< ត្រឡប់ទៅធនធានទាំងអស់
ល្បែងទាយវត្ថុដែលបាត់ (ប្រើកាតនៃផ្លែដូង)
សកម្មភាព ៖ ល្បែងទាយវត្ថុដែលបាត់ (ប្រើកាតនៃផ្លែដូង) វិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) សិក្សាសង្គម បំណិនក្នុងសង្គម (ការយល់ដឹងអំពីបរិស្ថានធម្មជាតិ និងវិធីការពារ) ភាសាខ្មែរ ការប្រើពាក្យតាមវេយ្យាករណ៍ (យល់ពីវាក្យសព្ទ័ឃ្លា និងល្បះ) គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។ (សិក្សាសង្គម) ជួយសម្អាតបរិស្ថានដូចជាការបោសសំរាម មិនបន្ទោរបង់ផ្តេសផ្តាសជាដើម។ (ភាសាខ្មែរ) ប្រាប់បានពីពាក្យដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃនឹងសកម្មភាពចាំបាច់មួយចំនួន។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សន្លឹកកិច្ចការ (កាតធំៗ និងកាតតូចៗ) ការរៀបចំ ៖ ព្រីន កាត់ និងអ៊ុតកាតរឹង។ ត្រៀមកាតធំៗដើម្បីប្រើប្រាស់ក្នុងថ្នាក់។ ត្រៀមកាតតូចៗមួយឈុតសម្រាប់ក្រុមនីមួយៗនៅក្នុងថ្នាក់។ បែងចែកថ្នាក់ជាក្រុមទៅតាមចំនួនដែលអ្នកចង់បែងចែក។ សេចក្ដីណែនាំ៖ បាទ/ចាស ធ្វើអំបោសជក់ដូង ធ្វើនំ ត្បាញធ្វើកន្ទេល ក្បាបដូង នំ ធ្វើប្រេងដូង ញុំាទឹក….។ តើកូនៗធ្លាប់បានឃើញអំបោសជក់ដូងដែរឬទេ? បាទ/ចាស ធ្លាប់បានឃើញ។ តើកូនៗដឹងថាអំបោសជក់ដូងប្រើប្រាស់សម្រាប់អ្វីដែរឬទេ? បាទ/ចាស សម្រាប់បោសផ្ទះ។តើកូនៗធ្លាប់បានញុំានំធ្វើអំពីដូងដែរឬទេ? បាទ/ចាស ធ្លាប់ញុំា។ តើកូនៗមានអំបោសជក់ដូងនៅផ្ទះដែរឬទេ? […]
ល្បែងប្រណាំងផ្លាស់ប្ដូរផ្ទៃវត្ថុ
សកម្មភាព ៖ ល្បែងប្រណាំងផ្លាស់ប្ដូរផ្ទៃវត្ថុ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។បុរេគណិត រូបរាង និងលំហ (បញ្ញត្តិនៃរូបរាង និងលំហ) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសាមញ្ញដូចជារង្វង់ ការេ ចតុកោណកែង និងត្រីកោណជាដើម។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ ត្រៀមដបទឺកសុទ្ធគ្រប់ចំនួនដែលអ្នកត្រូវការនៅពេលលេងល្បែងហ្នឹង ឬ កាតពណ៌ប្រសិនបើអ្នកជ្រើសរើសប្រើកាតពណ៌នោះ។ ប្រសិនបោប្រើកាតពណ៌ ត្រូវអ៊ុតវាឱ្យបានស្អាតផង ដើម្បីឱ្យវាមានភាពរឹងមាំ និងលេងបានយូរ ហើយច្រើនដង។ សេចក្ដីណែនាំ៖ បម្រែបម្រួល៖ មួយទៀតល្បែងនេះអាចលេងដោយប្រើកាតពណ៌បានដែរណា ដូចជាកាតពណ៌ជាដើម ដែលមានពណ៌ទាំងសងខាង តែត្រូវជាពណ៌ផ្សេងៗគ្នា។ ឧ. កាត១ មានផ្ទៃ២ ផ្ទៃម្ខាងមានពណ៌ក្រហម និងផ្ទៃម្ខាងទៀតមានពណ៍ខៀវ។ ហើយអាចលេងដូចគ្នានឹងខាងលើដែរ ព្រោះវាមិនខុសគ្នាទេ សម្រាប់ការលេងល្បែងមួយនេះផងដែរ។ […]
ល្បែងអានសៀវភៅ
សកម្មភាព ៖ ល្បែងអានសៀវភៅ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ) ប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (ទំនាក់ទំនងដោយប្រើពាក្យសម្តី) គោលបំណង ៖(ភាសាខ្មែរ) ប្រាប់បានខ្លះៗពីដំណើរឿងតាមរយះរូបភាពដែលបានបង្ហាញ។ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។ប្រាប់ចំណងជើងរឿង និងអត្ថន័យតាមរូបភាព។ និទានរឿងតាមរូបភាពស្តាប់។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សៀវភៅ តើអ្នកពូកែអី? ការរៀបចំ ៖ សូមអានសៀវភៅរឿងជាមុន ដើម្បីឱ្យដឹងពីខ្លឹមសារនៃសាច់រឿង។ សូមសរសេរសំណួរដែលអ្នកចង់សួរទៅកាន់ក្មេងៗ។ សេចក្ដីណែនាំ៖ ថ្ងៃនេះអ្នកគ្រូនឹងអានសៀវភៅរឿង “តើអ្នកពូកែអី?”ឱ្យកូនៗស្តាប់ទាំងអស់គ្នា។ បង្ហាញសៀវភៅរឿង “តើអ្នកពូកែអី?”ទៅកាន់ក្មេងៗទាំងអស់គ្នា។ ឱ្យក្មេងៗនិយាយពាក្យថា ‹‹សៀវភៅ››។ បង្ហាញពីរបៀបនៃការកាន់ និងថែទាំសៀវភៅ។ ឧទាហរណ៍៖ កុំបត់សៀវភៅទៅក្រោយ កុំហែកសន្លឹកសៀវភៅ ឬកុំគូរវាសផ្ដេសផ្ដាសលើសៀវភៅ (ការគូររូបលើសៀវភៅគឺសម្រាប់តែសៀវភៅផាត់ពណ៌ ឬ សៀវភៅគូររូបប៉ុណ្ណោះ)។ បង្ហាញក្របសៀវភៅទៅកាន់ក្មេងៗ ហើយពន្យល់អំពីចំណងជើងរឿង ។ ឱ្យក្មេងៗទាំងអស់ថាតាម ចំណងជើងរឿង “តើអ្នកពូកែអី?”។ អានសៀវភៅរឿងចាប់ពីទំព័រដើមរហូតដល់ចប់យឺតៗ ដោយបង្ហាញរូបភាពក្នុងទំព័រនីមួយៗ។ […]
ប្រៀបធៀប ធ្ងន់ និងស្រាល
សកម្មភាព ៖ ប្រៀបធៀប ធ្ងន់ និងស្រាល ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បុរេគណិត រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (បុរេគណិត) ប្រាប់បានពីបញ្ញត្តិ ធ្ងន់ និងស្រាល កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ សម្រាប់ជញ្ជីងគឺទំពក់ព្យួរអាវមានគន្លាក់ (បើមិនមានគន្លាក់ ចូរបិទខ្សែនៅលើទំពក់) ខ្សែឬអំបោះ ប្រដាប់ចោះ ឬ ម្ជុលសម្រាប់ចោះខ្សែតាមកំប៉ុង កំប៉ុងក្រដាសដូចគ្នាពីរ កន្ត្រៃ ស្កុត។ ការរៀបចំ ៖ ប្រមូលវត្ថុសម្រាប់ថ្លឹងដូចជា អំបិល សណ្ដែកដែលមានទំហំខុសគ្នា ម្សៅ គម្របដបក្រដាស។ -រៀបចំវត្ថុសម្រាប់ថ្លឹង ដែលឱ្យកុមារៗយកមកពីផ្ទះ។ -វត្ថុខ្លះអាចដាក់ក្នុងកំប៉ុងក្រដាសតូចបាន ដោយពុំចាំបាច់ដាក់ឱ្យពេញពេកទេ។ សូមអនុវត្តតាមជំហានទាំងនេះ ដើម្បីធ្វើជញ្ជីង៖ ពីរមានទីតាំងផ្ទុយគ្នា។ អ្នកអាចដេរខ្សែនៅលើចំណុចដៅកំប៉ុង។ សេចក្ដីណែនាំ៖ តើពាក្យផ្ទុយពីពាក្យធ្ងន់ជាពាក្យអ្វី? បាទ/ចាស ស្រាល។ […]
ល្បែងទះដៃ ឬ គោះសម្ភារតាមចង្វាក់
សកម្មភាព ៖ ល្បែងទះដៃ ឬ គោះសម្ភារតាមចង្វាក់ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្កម ម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេសចលនា ការច្នៃប្រឌិត និងបទពិសោធតន្រ្តី) ។បុរេគណិត បរិមាណ និងចំនួន (ស្គាល់ និងយល់លេខតាង និងការគណនាលេខសាមញ្ញៗ) ។គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (សិក្សាសង្កម) ប្រាប់បានពីរបៀបទះដៃ។ (បុរេគណិត) ប្រាប់បានពីចំនួនលេខ និងយល់ន័យពី ១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។ កម្រិត ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ ត្រឡោកដូងពីរចំហៀងមួយចំហៀងសម្រាប់ក្មេងម្នាក់ៗ និងពីរចំហៀងសម្រាប់អ្នក។ ការរៀបចំ ៖ ប្រមូលត្រឡោកដូងហើយពុះជាពីរ។ សេចក្ដីណែនាំ៖ និយាយ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងទះដៃ ឬ គោះសម្ភារតាមចង្វាក់ជាមួយកូនៗទាំងអស់។ សួរក្មេងៗ៖ តើកូនៗស្កាល់ពាក្យថា “ចង្វាក់” ដែរឬទេ? បាទ/ចាស […]
សត្វត្រឡោកដូង
សកម្មភាព ៖ សត្វត្រឡោកដូងចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្រ្ត ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត) សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូប ភាព) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។ (សិក្សាសង្កម) ប្រាប់បានពីរបៀបធ្វើសកម្មភាពបង្កើតបានជារូបភាពផ្សេងៗ។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទីឧបករណ៍ ៖ ត្រឡោកដូងលើសពីពីរចំហៀង មួយចំហៀងសម្រាប់កុមារម្នាក់ៗ និងមួយចំហៀងទៀតសម្រាប់អ្នក។ ម្សៅពណ៌ កាវ ប្រអប់ ឬចាន និងសម្ភារសម្រាប់ផាត់ពណ៌។ ការរៀបចំ ៖ ការរៀបចំសម្ភារមួយចំនួនដូចជា -បោះពុម្ភរូបភាព ឬគូរលើត្រឡោកដូងដោយខ្លួនអ្នក ដើម្បីផ្ដល់គំនិត និងវិធីសាស្ត្រខ្លះៗដល់ក្មេងៗ។ -ធ្វើម្សៅពណ៌(បី ឬបួនពណ៌សម្រាប់ក្រុមនីមួយៗ) និងកាវ។ -បែងចែកម្សៅពណ៌ដាក់ក្នុងប្រអប់តូចៗដោយមានប្រដាប់ប្រដាសម្រាប់គូរ និងផាត់ពណ៌ឱ្យបានគ្រប់គ្រាន់សម្រាប់ក្មេងម្នាក់ៗ។ សេចក្ដីណែនាំ៖ ថ្ងៃនេះអ្នកគ្រូនឹងនាំកូនៗច្នៃធ្វើសត្វត្រឡោកដូងជាមួយកូនៗទាំងអស់គ្នា។ សួរក្មេងៗ៖ តើសត្វស្លាបមានអ្វីខ្លះ? […]
ល្បែងការងារផ្ទះ
សកម្មភាព ៖ ល្បែងការងារផ្ទះសិក្សាសង្កម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព) ភាសាខ្មែរ សន្ទនាដោយប្រើពាក្យ ឬឃ្លាសមស្របតាមវ័យ(ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា) ស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាម)បំណិនទំនាក់ទំនង(បំណិនរស់នៅក្នុងសង្គម និងទំនាក់ទំនងវិជ្ជមានជាមួយមនុស្សជុំវិញ) គោលបំណង ៖(សិក្សាសង្គម) ប្រាប់ពីរបៀបគូរ ផាត់ពណ៌ដើម្បីបង្កើតជារូបភាពផ្សេងៗ។ (ភាសាខ្មែរ) ប្រាប់ពីសកម្មភាពនានាដែលខ្លួនបានធ្វើកន្លងមកទៅកាន់មិត្តភក្តិ ឬមនុស្សធំ។ ប្រាប់បានខ្លះពីដំណើររឿង តាមរយះការសរសេរពាក្យដាក់លើក្តាខៀនដែលបានបង្ហាញ ឬ សួរសំណួរ។ ប្រាប់បានពីការងារងាយៗមួយចំនួនដូចជាការឱ្យចំណីសត្វ ស្រោចដំណាំ បោសសំអាត ការងារផ្ទះបាយជាដើម។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ សៀវភៅ តើអ្នកពូកែអី? ការរៀបចំ ៖ រៀបចំរួចជាស្រេចនូវក្រដាសសម្រាប់គូររូប និងខ្មៅដៃ ខ្មៅដៃពណ៌។ សេចក្ដីណែនាំ៖ ថ្ងៃនេះអ្នកគ្រូនឹងអានរឿង ៉តើអ្នកពូកែអី? ៉ឱ្យកូនៗទាំងអស់គ្នា។(បើក្មេងៗធ្លាប់បានស្តាប់រឿងនេះរួចម្តងហើយ មិនបាច់អានក៏បានដែរ) ចូររំឭកក្មេងៗអំពីសម្ដីនៅចុងបញ្ចប់នៃសៀវភៅដែលមករានិយាយថា៖ មនុស្សម្នាក់ៗសុទ្ធតែពូកែមួយរឿងៗផ្សេងៗពីគ្នា។ សួរសំណួរអំពីការងារផ្ទះផ្សេងៗដែលកុមារបានធ្វើនៅផ្ទះ។ឧទាហរណ៍៖ “តើអ្នកណាខ្លះជួយឱ្យចំណីមាន់?” “តើអ្នកណាខ្លះជួយមើលថែប្អូនស្រី ឬប្អូនប្រុសតូចៗនៅផ្ទះ?” ចូរឱ្យពួកគេប្រាប់អំពីសកម្មភាពដែលពួកគេបានជួយធ្វើ។ សរសេរសកម្មភាពដែលក្មេងៗបានលើកឡើង […]
ល្បែងសង់អគារ
សកម្មភាព ៖ ល្បែងសង់អគារ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្ត្រ អំពីរាងកាយផ្ទាល់ខ្លួន (ការប្រើប្រាស់សម្ភារៈតាមបច្ចេកវិទ្យា) បុរេគណិត រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (វិទ្យាសាស្ត្រ) សាងសង់សំណង់សាមញ្ញៗដោយប្រើក្រដាស ដីឥដ្ឋ ឬដុំឈើ ឬដុំឥដ្ឋដូចជាធ្វើទូក កូនឡានជាដើម។ (បុរេគណិត) ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប ធំ និងតូច វែង និងខ្លី)។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សម្ភារសាងសង់ អាស្រ័យលើវត្ថុដែលអ្នកមានក្នុងថ្នាក់រៀនស្រាប់។ (ឧទាហរណ៍៖ គម្របដប កែងជ័រ កំណាត់ឈើជាដើម)សម្ភារទាំងនេះអាចជាសម្ភារដដែលសម្រាប់ក្រុមនីមួយៗ ដូចនេះក្រុមទាំងអស់ នឹងប្រកួតប្រជែងដោយស្មើភាពគ្នា ដើម្បីសង់អគារខ្ពស់ជាងគេ ឬសម្ភារទាំនោះអាចជាសម្ភារខុសគ្នា ដែលនាំទៅរកការពិភាក្សានៅពេលក្រោយអំពី ថាតើហេតុអ្វីសម្ភារមួយ ធ្វើការល្អជាងសម្ភារមួយទៀត។ ការរៀបចំ ៖ ប្រមូលសម្ភារសាងសង់ ហើយដាក់វានៅកន្លែងដែលអ្នកចង់ឱ្យក្មេងៗសាងសង់គារ។ ដាក់កៅអីនៅក្បែរ ដើម្បីឱ្យពួកគេអាចឡើងបាន ប្រសិនបើអគាររបស់ពួកគេខ្ពស់ពេកសម្រាប់ពួកគេឡើងសង់អាគាររបស់ពួកគេ។ បែងចែកកុមារ ជាក្រុមតូចៗ។ការណែនាំ៖ តើកូនៗដឹងថាយ៉េកពូកកែខាងអី្វ? បាទ/ចាស ឈោងដៃយករបស់នៅកន្លែងខ្ពស់។ តើកូនៗដឹងទេថានៅក្នុងសៀវភៅមាននរណាទៀតដែលខ្ពស់ជាងយ៉េង? បាទ/ចាស គ្មាននរណាខ្ពស់ជាងយ៉េកទេ។ […]
តន្រ្តីរាំអង្គុយ
សកម្មភាព ៖ តន្រ្តីរាំអង្គុយ ចិត្តចលភាព ៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។សិក្សាសង្គមចម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិត និងបទពិសោធផ្នែកតន្រ្តី)។ គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (សិក្សាសង្គម) ប្រាប់បានពីអត្ថន័យ និងបទចម្រៀងមួយចំនួន និងរបៀបធ្វើកាយវិការ។ច្រៀងចម្រៀង និងធ្វើកាយវិការត្រូវតាមខ្លឹមសារបទចម្រៀង។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ បទចម្រៀងដែលអ្នកបានជ្រើសរើស។ ការរៀបចំ ៖ ជ្រើសរើសបទចម្រៀងដែលអ្នកចង់ចាក់ ឬ ច្រៀងក្នុងការលេងល្បែងមួយនេះ ។-ប្រាប់ពីចំណងជើង អត្ថន័យបទចម្រៀងនិងរបៀបធ្វើកាយវិការ ដែលត្រូវលេង។ សេចក្ដីណែនាំ៖ ការប្រែប្រួល៖ សុំឱ្យក្មេងៗទាំងអស់ធ្វើអ្វីផ្សេងៗទៀតក្នុងពេលដែលបទចម្រៀងកំពុងចាក់។ ពួកគេអាចសម្ដែងជាផ្លែដូងធ្លាក់ក្បែរជើង ហើយលោត ព្រោះភ្ញាក់ពេក(ដូចជាក្នុងរូបខាងក្រោម) ឬក៏លើកដៃឡើងធ្វើជា ដើមដូងដែលត្រូវខ្យល់បក់បោករេចុះរេឡើង។
និទានរឿងម្ដងទៀត
សកម្មភាព ៖ និទានរឿងម្ដងទៀត សិក្សាសង្កមគំនូរនិងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព) ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ ប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (ទំនាក់ទំនងដោយប្រើពាក្យសម្តី) គោលបំណង(ភាសាខ្មែរ) ប្រាប់បានខ្លះៗពីដំណើរឿងតាមរយះរូបភាពដែលបានបង្ហាញ។ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។ប្រាប់ចំណងជើងរឿង និងអត្ថន័យតាមរូបភាព។ និទានរឿងតាមរូបភាពស្តាប់។ (សិក្សាសង្គម) ប្រាប់ពីរបៀបផាត់ពណ៌ដើម្បីបង្កើតជារូបភាពផ្សេងៗ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង ៉តើអ្នកពូកែអី? ៉ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ រូបភាពសខ្មៅក្នុងសៀវភៅមួយ (មួយសន្លឹកម្នាក់) ការរៀបចំ ៖ បោះពុម្ភក្រដាសរូបភាពឱ្យក្មេងម្នាក់មួយសន្លឹកៗ។ តែប្រសិនបើមានក្មេងៗច្រើនពេកនោះ អ្នកត្រូវឱ្យក្មេង២នាក់មានក្រដាសរូបភាពដូចគ្នា។ ប៉ុន្តែឱ្យក្រដាសរូបភាពម្នាក់មួយសន្លឹកៗ។ សេចក្ដីណែនាំ៖ ចំណាំ៖ សកម្មភាពនេះអាចលេងបានទាល់តែមានការអានសៀវភៅបានច្រើនដងតែប៉ុណ្ណោះ ប៉ុន្តែបើអត់ទេ! ត្រូវមើលសេចក្ដីណែនាំមួយចំនួនដូចខាងក្រោម៖ ថ្ងៃនេះអ្នកគ្រូនឹងអានសៀវភៅរឿង ៉តើអ្នកពូកែអី? ៉ជាមួយកូនៗទាំងអស់គ្នា។ ចែកក្រដាសរូបភាពឱ្យទៅក្មេងៗម្នាក់ ១សន្លឹក ។ បង្ហាញរូបភាពសៀវភៅឱ្យក្មេងៗមើលទាំងអស់គ្នា។ សុំឱ្យក្មេងៗនិយាយប្រាប់អ្នកពីអ្វីដែលបានកើតឡើងនៅដើមសៀវភៅ។ បន្ទាប់មកទៀតអ្នកត្រូវអានទំព័រដំបូងនៃសៀវភៅរឿង។ នៅពេលដែលអ្នកឈប់ត្រឹមណា ក្មេងដែលមានទំព័របន្ទាប់ពីអ្នកអាននោះ ឱ្យក្មេងម្នាក់នោះឡើងទៅមុខនឹងឱ្យក្មេងម្នាក់នោះបង្ហាញរូបភាពនៅទំព័រដែលក្មេងៗកំពុងតែកាន់បន្ទាប់មកឱ្យគេនិយាយប្រាប់ពីសាច់រឿងនៅក្នុងទំព័រនោះតែម្ដង។ សួរក្មេងៗតើមានរឿងអ្វីកើតឡើងបន្ទប់មកទៀត និងឱ្យក្មេងម្នាក់នោះ ឡើងមកលើដដែលឱ្យធ្វើដូចគ្នានឹងក្មេងទី១ […]
ពួកយើងទាំងអស់ខុសគ្នា
សកម្មភាព ៖ ពួកយើងទាំងអស់ខុសគ្នា ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ វិទ្យាសាស្រ្ត ការរស់នៅប្រចាំថ្ងៃ (អំពីរាងកាយផ្ទាល់ខ្លួន)សិក្សាសង្គមបំណិនទំនាក់ទំនង (ការពេញចិត្តចំពោះលក្ខណៈផ្សេងគ្នារបស់បុគ្គល) គោលបំណង (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះអំពីរាងកាយរបស់មនុស្សឱ្យបាន ៦ផ្នែក។(សិក្សាសង្គម) លេងជាមួយកុមារដទែទៀតដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ រូបរាង ពិការ អ្នកមាន អ្នកក្រ… កម្រិត ៖ មធ្យម ទាប ខ្ពស់រយៈពេល ៖ ៣០ នាទីឧបករណ៍ ៖ ក្រដាសគូររួប (ប្រើសន្លឹកកិច្ចការនេះក៍បាន), ខ្មៅដៃពណ៌ ការរៀបចំ ៖ ការរៀបចំកុមារជាក្រុមខាងក្រៅ និងក្រុមខាងក្នុង។សេចក្ដីណែនាំ៖ 11. បន្តសកម្មភាពរង្វង់ឱ្យយូរដូចដែលអ្នកចង់បាន តាមឧត្ដមគតិឱ្យកុមារនិយាយជាមួយកុមារយ៉ាងហោចណាស់បីនាក់ផ្សេងទៀត។12. បន្ទាប់មកឱ្យក្រដាសគូររួប (ឬឱ្យសន្លឹកកិច្ចការក៏បាន) និងខ្មៅដៃពណ៌ផាត់។13. សុំឱ្យពួកគេគូរមនុស្សពីរនាក់ដែលមានលក្ខណៈពិសេសបីដូចគ្នា និងលក្ខណៈពិសេសបីផ្សេងទៀតដែលខុសពីគ្នា។
បត់ក្រដាសជាសត្វខូអាឡា
សកម្មភាព ៖ បត់ក្រដាសជាសត្វខូអាឡាវិទ្យាសាស្ត្រការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)សិក្សាសង្កមគំនូរ និងសកម្មភាពកសាង (ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)បុរេគណិតរូបរាង និងលំហ (បញ្ញត្តិនៃរូបរាង និងលំហ) គោលបំណង ៖(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។(សិក្សាសង្កម) ប្រាប់បានពីរបៀបបត់ គូររូប ផាត់ពណ៌ដើម្បីបង្កើតបានជារូបភាពផ្សេងៗ។(បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសាមញ្ញដូចជារង្វង់ ការេ ចតុកោណកែង និងត្រីកោណជាដើម។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ការរៀបចំ ៖ បត់ក្រដាសជាសត្វខូអាឡាឱ្យបានមួយជាមុនសិន ដើម្បីឱ្យប្រាកដថាអ្នកអាចធ្វើបាន។ សូមចុចទីនេះដើម្បីបោះពុម្ភសសន្លឹកកិច្ចការ (មួយក្រុមមួយសន្លឹក)។ សេចក្ដីណែនាំ៖ ការប្រែប្រួល៖ ជំនួសឱ្យការបត់តែម្នាក់ឯង បោះពុម្ភសន្លឹកកិច្ចការ និងឱ្យពួកគេធ្វើការងារជាក្រុមតូចៗ និងគ្រាន់តែបង្ហាញពួកគេពីការបត់ខូអាឡាមួយដែលអ្នកបានបត់វារួចនោះបាន។ ក្រោយមកឱ្យពួកគេបត់ដោយខ្លួនឯង។
ល្បែងយ៉េក និងផ្លែដូង_b
ល្បែងយ៉េក និងផ្លែដូង_a
បទចម្រៀង យើងរាប់ផ្លែដូង
បទចម្រៀង យើងរាប់ផ្លែដូង ផ្លែដូងប្រាំនៅលើដើម មានទឹកគ្រប់គ្រាន់សម្រាប់ខ្ញុំ ខេទីឡើងដើមដូង ហើយបេះមួយផ្លែទម្លាក់ចុះក្រោម តើផ្លែដូងមានប៉ុន្មានផ្លែ? បាទ/ចាស មានបួនផ្លែ។ ផ្លែដូងបួននៅលើដើម មានទឹកគ្រប់គ្រាន់សម្រាប់ខ្ញុំ ខេទីឡើងដើមដូង ហើយបេះមួយផ្លែទម្លាក់ចុះក្រោម តើផ្លែដូងមានប៉ុន្មានផ្លែ? បាទ/ចាស មានបីផ្លែ។ ផ្លែដូងបីនៅលើដើម មានទឹកគ្រប់គ្រាន់សម្រាប់ខ្ញុំ ខេទីឡើងដើមដូង ហើយបេះមួយផ្លែទម្លាក់ចុះក្រោម តើផ្លែដូងមានប៉ុន្មានផ្លែ? បាទ/ចាស មានពីរផ្លែ។ ផ្លែដូងពីរនៅលើដើម មានទឹកគ្រប់គ្រាន់សម្រាប់ខ្ញុំ ខេទីឡើងដើមដូង ហើយបេះមួយផ្លែទម្លាក់ចុះមកក្រោម តើផ្លែដូងមានប៉ុន្មានផ្លែ? បាទ/ចាស មានមួយផ្លែ។ ផ្លែដូងមួយនៅលើដើម មានទឹកគ្រប់គ្រាន់សម្រាប់ខ្ញុំ ខេទីឡើងដើមដូង ហើយបេះមួយផ្លែទម្លាក់ចុះមកក្រោម តើផ្លែដូងមានប៉ុន្មានផ្លែ? បាទ/ចា មិនមានទៀតទេ។
បទចម្រៀង ដើមដូង
បទចម្រៀង ដើមដូង 1. ដើមដូង រាងខ្ពស់ស្រឡះ ស្លឹកវាច្រើនណាស់ ធាងច្រើនដែរណា ពុះផ្លែហូបទឹក សែនឆ្ងាញ់អស្ចារ្យ ជួយដល់កាយា យើងបានមាំមួន។ 2. ដើមវា គេយកធ្វើផ្ទះ ហើយមានច្រើនណាស់ ខ្លះយកធ្វើរបង សាច់វា យកធ្វើនំផង ខ្លះយកធ្វើម្ហូប បង្អែមចំណី។
បទចម្រៀង តើអ្នកពូកែអ្វី?
បទចម្រៀង តើអ្នកពូកែខាងអ្វី? 1. តើអ្នកអាចផាត់ពណ៍បានទេ? តើអ្នកអាចគូររូបបានទេ? តើអ្នកអាចអានបានទេ? តើអ្នកអាចសរសេរបានទេ? តើអ្នកអាចរាំបានទេ? តើអ្នកអាចបង្វិលខ្លួនបានទេ? ប្រាប់បានទេ អ្នកពូកែខាងអ្វី? 2. តើអ្នកអាចរាប់ ឬបូកលេខបានទេ? តើអ្នកអាចច្រៀងបានទេ? តើអ្នកលេងហ្គីតាបានទេ? តើអ្នកអាចសម្ដែងដូចជាតារាភាពយន្តបានទេ? តើអ្នកអាចទាត់បាល់បានទេ? ប្រាប់បានទេ អ្នកពូកែខាងអ្វី?
សន្លឹកកិច្ចការទាំងអស់ របស់ រឿង តើអ្នកពូកែអី?
ល្បែងស្វែងរកក្រុមអាហារ_C_B
ស្វែងរកចំណុចខុសគ្នា_a(១០ចំណុច)_b(៧ចំណុច)_c(៥ចំណុច)_C_B
ស្វែងរកចំណុចខុសគ្នា_a(១១ចំណុច)_b(៧ចំណុច)_c(៥ចំណុច)_C_B
ល្បែងផ្គុំរូបភាព_c_C_B
ល្បែងផ្គុំរូបភាព-ថ្នាក់រៀន_b_C_B
ល្បែងផ្គុំរូបភាព_a_C_B
ល្បែងគូសភ្ជាប់អ្វីមានជីវិត_C_B
ល្បែងកាត់បិទអ្វីដែលមានជីវិត និងគ្មានជីវិត_C_B
ល្បែងកាត់បិទសត្វ និងរុក្ខជាតិ_C_B
ល្បែងវាស់កម្ពស់_C_B
ល្បែងរាប់ចំនួនផ្លែដូង_C_B
ល្បែងផាត់ពណ៌ដើមដូង
ល្បែងគូសតាមស្នាមចុចដើមដូង
ល្បែងគូសតាមស្នាមចុចផ្លែដូង
ល្បែងគូរភ្ជាប់លេខបង្កើតជារូបផ្លែដូង
ល្បែងតម្រង់ជួរ
ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។បុរេគណិតរង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់) គោលបំណង (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (បុរេគណិត) កុមារស្គាល់បញ្ញត្តិ ខ្ពស់ ឬ ទាប វែង ឬ ខ្លី ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ១០ នាទី ឧបករណ៍ ៖ អានសៀវភៅរឿង យក្សចម្លែក (ត្រៀមសំណួរដែលទាក់ទងនឹងពាក្យ ខ្ពស់ ទាប)ការរៀបចំ ៖ រៀបចំកុមារឱ្យចាប់ក្រុម ហើយតម្រង់ជួរតាមការពេញចិត្ត។សេចក្ដីណែនាំ៖ ការប្រែប្រួល៖