< ត្រឡប់ទៅធនធានទាំងអស់

ល្បែងបីងហ្គូសំឡេង


15-30 នាទី
២ - ៦ នាក់
៣ឆ្នាំ លើស
បោះពុម្ភ សម្ភារ, គម្របដប
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ភាសាខ្មែរ ភាសាខ្មែរ

ល្បែង បីងហ្គូសំឡេង

ភាសាខ្មែរ  (ការប្រើពាក្យសម្ដីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង)៖ និមិត្តសញ្ញាតំណាងឱ្យមនុស្ស សត្វ ឬវត្ថុនានា
      (ការស្គាល់តួអក្សរ)៖ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង 

គោលបំណង ៖

ភាសាខ្មែរ ៖ ប្រាប់ពីឈ្មោះសត្វ មនុស្ស វត្ថុឱ្យបានចំនួន ៤ តាមរយៈការធ្វើកាយវិការ ចលនាត្រាប់តាមនិមិត្តសញ្ញា។ 
សម្ដែងនូវអារម្មណ៍សប្បាយរីករាយក្នុងការបង្ហាញ និងប្រាប់ឈ្មោះមនសុ្ស សត្វ វត្ថុដែលបានឃើញ។
៖ ស្តាប់ និងបែងចែកសូរសំឡេងទូទៅ៖សំឡេងសត្វសំឡេងមនុស្ស និងដឹងពីប្រភពសំឡេង… 

រយៈពេល ៖ ៣០ នាទី 

ឧបករណ៍ ៖ បោះពុម្ភក្រដាសបីងហ្គូ និងអ៊ុតវាឱ្យបានស្អាត ប្រអប់ សម្លេងដែលទាក់ទងនឹងរូបភាពទាំងអស់។ 

កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់ 

ការរៀបចំ ៖ ត្រៀមជាមួយនឹង ក្រដាសបីងហ្គូ សម្លេងតាមរូបភាបនៅក្នុងការបីងហ្គូរនោះ និងសម្ភារសម្រាប់រាប់ឬសម្គាល់ឱ្យបានគ្រប់គ្រាន់ 

សេក្ដីណែនាំ៖ 

  1. ពិភាក្សាជាមួយក្មេងៗពីអ្វីដែលពួកគេគិត និងឱ្យក្មេងៗធ្វើការសម្ដែងធ្វើជាមផលមិនឃើញទាំងអស់គ្នា​។ 
  2. ល្បែងនចេះអាចទាំងអស់គ្នាតែម្ដង ព្រោះវាមានភាពងាយស្រួលជាងលេងជាក្រុម ។
  3. ចែកក្រដាសបីងហ្គូធំ និងសម្ភារសម្រាប់សម្គាល់ទៅក្មេងៗឱ្យបានគ្រប់គ្រាន់
  1. និយាយពីរូបភាពទាំងអស់ ដើម្បីឱ្យក្មេងៗបានស្គាល់ និងយល់ឱ្យច្បាស់ពីឈ្មោះ និងសម្លេងរបស់វា។
  2. ប្រាប់ពួកគេទាំងអស់គ្នាថា ថ្ងៃនេះយើងលេងល្បែងបីងហ្គូរសម្លេង
  1. ប្រសិនបើមានពេលទៀត ឱ្យក្មេងផ្លាស់ប្ដូរក្រដាសបីងហ្គូគ្នា និងចាប់ផ្ដើមលេងម្ដងទៀតជាការស្រេច។ 

ការប្រែប្រួល៖