< ត្រឡប់ទៅធនធានទាំងអស់
ល្បែងអានសៀវភៅ
ប្រភេទសកម្មភាព
ល្បែងសកម្មភាព
ប្រធានបទតាមខែ
មុខរបរ
សកម្មភាព ៖ ល្បែងអានសៀវភៅ
ភាសាខ្មែរ
ស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាម)
ការស្គាល់តូរអក្សរ (ការយល់ដឹង ពេញចិត្តអំពីការអាន និងការប្រើប្រាស់ឯកសារសំណេរ ឬ ឯកសារផ្សេងៗ)។
គោលបំណង ៖
(ភាសាខ្មែរ) ប្រាប់បានខ្លះពីដំណើររឿង តាមរយះរូបភាពដែលបានបង្ហាញ ឬ សួរសំណួរ។
ប្រាប់ពីសកម្មភាពតាមដំណាក់កាលដោយអនុវត្តតាមការណែនាំ។
ប្រាប់ពីរបៀបបើកសៀវភៅរឿងនិទានពីស្តាំទៅឆ្វេងមិនរំលងទំព័រ និងអានតាមរូបភាព។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ សៀវភៅរឿង
ការរៀបចំ ៖ ត្រូវរៀបចំឱ្យរួចរាល់ ដូចជាសំណួរដែលត្រូវសួរក្មេងៗ និង
ត្រូវអានសៀវភៅឱ្យបានច្រើនដង ដើម្បីឱ្យស្គាល់ច្បាស់ពីសាច់រឿង។
សេក្ដីណែនាំ៖
- បង្ហាញចំណងជើងសៀវភៅរឿង «តើអ្នកចង់ធ្វើការងារអ្វី?» ទៅកាន់ក្មេងៗ ។
- ប្រាប់ឱ្យក្មេងៗនិយាយតាមពាក្យ «សៀវភៅ»
- និយាយពីការថែទាំសៀវភៅឱ្យបានល្អ
- ប្រឡេកមើលក្របសៀវភៅ
- ពន្យល់ពីចំណងជើងសៀវភៅ
- ចូរឱ្យក្មេងៗនិយាយតាមចំណងជើង
- អានសៀវភៅយឺតៗ និងបង្ហាញរូបភាពមួយៗទៅកាន់ក្មេងៗ ។
- សួរសំណួរដែលបានអ្នករៀបចំទៅក្មេងៗ
- បើក្មេងៗមិនចាំអាចបង្ហាញរូបភាពម្តងទៀត និងនិយាយសង្ខេប។
- ឆ្លើយសំណួរដែលក្មេងៗសួរ។
- អានសៀវភៅម្ដងទៀត ដើម្បីរំលឹកសំណួរ និងយល់សាច់រឿងច្រើនជាងមុន។
ពាក្យកន្លឹះ
សៀវភៅ, សៀវភៅរូបភាពធំ