ធនធានទាំងអស់

ល្បែងបីងហ្គូសំឡេង

ល្បែង បីងហ្គូសំឡេង ភាសាខ្មែរ  (ការប្រើពាក្យសម្ដីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង)៖ និមិត្តសញ្ញាតំណាងឱ្យមនុស្ស សត្វ ឬវត្ថុនានា      (ការស្គាល់តួអក្សរ)៖ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង  គោលបំណង ៖ ភាសាខ្មែរ ៖ ប្រាប់ពីឈ្មោះសត្វ មនុស្ស វត្ថុឱ្យបានចំនួន ៤ តាមរយៈការធ្វើកាយវិការ ចលនាត្រាប់តាមនិមិត្តសញ្ញា។ សម្ដែងនូវអារម្មណ៍សប្បាយរីករាយក្នុងការបង្ហាញ និងប្រាប់ឈ្មោះមនសុ្ស សត្វ វត្ថុដែលបានឃើញ។ ៖ ស្តាប់ និងបែងចែកសូរសំឡេងទូទៅ៖សំឡេងសត្វសំឡេងមនុស្ស និងដឹងពីប្រភពសំឡេង…  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ បោះពុម្ភក្រដាសបីងហ្គូ និងអ៊ុតវាឱ្យបានស្អាត ប្រអប់ សម្លេងដែលទាក់ទងនឹងរូបភាពទាំងអស់។  កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់  ការរៀបចំ ៖ ត្រៀមជាមួយនឹង ក្រដាសបីងហ្គូ សម្លេងតាមរូបភាបនៅក្នុងការបីងហ្គូរនោះ និងសម្ភារសម្រាប់រាប់ឬសម្គាល់ឱ្យបានគ្រប់គ្រាន់  សេក្ដីណែនាំ៖  ពិភាក្សាជាមួយក្មេងៗពីអ្វីដែលពួកគេគិត និងឱ្យក្មេងៗធ្វើការសម្ដែងធ្វើជាមផលមិនឃើញទាំងអស់គ្នា​។  ល្បែងនចេះអាចទាំងអស់គ្នាតែម្ដង ព្រោះវាមានភាពងាយស្រួលជាងលេងជាក្រុម ។ ចែកក្រដាសបីងហ្គូធំ និងសម្ភារសម្រាប់សម្គាល់ទៅក្មេងៗឱ្យបានគ្រប់គ្រាន់ បញ្ជាក់៖ រូបភាពក្នុងក្រដាសបីងហ្គូ និងកាតតូចនោះជារូបអ្វីក៏បានដែរដូចជា៖ រូបសត្វ រូបសម្ភារតន្រ្តី រូបសម្ភារប្រើប្រាស់ប្រចាំថ្ងៃ […]

បទចម្រៀង កង់ម៉ូតូ

បទចម្រៀង កង់ម៉ូតូ / Wheels on the Moto 1. កង់ម៉ូតូទៅបង្វិល វិលៗ វិលវិលវិល វិលវិលវិល កង់ម៉ូតូទៅបង្វិល វិលៗ តាមផ្លូវទៅភូមិ 2. ស៊ីផ្លេម៉ូតូ លឺពីបពីបពីប ពីបពីបពីប ពីបពីបពីប ស៊ីផ្លេម៉ូតូ លឺពីបពីបពីប តាមផ្លូវទៅភូមិ 3. អ្នកជិះម៉ូតូ ឡើងចុះៗ ហើយឡើងចុះៗ អ្នកជិះម៉ូតូ ឡើងចុះៗ តាមផ្លូវទៅភូមិ 4. កូនង៉ាជិះម៉ូតូ យំង៉ាង៉ា ង៉ាង៉ាង៉ា ង៉ាង៉ាង៉ា កូនង៉ាជិះម៉ូតូ យំង៉ាង៉ា តាមផ្លូវទៅភូមិ 5. ម៉ែជិះម៉ូតូ ធ្វើ ស៊ុសស៊ុសៗ ស៊ុសស៊ុសៗ ស៊ុសស៊ុសៗ ម៉ែជិះម៉ូតូ ធ្វើ ស៊ុសស៊ុសៗ តាមផ្លូវទៅភូមិ