ធនធានទាំងអស់
យើងក្មេងៗនាំគ្នារាំ
បទចម្រៀង យើងក្មេងៗនាំគ្នារាំ ១. យើងក្មេងៗ នាំគ្នារាំ រាំសប្បាយៗ លំហែកាយាមកមិត្តអើយយើងនាំគ្នារាំ រាំ រាំ រាំលេងសប្បាយ។ ២. កាន់ដៃគ្នាៗ ជារង្វង់ រាល់ថ្ងៃឈប់ៗ ឈប់សម្រាករៀនមកមិត្តអើយយើងនាំគ្នារាំ រាំ រាំ រាំលេងសប្បាយ។ឡា ឡា ឡា ៗៗ ឡា ឡា ឡា ៗៗ
ល្បែងចងខ្សែ
សួនច្បារអូនសប្បាយ
រឿង ចិត្រាចូលចិត្តញុាំបន្លែ
រឿង ក្មេងសំរាម
បទចម្រៀង ម្រាមដៃ
រឿង ទម្លាប់ល្អរបស់នារតី
ជិះកង់តាមផ្លូវសុវត្ថិភាព
រឿង អត្ថប្រយោជន៍និងគ្រោះថ្នាក់ (Be Careful, Be Safe)
រឿង កូនកណ្តុរនិងដីស
រឿង បូណាជាកុមារល្អ
ប៉ាកកា (ពណ៌/សខ្មៅ)
ល្បែងរបស់សម័យមុននិងសម័យថ្មី
សកម្មភាព ៖ ល្បែងសម័យមុននិងសម័យថ្មី បុរេគណិតបំណិនពិចារណាក្នុងសង្គម(ភាពខុសគ្នារវាងព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីតកាលបច្ចុប្បន្ន និងអណាគ ដោយផ្អែកលើពេលវេលា)។ ភាសាខ្មែរការប្រើពាក្យតាមវេយ្យាករណ៍(ការយល់ពីវាក្យសព្ទ័ ឃ្លា និងល្បះ) ប្រើពាក្យសំដីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។ គោលបំណង ៖(បុរេគណិត) ប្រាប់ពីពេលដែលកន្លងហួស កំពុងកើត និងមិនទាន់មកដល់។(ភាសាខ្មែរ) ប្រាប់បានពាក្យដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន។ប្រាប់បានពីឈ្មោះសត្វ ឬ វត្ថុនានាដែលធ្លាប់ស្គាល់ចំនួន៥ លើសក៏បាន។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ២០ នាទី ឧបករណ៍ ៖ កាតរូបភាពវត្ថុ (សខ្មៅ, ពណ៌) ដែលគូរសកម្មភាព របៀបរបរស់នៅ ទំនៀមទម្លាប់ ប្រពៃណី សម័យមុន និងសម័យថ្មី ឬអាចប្រើពាក្យសម័យបុរាណ និងសម័យទំនើបក៏បាន។(ឧទាហរណ៍ ចង្គៀងជាមួយ អំពូល, រទេះ ដើរ ជិះឡានសេះជាមួយ មួយឡាន, ទូរស័ព្ទលើតុជាមួយ ទូរស័ព្ទដៃ……)។ លោកគ្រូ អ្នកគ្រូអាចយករបស់ពិតដែលមានមកបង្ហាញឱ្យកុមារឃើញផ្ទាល់ក៏បានដែរ។ការរៀបចំ ៖ បង្ហាញកាតរូបភាពវត្ថុ សកម្មភាព របៀបរបរស់នៅ ទំនៀមទម្លាប់ ប្រពៃណីសម័យមុន និងសម័យថ្មី […]
អាងចិញ្ចឹមត្រីក្រដាសកេស
ប៊ិក-២ (ព៌ណ/ខ្មៅស)
រូបភាពទាំងអស់ទាក់ទងនឹងសម្ភារសាលារៀន (សខ្មៅ)
រូបភាពទាំងអស់ទាក់ទងនឹងសម្ភារសាលារៀន (ពណ៌)
កាត់ក្រដាស់និងបិទរូបឥន្ទធនូ
សកម្មភាព ៖ កាត់ក្រដាស់និងបិទរូបឥន្ទធនូ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃនិងភ្នែកសាច់ដុំភ្នែក)។សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)។បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។(សិក្សាសង្គម) ការបង្ហាញពីរសកម្មភាពផ្សេងៗទៀតដែលបានបង្កើតជាស្នាដៃ។(គណិតវិទ្យា) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសពណ៌ផ្សេងៗគ្នា ឬគម្របដបទឹក។ ការរៀបចំ ៖ កាត់ក្រដាសពណ៌ទៅជារាងតូចៗ ឬប្រមូលគម្របដបដែលមានពណ៌ផ្សេងៗគ្នា ។ សេចក្ដីណែនាំ៖ ការប្រែប្រួល៖ សកម្មភាពនេះក៏អាចត្រូវបានប្រើជាសិល្បៈមួយ ដែលក្មេងៗត្រូវបានគេផ្តល់ក្រដាសតូចៗដើម្បីតម្រៀប បន្ទាប់មកប្រើកាវបិទលើក្រដាស ដើម្បីបង្កើតជាឥន្ទធនូ។
ការបណ្តុះគ្រាប់សណ្ដែក
ផ្គុំផ្នែករាងកាយនិងផាត់ពណ៌ (ប្រុសនិងស្រី)
ល្បែងគូរបាល់ទាត់
ផាត់ពណ៌ពេលវេលា
ល្បែងចុះសម្រុងគ្នា
ស្វែងរក៧ចំណុចខុសគ្នា (ការគូររូប)_ចម្លើយ
ស្វែងរក៣ចំណុចខុសគ្នា (លំហ)_ចម្លើយ
ផាត់ពណ៌ក្មេងដែលជិះរទេះ
ល្បែងស្គាល់របៀបស្ទាបលេខ
ល្បែងបីងហ្គូសំឡេង
ល្បែង បីងហ្គូសំឡេង ភាសាខ្មែរ (ការប្រើពាក្យសម្ដីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង)៖ និមិត្តសញ្ញាតំណាងឱ្យមនុស្ស សត្វ ឬវត្ថុនានា (ការស្គាល់តួអក្សរ)៖ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង គោលបំណង ៖ ភាសាខ្មែរ ៖ ប្រាប់ពីឈ្មោះសត្វ មនុស្ស វត្ថុឱ្យបានចំនួន ៤ តាមរយៈការធ្វើកាយវិការ ចលនាត្រាប់តាមនិមិត្តសញ្ញា។ សម្ដែងនូវអារម្មណ៍សប្បាយរីករាយក្នុងការបង្ហាញ និងប្រាប់ឈ្មោះមនសុ្ស សត្វ វត្ថុដែលបានឃើញ។ ៖ ស្តាប់ និងបែងចែកសូរសំឡេងទូទៅ៖សំឡេងសត្វសំឡេងមនុស្ស និងដឹងពីប្រភពសំឡេង… រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ បោះពុម្ភក្រដាសបីងហ្គូ និងអ៊ុតវាឱ្យបានស្អាត ប្រអប់ សម្លេងដែលទាក់ទងនឹងរូបភាពទាំងអស់។ កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់ ការរៀបចំ ៖ ត្រៀមជាមួយនឹង ក្រដាសបីងហ្គូ សម្លេងតាមរូបភាបនៅក្នុងការបីងហ្គូរនោះ និងសម្ភារសម្រាប់រាប់ឬសម្គាល់ឱ្យបានគ្រប់គ្រាន់ សេក្ដីណែនាំ៖ ការប្រែប្រួល៖
ល្បែងទស្សទាយសម្ភារធ្វើពីអ្វី?
ល្បែង ទស្សទាយសម្ភារធ្វើពីអ្វី? វិទ្យាសាស្ត្រ (ការរស់នៅប្រចាំថ្ងៃ) ៖ ការស្វែងយល់ដោយសង្កេត ភាសាខ្មែរ (ការប្រើពាក្យតាមវេយ្យាករណ៍)៖ ការយល់ពីវេក្យស័ព្ទ ឃ្លា និងល្បះ គោលបំណង ៖ វិទ្យាសាស្ត្រ ៖ ពិសោធន៍ និងស្វែងយល់ដោយប្រើប្រាស់សម្ភារផ្សេងៗ ក្នុងការលេងដូចជា អណ្ដែត ជ្រាបទឹក និងជ្រាបទឹក វត្ថុរលាយ និងមិនរលាយ ការលាយពណ៌ បណ្ដះគ្រាប់ធញ្ញជាតិ ខ្យល់ជាដើម។ ភាសាខ្មែរ ៖ ប្រាប់បានពីពាក្យដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន និងនិយាយជាឃ្លា ល្បះឱ្យបានច្បាស់ពីប្រធានបទអ្វីមួយដោយមិនចាកប្រធាន។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សម្ភារមួយចំនួនដែលធ្វើពីថ្ម ឈើ ជ័រប្លាសស្ទីកជាដើម… កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់ ការរៀបចំ ៖ ដាក់សម្ភារទាំងនោះនៅក្នុងប្រអប់មួយ រៀបសម្ភារទាំងនោះឱ្យបានរួចរាល់ សេក្ដីណែនាំ៖ (ល្បែងនេះលេងក្រោយពីក្មេងៗស្តាប់រឿងនិទានរួច «យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា»ក៏បាន។) ការប្រែប្រួល៖ ល្បែងនេះអាចលេងដោយប្រើសម្ភារផ្សេងៗបាន ដូចជា ផ្លែឈើ បន្លែ ឬសម្ភារផ្សេងៗទៀត។ល្បែងនេះអ្នកអាចលេងត្រឹមតែសួរក្មេងៗថាសម្ភារទាំងនោះឈ្មោះអ្វី? ក៏បានដែរដោយគ្រាន់តែធ្វើការស្ទាបតែប៉ុណ្ណោះ។
ល្បែងប្រកួតសាងសង់ជាមួយគម្របដប
ល្បែង ប្រកួតសាងសង់ជាមួយគម្របដប សិក្សាសង្គម (គំនូរ និងសកម្មភាពកសាង)៖ ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបងបង្កើតរូបភាព ភាសាខ្មែរ (ការស្ដាប់)៖ ស្ដាប់គេនិយាយ និងមានសមត្ថភាពស្ដាប់ដោយធ្វើតាមការណែនាំងាយៗ។ គោលបំណង សិក្សាសង្គម ៖ រហ័សរហួនឈ្លាសវៃ និងបុិនប្រសប់ក្នុងការចាប់កាន់ បត់ សូន គូរ ហែក និងផាត់ពណ៌ឱ្យមានសោភ័ណ។ ភាសាខ្មែរ ៖ ប្រាប់បានពីសូរសម្លេងផ្សេងៗនៅក្ន្នុងបរិស្ថាន។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ គម្របដបមួយចំនួន កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់ ការរៀបចំ ៖ ត្រៀមគម្របដប២ឈុតសម្រាប់ក្រុមនីមួយៗ ដែលមួយឈុតមាន ១៥ ឬ ២០ គម្របដប សេក្ដីណែនាំ៖
ល្បែងសៃម៉ុននិយាយ (ល្បែងតាថា)
ល្បែងសៃម៉ុននិយាយ ចិត្តចលភាព (បំនិនចលនាធំ)៖ ការហ្វឹកហាត់បង្កើនកម្លាំង និងការសម្របសម្រួលរវាងចលនាសាច់ដុំតូច និងចលនាធំ។ ភាសាខ្មែរ៖ (ការប្រើពាក្យតាមវេយ្យាករណ៍)៖ ការយល់ពីវេក្យស័ព្ទឃ្លា និងល្បះ។ គោលបំណង ៖ ចិត្តចលភាព ៖ ប្រាប់ពីរបៀបដើរ រត់ លូន វារ លោត បោះចុះឡើងតាមគោលដៅ។ ភាសាខ្មែរ ៖ ប្រាប់បានពីរ ឬឃ្លា ដែលទាក់ទងទៅនឹងសម្ការប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ គ្មាន កម្រិតសិក្សា ៖ ទាប មធ្យម និង ខ្ពស់ ការរៀបចំ ៖ ត្រៀមពាក្យដែលត្រូវប្រើប្រាស់ក្នុងការលេងល្បែងនេះ សេក្ដីណែនាំ៖ (ល្បែងនេះលេងក្រោយពីក្មេងៗស្តាប់រឿងនិទានរួច «យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា»ក៏បាន។)
ល្បែងហ៊ុចរាងទុយោរបន្តគ្នា
ល្បែងប្រណាំងហ៊ុចទុយោរបន្តគ្នា ចិត្តចលភាព (ចលនាតូច)៖ កាហ្វឹកហាត់ចង្កើនកម្លាំង និងសម្របសម្រួលរវាងចលនាសាច់ដុំដៃ និងសាច់ដុំភ្នែក។ (ការរីកចម្រើនរាងកាយ នងចលនា)៖ បង្កើតកម្លាំង និងការប្រឈមទប់ទល់នឹងឧបសគ្គក្នុងពេលធ្វើសកម្មភាព។ បុរេគណិត (រូបរាង និងលំហ)៖ បញ្ញតិ្តនៃរូបរាង និងលំហ។ គោលបំណង ៖ ចិត្តចលភាព ៖ កំណត់ចំនុចគោលដៅ នៃចលនាដៃដោយទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែក ក្នុងពេលធ្វើអ្វីមួយ ឬ លេងល្បែងបានរឹងមាំល្អ។ អនុវត្តសកម្មភាពមួយបានទន់ភ្លន់ រហ័សរហូន និងរឹងមាំដោយផ្ដើមចេញពីចលនាមូលដ្ខានងាយៗទៅលំបាកចំនួនពីរឡើងទៅ ក្នុងនោះមានការដើរ រត់ លោត ឬលើសពីនេះតាមរយៈចលនាចរន្ត។ មា តស៊ូព្យាយាម និងសប្បាយរីករាយក្នុពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ និងជោគជ័យ។ បុរេគណិត ៖ ប្រាប់ពីរូបរាងធរណីមាត្រ រង្វង់ ត្រីកោណ ចតុកោណកែងជាដើម។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ទុយោរសម្រាប់ក្មេងម្នាក់ៗ និងទុយោដែលធ្វើជារាងផ្សេងៗមួយចំនួន កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់ ការរៀបចំ ៖ បែងចែក្មេងៗទៅជាក្រុមៗតាមចំនួនដែលអ្នកបានកំណត់រួច ដោយឱ្យក្មេងៗតាមក្រុមនីមួយអង្គុយជារង្វង់ ត្រៀមទុយោរ […]
ល្បែងប្រើមាត់គូររូប
សកម្មភាព ៖ ល្បែងប្រើមាត់គូររូប សិក្សាសង្គម៖ (គំនូរ និងសកម្មភាពកសាង)៖ ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព គោលបំណង ៖ សិក្សាសង្គម ៖ រោយ ដេរ ត្បាញ គូរ ផាត់ពណ៌ ហែក កាត់ បិត បត់ដើម្បីបង្កើតជារូបភាពផ្សេងៗ និងបង្ហាញេពីអ្វីដែលគេបានបង្កើត។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសស និងខ្មៅដៃពណ៌ កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់ ការរៀបចំ ៖ ត្រៀមខ្មៅដៃ និងខ្មៅដៃពណ៌ឱ្យបានរួចរាល់ និងសម្អាតវាឱ្យបានស្អាតដែរ និងក្រដាសសឱ្យបានគ្រប់គ្រាន់។ សេក្ដីណែនាំ៖ (ល្បែងនេះលេងក្រោយពីក្មេងៗស្តាប់រឿងនិទានរួច «យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា»ក៏បាន។)
ល្បែងរំកិលគ្រាប់សណ្ដែកជាមួយទុយោរ
សកម្មភាព ៖ ល្បែងរំកិលគ្រាប់សណ្ដែកជាមួយទុយោរ ចិត្តចលភាព៖ (ចលនាធំ)៖ ការហ្វឹកហាត់បង្កើនកម្លាំង និងការសម្របសម្រួលនៃចលនាសាច់ដុំតូច និងសាច់ដុំធំ។ (ការរីកចម្រើនរាងកាយ នងចលនា)៖ បងបង្កើនកម្លាំង និងប្រឈមមុខទប់ទល់នឹងឧបសគ្គក្នុងពេលធ្វើសកម្មភាពអ្វីមួយ។ បុរេគណិត៖ (បរិមាណ និងចំនួន)៖ ការស្គាល់ យល់លេខតាង រាប់ចំនួន និងការគណនលេខសាមញ្ញៗ។ គោលបំណង ៖ ចិត្តចលភាព ៖ កំណត់ចំនុចគោលដៅ នៃចលនាដៃដោយទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែក ក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ។ អនុវត្តសកម្មភាពមួយបានទន់ភ្លន់ រហ័សរហូន និងរឹងមាំដោយផ្ដើមចេញពីចលនាមូលដ្ខានងាយៗទៅលំបាកចំនួនពីរឡើងទៅ ក្នុងនោះមានការដើរ រត់ លោត ឬលើសពីនេះតាមរយៈចលនាចរន្ត។បុរេគណិត ៖ ប្រាប់បានពីចំនួនលេខ មានន័យថាពីលេខ១ ដល់១០ តាមលំដាប់លំដោយ ឬលើសពីនេ រហ័សរហួនក្នុងការគិតលេខ។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សន្លឹកកិច្ចការ ទុយោដែលកាត់ជាពាក់កណ្ដាល និងគ្រាប់សណ្ដែកមួយចំនួន (តែគ្រាប់ត្រូវតែធំជាងបំពង់ទុយោរ ព្រោះវានឹងងាយស្រួលក្នុងការប្រើទុយោរប៊ឺតឱ្យជាប់) កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់ ការរៀបចំ ៖ […]
ល្បែងទស្សន៍ទាយកាយវិការតាមប្រធានបទ
ល្បែងទស្សន៍ទាយកាយវិការតាមប្រធានបទ កម្មវិធីសិក្សា៖ចិត្តចលភាពបំណិនចលករធំ(ការហ្វឹកហាត់បង្កើនកម្លាំង និងការសម្របសម្រួលនៃចលនាសាច់ដុំតូច និងសាច់ដុំធំ) វិទ្យាសាស្រ្ត៖ អាហាររូបត្ថម្ភ (ចំណោះដឹងមូលដ្ឋានអំពីអាហារ និងអាហាររូបត្ថម្ភ៖ ប្រាប់បានពីឈ្មោះបន្លែផ្លែឈើ និងអាហារបីក្រុម) ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេតប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាប ឫលើសពីនេះទៀត) (លក្ខណៈមេឃ និងអកាសធាតុ)ប្រតិបត្តិដោយសុវត្តិភាព (ការយល់ដឹងពីការប្រតិបត្តិខ្លួនដើម្បីសុវត្ថិភាព)អនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) សិក្សាសង្គម៖ការយល់ដឹងពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួនប្រាប់បានពីអារម្មណ៌ និងមូលហេតុដែលធ្វើឱ្យខ្លួនឯងសប្បាយចិត្ត ត្រេកអរ ភ័យខ្លាចនៅពេលដែលជួបនូងព្រឹត្តិការណ៍ណាមួយ) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ប្រាប់បានពីវិធីដើរ លូន រត់ លោត វា ចុះ ឡើង បោះ តោងឡើង គប់ រមៀល បង្វិលខ្លួន រុញ និងទាញ ទៅតាមគោលដៅ និងចម្ងាយដែលបានកំណត់)។ (វិទ្យាសាស្រ្ត) ចូលចិត្តញុំាបន្លែ ផ្លែឈើ និងអារហារសំបូរជីវជាតិសហការស្តាប់យោបល់ និងឯកភាព គំនិត ដើម្បីសម្រេចការងាជាក្រុម។ ប្រយ័ត្ន និងការពារខ្លួននៅពេលមានបាតុភូតធម្មជាតិ។ចៀសវាងសកម្មភាពមួយចំនួនដែលនាំឱ្យមានគ្រោះថ្នាក់ ការលេងតាមចិញ្ចើមថ្នល់។ទម្លាប់ល្អក្នុងការធ្វើអនាម័យខ្លួនឯងជាប្រចាំដោយការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ (សិក្សាសង្គម) ទំនាក់ទំនងល្អទាំងកាយវិការ និងសម្តីប្រកបដោយក្តីស្រលាញ់ជាមួយមនុស្សនៅជុំវិញខ្លួន។ រយៈពេល ៖ ៣០ […]
បទចម្រៀង យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា
បទចម្រៀង យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា / We Can Just Differently Song ១. ខ្ញុំពិការភ្នែក តែខ្ញុំអាចអានបាន សៀវភៅអក្សរស្ទាប ជាអ្វីដែលខ្ញុំត្រូវការ ដូចអ្នកដែរ គ្រាន់តែតាម វិធីផ្សេងគ្នា ម្រាមដៃរបស់ខ្ញុំ អានសៀវភៅឱ្យខ្ញុំ។ ២. ខ្ញុំគ្មានដៃទេ តែខ្ញុំអាចគូរបាន វាពិតជាមិនមែន គូរដោយដៃទេ ដូចអ្នកដែរ គ្រាន់តែតាម វិធីផ្សេងគ្នា មាត់របស់ខ្ញុំ កាន់ប៊ិចឱ្យខ្ញុំ។ ៣. ខ្ញុំមិនអាចដើរបានទេ តែខ្ញុំអាចលេងបាន ខ្ញុំត្រូវអង្គុយនៅលើ រទេះរុញរបស់ខ្ញុំ ដូចអ្នកដែរ គ្រាន់តែតាមវិធីផ្សេងគ្នា កង់របស់រទេះខ្ញុំ វិលទៅមុខឱ្យខ្ញុំ ៤. ត្រចៀកខ្ញុំថ្លង់ តែខ្ញុំអាចស្តាប់បាន ខ្ញុំប្រើភ្នែករបស់ខ្ញុំ មិនមែនត្រចៀកទេ ដូចអ្នកដែរ គ្រាន់តែតាមវិធីផ្សេងគ្នា អ្នកអាចធ្វើវាបានល្អ បើអ្នកព្រមទទួលស្គាល់ការពិត
ល្បែងប្រើវិញ្ញាណមួយណា?
ល្បែងវិញ្ញាណទាំងប្រាំរបស់ខ្ញុំ
ល្បែងរាប់ចំនួនកង់មធ្យោយបាយធ្វើដំណើរ_a_b
ល្បែងផាត់ពណ៌ស្លាកសញ្ញាជនពិការ
ល្បែងផាត់ពណ៌រទះជនពិការ
រឿង យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា (We Can, Just Differently)
ទម្លាប់៧ប្រការកុមារត្រូវអនុវត្ត
សាលាមត្តេយ្យ
សិទ្ធិកុមារ
បទចម្រៀង កុមារថ្មី
ស្វែងរក៥ចំណុចខុសគ្នា
ស្វែងរក៧ចំណុចខុសគ្នា
ស្វែងរក១០ចំណុចខុសគ្នា
ល្បែងផ្គុំរូបភាព_c_C_B
ល្បែងផ្គុំរូបភាព_b_C_B
ផាត់ពណ៌ឥរិយាបថកុមារគំរូ (៣មុខ)
ល្បែងស្វែងរកមិត្តលេងជាមួយគ្នា
សកម្មភាព ៖ ល្បែងស្វែងរកមិត្តលេងជាមួយគ្នា ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្គមបំណិនទំនាក់ទំនង (ការពេញចិត្តចំពោះលក្ខណៈផ្សេងគ្នារបស់បុគ្គល)ចម្រៀង និងតន្ត្រី (ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិត និងបទពិសោធន៍ពីតន្រ្តី) គោលបំណង ៖ (ចិត្តចលភាព) ៖ ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។(សិក្សាសង្គម) ៖ប្រាប់ពីបទចម្រៀងដែលបានឮ និងរបៀបធ្វើកាយវិការតាមប្រាប់បានពីរបៀបទះដៃ ឬ គោះសម្ភារនានាតាមចង្វាក់ភ្លេង។ច្រៀងចម្រៀង និងធ្វើកាយវិការតាមខ្លឹមសារបទចម្រៀងបានមួយបទ ឬលើសពីនេះស្រលាញ់ និងចូលចិត្តបទចម្រៀង ។ប្រាប់បានពីលក្ខណៈសម្បត្តិរបស់មិត្តភក្តិដែលលេងជាមួយប្រាប់បានពីសម្ថភាពដែលខ្លួនស្រលាញ់ដែលចិត្ត។លេងជាមួយកុមារដ៏ទៃទៀតដោយមិនប្រកាន់ពូជន៍សាសន៍ ពណ៌សម្បុររូបរាង ពិការអ្នកមាន អ្នកក្រ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ ចាក់បទចម្រៀង “ល្បែងស្វែងរកមិត្តលេងជាមួយគ្នា” ឬ ច្រៀងផ្ទាល់មាត់ក៏បាន។ ការរៀបចំ ៖ បង្រៀនក្មេងៗច្រៀងជាមុនសិន រៀបចំឱ្យក្មេងៗកាន់ដៃជារង្វង់ សេក្ដីណែនាំ៖ ♪ បទចម្រៀង “ល្បែងស្វែងរកមិត្តលេងជាមួយគ្នា” ក្នុង និងក្រៅ […]
ល្បែងតើអ្នកណាខកខានតម្រង់ជួរ?
សកម្មភាព ៖ ល្បែងតើអ្នកណាខកខានតម្រង់ជួរ? ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។សិក្សាសង្គមបំណិនទំនាក់ទំនង (បំណិនរស់នៅក្នុងសង្គម និងទំនាក់ទំនងវិជ្ជមានជាមួយមនុស្សជុំវិញ)។ គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។អំណត់ ព្យាយាម ស្វាហាប់ រហ័សរហួន បម្រុងប្រយ័ត្ន និងសប្បាយរីករាយ។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(សិក្សាសង្គម) ប្រាប់បានពីឈ្មោះមនុស្សជុំវិញ និងអាសយដ្ឋានរបស់ខ្លួនឱ្យជួយនៅពេលមានបញ្ហារាប់ឈ្មោះមនុស្សជុំវិញខ្លួនឱ្យជួយនៅពេលដែលខ្លួនមានបញ្ហា។មានទម្លាប់ជួយការងារស្រាលៗទៅតាមកម្លាំង។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ គ្មាន ការរៀបចំ ៖ រកកន្លែងងាយស្រួលតម្រង់ជួរ សេក្ដីណែនាំ៖ ប្រាប់ក្មេងៗថា ថ្ងៃនេះលោកគ្រូ/អ្នកគ្រូនឹងលេងល្បែងតើនរណាខកខានតម្រង់ជួរ? សួរក្មេងៗពីសំណួរមួយចំនួនដូចជា៖ តើកូនៗស្គាល់មិត្តរួមថ្នាក់ដែរឬទេ? (ដូចជា ឈ្មោះ មុខមាត់ ជាដើម…។) តើថ្ងៃនេះនរណាគេខ្លះអវត្តមាន? – ចាស/បាទ ….. តើកូនៗធ្លាប់ធ្វើការងារជាក្រុមដែរឬទេ? – ចាស/បាទ […]
ល្បែងថ្ងៃចូលរៀនដំបូង
សកម្មភាព ៖ ល្បែងថ្ងៃចូលរៀនដំបូង សិក្សាសង្គមការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន) (សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន) គំនូរ និងសកម្មភាពកសាង(ការយល់ដឹងពីភាបឆ្លាស់នៃ វត្ថុតាមចង្វាក់ និងការគូរគំនូរ)។ គោលបំណង ៖ (សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ និងមូលហេតុដែលធ្វើឱ្យខ្លួនសប្បាយ ត្រេកអរ ភ័យ ខ្លាចនៅពេលជួបព្រឹត្តិការណ៍ណាមួយ។បង្ហាញកាយវិការ ឬនិយាយបានអំពីសេចក្តីស្រលាញ់ និងទំនាក់ទំនងជាមួយមនុស្សដែលនៅជុំវិញខ្លួន។ ទំនាក់ទំនងល្អទាំងកាយវិការ និងសម្តីប្រកបដោយសេចក្តីស្រលាញ់ជាមួយមនុស្សដែលនៅជុំវិញ។ ប្រាប់បានពីអារម្មណ៍ និងគ្រប់គ្រងអារម្មណ៍នៅពេលជួបរឿងមិនសប្បាយចិត្តនិងសប្បាយចិត្តដោយធ្វើកាយវិការ។សម្តែងអារម្មណ៍ផ្ទាល់ខ្លួនដោយ ខឹង ស្រលាញ់ ស្អប់ តាមរយៈកាយវិការ និងពាក្យសម្តីសម្របខ្លួន និងទប់អារម្មណ៍មិនឱ្យឆាប់ខឹងនឹងស្ថានភាពមនុស្សជុំវិញ។ទទួលស្គាល់បរាជ័យរបស់ខ្លួន និងភាព ជោគជ័យរបស់ដៃគូលេងជាមួយកែប្រែទម្លាប់អវិជ្ជមានដើម្បីរស់នៅក្នុងសង្គម។ប្រាប់ពីរបៀបដោតអង្កាំ គូសគំនូស និងគំនូរ។គូររុបមនុស្សយ៉ាងតិច ៦ផ្នែកខុសៗគ្នារួមមានក្បាលដងខ្លួន ដៃ ជើងប្រអប់ដៃ ប្រអប់ជើង។សប្បាយរីករាយ្និងទទួលស្គាល់សមិទ្ទផល ការងាររបស់ខ្លួន។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាស និងខ្មៅដៃពណ៌ ការរៀបចំ ៖ ត្រៀបខ្លួនក្នុងការសួរ និងនិយាយជាមួយក្មេងៗ […]
ល្បែងស្គាល់គ្នា
សកម្មភាព ៖ ល្បែងស្គាល់គ្នា ចិត្តចលភាពបំណិនចលកតូច(ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្កមបំណិនទំនាក់ទំនង(អត្តសញ្ញាណរបស់ខ្លួន) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់បានពីឈ្មោះបន្លែផ្លែឈើ និងសាច់។ប្រាប់បានពីរសជាតិបន្លែផ្លែឈើ។មានចំណូលចិត្តហូបបន្លែ ផ្លែឈើ និងសាចដែលមានប្រយោជន៍ចំពោះសុខភាពចូលរួមដាំ និងថែរក្សាដំណាំបន្លែ ផ្លែឈើ។ប្រាប់បានពីឈ្មោះសត្វឱ្យបានពីប្រភេទ ឬ លើសពីនេះស្រលាញ់ ចូលចិត្តចិញ្ចឹម និងថែរក្សាសត្វ។ក្លាហានមិនតក់ស្លុតក្នុងការប្រាប់ឈ្មោះប៉ាម៉ាក់ ឬ អ្នកនៅក្នុងផ្ទះជាមួយ ឬ អ្នកស្គាល់នៅពេលវង្វេងផ្លូវ។ប្រាប់បានពីឈ្មោះប៉ាម៉ាក់ ឬអ្នកនៅក្នុងផ្ទះជាមួយ ឬអ្នកស្គាល់នៅពេលវង្វេងផ្លូវ។(សិក្សាសង្កម) ប្រាប់ពីនាមត្រកូល នាមខ្លួន ចំនួនសមាជិកក្នុងគ្រួសារ និងជាកូនទីប៉ុន្មាន។ជឿរជាក់ក្នុងការណែនាំខ្លួន ចំនួន សមាជិកក្នុងគ្រួសារដល់អ្នកដ៏ទៃ និងជាកូនទីប៉ុន្មាន។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ត្រៀមសំណួរមុននឹងលេងប្រសិនបើអ្នកចង់បានប្រធានបទផ្សេង។ ការរៀបចំ ៖ ចែកក្មេងជា ២ក្រុម ជ្រើសរើសទីតាំងលេងតាមស្ថានភាព។ សេក្ដីណែនាំ៖ ប្រាប់ក្មេងៗថា ថ្ងៃនេះលោកគ្រូ/ អ្នកគ្រូនឹងលេងល្បែងស្គាល់គ្នា ជាមួយកូនៗទាំងអស់គ្នា។ ប្រាប់ថា តែមុននឹងលេងលោកគ្រូ/ អ្នកគ្រូមានសំណួរខ្លះចង់សួរកូនៗ។(ប្រសិនបើអ្នកជ្រើសប្រធានបទមួយណា […]
ស្វែងរកផ្លូវទៅសាលា_b
ពោល កុមារគំរូ
ពោល កុមារគំរូ / Being Good Story Song មករា និងរតនា ពេលទៅសាលាតែងតែជិះកង់រៀនលេខ រៀនអក្សរផ្ចង់ ពេលសរសេរត្រូវតម្រង់ ហើយរចនា ។ ឯគ្រូសុខវិញ គឺជាគោព្រៃ ជាគ្រូមត្តេយ្យនៅឯសាលា គាត់គឺជាគ្រូ ដែលឧស្សាហ៍ គ្រប់មុខវិជ្ជា គាត់ចេះទាំងអស់ ។ កាលខ្ញុំនៅតូច ជាសិស្សកំហូច រៀនខ្លាចសាលាចូលរៀនដំបូង យំនឹកម៉ាក់ប៉ា មិនដឹងម៉ោងណា គ្រូឱ្យទៅផ្ទះ ។ អូ !!! ប្អូនដល់ម៉ោងចូលរៀនហើយ បងរតនា !ចាស !!! ប្អូនទៅចុះ លាហើយ !បាទ !!! ជម្រាបលា បងរតនា ! នៅក្នុងសាលា ត្រូវខំសិក្សា ក្រេបយកចំណេះវិជ្ជាជាស្ពាន ជាយានជំនិះ ជួយឱ្យយើងឈ្នះ ផុតទុក្ខវេទនា ។ ពេលឆ្ងល់ខ្ញុំសួរ អ្វីគួរមិនគួរ គ្រូតែងតែឆ្លើយទូន្មានប្រដៅ ហើយជួយបកស្រាយ ជាហេតុធ្វើឱ្យ […]
ល្បែងការងារទាំងអស់សុទ្ធតែសំខាន់
សកម្មភាព ៖ ល្បែងការងារទាំងអស់សុទ្ធតែសំខាន់ វិទ្យាសាស្រ្ត បំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) សិក្សាសង្គម បំណិនសង្គម (ការយល់ដឹងពីបរិស្ថាន និងវិធីការពារ) គោលបំណង (វិទ្យាសាស្រ្ត) ប្រាប់ពីទីកន្លែងទុកដាក់សម្រាមតាមកាលកំណត់។(សិក្សាសង្គម) ប្រាប់ឈ្មោះការងារ ឬ ទីកន្លែងដែលទាក់ទងនឹងបរិស្ថានធម្មាជាតិ និងទង្វើការពារបរិស្ថានដូចជាមិនចោលសំរាមពាសវាលពាសកាល វិធីទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ប្រអប់ ធុងសម្រាម ការរុ៉ង បាវ ថង់ ឬ កេះសម្រាប់ប្រមូលសម្រាម។ ការរៀបចំ ៖ ស្វែងយល់ពីការចោលសម្រាមនៅកម្ពុជា សេក្ដីណែនាំ៖ សួរក្មេងៗទាំងអស់ថា៖ តើការងារមួយណាដែលពួកគេគិតថាជាការងារសំខាន់? ពិភាក្សា៖ តើហេតុអ្វីបានជាការងារទាំងនោះមានសារៈសំខាន់បែបនេះ? ប្រាប់ក្មេងៗថា៖ ថ្ងៃនេះអ្នកគ្រូមានការងារមួយដែលចង់សួរកូនៗ។ សួរពួកក្មេងៗ៖ តើការងារប្រមូលសម្រាមជាការងារមានសារៈសំខាន់ដែរឬទេ?តើហេតុអ្វីបានជាកូនៗគិតថាការរើសសម្រាមមានសារៈសំខាន់?តើនៅតាមដងផ្លូវទៅជាយ៉ាងណាដែរ?តើមានសុខភាពល្អដែរទេ? (ប្រសិនបើក្មេងឆ្លើយថាការរើសសម្រាមសំខាន់ មិនបាច់សួរសំណួរទី៥ទេ) ប្រសិនបើក្មេងៗគិតថាការងាររើសសម្រាមមិនមានសារៈសំខាន់។តើហេតុអ្វីបានជាកូនៗគិតថាការរើសសម្រាមមិនមានសារៈសំខាន់?តើនៅតាមដងផ្លូវទៅជាយ៉ាងណាដែរ?តើមានសុខភាពល្អដែរទេ? ប្រាប់ក្មេងៗថានេះគឺជាមេរៀនដែលពួកគេទាំងអស់ត្រូវធ្វើជាអ្នកប្រមូលសម្រាមនៅក្នុងថ្ងៃនេះ។ នាំក្មេងៗទាំងអស់ដើរជុំវិញទីធ្លាសាលា និងប្រាប់ឱ្យពួកគេប្រមូល ឬ រើសសម្រាមទាំងអស់តាមដែលអាចធ្វើទៅបាន។ […]
បទចម្រៀង ពេលចេញលេង
បទចម្រៀង កុមាររីករាយនឹងចូលរៀន
បទចម្រៀង យើងចូលរៀនសាលាមត្តេយ្យ
បទចម្រៀង កុមារចេះគួរសម
បទចម្រៀង យើងទៅសាលារៀន
បទចម្រៀង មត្តេយ្យសាលា
ក្តាឈ្នួនប្រើហ្វឺត (ពណ៌/សខ្មៅ)
ក្តាឈ្នួនប្រើដីស (ពណ៌/សខ្មៅ)
ប្រតាប់លុបក្តាខៀន (ពណ៌/សខ្មៅ)
ក្តារខៀន (ពណ៌/សខ្មៅ)
ថូផ្កា (ពណ៌/សខ្មៅ)
សៀវភៅពុម្ព (ពណ៌/សខ្មៅ)
កន្ដ្រៃ (ពណ៌/សខ្មៅ)
បន្ទាត់ (ពណ៌/សខ្មៅ)
កាបូបដាក់ខ្មៅដៃ (ពណ៌/សខ្មៅ)
ខ្មៅដៃ (ពណ៌/សខ្មៅ)
ប៊ិក-១ (ពណ៌/សខ្មៅ)
ប្រដាប់ឃួងខ្មៅដៃ (ពណ៌/សខ្មៅ)
សៀវភៅសរសេរ (ពណ៌/សខ្មៅ)
ហ្វឺក (ពណ៌/សខ្មៅ)
ព្យព្ចានៈ (ពណ៌)
កាវ (ពណ៌/សខ្មៅ)
ជ័រលុប (ពណ៌/សខ្មៅ)
ភូគោល (ពណ៌/សខ្មៅ)
ខ្មៅដៃពណ៍ (ពណ៌/សខ្មៅ)
កម្រាលតុ (ពណ៌/សខ្មៅ)
ដីស (ពណ៌/សខ្មៅ)
ខ្មៅដៃពណ៍ទៀន (ពណ៌/សខ្មៅ)
កាតាប (ពណ៌/សខ្មៅ)
បទចម្រៀង រៀបចំឲ្យស្អាត
បទចម្រៀង រៀបចំឲ្យស្អាត / Clean up song ១. ពេល លេងរួចហើយ យើងត្រូវទុកដាក់ រៀបចំឱ្យស្អាត ដាក់កន្លែងដើម យកលេងពីប្រអប់ណា ដាក់ចូលប្រអប់នោះវិញ ។ ២. ពេលយើងរៀបចំបានស្អាត លើកក្រោយក៏សប្បាយចិត្ត ហើយមានអារម្មណ៍ស្រស់ថ្លា ព្រោះមិន រញ៉េ រញ៉ៃ យើងត្រូវជួយថែរក្សា ទាំងអស់គ្នា ។
ស្វែងរក១០ចំណុចខុសគ្នា_C_B_ចម្លើយ