< ត្រឡប់ទៅធនធានទាំងអស់

ល្បែងការងារមួយណាដែលខ្ញុំធ្វើ?

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

20-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
មិនត្រូវការសម្ភារ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ៖ ល្បែងការងារមួយណាដែលខ្ញុំធ្វើ?

ភាសាខ្មែរ​
ស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាម)
បំណិនក្នុងសង្គម (ចំណេះដឹងអំពីសហគមន៍)

គោលបំណង
(ភាសាខ្មែរ​)
ប្រាប់បានខ្លះពីដំណើររឿង តាមរយះការសរសេរពាក្យដាក់លើក្តាខៀនដែលបានបង្ហាញ ឬ សួរសំណួរ។
ប្រាប់ពីសកម្មភាពតាមដំណាក់កាលដោយអនុវត្តតាមការណែនាំ។
ប្រាប់ពីឈ្មោះសម្ភារតាមមុខរបរ ឬការងារ។
ប្រាប់ពីឈ្មោះ និងមុខងារទីកន្លែងសំខាន់ៗ។

កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់

រយៈពេល ៣០ នាទី 

ឧបករណ៍ ៖ គ្មាន (ប្រើរូបភាពទាំងនេះក៏បាន)

ការរៀបចំ គ្មាន

 
សេក្ដីណែនាំ៖

  1. សួរសំណួរទៅក្មេងៗ រួចសរសេរពាក្យដែលជាចម្លើយក្មេងៗនៅលើក្តាខៀន ។

តើអ្នកធ្វើការនៅសាលារៀនត្រូវបានគេហៅថាអ្វី?
ចម្លើយ៖ គ្រូបង្រៀន
តើគ្រូបង្រៀនប្រើឧបករណ៍អ្វីខ្លះនៅពេលបង្រៀន?
ចម្លើយ៖ សម្ភារឧបទេស ប៊ិច សៀវភៅពុម្ភ បន្ទាត់ រូបភាព ដីស ប៊ិចហ្វឺត ក្រដាស ។
តើគ្រូបង្រៀនធ្វើការនៅកន្លែងណា? 
ចម្លើយ៖ សាលារៀន

  1.  ផ្ដល់ឧទាហរណ៍ ២ ឬ ៣ ដើម្បីឱ្យក្មេងៗទាយការងារដែលអ្នកកំពុងពិពណ៌នា។
    ឧទាហរណ៍៖ ខ្ញុំបានដេរអាវសិស្សសាលា។ តើនេះជាការងាអ្វី? (ចម្លើយ៖ជាងកាត់ដេរ)
  2. សួរក្មេងៗថា៖តើកូនៗណាអាចពិពណ៌នាអំពីរការងារបានដែរឬទេ? ពិពណ៌នាដូចអ្នកគ្រូ។
ចំណុចសំខាន់នៃមេរៀនគឺ ឱ្យកុមាររៀបរាប់ពីការងារដោយមិនប្រាប់ថាវាជាអ្វី។
ឧទាហរណ៍.​ ខ្ញុំធ្វើនំប័ុង និងនំបារាំង។ (ចម្លើយ៖ អ្នកធ្វើនំប័ុង)
ឧទាហរណ៍.​ ខ្ញុំប្រើដីស និងក្តារខៀន។ (ចម្លើយ៖ គ្រូបង្រៀន) – ល –
  1. សម្រាប់ក្មេងៗណាដែលជ្រើសរើសការងារដូចគ្នា ត្រូវលើកចិត្តឱ្យក្មេងនោះពិពណ៌នាទៅតាមវិធីផ្សេងៗគ្នា។ឧទាហរណ៍. កុមារ ២នាក់ជ្រើសរើសការងារដូចគ្នាម្នាក់អាចពិពណ៌នាអំពីកន្លែងធ្វើការ ហើយម្នាក់
    ទៀតអាចពិពណ៌នាអំពីឧបករណ៍ដែលប្រើនៅកន្លែងធ្វើការក៏បានដែរ។