ធនធានទាំងអស់
ផ្លែឈើ
ផ្លែប៉ោម
ប្រមូលផលបន្លែ
អំពៅ (ព៌ណ/ខ្មៅស)
ផ្លែទឹកដោះគោ (ព៌ណ/ខ្មៅស)
រូបភាពផ្លែឈើទាំងអស់ (ពណ៌)
រូបភាពផ្លែឈើទាំងអស់ (សខ្មៅ)
គូររង្វង់ឬផាត់ពណ៌លើផ្លែឈើ
តម្រៀបផ្លែឈើនិងបន្លែ
តម្រៀបផ្លែឈើនិងបន្លែ
អាហារបីក្រុម
ល្បែងគូសដានលេខ
ល្បែងទាយវត្ថុដែលបាត់ (ប្រើកាតនៃផ្លែដូង)
សកម្មភាព ៖ ល្បែងទាយវត្ថុដែលបាត់ (ប្រើកាតនៃផ្លែដូង) វិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) សិក្សាសង្គម បំណិនក្នុងសង្គម (ការយល់ដឹងអំពីបរិស្ថានធម្មជាតិ និងវិធីការពារ) ភាសាខ្មែរ ការប្រើពាក្យតាមវេយ្យាករណ៍ (យល់ពីវាក្យសព្ទ័ឃ្លា និងល្បះ) គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។ (សិក្សាសង្គម) ជួយសម្អាតបរិស្ថានដូចជាការបោសសំរាម មិនបន្ទោរបង់ផ្តេសផ្តាសជាដើម។ (ភាសាខ្មែរ) ប្រាប់បានពីពាក្យដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃនឹងសកម្មភាពចាំបាច់មួយចំនួន។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សន្លឹកកិច្ចការ (កាតធំៗ និងកាតតូចៗ) ការរៀបចំ ៖ ព្រីន កាត់ និងអ៊ុតកាតរឹង។ ត្រៀមកាតធំៗដើម្បីប្រើប្រាស់ក្នុងថ្នាក់។ ត្រៀមកាតតូចៗមួយឈុតសម្រាប់ក្រុមនីមួយៗនៅក្នុងថ្នាក់។ បែងចែកថ្នាក់ជាក្រុមទៅតាមចំនួនដែលអ្នកចង់បែងចែក។ សេចក្ដីណែនាំ៖ បាទ/ចាស ធ្វើអំបោសជក់ដូង ធ្វើនំ ត្បាញធ្វើកន្ទេល ក្បាបដូង នំ ធ្វើប្រេងដូង ញុំាទឹក….។ តើកូនៗធ្លាប់បានឃើញអំបោសជក់ដូងដែរឬទេ? បាទ/ចាស ធ្លាប់បានឃើញ។ តើកូនៗដឹងថាអំបោសជក់ដូងប្រើប្រាស់សម្រាប់អ្វីដែរឬទេ? បាទ/ចាស សម្រាប់បោសផ្ទះ។តើកូនៗធ្លាប់បានញុំានំធ្វើអំពីដូងដែរឬទេ? បាទ/ចាស ធ្លាប់ញុំា។ តើកូនៗមានអំបោសជក់ដូងនៅផ្ទះដែរឬទេ? […]
ល្បែងទាយផ្លែឈើ ឬ បន្លែ
សកម្មភាព ៖ ល្បែងទាយផ្លែឈើ ឬ បន្លែ វិទ្យាសាស្រ្ត អាហាររូបត្ថម្ភ (ចំណេះដឹងមូលដ្ឋាន,ពីក្រុមអាហារ និងអាហាររូបត្ថម្ភ) គោលបំណង ៖(វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះបន្លែ ផ្លែឈើ និងសាច់ឱ្យបាន ៥មុខឬលើសពីនេះ។ ប្រាប់ពីអាហារណាដែលមានគុណភាព និងសារប្រយោជន៍នៃការញុំាអាហារបន្លែ ផ្លែឈើ។អាចញែកបានពីអាហារ ៣ក្រុមដែលមានអាហារសាងសង់ អាហារការពារ និងក្រុមអាហារថាមពល។ ឱ្យកុមារចូលចិត្តញុំាបន្លែ ផ្លែឈើ និងអាហារសំបូរជីវជាតិ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “បិសាចចម្លែកតូចៗ”។ កម្រិត ៖ ទាបមធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ជ្រើសរើសបន្លែ ផ្លែឈើណាដែលអាចបរិភោគឆៅបាន កន្សែង ឬ ក្រមាដើម្បីបិទភ្នែក ។ ការរៀបចំ ៖ កាត់ផ្លែឈើ និងបន្លែជាចំណែកដុំតូចៗ(ទុកផ្លែឈើ និងបន្លែទាំងមូលសម្រាប់ឱ្យក្មេងៗបង្ហាញពេលទាយខុស)។ សេក្ដីណែនាំ៖ តើផ្លែឈើនេះគេហៅថាផ្លែអ្វី? បាទ/ចាស ផ្លែចេក ផ្លែម្នាស់ ផ្លែប៉ោម…..។ តើបន្លែនេះគេហៅថាអ្វី? បាទ/ចាស […]
សត្វត្រឡោកដូង
សកម្មភាព ៖ សត្វត្រឡោកដូងចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្រ្ត ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត) សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូប ភាព) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។ (សិក្សាសង្កម) ប្រាប់បានពីរបៀបធ្វើសកម្មភាពបង្កើតបានជារូបភាពផ្សេងៗ។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទីឧបករណ៍ ៖ ត្រឡោកដូងលើសពីពីរចំហៀង មួយចំហៀងសម្រាប់កុមារម្នាក់ៗ និងមួយចំហៀងទៀតសម្រាប់អ្នក។ ម្សៅពណ៌ កាវ ប្រអប់ ឬចាន និងសម្ភារសម្រាប់ផាត់ពណ៌។ ការរៀបចំ ៖ ការរៀបចំសម្ភារមួយចំនួនដូចជា -បោះពុម្ភរូបភាព ឬគូរលើត្រឡោកដូងដោយខ្លួនអ្នក ដើម្បីផ្ដល់គំនិត និងវិធីសាស្ត្រខ្លះៗដល់ក្មេងៗ។ -ធ្វើម្សៅពណ៌(បី ឬបួនពណ៌សម្រាប់ក្រុមនីមួយៗ) និងកាវ។ -បែងចែកម្សៅពណ៌ដាក់ក្នុងប្រអប់តូចៗដោយមានប្រដាប់ប្រដាសម្រាប់គូរ និងផាត់ពណ៌ឱ្យបានគ្រប់គ្រាន់សម្រាប់ក្មេងម្នាក់ៗ។ សេចក្ដីណែនាំ៖ ថ្ងៃនេះអ្នកគ្រូនឹងនាំកូនៗច្នៃធ្វើសត្វត្រឡោកដូងជាមួយកូនៗទាំងអស់គ្នា។ សួរក្មេងៗ៖ តើសត្វស្លាបមានអ្វីខ្លះ? […]
បទចម្រៀង ដើមល្ហុង
តន្រ្តីរាំអង្គុយ
សកម្មភាព ៖ តន្រ្តីរាំអង្គុយ ចិត្តចលភាព ៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។សិក្សាសង្គមចម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិត និងបទពិសោធផ្នែកតន្រ្តី)។ គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (សិក្សាសង្គម) ប្រាប់បានពីអត្ថន័យ និងបទចម្រៀងមួយចំនួន និងរបៀបធ្វើកាយវិការ។ច្រៀងចម្រៀង និងធ្វើកាយវិការត្រូវតាមខ្លឹមសារបទចម្រៀង។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ បទចម្រៀងដែលអ្នកបានជ្រើសរើស។ ការរៀបចំ ៖ ជ្រើសរើសបទចម្រៀងដែលអ្នកចង់ចាក់ ឬ ច្រៀងក្នុងការលេងល្បែងមួយនេះ ។-ប្រាប់ពីចំណងជើង អត្ថន័យបទចម្រៀងនិងរបៀបធ្វើកាយវិការ ដែលត្រូវលេង។ សេចក្ដីណែនាំ៖ ការប្រែប្រួល៖ សុំឱ្យក្មេងៗទាំងអស់ធ្វើអ្វីផ្សេងៗទៀតក្នុងពេលដែលបទចម្រៀងកំពុងចាក់។ ពួកគេអាចសម្ដែងជាផ្លែដូងធ្លាក់ក្បែរជើង ហើយលោត ព្រោះភ្ញាក់ពេក(ដូចជាក្នុងរូបខាងក្រោម) ឬក៏លើកដៃឡើងធ្វើជា ដើមដូងដែលត្រូវខ្យល់បក់បោករេចុះរេឡើង។
បទចម្រៀង ផ្លែចេក
បទចម្រៀង ផ្លែចេក / Banana Song ១. មានចេកមួយផ្លែបានហោះចេញមកពីលើ ទិសខាងត្បូង ក្រោមផ្ទៃមេឃពណ៌ខៀវ ហើយមានក្មេងពីរនាក់បានឃើញ ហើយក៏បានដណ្តើមគ្នា តែចេកនោះក៏ហោះចេញ ផ្លែចេកនោះក៏បានហោះ ទៅលើមេឃវិញ តើផ្លែចេកនោះកំពុងតែហោះទៅណានឹង? ផ្លែចេក ផ្លែចេក ចេក ចេក ចេក។ ២. មានកូនចាបមួយ កំពុងនៅក្នុងសំបុកលើដើមឈើ បានមើលទៅលើមេឃ ហើយក៏បានឃើញផ្លែចេកនោះ ហោះចូលក្នុងសំបុកវា កូនចាបនោះឆ្លល់ណាស់ ផ្លែចេកគ្មានស្លាបទេ តែអាចហោះបាន ផ្លែចេកគ្មានស្លាបទេ មិចក៏វាអាចហោះបាន? ផ្លែចេក ផ្លែចេក ចេក ចេក ចេក។ ៣. កូនចាបសួរថា តើឯងមកពីណា? អូ! ហេតុអ្វីបានជាឯងចឹកខ្ញុំអញ្ចឹង? ផ្លែចេកក៏បានហោះចេញពីកូនចាប ព្រោះខ្លាចកូនចាបស៊ីវា ខ្ញុំខ្លាចគេស៊ីខ្ញុំ ផ្លែចេកក៏បានហោះចេញពីកូនចាបនោះ។ ផ្លែចេក ផ្លែចេក ចេក ចេក ចេក។ ៤. មានសត្វក្រពើមួយ តែរាំនៅឆ្នេរសមុទ្រ ហើយពេលគាត់កំពុងរាំ ចេកនោះក៏ហោះមកឈប់មុខគាត់ […]
បទចម្រៀង ទឹកក្រឡុក
បទចម្រៀង ទឹកក្រឡុក / Mix Juice Song 1. ផ្លែប៉ោម ផ្លែប៉ោម ថ្ពាល់ដូចជាផ្លែប៉ោម ផ្លែក្រូច ផ្លែក្រូច ភ្នែកដូចជាផ្លែក្រូច ផ្លែម្នាស់ ផ្លែម្នាស់ ច្រមុះដូចជាផ្លែម្នាស់ មាត់ដូចជាផ្លែចេក- ញញឹម! 2. ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក បន្តិចទៀត។ ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក បន្តិចទៀត។ ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក ធ្វើរួចហើយ។ ញុំាទឹកក្រឡុកជាមួយគ្នា – ឆ្ញាញ់! * ក្រោយ ឬ មុន ច្រៀងចំរៀងនេះ, លោកគ្រូ អ្នកគ្រូអាចសួរសិស្ស គូសរូបភាពនៃមុខមនុស្សជាមួយផ្លែឈើទាំងនោះ ជាសកម្មភាពគំនូរ។
ល្បែងបេះផ្លែឈើ
សកម្មភាព ៖ ល្បែងបេះផ្លែឈើវិទ្យាសាស្រ្ត ៖ អាហាររូបត្ថម្ភ (ចំណេះដឹងមូលដ្ឋានអំពីក្រុមអាហារ និងអាហារុបត្ថម្ភ)សិក្សាសង្កម ៖ បំណិនទំនាក់ទំនង (បំណិនរស់នៅក្នុងសង្គម និងទំនាក់ទំនងល្អជាមួយមិត្តភក្តិដែលមានវ័យប្រហែលគ្នា)បុរេគណិត ៖ ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) គោលបំណង ៖(វិទ្យាសាស្រ្ត) ៖ ប្រាប់បានពីឈ្មោះបន្លែ ផ្លែឈើ និងអាហារក្រុម។ ចូលចិត្តញុាំបន្លែ ផ្លែឈើ និងអាហារសំបូរជីវជាតិ សហការ ស្តាប់យោបល់ និងឯកភាពគំនិត ដើម្បីសម្រេចការងារក្រុម។(សិក្សាសង្គម) ៖ ប្រាប់ពីរបៀបលេងល្បែងសេរីដែលបានលេងជាបុគ្គល ឬក្រុម។ប្រាប់បានពីឈ្មោះកុមារដ៏ទៃទៀតដែលខ្លួនបានលេងជាមួយដោយមិនបំពានលើគ្នាទៅវិញទៅមក។លេងល្បែងសេរីដែលខ្លួនចូលចិត្តជាបុគ្គល្អ ឬ ជាក្រុម។ចូលរួមលេងជាមួយកុមារដ៏ទៃទៀតដោយមិនបំពានគ្នា។បង្ហាញឈ្មោះក្រុមដ៏ទៃទៀតដែលខ្លួនបានលេងជាមួយ។បង្ហាញស្មារតីចែករំលែក និងការយោគយល់ក្នុងបេលលេងល្បែងជាមួយមិត្តភក្តិ។(បុរេគណិត) ៖ប្រាប់បានពីការរៀបវត្ថុតាមលំដាប់លំដោយប្រភេទ ក្រុម ទំហំ និងពណ៌ប្រាប់បានពីរបៀបរៀបតាមចង្វាក់ដដែលៗនូវរូបរាងធរណីមាត្រតាមពណ៌បន្តគ្នានិងតាមលំដាប់លំដោយ។ទម្លាប់ប្រើប្រាស់ និងទុកដាក់សម្ភារឱ្យមានសណ្តាប់ធ្នាប់។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ ក្តារល្បែង, របស់ដែលមានពណ៌ទាំង៤ខុសគ្នា សម្រាប់សសម្គាល់ ដូចជា ពណ៌បៃតងទឹកក្រូច ក្រហម និងលឿង, គ្រាប់ឡុកឡាក់ពណ៌មួយ, និងតែងតាំងក្មេងម្នាក់សម្ដែងជាសត្វស្វា […]
ល្បែងបរិមាណនិងចំនួន_១-២០
ល្បែងយ៉េក និងផ្លែដូង_b
ល្បែងយ៉េក និងផ្លែដូង_a
បទចម្រៀង យើងរាប់ផ្លែដូង
បទចម្រៀង យើងរាប់ផ្លែដូង ផ្លែដូងប្រាំនៅលើដើម មានទឹកគ្រប់គ្រាន់សម្រាប់ខ្ញុំ ខេទីឡើងដើមដូង ហើយបេះមួយផ្លែទម្លាក់ចុះក្រោម តើផ្លែដូងមានប៉ុន្មានផ្លែ? បាទ/ចាស មានបួនផ្លែ។ ផ្លែដូងបួននៅលើដើម មានទឹកគ្រប់គ្រាន់សម្រាប់ខ្ញុំ ខេទីឡើងដើមដូង ហើយបេះមួយផ្លែទម្លាក់ចុះក្រោម តើផ្លែដូងមានប៉ុន្មានផ្លែ? បាទ/ចាស មានបីផ្លែ។ ផ្លែដូងបីនៅលើដើម មានទឹកគ្រប់គ្រាន់សម្រាប់ខ្ញុំ ខេទីឡើងដើមដូង ហើយបេះមួយផ្លែទម្លាក់ចុះក្រោម តើផ្លែដូងមានប៉ុន្មានផ្លែ? បាទ/ចាស មានពីរផ្លែ។ ផ្លែដូងពីរនៅលើដើម មានទឹកគ្រប់គ្រាន់សម្រាប់ខ្ញុំ ខេទីឡើងដើមដូង ហើយបេះមួយផ្លែទម្លាក់ចុះមកក្រោម តើផ្លែដូងមានប៉ុន្មានផ្លែ? បាទ/ចាស មានមួយផ្លែ។ ផ្លែដូងមួយនៅលើដើម មានទឹកគ្រប់គ្រាន់សម្រាប់ខ្ញុំ ខេទីឡើងដើមដូង ហើយបេះមួយផ្លែទម្លាក់ចុះមកក្រោម តើផ្លែដូងមានប៉ុន្មានផ្លែ? បាទ/ចា មិនមានទៀតទេ។
ល្បែងស្វែងរកក្រុមអាហារ_C_B
ល្បែងផ្គុំរូបភាព_c_C_B
ល្បែងផ្គុំរូបភាព_a_C_B
ល្បែងវាស់កម្ពស់_C_B
ល្បែងរាប់ចំនួនផ្លែដូង_C_B
ល្បែងផាត់ពណ៌ដើមដូង
ល្បែងគូសតាមស្នាមចុចដើមដូង
ល្បែងគូសតាមស្នាមចុចផ្លែដូង
ល្បែងគូរភ្ជាប់លេខបង្កើតជារូបផ្លែដូង
ល្បែងគូរភ្ជាប់ខាងក្នុងរបស់ផ្លែឈើ_C_B
ល្បែងគូរភ្ជាប់ផ្លែឈើដែលដូចគ្នា (ពណ៌/សខ្មៅ)
ល្បែងគូរភ្ជាប់ស្រមោលផ្លែឈើ_C_B
ល្បែងផាត់ពណ៌អត្តសញ្ញាណជាតិកម្ពុជា
រកចំណុចខុសគ្នាចំនួនប្រាំរវាងរូបទាំងពីរ
ល្បែងរាប់ចំនួននិងផាត់ពណ៌_១-៣១_b
ល្បែងបំពេញលេខក្នុងប្រអប់_១-៦
ល្បែគូសតាមស្នាមចុចលេខ១-៣១