< ត្រឡប់ទៅធនធានទាំងអស់
ល្បែងអានសៀវភៅ
ប្រភេទសកម្មភាព
ល្បែងសកម្មភាព
សៀវភៅ
រឿង តើអ្នកពូកែអី?
សកម្មភាព ៖ ល្បែងអានសៀវភៅ
ភាសាខ្មែរ
ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)
ប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (ទំនាក់ទំនងដោយប្រើពាក្យសម្តី)
គោលបំណង ៖
(ភាសាខ្មែរ) ប្រាប់បានខ្លះៗពីដំណើរឿងតាមរយះរូបភាពដែលបានបង្ហាញ។
ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។
ប្រាប់ចំណងជើងរឿង និងអត្ថន័យតាមរូបភាព។ និទានរឿងតាមរូបភាពស្តាប់។
កម្រិត ៖ មធ្យម ទាប ខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ សៀវភៅ តើអ្នកពូកែអី?
ការរៀបចំ ៖ សូមអានសៀវភៅរឿងជាមុន ដើម្បីឱ្យដឹងពីខ្លឹមសារនៃសាច់រឿង។ សូមសរសេរ
សំណួរដែលអ្នកចង់សួរទៅកាន់ក្មេងៗ។
សេចក្ដីណែនាំ៖
- ថ្ងៃនេះអ្នកគ្រូនឹងអានសៀវភៅរឿង “តើអ្នកពូកែអី?”ឱ្យកូនៗស្តាប់ទាំងអស់គ្នា។
- បង្ហាញសៀវភៅរឿង “តើអ្នកពូកែអី?”ទៅកាន់ក្មេងៗទាំងអស់គ្នា។
- ឱ្យក្មេងៗនិយាយពាក្យថា ‹‹សៀវភៅ››។
- បង្ហាញពីរបៀបនៃការកាន់ និងថែទាំសៀវភៅ។ ឧទាហរណ៍៖ កុំបត់សៀវភៅទៅក្រោយ កុំហែក
សន្លឹកសៀវភៅ ឬកុំគូរវាសផ្ដេសផ្ដាសលើសៀវភៅ (ការគូររូបលើសៀវភៅគឺសម្រាប់តែសៀវភៅ
ផាត់ពណ៌ ឬ សៀវភៅគូររូបប៉ុណ្ណោះ)។ - បង្ហាញក្របសៀវភៅទៅកាន់ក្មេងៗ ហើយពន្យល់អំពីចំណងជើងរឿង ។
- ឱ្យក្មេងៗទាំងអស់ថាតាម ចំណងជើងរឿង “តើអ្នកពូកែអី?”។
- អានសៀវភៅរឿងចាប់ពីទំព័រដើមរហូតដល់ចប់យឺតៗ ដោយបង្ហាញរូបភាពក្នុងទំព័រនីមួយៗ។
- សួរក្មេងៗអំពីសំណួរដែលអ្នកបានត្រៀមទុក ។
ឧទាហរណ៍៖
- តើមករាពូកែខាងអ្វី?
- តើរតនាពូកែខាងអ្វី?
- តើលោកគ្រូសុខបាននាំពួកគាត់ទៅនៅឯណា?
- តើមានផ្លែដូងប៉ុន្មាន?
- ចូរអនុញ្ញាតឱ្យក្មេងៗសួរសំណួរអំពីសាច់រឿង និងរូបភាព ហើយឆ្លើយសំណួររបស់ក្មេងៗ។
បម្រែបម្រួល៖ អ្នកអាចធ្វើតាមជំហានទាំងនេះសម្រាប់សៀវភៅដែលមានរូបភាព។
ពាក្យកន្លឹះ
សៀវភៅ