Activities – Rermork Digital Library Staging

បទចម្រៀង រក្សាសុវត្ថិភាព

បទចម្រៀង រក្សាសុវត្ថិភាព1. រក្សាសុវត្ថិភាព សូមគិតពីអ្វីដែលអ្នកធ្វើ ​​ លេងទឹកគឺរីករាយ ត្រូវមើលថែខ្លួនឯងផង។ 2. រក្សាសុវត្ថិភាព សូមគិតពីអ្វីដែលអ្នកធ្វើ លេងទូរសព្ទគឺរីករាយ ត្រូវមើលថែខ្លួនឯងផង។ 3. រក្សាសុវត្ថិភាព សូមគិតពីអ្វីដែលអ្នកធ្វើ ប្រើកាំបិតធ្វើម្ហូបយប់នេះ ត្រូវមើលថែខ្លួនឯងផង។ 4. រក្សាសុវត្ថិភាព សូមគិតពីអ្វីដែលអ្នកធ្វើ ជិះកង់ទៅលេងមិត្តភក្តិ ត្រូវមើលថែខ្លួនឯងផង។ 5. រក្សាសុវត្ថិភាព សូមគិតពីអ្វីដែលអ្នកធ្វើ លេបថ្នាំឱ្យបានធូរស្បើយ ត្រូវមើលថែខ្លួនឯងផង។ 6. រក្សាសុវត្ថិភាព សូមគិតពីអ្វីដែលអ្នកធ្វើ លេងជាមួយឆ្កែឬឆ្មា ត្រូវមើលថែខ្លួនឯងផង។

ល្បែងប៉េងប៉ោងឆក់

សកម្មភាព ៖ ល្បែងប៉េងប៉ោងឆក់  ចិត្តចលភាព ៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃនិងភ្នែកសាច់ដុំភ្នែក)។វិទ្យាសាស្ត្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយសង្កេត៖  គោលចំណង៖ ចិត្តចលភាព ៖ កំណត់គោលដៅនៃចលនាដៃដោយទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយនិងលេងល្បែងមួយបានរឹងមាំល្អ។វិទ្យាសាស្ត្ត ៖  បំណិនសម្បទា៖ ពិសោធន៍និងស្វែងយល់ដោយប្រើប្រាស់សម្ភារផ្សេងក្នុងការលេងដូចជា អណ្ដែត ជ្រាបទឹក និងមិនជ្រាបទឹក វត្ថុរលាយនិងមិនរលាយ ការលាយពណ៌ បណ្ដុះគ្រាប់ធញ្ញជាតិជាដើម។ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សម្ភារដែលត្រូវត្រៀមមានដូចជា៖ ប៉េងប៉ោងមួយឬលើសពីមួយ ក្រដាសជូតមាត់ ប្រភេទអ្វីក៏បានដែរ កាន់តែស្ដើងនិងទន់កាន់តែល្អ កន្ត្រៃជាដើម…។  ការរៀបចំ ៖ អាចធ្វើសម្ភារទាំងនេះឱ្យរួចរាល់ក៏បានឬចាំឱ្យកុមារអ្នកធ្វើក៏បានដែរ សំខាន់ត្រូវត្រៀមឱ្យបានរួចរាល់និងគ្រប់ទាំងអស់ផង។សេចក្ដីណែនាំ៖  *បញ្ជាក់៖ កន្លែងនេះគួរចងចាំថា ប៉ោងប៉ោងនឹងមិនឆក់បានល្អទេ ប្រសិនបើត្រដុសវាច្រើនដងពេក និងកន្លែងដដែលនេះ ហើយពេលខ្លះវាក៏រើសប្រភេទសក់របស់មនុស្សដែរ។ សក់មនុស្សខ្លះមិនអាចធ្វើឱ្យប៉ោងប៉ោងនោះឆក់បានទេ តែត្រូវរ៉ូតវាពីរឬបីដងដែរ ឱ្យបានអស់ចិត្តសម្រាប់កុមារដែលមិនបានធ្វើឱ្យវាឆក់បាន។

ល្បែងហេតុអ្វីបានជាយើងលង់ទឹក?

សកម្មភាព ៖ ​ល្បែងហេតុអ្វីបានជាយើងលង់ទឹក?ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងសាច់ដុំដៃនិងសាច់ដុំភ្នែក៖ វិទ្យាសាស្រ្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយការសង្កេត៖ សិក្សាសង្គ​ម ៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតជារូបភាព គោលបំណង៖ ចិត្តចលភាព ៖ វិជ្ជាសម្បទា ៖ ប្រាប់បានពីរបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយឬលេងល្បែងមួយ។ ចរិយាសម្បទា ៖ មានអំណត់ ការតស៊ូនិងសប្បាយរីករាយក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងអ្វីមួយបានរឹងមាំល្អនិងជោគជ័យ។វិទ្យាសាស្រ្ត ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបនៃការពិសោធន៍និងស្វែងយល់បរិស្ថាន។ បំណិនសម្បទា៖ ពិសោធន៍និងស្វែងយល់ដោយប្រើប្រាស់សម្ភារផ្សេងៗក្នុងការលេងដូចជា៖ ការលិច អណ្ដែត ជ្រាបទឹក មិនជ្រាបទឹក វត្ថុរលាយ និងមិនរលាយ ការលាយពណ៌ បណ្ដុះគ្រាប់ធញ្ញជាតិនិងខ្យល់ជាដើម។ សិក្សាសង្គ​ម ៖ វិជ្ជាសម្បទា៖ បត់ក្រដាសបានជារូបភាពផ្សេងៗ៖ យន្តហោះ ទុក អាវ ភ្នែក… ចរិយាសម្បទា៖ រហ័សរហួន និងប្រុងប្រយ័ត្នក្នុងការការចាប់កាន់ បត់ សូន គូស ហែក កាត់ និងផាត់ពណ៌។ កម្រិតសិក្សា ៖ទាប មធ្យមនិង ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ […]

ល្បែងពូជអំបូរសត្វ

សកម្មភាព ៖ ល្បែងពូជអំបូរសត្វ  វិទ្យាសាស្ត្រ៖  ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយសង្កេតគោលបំណង៖ បំណិនសម្បទា៖ រៀបរាប់ឈ្មោះសត្វ ចរិកលក្ខណៈ លក្ខខណ្ឌរស់នៅ វដ្តនៃជិវិត ការប្រៀបធៀបសត្វនិងផលប្រយោជន៍។ វិជ្ជាសម្បទា៖   ប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។  បុរេគណិត៖  បរិមាណនិងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញៗ៖ គោលបំណង៖ វិជ្ជាសម្បទា៖ ប្រាប់ពីចំនួនរូបភាពនិងលេខ ដែលត្រូវផ្គុំនិងផ្គូផ្គង។  រយៈពេល៖   ៣០ នាទី ឧបករណ៍៖   ក្រដាសល្បែងដែលមានរូបសត្វដែលបានត្រៀមទុក (អ្នកអាចទាញយកនៅក្នុងគេហទំព័របស់អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារបាន👉https://rermork.org) (បញ្ជាក់៖ កាតពូជអម្បូរសត្វរបស់អង្គការមាន… មាន់៖ មាន់ឈ្មោល មាន់ញីនិងកូនមាន់។សេះ៖ សេះឈ្មោល សេះញីនិងកូនសេះ តោ៖ តោញី តោឈ្មោលនិងកូនតោ ចៀម៖ ចៀមញី ចៀមឈ្មោលនិងកូនចៀម ក្ងោក៖ ក្ងោកញី ក្ងោកឈ្មោលនិងកូនក្ងោកគោ៖ គោញី គោឈ្មោលនិងកូនគោ)កាត់វា ហើយអ៊ុតផងទើបវាមានសភាពរឹងមាំនិងអាចរក្សាទុកលេងបានយូរ  កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់  ការរៀបចំ ៖ ត្រៀមសម្ភារឱ្យបានរួចរាល់សម្រាប់ការលេងល្បែងសកម្មភាពនេះ សេក្ដីណែនាំ៖  ការប្រែប្រួល៖ 

ខ្លួនកាយ​ ក្មេងស្រី (ព៌ណ/សខ្មៅ)

ខ្លួនកាយ ក្មេងប្រុស (ព៌ណ/សខ្មៅ)

រូបភាពខ្លួនកាយទាំងអស់ (ពណ៌)

បទចម្រៀង ខ្ញុំអាចច្រៀងបទឥន្ទធនូបាន

បទចម្រៀង ខ្ញុំអាចច្រៀងបទឥន្ទធនូបាន (I Can Sing A Rainbow) 【ភាសាខ្មែរ】រ៉េត អ៊ែន យ៉ែឡូ អ៊ែន ភីង អ៊ែន គ្រីន(ន័យ៖ ក្រហមនិងលឿងនិងផ្កាឈូកនិងបៃតង)ភប់ភល អ៊ែន អរ៉េនស្ស អ៊ែន ប្លូ(ន័យ៖ ខៀវស្វាយនិងទឹកក្រូចនិងខៀវ)អាយ ខេន សុីង អឹ រ៉ែនបូ(ន័យ៖ ខ្ញុំអាចច្រៀងបទឥន្ទធនូបាន)សុីង អឹ រ៉ែនបូ (x2) ហ្វ័រ យូា(ន័យ៖ ខ្ញុំអាចច្រៀងបទឥន្ទធនូបាន សម្រាប់អ្នក) 【ភាសាអង់គ្លេស】Red and yellow and pink and greenPurple and orange and blueI can sing a rainbowSing a rainbow (x2) for you

ល្បែងវដ្តនៃទឹកភ្លៀង

សកម្មភាព ៖ ល្បែងវដ្តនៃទឹកភ្លៀង ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ វិទ្យាសាស្ត្រការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។លក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០ នាទី រយៈពេល ៖៣០នាទីឧបករណ៍ ៖  សន្លឹកសិច្ចការ (B3-PW-4_ល្បែងគូសតាមស្នាមចុចទឹកភ្លៀង) និងខ្មៅដៃពណ៌  ការរៀបចំ ៖ បោះពុម្ភ ឬព្រីនសន្លឹកកិច្ចការ ។ សេចក្ដីណែនាំ៖ 

រូបភាពខ្លួនកាយទាំងអស់ (សខ្មៅ)

វដ្តជីវិតរបស់មនុស្ស (សខ្មៅ)

ប្រភេទសកម្មភាព
ប្រធានបទតាមខែ ,

វដ្តជីវិតរបស់មនុស្ស (ពណ៌)

ប្រភេទសកម្មភាព
ប្រធានបទតាមខែ ,

រូបភាពទាំងអស់ទាក់ទងនឹងសម្ភារសាលារៀន (ពណ៌)

ការបណ្តុះគ្រាប់សណ្ដែក

ហេតុអ្វីបានជាបាល់លោត?

សកម្មភាព ៖ ហេតុអ្វីបានជាបាល់លោត? ចិត្តចលភាព៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងការសម្របសម្រួល នៃចលានាសាច់ដុំធំ និងតូច។ វិទ្យាសាស្រ្ត៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយការសង្កេត។  បុរេគណិត៖ រង្វាស់រង្វាល់៖ បញ្ញបតិ្តស្ដីពីរង្វាស់រង្វាល់៖ បញ្ញតិ្តនៃរូបរាងនិងលំហ។  គោលបំណង ៖ ចិត្តចលភាព៖ ប្រាប់ពីរបៀបដើរ រត់ លូន លោត ចុះនិងឡើង បោះ តោង ឡើង គប់  បង្វិលខ្លួន រុញ និងច្រាន ទៅតាមគោលដៅបានចម្ងាយដែលបានកំណត់។ វិទ្យាសាស្រ្ត៖ ប្រាប់បានពីការពិសោធន៍និងស្វែងយល់ដោយប្រើសម្ភារផ្សេងៗក្នុងការលេង ដូចជា៖ លិច អណ្ដែត ជ្រាបទឹក មិនជ្រាបទឹក វត្ថុរលាយនិងមិនរលាយ ការលាយពណ៌បណ្ដុះគ្រាប់ធញ្ញជាតិ ខ្យល់ជាដើម…។  ​​បុរេគណិត៖ ប្រាប់បានពីបញ្ញត្តិ ខ្ពស់និងទាប វែងនិងខ្លី ធ្ងន់និងស្រាល ច្រើននិងតិច មាន និងមិនមាន និងពេញនិងកន្លះ។  ប្រាប់បានពីរូបរាងសាមញ្ញពីធរណីមាត្រដូចជា៖ រូបរាងការេ ត្រីកោណ រង្វង់ និងចតុកោកែងជាដើម…។  […]

ផ្គុំផ្នែករាងកាយនិងផាត់ពណ៌ (ប្រុសនិងស្រី)

ល្បែងគូសភ្ជាប់តាមស្នាមចុចបង្កើតរូប ពីលេខ១ដល់១០

ផាត់ពណ៌រដូវប្រាំងនិងរដូវវស្សា

ផាត់ពណ៌ពេលវេលា

គំនូរ មនុស្ស

ល្បែងធ្វើកូនបាល់លោត

សកម្មភាព ៖ ល្បែងធ្វើកូនបាល់លោត  ចិត្តចលភាព៖ បំណិនចលនាធំ៖ ការហ្វឹកហាត់ បង្កើនកម្លាំង និងការសម្របសម្រួលនៃចលនាសាច់ដុំតូច និងសាច់ដុំធំវិទ្យាសាស្រ្ត៖ ការរស់នៅប្រចាំថ្ងៃ៖ ការប្រើប្រាស់សម្ភារតាមបច្ចេកវិទ្យាសិក្សាសង្គម៖ គំនូរ និងសកម្មភាពកសាង៖ ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាពបុរេគណិត៖ រូបរាង និងលំហ៖ បញ្ញតិ្តនៃរូបរាង និងលំហ គោលបំណង ៖ចិត្តចលភាព៖ ប្រាប់បានពីរបៀបដើរ រត់ លោត វារលូន ចុះនិងឡើង បោះ តោង ឡើង គប់ រមៀល បង្វិលខ្លួន រុញ និងទាញ ទៅតាមគោលដៅ និងចម្ងាយដែលបានកំណត់។ គប់ចម្ងាយ គប់ចំណុច តោងឡើងរបារ បង្វិលខ្លួនលើដី និងជុំវិញរបស់មួយណា រុញ និងទាញដោយរាងកាយ។វិទ្យាសាស្រ្ត៖ សាងសង់សំណង់សាមញ្ញៗដោយប្រើក្រដាស ដីឥដ្ឋ ឬដុំឈើ ឬដុំឥដ្ឋធ្វើជាទូ កូនឡានជាដើម…។ ប្រាប់ពីសកម្មភាពដែលជះឥទ្ធិពលលើវត្ថុនានា ដូចជាថ្ម ចាន កែវ ធ្លាក់លើកម្រាលវានឹងបែកជាដើម…។សិក្សាសង្គម៖ ប្រាប់បានពីការបត់រូបភាព រោយ […]

គូសភ្ជាប់រូបតាមរដូវប្រាំងនិងរដូវវស្សា

បង្កើតរបាំងមុខ

វិញ្ញាណទាំងប្រាំរបស់ខ្ញុំ

ល្បែងវិញ្ញាណពិសេស

ល្បែង វិញ្ញាណពិសេស  វិទ្យសាស្រ្ត (ការរស់នៅប្រចាំថ្ងៃ) ៖ លក្ខណៈរូបធាតុ​ ៖ អំពីរាងកាយផ្ទាល់ខ្លួន   គោលបំណង ៖វិទ្យសាស្រ្ត ៖ញែកបានពីភាពខុសគ្នារវាងវត្ថុធាតុដើមនៃសម្ភារដោយប្រើបញ្ញាតិ្ត៖ រឹង ទន់ គ្រើម រលោង សើមស្ងួត និងត្រជាក់ និងក្ដៅជាដើម…។ ​​ ៖បង្ហាញពីមុខងាររបស់រាងកាយមនុស្សដូចជាភ្នែកសម្រាប់មើល​ ត្រចៀកសម្រាប់ស្តាប់ មាត់សម្រាប់និយាយនិងញុាំបាយ ច្រមុះសម្រាប់ហិតក្លិន ដៃសម្រាប់ធ្វើការងាជើងសម្រាប់ដើរ និងមុខងារផ្នែកផ្សេងទៀត។ កម្រិត ៖ ទាប មធ្យម និងខ្ពស់  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សន្លឹកកិច្ចការមាន២ប្រភេទ។ ប្រភេទទី១សន្លឹកកិច្ចការមួយមានបាតដៃ៦ ដែលអាចបោះពុម្ភបានជាទំហំ A3 ឬA4 ក៏បាន និងប្រភេទទី២ សន្លឹកកិច្ចការមួយមានបាតដៃតែមួយដែលមានម្រាមដៃធំជាទំហំ A4។  ៖ សម្ភារមាន កាវស្អិត ស្កុត  វត្ថុដែលមានសភាពគ្រើម រលោង រឹង ទន់ អង្កាញ់  សម្ភារទាំងនេះគឺល្មមសម្រាប់ប្រើជាមួយសន្លឹកកិច្ចការ។ កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់   ការរៀបចំ ៖ […]

ល្បែងវិទ្យុទំនាក់ទំនង

ល្បែងវិទ្យុទំនាក់ទំនង  វិទ្យាសាស្ត្រ (ការរស់នៅប្រចាំថ្ងៃ)៖ការស្វែងយល់ពីអ្វីមួយដោយការសង្កេត ៖អំពីរាងកាយផ្ទាល់ខ្លួន គោលបំណង ៖វិទ្យាសាស្ត្រ ៖​ ពិសោធន៍ និងស្វែងយល់ដោយប្រើសម្ភារផ្សេងៗក្នុងការលេងដូចជាលិច អណ្តែត ជ្រាបទឹក និងមិនជ្រាបទឹក​ វត្ថុរលោយ និងមិនរលាយ ការលាយពណ៌ បណ្តុះគ្រាប់ធញ្ញជាតិ ខ្យល់ជាដើម។ ៖ បង្ហាញពីមុខងាររបស់រាងកាយមនុស្សដូចជាភ្នែកសម្រាប់មើល​ ត្រចៀកសម្រាប់ស្តាប់ មាត់សម្រាប់និយាយនិងញុាំបាយ ច្រមុះសម្រាប់ហិតក្លិន ដៃសម្រាប់ធ្វើការងាជើងសម្រាប់ដើរ និងមុខងារផ្នែកផ្សេងទៀត។  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ កែវជ័រ ឬ​ កំប៉ុងទឹកដោះគោ ខ្សែអំបោះរឹង ឬ ដែកគោល និងញញួរ កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់  ការរៀបចំ ៖ រៀបចំធ្វើវាមួយឈុតសម្រាប់ធ្វើការបង្ហាញដល់ក្មេងៗ រុន្ធនៅបាតកែងនោះ ប៉ិនល្មមជាមួយនឹងខ្សែទើបមានភាពតឹងកាន់តែល្អ។ សេក្ដីណែនាំ៖ 

ល្បែងទស្សទាយសម្ភារធ្វើពីអ្វី?

ល្បែង ទស្សទាយសម្ភារធ្វើពីអ្វី? វិទ្យាសាស្ត្រ  (ការរស់នៅប្រចាំថ្ងៃ) ៖ ការស្វែងយល់ដោយសង្កេត  ភាសាខ្មែរ    (ការប្រើពាក្យតាមវេយ្យាករណ៍)៖ ការយល់ពីវេក្យស័ព្ទ ឃ្លា និងល្បះ  គោលបំណង ៖ វិទ្យាសាស្ត្រ ៖ ពិសោធន៍ និងស្វែងយល់ដោយប្រើប្រាស់សម្ភារផ្សេងៗ ក្នុងការលេងដូចជា អណ្ដែត ជ្រាបទឹក និងជ្រាបទឹក វត្ថុរលាយ និងមិនរលាយ ការលាយពណ៌ បណ្ដះគ្រាប់ធញ្ញជាតិ ខ្យល់ជាដើម។  ភាសាខ្មែរ ៖ ប្រាប់បានពីពាក្យដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន និងនិយាយជាឃ្លា ល្បះឱ្យបានច្បាស់ពីប្រធានបទអ្វីមួយដោយមិនចាកប្រធាន។  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សម្ភារមួយចំនួនដែលធ្វើពីថ្ម ឈើ ជ័រប្លាសស្ទីកជាដើម…  កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់   ការរៀបចំ ៖ ដាក់សម្ភារទាំងនោះនៅក្នុងប្រអប់មួយ រៀបសម្ភារទាំងនោះឱ្យបានរួចរាល់  សេក្ដីណែនាំ៖ (ល្បែងនេះលេងក្រោយពីក្មេងៗស្តាប់រឿងនិទានរួច «យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា»ក៏បាន។) ការប្រែប្រួល៖ ល្បែងនេះអាចលេងដោយប្រើសម្ភារផ្សេងៗបាន ដូចជា ផ្លែឈើ បន្លែ ឬសម្ភារផ្សេងៗទៀត។ល្បែងនេះអ្នកអាចលេងត្រឹមតែសួរក្មេងៗថាសម្ភារទាំងនោះឈ្មោះអ្វី? ក៏បានដែរដោយគ្រាន់តែធ្វើការស្ទាបតែប៉ុណ្ណោះ។

ល្បែងទស្សន៍ទាយកាយវិការតាមប្រធានបទ

ល្បែងទស្សន៍ទាយកាយវិការតាមប្រធានបទ កម្មវិធីសិក្សា៖ចិត្តចលភាពបំណិនចលករធំ(ការហ្វឹកហាត់បង្កើនកម្លាំង និងការសម្របសម្រួលនៃចលនាសាច់ដុំតូច និងសាច់ដុំធំ) វិទ្យាសាស្រ្ត៖ អាហាររូបត្ថម្ភ​ (ចំណោះដឹងមូលដ្ឋានអំពីអាហារ និងអាហាររូបត្ថម្ភ៖ ប្រាប់បានពីឈ្មោះបន្លែផ្លែឈើ និងអាហារបីក្រុម) ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេតប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាប ឫលើសពីនេះទៀត) (លក្ខណៈមេឃ និងអកាសធាតុ)ប្រតិបត្តិដោយសុវត្តិភាព (ការយល់ដឹងពីការប្រតិបត្តិខ្លួនដើម្បីសុវត្ថិភាព)អនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) សិក្សាសង្គម៖ការយល់ដឹងពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួនប្រាប់បានពីអារម្មណ៌ និងមូលហេតុដែលធ្វើឱ្យខ្លួនឯងសប្បាយចិត្ត ត្រេកអរ ភ័យខ្លាចនៅពេលដែលជួបនូងព្រឹត្តិការណ៍ណាមួយ)  គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ប្រាប់បានពីវិធីដើរ លូន រត់ លោត វា ចុះ ឡើង បោះ តោងឡើង គប់ រមៀល បង្វិលខ្លួន រុញ និងទាញ ទៅតាមគោលដៅ និងចម្ងាយដែលបានកំណត់)។ (វិទ្យាសាស្រ្ត) ចូលចិត្តញុំាបន្លែ ផ្លែឈើ និងអារហារសំបូរជីវជាតិសហការស្តាប់យោបល់ និងឯកភាព គំនិត ដើម្បីសម្រេចការងាជាក្រុម។ ប្រយ័ត្ន និងការពារខ្លួននៅពេលមានបាតុភូតធម្មជាតិ។ចៀសវាងសកម្មភាពមួយចំនួនដែលនាំឱ្យមានគ្រោះថ្នាក់ ការលេងតាមចិញ្ចើមថ្នល់។ទម្លាប់ល្អក្នុងការធ្វើអនាម័យខ្លួនឯងជាប្រចាំដោយការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ (សិក្សាសង្គម) ទំនាក់ទំនងល្អទាំងកាយវិការ និងសម្តីប្រកបដោយក្តីស្រលាញ់ជាមួយមនុស្សនៅជុំវិញខ្លួន។ រយៈពេល ៖ ៣០ […]

ល្បែងប្រើវិញ្ញាណមួយណា?

ល្បែងវិញ្ញាណទាំងប្រាំរបស់ខ្ញុំ

ម៉ែត្រវាស់កម្ពស់ (បេនណី/A3/A4)

សូមទាញយកឯកសារ តាមរបៀបបោះពុម្ព។– ម៉ែត្រវាស់កម្ពស់-បេនណី (សូមប្រើនៅពេលបោះពុម្ពម៉ែត្រនេះជាបេនណី)– ម៉ែត្រវាស់កម្ពស់-A3 (សូមប្រើនៅពេលបោះពុម្ពម៉ែត្រនេះជាA3) – ម៉ែត្រវាស់កម្ពស់-A4 (សូមប្រើនៅពេលបោះពុម្ពម៉ែត្រនេះជាA4)

របៀបការប្រើប្រាស់បង្គន់

ការលូតលាស់របស់មនុស្ស

ល្បែងគូរគំនូរផុស_a_b

ល្បែងផាត់ពណ៌តាមទម្រង់_b

ល្បែងឡូតូសត្វពាហនៈ

សកម្មភាព ៖ ល្បែងឡូតូសត្វពាហនៈ វិទ្យាសាស្រ្តការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេត) បុរេគណិតទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ភាសាខ្មែរប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។ការស្គាល់តួរអក្សរ (ការប្រើញាណរបស់ខ្លួនដើម្បីអភិវឌ្ឍបំណិនសមត្ថភាពទាំង៦)។ (ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំម្លេង)។ គោលបំណង ៖(វិទ្យាសាស្រ្ត) ប្រាប់បានពីសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។(បុរេគណិត)   ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) ប្រាប់ពីឈ្មោះសត្វ តាមរយះការធ្វើចលនាកាយវិការត្រាប់តាមនិមិត្តសញ្ញា។ប្រាប់ឈ្មោះសត្វ វត្ថុផ្សេងៗដោយស្តាប់សំឡេង ឬ សង្កេតកាយវិការ។ស្តាប់ និងបែងចែកសូរសម្លេងដូចជាសូរសម្លេងសត្វ សម្លេងមនុស្ស និងដឹងពីប្រភពសម្លេង។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ រៀបចំកាតុងឡូតូរូបសត្វពាហនៈ (សខ្មៅ / ពណ៌) កាតរូបសត្វពាហនៈចំនួន ៦ប្រភេទកាត់រួចដាក់ក្នុង កាបូប ឬ ធុងជ័រ។  គម្របដប ឬ ដុំតូចៗសម្រាប់សម្គាល់ចំនួននៅលើកាតុងឡូតូរូបសត្វពាហនៈ។ ការរៀបចំ ៖ រៀបចំអង្គុយជាក្រុម ចែកឧបករណ៍ ជ្រើសក្មេងម្នាក់ធ្វើជាមេ។ […]

ល្បែងផ្គុំមុខ_a

ល្បែងពិពណ៌នា

សកម្មភាព ៖  ល្បែងពិពណ៌នា ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។វិទ្យាសាស្រ្តការរស់នៅប្រចាំថ្ងៃ (អំពីរាងកាយផ្ទាល់ខ្លួន)ភាសាខ្មែរការសន្ទនា (សន្ទនាដោយប្រើពាក្យ ឬ ឃ្លាត្រូវតាមវ័យ ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា) គោលបំណង ៖         (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។អំណត់ ព្យាយាម ស្វាហាប់ រហ័សរហួន និងសប្បាយរីករាយ។ធ្វើចលនាម្រាមដៃដោយទប់ លំនឹងតាមទម្រង់ផ្សេងៗនៃ សកម្មភាពណាមួយ។ (វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះអំពីរាងកាយរបស់មនុស្សឱ្យបាន ។បង្ហាញពីមុខងាររាងកាយមនុស្ស ភ្នែកសម្រាប់មើល ត្រចៀកសម្រាប់ស្តាប់ មាត់សម្រាប់ញុំា ឬ និយាយ។ប្រុងប្រយ័ត្ន និងថែរក្សាសុខភាពផ្នែកផ្សេងៗនៃរាងកាយ។(ភាសាខ្មែរ) ប្រាប់បានពីព័ត៌មានផ្ទាល់ខ្លួន ឬ ព្រឹត្តិការណ៍ផ្សេងៗដែលបានជួបប្រទះតាមលំដាប់លំដោយនៃសាច់រឿង។រៀបរាប់ពីព័ត៌មានផ្ទាល់ខ្លួន ឬ ព្រឹត្តិការណ៍ផ្សេងៗដែលបានជួបតាមលំដាប់លំដោយសាច់រឿងទៅមិត្តភក្តិ ឬ មនុស្សធំ។ សួសំណួរ និងទទួលបានព័ត៌មានត្រឡប់ពីអ្នកដ៏ទៃ។សប្បាយរីករាយក្នុងការសន្ទនាតាមការណែនាំ។ឥរិយាបទសមរម្យ រង់ចាំវេននិយាយ និងចូលរួមក្នុងការសន្ទនា។ កម្រិតសិក្សា […]

ល្បែងទឹកមុខកំប្លែង

សកម្មភាព ៖ ល្បែងទឹកមុខកំប្លែង  ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)វិទ្យាសាស្រ្តអាហាររូបត្ថម្ភ (ចំណេះដឹងមូលដ្ឋាន,ពីក្រុមអាហារ និងអាហាររូបត្ថម្ភ)សិក្សាសង្គមការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន) (សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។(វិទ្យាសាស្រ្ត) ប្រាប់ពីអាហារណាដែលមានគុណភាព និងសារប្រយោជន៍នៃការញុំាអាហារបន្លែ ផ្លែឈើ។អាចញែកបានពីអាហារ ៣ក្រុមដែលមានអាហារសាងសង់ អាហារការពារ និងក្រុមអាហារថាមពល។ ឱ្យកុមារចូលចិត្តញុំាបន្លែ ផ្លែឈើ និងអាហារសំបូរជីវជាតិ។(សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬ ឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។ កម្រិត ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សៀវភៅរឿង បិសាចតូចៗ  ការរៀបចំ ៖ ត្រូវសម្រេចចិត្តថាតើត្រូវសម្រេចចិត្តលេងជាក្រុមៗ ឬ ក៏ជាថ្នាក់តែម្ដង តោះទៅមើលសេចក្ដីណែនាំ ខាងក្រោមទាំងអស់គ្នា។  សេក្ដីណែនាំ៖ ការប្រែប្រួល៖ សុំឱ្យក្មេងៗនិយាយប្រាប់ពីសាច់រឿងកំប្លែងរបស់មិត្តភក្ភិ របស់ពួកគេ។ 

បទចម្រៀង ខ្ញុំអាចច្រៀងបទឥន្ទធនូបាន (ល្បែងសកម្មភាព)

បទចម្រៀង ខ្ញុំអាចច្រៀងបទឥន្ទធនូបាន (I Can Sing A Rainbow) 【ភាសាខ្មែរ】រ៉េត អ៊ែន យ៉ែឡូ អ៊ែន ភីង អ៊ែន គ្រីន(ន័យ៖ ក្រហមនិងលឿងនិងផ្កាឈូកនិងបៃតង)ភប់ភល អ៊ែន អរ៉េនស្ស អ៊ែន ប្លូ(ន័យ៖ ខៀវស្វាយនិងទឹកក្រូចនិងខៀវ)អាយ ខេន សុីង អឹ រ៉ែនបូ(ន័យ៖ ខ្ញុំអាចច្រៀងបទឥន្ទធនូបាន)សុីង អឹ រ៉ែនបូ (x2) ហ្វ័រ យូា(ន័យ៖ ខ្ញុំអាចច្រៀងបទឥន្ទធនូបាន សម្រាប់អ្នក) 【ភាសាអង់គ្លេស】Red and yellow and pink and greenPurple and orange and blueI can sing a rainbowSing a rainbow (x2) for you

ល្បែងអានសៀវភៅ

ល្បែងស្ដាប់ពណ៌

សកម្មភាព ៖ ល្បែងស្ដាប់ពណ៌ បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ គោលបំណង ៖(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សន្លឹកកិច្ចការ (ល្បែងគូសតាមស្នាមចុចឥន្ធនូ) និងខ្មៅដៃពណ៌។  ការរៀបចំ ៖ ធ្វើបញ្ជីនៃធាតុដែលជាពណ៌ខុសគ្នានៃឥន្ទធនូ ដូច្នេះអ្នកអាចជួយក្មេងៗប្រសិនបើចាំបាច់។ បោះពុម្ពសន្លឹកកិច្ចការចេញ (សន្លឹកមួយសម្រាប់ក្មេងម្នាក់)។សេចក្ដីណែនាំ៖  តើកូនៗអាចប្រាប់ពណ៌របស់ឥន្ទធនូទាំងប្រាំពីរបានទេ? ក្មេងម្នាក់បានឆ្លើយពណ៌ ឱ្យក្មេងម្នាក់ទៀតឆ្លើយ វត្ថុដែលមានពណ៌ដូចនឹងពណ៌។ឧទាហរណ៍៖ ក្មេងម្នាក់ឆ្លើយ ឥន្ទធនូមានពណ៌ក្រហម ចំណែកឯក្មេងម្នាក់ទៀតឆ្លើយថា កម្រាលតុមានពណ៌ក្រហមដូច ពណ៌ឥន្ទធនូដែរ។ បន្តធ្វើសកម្មភាពបែបនេះរហូតដល់គ្រប់ ៧ពណ៌។  សេចក្តីណែនាំដូចខាងក្រោមសម្រាប់ការលេងល្បែងនេះ៖  ចាប់ផ្ដើមជាមួយនឹងពណ៌ក្រហម និងនិយាយថា‹‹នៅក្នុងកន្ត្រករបស់ខ្ញុំមាន ដាក់វត្ថុដែលមានពណ៌ក្រហម) …» ឧទាហរណ៍. ផ្លែប៉េងប៉ោះ។  ក្មេងទី២ និយាយបន្តទៀតថា ‹‹នៅក្នុងកន្ត្រករបស់ខ្ញុំមានប៉េងប៉ោះ […]

ល្បែងខ្សែរកឥន្ទធនូជាមួយទុយោ

សកម្មភាព ៖ ខ្សែកទុយោតាមពណ៌ឥន្ទធនូ សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) គោលបំណង ៖(សិក្សាសង្គម) ប្រាប់បានពីរបៀបដោតអង្កាំដើម្បីបង្កើតបានជារូបភាពផ្សេងៗ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ខ្សែអំបោះ ទុយោដែលមានពណ៌ផ្សេងៗគ្នាមួយចំនួនដែលជាពណ៌របស់ឥន្ទធនូ។(ប្រាកដថាគ្រប់គ្រាន់សម្រាប់សិស្សក្នុងថ្នាក់)ការរៀបចំ ៖ កាត់ទុយោជាកង់ៗដែលមានប្រវែងខ្លីៗ បានហើយកាត់ខ្សែជា ៧ខ្សែដែលមានប្រវែងវែងខ្លីជាងគ្នាដែលអាចឱ្យក្មេងៗនឹងអាចព្យួរដូចជាឥន្ទធនូឡើងចុះជុំវិញករបស់ពួកគេ។សេចក្ដីណែនាំ៖  បង្ហាញក្មេងៗពីខ្សែករដែលអ្នកបានធ្វើ និងពន្យល់ក្មេងៗពីរបៀបធ្វើវា។ ឱ្យខ្សែរទាំង ៧ខ្សែ ទុយោដែលបានកាត់ជាកង់ៗខ្លីៗទាំង ៧ពណ៌ដូចគ្នាទៅក្មេងៗ។  ឱ្យក្មេងៗរៀបចំខ្សែពីខ្លីទៅវែងតាមលំដាប់ដាក់បង្ហាញ។ ចាប់ផ្ដើមដោតខ្សែរវែងមុនគេជាមួយទុយោកាត់តែមួយពណ៌សិន ប៉ុន្តែត្រូវទុកខ្សែនៅខាងចុង ដើម្បីងាយស្រួលក្នុងការចង។ បន្ទាប់មកដោតខ្សែខ្លីជាមួយទុយោកាត់តែមួយពណ៌ដែរទុកខ្សែនៅខាងចុង ដើម្បីងាយស្រួលក្នុងការចងដូចគ្នា។ ខ្សែករនីមួយៗត្រូវមានពណ៌ខុសៗគ្នា។ ដាក់ខ្សែករហ្នឹងនៅលើតុតម្រៀបតាមលំដាប់លំដោយជារាងពណ៌ឥន្ទធនូ ពេលដោតរួចរាល់ហើយ។ ប្រសិនបើទុយោមិនគ្រប់ពណ៌នោះ​ទេចែកទុយោបន្ថែមទៀតបាន។ ក្ក្មេងៗបានធ្វើវាទាំង ៧ខ្សែរួចរាល់ ត្រូវប្រាប់ពីរបៀបចងធ្វើជាខ្សែករទាំងអស់គ្នាគឺជាការស្រេច។  ការប្រែប្រួល៖  ប្រសិនបើគ្មានពណ៌គ្រប់ទេ អ្នកអាចប្រើ ៣ , ៤ពណ៌ក៏បានដែរ។  

ល្បែងការពិសោធន៍រំហួត

សកម្មភាព ៖ ល្បែងការពិសោធន៍រំហួត វិទ្យាសាស្ត្រការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល) គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។លក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ កែវចំនួនពីរ និងទឹកធម្មតា។ ការរៀបចំ ៖ ប្រមូលសម្ភារទាំងអស់។ សេចក្ដីណែនាំ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងការពិសោធន៍រំហួតជាមួយកូនទាំងអស់គ្នា។ បង្ហាញឧបករណ៍ពិសោធន៍ដល់ក្មេងៗមានដូចជាកែវចំនួនពីរ និងទឹកធម្មតា។ បន្ទាប់មកចាក់ទឹកចំនួនស្មើគ្នាចូលក្នុងកែវទាំងពីរ ។ ស្វែងរកកន្លែងដែលមានពន្លឺថ្ងៃសម្រាប់ដាក់កែវដែលមានទឹក។ ស្វែងរកកន្លែងមួយទៀតដាក់កែវនូវកន្លែងម្លប់។ ត្រូវមើលកែវទឹកទាំងពីររាល់ថ្ងៃ ដើម្បីដឹងថា៖ តើកែវទាំងពីរមានភាពខុសគ្នាដែរឬទេ? អ្នកគ្រូត្រូវពន្យល់ពីវិទ្យាសាស្រ្តនូវពីក្រោយទឹកក្នុងកែវដែលបានដាក់នៅកន្លែងម្លប់ និងកន្លែងមានថ្ងៃ។ តើមានការប្រែប្រួលយ៉ាងដូចម្តេចខ្លះ?។ ត្រូវពន្យល់ក្មេងៗបន្ទាប់ពីរអង្កេតរួច។

ល្បែងហេតុអ្វីមានភ្លៀងធ្លាក់

សកម្មភាព ៖ ល្បែងហេតុអ្វីមានភ្លៀងធ្លាក់?  វិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល) គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។លក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កែវជ័រ ទឹកធម្មតា ទឹកដែលមានពណ៌ និងពពុះកោពុកមាត់  ការរៀបចំ ៖ ប្រមូលវត្ថុទាំងអស់ ចាក់លាយឱ្យក្មេងៗមើលផ្ទាល់។ សេចក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងហេតុអ្វីមានភ្លៀងធ្លាក់?ជាមួយកូនៗទាំងអស់គ្នា។ បង្ហាញឧបករណ៍មួយចំនួនឱ្យក្មេងៗមើលមាន កែវជ័រ ទឹកធម្មតា ទឹកដែលមានពណ៌ និងពពុះកោរពុកមាត់ ឬ សំឡីក៏បានដែរ។ បន្ទាប់មកចាក់ទឹកចូលក្នុងដបបា្លស្ទិច ឬ កែវជរ័ឱ្យជិតពេញ។ រួចហើយបាញ់ពពុះកោរពុកមាត់ ឬ សំឡី ចូលទៅលើទឹកក្នុងកែវឱ្យពេញកែវ។ ចាក់ទឹកដែលមានពណ៌នៅលើកែវពពុះកោរពុកមាត់។ នៅទីបំផុតវានឹងធ្វើឱ្យទឹកពណ៌ខ្លាំងនោះស្រក់ចូលក្នុងទឹកខាងក្រោម។ […]

ល្បែង សាងសង់ជាមួយបន្ទះឈើការ៉េមកី

សកម្មភាព ៖ ល្បែងសាងសងជាមួយបន្ទះឈើការ៉េមកី វិទ្យាសាស្រ្ត ការរស់នៅប្រចាំថ្ងៃ (លក្ខណៈរូបធាតុ) (អ្វីដែលមានជីវិត និងអ្វីដែលគ្មានជីវិត) សិក្សាសង្គម  គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)។ គោលបំណង ៖  (សិក្សាសង្គម) ប្រាប់ពីរបៀបសាងសង់ បិទ បត់ គូរ រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។ ប្រាប់បានពីរបៀបសូនរូបជារាងងាយៗដោយប្រើដៃទាំងពីរ។(វិទ្យាសាស្ត្រ) ប្រាប់ពីវត្ថុដែលធ្វើអំពីឈើ ជ័រ ប្លាស្ទិច…។ ប្រាប់ពីភាពខុសគ្នាវត្ថុធាតុដើមនៃសម្ភារដោយប្រើបញ្ញត្តិដូចជា រឹង ទន់ ក្តៅ ត្រជាក់ គ្រើមជាដើម។ ប្រាប់ពីអ្វីដែលមានជីវិត និងគ្មានជីវិត ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ បន្ទះឈើសម្រាប់សាងសង់ កាវឈើ ស្គុតមុខពីរ។ ការរៀបចំ ៖ ទិញបន្ទះឈើការ៉េមកី ឱ្យគ្រប់គ្រាន់តាមចំនួនសិស្ស សេក្ដីណែនាំ៖   និយាយពីលោកគ្រូ សុខ ដែលគាត់ធ្លាប់ជាជាងឈើនៅក្នុងសៀវភៅរឿង  ៉តើអ្នកចង់ធ្វើការងារអ្វី?  ៉  ចូរសួរក្មេងៗថា៖ […]

ល្បែងលេងធ្វើឡាន

សកម្មភាព ៖ ល្បែង លេងធ្វើឡានវិទ្យាសាស្រ្ត​ ការរស់នៅប្រចាំថ្ងៃ (ការប្រើប្រាស់សម្ភារតាមបច្ចេកវិទ្យា)។បំណិនពិចារណា (ការយល់ដឹងហេតុ និងផលតាមរយការពិសោធន៍) សិក្សាសង្គម គំនូរ និងសកម្មភាពកសាង(ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព) គោលបំណង ៖ (វិទ្យាសាស្រ្ត)​ ប្រាប់ឈ្មោះឧបករណ៍បច្ចេកវិទ្យាសាមញ្ញដែលប្រើក្នុងជិវិតប្រចាំថ្ងៃ ។   ប្រាប់ពីសកម្មភាពដែលជះឥទ្ធិពលលើវត្ថុនានា ដូចជាកង់ឡាននឹងវិលទៅមុខ។(សិក្សាសង្គម) ប្រាប់ពីរបៀប រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ដបទឹកប្លាសស្ទីក, គម្របដប, ឈើចង្កាក់, ខ្សែអំបោះ, ញញួរ, ដែកគោល។ ការរៀបចំ ៖  ចោះរុន្ធនៅលើដប (ចោះនៅចំណុចខាងក្រោមល្មមអាចដាក់គម្របដបនឹងឱ្យកង់ប៉ះដីបានយ៉ាងល្អ)។ ធ្វើទុកខ្លួនឯងមួយសម្រាប់បង្ហាញក្មេងៗទាំងអស់។  មានសម្ភារគ្រប់គ្រាន់ ។ រៀបចំកន្លែងដែលក្មេងៗអាចប្រើសម្ភារដូចជា ញញួរ ដែកគោល និងងាយស្រួលសម្រាប់ចោះរុន្ធនៅលើដបទឹក។ សេក្ដីណែនាំ៖ និយាយពីលោកគ្រូសុខដែលធ្លាប់ធ្វើជាជាងម៉ូតូ នៅក្នុងរឿង  ៉តើអ្នកចង់ធ្វើការងារអ្វី?  ។ ប្រាប់ក្មេងៗទាំងអស់ថាថ្ងៃនេះពួកគេនឹងក្លាយជាងម៉ាស៊ីនតែម្ដង និងពួកគេអាចធ្វើឡានដោយខ្លួនឯងបាន ។ បង្ហាញពួគគេពីឡានដែលអ្នកបានធ្វើរួច ។ ចែងក្មេងៗជា ៣ក្រុម (ដែលក្រុមនីមួយៗអាចមាន […]

ល្បែង ធ្វើអំបិលក្រាម

សកម្មភាព ៖ ល្បែង ធ្វើអំបិលក្រាមវិទ្យាសាស្រ្ត​ បំណិនពិចារណា (ការយល់ដឹងហេតុ និងផល តាមរយការពិសោធន៍)ការរស់នៅប្រចាំថ្ងៃ(ការស្វែងយល់ដោយសង្កេត)ភាសាខ្មែរ​ ការប្រើពាក្យតាមវេយ្យាករណ៍ (ការយល់ដឹងពីវក្យស័ព្ទរបស់ពាក្យឃ្លា និងល្បះ)។ គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់ពីលក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។ប្រាប់ពីសកម្មភាពដែលជះឥទ្ធិពលដូចជា ព្រះអាទិត្យកំដៅទឹក រំហួត។ប្រាប់បានពីរបៀបនៃការពិសោធន៍ និងស្វែងយល់ពីរបរិស្ថាន។(ភាសាខ្មែរ)   កុមារអាចប្រាប់ពីវត្ថុនានា ដែលធ្លាប់ស្គាល់ចំនួន៥ ឬលើសពីនេះ។ប្រាប់បានពីពាក្យ ឬ ឃ្លាដែលទាក់ទងពីសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន។   កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សម្ភារដែលត្រូវការប្រើប្រាស់មាន៖  ការរៀបចំ ៖ ១. រៀនពីរបៀបធ្វើអំបិលដូចនៅខេត្តកំពត។  ២. រៀនរបៀបធ្វើការពិសោធន៍។ ៣. លាយអំបិលបន្តិចជាមួយទឹកដើម្បីឱ្យក្មេងៗទាំងអស់ភ្លក់។៤. លាយអំបិលប្រហែល២កែវ សម្រាប់ធ្វើការពិសោធន៍។ សេក្ដីណែនាំ៖  ការរំហួត៖ ព្រះអាទិត្យកំដៅទឹក ហើយប្រែក្លាយវាទៅជាឧស្ម័ន។ ឧស្ម័នប្រៀបដូចជាខ្យល់អញ្ចឹង ប៉ុន្តែស្រាលជាងឧស្ម័ន ដូច្នេះវាឡើងទៅលើមេឃ ហើយមានទឹកតិចនៅក្នុងកែវ/ពែងរហូតដល់ទឹកអស់ហើយនៅសល់តែអំបិលប៉ុណ្ណោះ។

សត្វត្រឡោកដូង

សកម្មភាព ៖ សត្វត្រឡោកដូងចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ  និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្រ្ត ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត) សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូប ភាព) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។ (សិក្សាសង្កម) ប្រាប់បានពីរបៀបធ្វើសកម្មភាពបង្កើតបានជារូបភាពផ្សេងៗ។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទីឧបករណ៍ ៖ ត្រឡោកដូងលើសពីពីរចំហៀង មួយចំហៀងសម្រាប់កុមារម្នាក់ៗ និងមួយចំហៀងទៀតសម្រាប់អ្នក។ ម្សៅពណ៌ កាវ  ប្រអប់​ ឬចាន និងសម្ភារសម្រាប់ផាត់ពណ៌។ ការរៀបចំ ៖ ការរៀបចំសម្ភារមួយចំនួនដូចជា -បោះពុម្ភរូបភាព ឬគូរលើត្រឡោកដូងដោយខ្លួនអ្នក ដើម្បីផ្ដល់គំនិត និងវិធីសាស្ត្រខ្លះៗដល់ក្មេងៗ។  -ធ្វើម្សៅពណ៌(បី ឬបួនពណ៌សម្រាប់ក្រុមនីមួយៗ) និងកាវ។  -បែងចែកម្សៅពណ៌ដាក់ក្នុងប្រអប់តូចៗដោយមានប្រដាប់ប្រដាសម្រាប់គូរ និងផាត់ពណ៌ឱ្យបានគ្រប់គ្រាន់សម្រាប់ក្មេងម្នាក់ៗ។ សេចក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងនាំកូនៗច្នៃធ្វើសត្វត្រឡោកដូងជាមួយកូនៗទាំងអស់គ្នា។ សួរក្មេងៗ៖ តើសត្វស្លាបមានអ្វីខ្លះ? […]

បទចម្រៀង ដៃជើងឆ្វេងស្តាំមានម្រាមប្រាំ

បទចម្រៀង CHU CHU WA

បទចម្រៀង CHU CHU WA 1 . CHU CHU WA CHU CHU WA CHU CHU WA WA WA CHU CHU WA CHU CHU WA CHU CHU WA WA WA គោរព បោះដៃទៅមុខ​​​។ 2 . CHU CHU WA CHU CHU WA CHU CHU WA WA WA CHU CHU WA CHU CHU WA CHU CHU WA WA WA គោរព […]

បទចម្រៀង ទឹកក្រឡុក

បទចម្រៀង ទឹកក្រឡុក / Mix Juice Song 1. ផ្លែប៉ោម ផ្លែប៉ោម ថ្ពាល់ដូចជាផ្លែប៉ោម ផ្លែក្រូច ផ្លែក្រូច ភ្នែកដូចជាផ្លែក្រូច ផ្លែម្នាស់ ផ្លែម្នាស់ ច្រមុះដូចជាផ្លែម្នាស់ មាត់ដូចជាផ្លែចេក- ញញឹម! 2. ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក បន្តិចទៀត។ ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក បន្តិចទៀត។ ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក ធ្វើរួចហើយ។ ញុំាទឹកក្រឡុកជាមួយគ្នា – ឆ្ញាញ់! * ក្រោយ ឬ មុន ច្រៀងចំរៀងនេះ, លោកគ្រូ អ្នកគ្រូអាចសួរសិស្ស គូសរូបភាពនៃមុខមនុស្សជាមួយផ្លែឈើទាំងនោះ ជាសកម្មភាពគំនូរ។

បទចម្រៀង រាងកាយ

បទចម្រៀង រាងកាយ / Body Song 1. ក្បាល ស្មា និង ជង្គង់ ជើង ជង្គង់ ជើង ជង្គង់ ជើង ក្បាល ស្មា និង ជង្គង់ ជើង តោះទះដៃ ១ ២ ៣ 2. ភ្នែក ត្រចៀក ច្រមុះ មាត់ ច្រមុះ មាត់ ច្រមុះ មាត់ ភ្នែក ត្រចៀក ច្រមុះ មាត់ តោះទះដៃ ១ ២ ៣ * ដើម្បីធ្វើអោយមានភាពសប្បាយ, លោកគ្រូអាចផ្លាស់ប្តូរកាយវិការ ដូចជាអោយយឺតខ្លាំង ឬក៏លឿនខ្លាំង។

ពួកយើងទាំងអស់ខុសគ្នា

សកម្មភាព ៖ ពួកយើងទាំងអស់ខុសគ្នា  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ វិទ្យាសាស្រ្ត ការរស់នៅប្រចាំថ្ងៃ (អំពីរាងកាយផ្ទាល់ខ្លួន)សិក្សាសង្គមបំណិនទំនាក់ទំនង (ការពេញចិត្តចំពោះលក្ខណៈផ្សេងគ្នារបស់បុគ្គល) គោលបំណង         (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះអំពីរាងកាយរបស់មនុស្សឱ្យបាន ៦ផ្នែក។(សិក្សាសង្គម) លេងជាមួយកុមារដទែទៀតដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ រូបរាង ពិការ អ្នកមាន អ្នកក្រ… កម្រិត ៖ មធ្យម ទាប ខ្ពស់រយៈពេល ៖ ៣០ នាទីឧបករណ៍ ៖ ក្រដាសគូររួប (ប្រើសន្លឹកកិច្ចការនេះក៍បាន), ខ្មៅដៃពណ៌ ការរៀបចំ ៖ ការរៀបចំកុមារជាក្រុមខាងក្រៅ និងក្រុមខាងក្នុង។សេចក្ដីណែនាំ៖  11. បន្តសកម្មភាពរង្វង់ឱ្យយូរដូចដែលអ្នកចង់បាន តាមឧត្ដមគតិឱ្យកុមារនិយាយជាមួយកុមារយ៉ាងហោចណាស់បីនាក់ផ្សេងទៀត។12. បន្ទាប់មកឱ្យក្រដាសគូររួប (ឬឱ្យសន្លឹកកិច្ចការក៏បាន) និងខ្មៅដៃពណ៌ផាត់។13. សុំឱ្យពួកគេគូរមនុស្សពីរនាក់ដែលមានលក្ខណៈពិសេសបីដូចគ្នា និងលក្ខណៈពិសេសបីផ្សេងទៀតដែលខុសពីគ្នា។

ចង្វាក់រាងកាយ

សកម្មភាព ៖ ចង្វាក់រាងកាយ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។វិទ្យាសាស្រ្ត ការរស់នៅប្រចាំថ្ងៃ(អំពីរាងកាយផ្ទាល់ខ្លួន)សិក្សាសង្កម ម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេសចលនា ការច្នៃប្រឌិត និងបទពិសោធតន្រ្តី) ។បុរេគណិត​ បរិមាណ និងចំនួន​  (ស្គាល់ និងយល់លេខតាង និងការគណនាលេខសាមញ្ញៗ) ។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។(វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះអំពីរាងកាយរបស់មនុស្សឱ្យបាន ៦ផ្នែក។(សិក្សាសង្កម) ប្រាប់បានពីរបៀបទះដៃ។(បុរេគណិត​) ប្រាប់បានពីចំនួនលេខ និងយល់ន័យពី ១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។ រយៈពេល ៖ ៣០ នាទីឧបករណ៍ ៖ គ្មាន ការរៀបចំ ៖ ជ្រើសឈ្មោះដែលងាយស្រួលទះដៃតាមចង្វាក់ភ្លេង ហើយឈ្មោះវែងល្អជាងឈ្មោះដែល មានតែមួយព្យាង្គៗ។ សេចក្ដីណែនាំ៖  ការប្រែប្រួល៖ 

ល្បែងពេលសប្បាយ

សកម្មភាព ៖ ល្បែងពេលសប្បាយចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ សិក្សាសង្គមការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន)(សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន) គោលបំណង(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ តន្ត្រី«បទចម្រៀង ពេលសប្បាយ» ប្រសិនបើអ្នកត្រូវការ ។ការរៀបចំ ៖ សម្រេចចិត្តថាតើអារម្មណ៍មួយណាដែលអ្នកចង់បង្រៀនបទចម្រៀងទៅក្មេងៗ។  សេដក្ដីណែនាំ៖ ឧទាហរណ៍.បទចម្រៀង៖ ឧទាហរណ៍. សប្បាយ៖ពេលសប្បាយ ពេលយើងរីករាយ សូមបង្ហាញខ្ញុំ ពេលសប្បាយ ពេលយើងរីករាយ សូមបង្ហាញខ្ញុំ ពេលសប្បាយ ពេលយើងរីករាយ សូមបង្ហាញខ្ញុំ បង្ហាញខ្ញុំ ពេលសប្បាយ ពេលយើងរីករាយ សូមបង្ហាញខ្ញុំ  ឧទាហរណ៍. ក្រៀមក្រំ៖ពេលក្រៀមក្រំ មិនសប្បាយចិត្ត សូមបង្ហាញខ្ញុំ ពេលក្រៀមក្រំ មិនសប្បាយចិត្ត សូមបង្ហាញខ្ញុំ ពេលក្រៀមក្រំ មិនសប្បាយចិត្ត សូមបង្ហាញខ្ញុំ បង្ហាញខ្ញុំ ពេលក្រៀមក្រំ មិនសប្បាយចិត្ត សូមបង្ហាញខ្ញុំ  ឧទាហរណ៍. ខឹងពេលយើងខឹង នៅពេលយើងខឹង សូមបង្ហាញខ្ញុំ ពេលយើងខឹង នៅពេលយើងខឹង សូមបង្ហាញខ្ញុំ ពេលយើងខឹង នៅពេលយើងខឹង សូមបង្ហាញខ្ញុំ បង្ហាញខ្ញុំពេលយើងខឹង នៅពេលយើងខឹង សូមបង្ហាញខ្ញុំ  ឧទាហរណ៍. ភ្ញាក់ផ្អើលពេលភ្ញាក់ផ្អើល […]

បទចម្រៀង ឥន្ទធនូ

បទចម្រៀង ឥន្ទធនូ / Rainbow Song ១ ពេលភ្លៀងធ្លាក់ ក្នុងថ្ងៃរះ ខ្ញុំបានឃើញ ​​ ឥន្ទធនូ ឥន្ទធនូ ឥន្ទធនូ ឥន្ទធនូ មា​នប្រាំពីរពណ៌ ២ ពណ៌ក្រហម ទឹកក្រូច ​​ ពណ៌លឿង ពណ៌បៃតង ពណ៌ខៀវ ខៀវស្វាយ និង ពណ៌ស្វាយ ។

ល្បែងគូររូបការងារផ្ទះ

ល្បែងផាត់ពណ៌ឥន្ទធនូ_៥ពណ៌_C_B

ល្បែងផាត់ពណ៌ឥន្ទធនូ_៧ពណ៌_C_B

ល្បែងផ្គុំរូបភាព

ល្បែងរាប់បន្ត

ល្បែងផាត់ពណ៌៌វដ្តឥន្ទធនូ

ល្បែងគូសតាមស្នាមចុចឥន្ធនូ_C_B

ល្បែងផ្គូផ្គងសម្លៀកបំពាក់