ធនធានទាំងអស់

ល្បែងបែងចែកប្រភេទសំរាម

សកម្មភាព ៖ ល្បែងបែងចែកប្រភេទសំរាម ចិត្តចលភាព ៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំតូច និងសាច់ដុំធំការរីកចម្រើនរាងកាយ​និងចលនា៖ ការបង្កើនកម្លាំងនិងការប្រឈមទប់ទល់នឹងឧបសក្ភពេលធ្វើសកម្មភាពផ្សេងៗ វិទ្យាសាស្រ្ត ៖ បំណិនអនាម័យ៖ ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារនិងសង្កមសិក្សាសង្កម ៖ បំណិនក្នុងសង្គម៖ ការយល់ដឹងអំពីបរិស្ថានធម្មជាតិនិងវិធីការពារ បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖ ភាសាខ្មែរ ៖ ការប្រើពាក្យតាមវេយ្យករណ៍៖ ការយល់ពីវាក្យស័ព្ទ ឃ្លា និងល្បះ គោលបំណងចិត្តចលភាព ៖ វិជ្ជាសម្បទា៖ ប្រាប់ពីរបៀបវិធីដើរ រត់ លូន វារ លោត ចុះនិងឡើង បោះ តោង ឡើង គប់ ប្រមៀល រុញ និងទាញ ទៅតាមគោលដៅនិងចម្ងាយដែលបានកំណត់។ វិជ្ជាសម្បទា ៖អនុវត្តសកម្មភាពមួយឱ្យបានទន់ភ្លន់រហ័សរហួននិងរឹងមាំដោយការចាប់ផ្ដើមចេញពីចលនាមូលដ្ខានងាយៗទៅលំបាក ចំនួនពីរឡើងទៅក្នុងនោះមានការដើរ រត់ លោតឬលើសពីនោះ តាមរយៈចលនាចរន្ត ហាត់ប្រាណតាមរឿងនិទាន បទចម្រៀង បទភ្លេង និងល្បែងចលនា។ ៖ បំណិនសម្បទា៖ ចោលសំរាមនៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ  សិក្សាសង្កម ៖ បំណិនសម្បទា៖ ជួយសម្អាតបរិស្ថាន ដូចជាការបោសសំរាម និងមិនបន្ទោរបង់ផ្ដេសផ្ដាសជាដើម។ បុរេគណិត ៖ បំណិនសម្បទា៖ […]

ផាតពណ៌រូបមនុស្សចម្លែកតាមពណ៌រាង

ល្បែងតំរៀបធុងសំរាមតាមពណ៌

សកម្មភាព ៖ ​ល្បែងតំរៀបធុងសំរាមតាមពណ៌ ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក៖ វិទ្យាសាស្រ្ត ៖ បំណិនអនាម័យ៖ ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារនិងសង្កម៖សិក្សាសង្កម ៖ បំណិនក្នុងសង្គម៖ ការយល់ដឹងអំពីបរិស្ថានធម្មជាតិនិងវិធីការពារ៖បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖  ទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖ ភាសាខ្មែរ ៖ ការប្រើពាក្យតាមវេយ្យករណ៍៖ ការយល់ពីវាក្យស័ព្ទ ឃ្លា និងល្បះ៖  គោលបំណងចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលេងល្បែងបានរឹងមាំល្អ។ វិទ្យាសាស្រ្ត ៖ បំណិនសម្បទា៖ ចោលសំរាមក្នុងធុងសំរាម សិក្សាសង្កម ៖ បំណិនសម្បទា៖ ជួយសម្អាតបរិស្ថាន ដូចជាការបោសសំរាម និងមិនបន្ទោរបង់ផ្ដេសផ្ដាសជាដើម។បុរេគណិត ៖ បំណិនសម្បទា៖ រាប់ចំនួនលេខ និងយល់ន័យពី១ដល់៣០ឬលើសពីនេះ។ បំណិនសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ ប្រាប់ពីពាក្យ ឃ្លា ឬល្បះ ​ឱ្យបានត្រឹមត្រូវទៅតាមស្ថានភាព មនុស្សធំដែលមានចំនួនពី៥ទៅ៦ព្យាង្គឬលើសពីនេះ។   កម្រិតសិក្សា ៖ មធ្យមនិងខ្ពស់ រយៈពេល […]

ល្បែងសារៈប្រយោជន៍និងគ្រោះថ្នាក់

សកម្មភាព៖ ល្បែងសារៈប្រយោជន៍និងគ្រោះថ្នាក់  វិទ្យាសាស្រ្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយការសង្កេតសិក្សាសង្គម ៖ បំណិនទំនាក់ទំនង៖ អត្តសញ្ញាណរបស់ខ្លួន បុរេគណិត ៖ បរិមាណ និងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញៗភាសាខ្មែរ ៖ ការប្រើពាក្យតាមវេយ្យាករណ៍៖ ការយល់អំពីវាក្យស័ព្ទ ឃ្លា និងល្បះគោលបំណង ៖វិទ្យាសាស្រ្ត ៖បំណិនសម្បទា៖ រៀបរាប់ឈ្មោះសត្វ ចរិកលក្ខណៈ លក្ខខណ្ឌក្នុងការរស់នៅ វដ្តនៃសត្វ របៀបប្រៀបធៀបសត្វ និងផលប្រយោជន៍ចរិយាសម្បទា៖ ស្រឡាញ់ ចូលចិត្តចិញ្ចឹមសត្វនិងថែរក្សាសត្វសិក្សាសង្គម ៖ ប្រាប់បានពីនាមត្រកូល នាមខ្លួន ចំនួនសមាជិកក្នុងគ្រួសារ និងជាកូនទីប៉ុន្មាន បុរេគណិត ៖ ប្រាប់បានពីចំនួន លេខ និងយល់ពីន័យពីលេខ១ ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះភាសាខ្មែរ ៖ និយាយជាឃ្លា ល្បះ បានច្បាស់ ពីប្រធានបទអ្វីមួយដោយមិនចាកប្រធានបទ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ គ្រាប់ឡុកឡាក់ចំនួន សម្ភារសម្គាល់ខ្លួនរបស់កុមារ និងក្រដាសក្ដារល្បែង ការរៀបចំ ៖ ត្រៀមសម្ភារឱ្យរួចរាល់ក្នុងការលេងល្បែងសកម្មភាពនេះ […]

សៀវភៅសន្លឹកកិច្ចការ (ភាគទី៥ ពាក្យខ្មែរ)

សៀវភៅសន្លឹកកិច្ចការ (ភាគទី៤ សម្គាល់ស្រៈ)

សៀវភៅសន្លឹកកិច្ចការ (ភាគទី៣ បុរេសំណេរ)

សៀវភៅសន្លឹកកិច្ចការ (ភាគទី២ សម្គាល់តួអក្សរ)

ផ្ទៃលំហ ព្យញ្ជនៈ (ទាំងសងខាង / កាត់ជារាងរង្វង់)

ល្បែងរបស់សម័យមុននិងសម័យថ្មី

សកម្មភាព ៖ ល្បែងសម័យមុននិងសម័យថ្មី បុរេគណិតបំណិនពិចារណាក្នុងសង្គម(ភាពខុសគ្នារវាងព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីតកាលបច្ចុប្បន្ន និងអណាគ ដោយផ្អែកលើពេលវេលា)។ ភាសាខ្មែរ​ការប្រើពាក្យតាមវេយ្យាករណ៍(ការយល់ពីវាក្យសព្ទ័ ឃ្លា និងល្បះ) ប្រើពាក្យសំដីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។  គោលបំណង ៖​(បុរេគណិត) ប្រាប់ពីពេលដែលកន្លងហួស កំពុងកើត និងមិនទាន់មកដល់។(ភាសាខ្មែរ)​ ប្រាប់បានពាក្យដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន​។ប្រាប់បានពីឈ្មោះសត្វ ឬ វត្ថុនានាដែលធ្លាប់ស្គាល់ចំនួន៥ លើសក៏បាន។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់  រយៈពេល ៖ ២០ នាទី ឧបករណ៍ ៖ កាតរូបភាពវត្ថុ (សខ្មៅ, ពណ៌) ដែលគូរសកម្មភាព របៀបរបរស់នៅ ទំនៀមទម្លាប់ ប្រពៃណី សម័យមុន និងសម័យថ្មី ឬអាចប្រើពាក្យសម័យបុរាណ និងសម័យទំនើបក៏បាន។(ឧទាហរណ៍ ចង្គៀងជាមួយ អំពូល, រទេះ ដើរ ជិះឡានសេះជាមួយ មួយឡាន, ទូរស័ព្ទលើតុជាមួយ ទូរស័ព្ទដៃ……)។ លោកគ្រូ អ្នកគ្រូអាចយករបស់ពិតដែលមានមកបង្ហាញឱ្យកុមារឃើញផ្ទាល់ក៏បានដែរ។ការរៀបចំ ៖ បង្ហាញកាតរូបភាពវត្ថុ សកម្មភាព របៀបរបរស់នៅ ទំនៀមទម្លាប់ ប្រពៃណីសម័យមុន និងសម័យថ្មី […]

បង្វិលផ្គូផ្គងចំនួន

ផាត់ពណ៌ក្មេងដែលជិះរទេះ

ល្បែងទស្សទាយសម្ភារធ្វើពីអ្វី?

ល្បែង ទស្សទាយសម្ភារធ្វើពីអ្វី? វិទ្យាសាស្ត្រ  (ការរស់នៅប្រចាំថ្ងៃ) ៖ ការស្វែងយល់ដោយសង្កេត  ភាសាខ្មែរ    (ការប្រើពាក្យតាមវេយ្យាករណ៍)៖ ការយល់ពីវេក្យស័ព្ទ ឃ្លា និងល្បះ  គោលបំណង ៖ វិទ្យាសាស្ត្រ ៖ ពិសោធន៍ និងស្វែងយល់ដោយប្រើប្រាស់សម្ភារផ្សេងៗ ក្នុងការលេងដូចជា អណ្ដែត ជ្រាបទឹក និងជ្រាបទឹក វត្ថុរលាយ និងមិនរលាយ ការលាយពណ៌ បណ្ដះគ្រាប់ធញ្ញជាតិ ខ្យល់ជាដើម។  ភាសាខ្មែរ ៖ ប្រាប់បានពីពាក្យដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន និងនិយាយជាឃ្លា ល្បះឱ្យបានច្បាស់ពីប្រធានបទអ្វីមួយដោយមិនចាកប្រធាន។  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សម្ភារមួយចំនួនដែលធ្វើពីថ្ម ឈើ ជ័រប្លាសស្ទីកជាដើម…  កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់   ការរៀបចំ ៖ ដាក់សម្ភារទាំងនោះនៅក្នុងប្រអប់មួយ រៀបសម្ភារទាំងនោះឱ្យបានរួចរាល់  សេក្ដីណែនាំ៖ (ល្បែងនេះលេងក្រោយពីក្មេងៗស្តាប់រឿងនិទានរួច «យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា»ក៏បាន។) ការប្រែប្រួល៖ ល្បែងនេះអាចលេងដោយប្រើសម្ភារផ្សេងៗបាន ដូចជា ផ្លែឈើ បន្លែ ឬសម្ភារផ្សេងៗទៀត។ល្បែងនេះអ្នកអាចលេងត្រឹមតែសួរក្មេងៗថាសម្ភារទាំងនោះឈ្មោះអ្វី? ក៏បានដែរដោយគ្រាន់តែធ្វើការស្ទាបតែប៉ុណ្ណោះ។

ល្បែងសៃម៉ុននិយាយ (ល្បែងតាថា)

ល្បែងសៃម៉ុននិយាយ ចិត្តចលភាព (បំនិនចលនាធំ)៖ ការហ្វឹកហាត់បង្កើនកម្លាំង និងការសម្របសម្រួលរវាងចលនាសាច់ដុំតូច និងចលនាធំ។ ភាសាខ្មែរ៖ (ការប្រើពាក្យតាមវេយ្យាករណ៍)៖ ការយល់ពីវេក្យស័ព្ទឃ្លា និងល្បះ។ គោលបំណង ៖ ចិត្តចលភាព ៖ ប្រាប់ពីរបៀបដើរ រត់ លូន វារ លោត បោះចុះឡើងតាមគោលដៅ។  ភាសាខ្មែរ ៖ ប្រាប់បានពីរ ឬឃ្លា ដែលទាក់ទងទៅនឹងសម្ការប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន។   រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ គ្មាន កម្រិតសិក្សា ៖ ទាប មធ្យម និង ខ្ពស់  ការរៀបចំ ៖ ត្រៀមពាក្យដែលត្រូវប្រើប្រាស់ក្នុងការលេងល្បែងនេះ  សេក្ដីណែនាំ៖ (ល្បែងនេះលេងក្រោយពីក្មេងៗស្តាប់រឿងនិទានរួច «យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា»ក៏បាន។)

ល្បែងផាត់ពណ៌រទះជនពិការ

ផ្ទៃលំហ ព្យញ្ជនៈ (ទាំងសងខាង / កាត់តាមរាង)

សម្គាល់តួអក្សរ-ក-អ

ល្បែងឡូតូសត្វពាហនៈ

សកម្មភាព ៖ ល្បែងឡូតូសត្វពាហនៈ វិទ្យាសាស្រ្តការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេត) បុរេគណិតទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ភាសាខ្មែរប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។ការស្គាល់តួរអក្សរ (ការប្រើញាណរបស់ខ្លួនដើម្បីអភិវឌ្ឍបំណិនសមត្ថភាពទាំង៦)។ (ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំម្លេង)។ គោលបំណង ៖(វិទ្យាសាស្រ្ត) ប្រាប់បានពីសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។(បុរេគណិត)   ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) ប្រាប់ពីឈ្មោះសត្វ តាមរយះការធ្វើចលនាកាយវិការត្រាប់តាមនិមិត្តសញ្ញា។ប្រាប់ឈ្មោះសត្វ វត្ថុផ្សេងៗដោយស្តាប់សំឡេង ឬ សង្កេតកាយវិការ។ស្តាប់ និងបែងចែកសូរសម្លេងដូចជាសូរសម្លេងសត្វ សម្លេងមនុស្ស និងដឹងពីប្រភពសម្លេង។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ រៀបចំកាតុងឡូតូរូបសត្វពាហនៈ (សខ្មៅ / ពណ៌) កាតរូបសត្វពាហនៈចំនួន ៦ប្រភេទកាត់រួចដាក់ក្នុង កាបូប ឬ ធុងជ័រ។  គម្របដប ឬ ដុំតូចៗសម្រាប់សម្គាល់ចំនួននៅលើកាតុងឡូតូរូបសត្វពាហនៈ។ ការរៀបចំ ៖ រៀបចំអង្គុយជាក្រុម ចែកឧបករណ៍ ជ្រើសក្មេងម្នាក់ធ្វើជាមេ។ […]

ល្បែងផ្គុំគ្រាប់សណ្ដែកជារូបភាព

សិក្សាសង្គមគំនូរសកម្មភាពកសាង(ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)      បុរេគណិតបរិមាណ និងចំនួន(ស្គាល់ យល់លេខតាង រាប់់់ចំនួន និងគណនាលេខសាមញ្ញ។ភាសាខ្មែរប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។ការស្គាល់តួអក្សរ (ការប្រើញាណរបស់ខ្លួនដើម្បីអភិវឌ្ឃបមណិនសមត្ថភាពទាំង៦)   គោលបំណង ៖     (សិក្សាសង្គម)   ប្រាប់បានពីរបៀបគូរ ហែករូបងាយៗតាមស្នាមចុច និងផាត់ព៌ណ                        រូបភាពផ្សេងៗ និងបង្ហាញពីសកម្មភាពផ្សេងៗតៀទដែលបានបង្កើតស្នាដៃ។(បុរេគណិត)      ប្រាប់បានពីចំនួនលេខ និងយលន័យពី១ដល់២០តាមលំដាប់លំដោយឬលើសពីនេះ។(ភាសាខ្មែរ)        ប្រាប់បានពីឈ្មោះសត្វតាមរយៈការធ្វើចលនាកាយវិការត្រាប់តាមនិមត្តសញ្ញា។                        ប្រាប់ឈ្មោះសត្វវត្ថុផ្សេងដោយស្តាប់សម្លេង ឬ […]

ល្បែងអានសៀវភៅ

សកម្មភាព ៖ ល្បែងអានសៀវភៅភាសាខ្មែរ​ ស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាម) ការស្គាល់តូរអក្សរ (ការយល់ដឹង ពេញចិត្តអំពីការអាន និងការប្រើប្រាស់ឯកសារសំណេរ ឬ ឯកសារផ្សេងៗ)។ គោលបំណង ៖ (ភាសាខ្មែរ​) ប្រាប់បានខ្លះពីដំណើររឿង តាមរយះរូបភាពដែលបានបង្ហាញ ឬ សួរសំណួរ។ប្រាប់ពីសកម្មភាពតាមដំណាក់កាលដោយអនុវត្តតាមការណែនាំ។ប្រាប់ពីរបៀបបើកសៀវភៅរឿងនិទានពីស្តាំទៅឆ្វេងមិនរំលងទំព័រ និងអានតាមរូបភាព។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សៀវភៅរឿង  ការរៀបចំ ៖  ត្រូវរៀបចំឱ្យរួចរាល់ ដូចជាសំណួរដែលត្រូវសួរក្មេងៗ និង  ត្រូវអានសៀវភៅឱ្យបានច្រើនដង ដើម្បីឱ្យស្គាល់ច្បាស់ពីសាច់រឿង។ សេក្ដីណែនាំ៖ បង្ហាញចំណងជើងសៀវភៅរឿង «តើអ្នកចង់ធ្វើការងារអ្វី?» ទៅកាន់ក្មេងៗ ។ ប្រាប់ឱ្យក្មេងៗនិយាយតាមពាក្យ «សៀវភៅ» និយាយពីការថែទាំសៀវភៅឱ្យបានល្អ  ប្រឡេកមើលក្របសៀវភៅ  ពន្យល់ពីចំណងជើងសៀវភៅ  ចូរឱ្យក្មេងៗនិយាយតាមចំណងជើង  អានសៀវភៅយឺតៗ និងបង្ហាញរូបភាពមួយៗទៅកាន់ក្មេងៗ ។ សួរសំណួរដែលបានអ្នករៀបចំទៅក្មេងៗ បើក្មេងៗមិនចាំអាចបង្ហាញរូបភាពម្តងទៀត និងនិយាយសង្ខេប។ ឆ្លើយសំណួរដែលក្មេងៗសួរ។ អានសៀវភៅម្ដងទៀត ដើម្បីរំលឹកសំណួរ និងយល់សាច់រឿងច្រើនជាងមុន។

ល្បែង ធ្វើអំបិលក្រាម

សកម្មភាព ៖ ល្បែង ធ្វើអំបិលក្រាមវិទ្យាសាស្រ្ត​ បំណិនពិចារណា (ការយល់ដឹងហេតុ និងផល តាមរយការពិសោធន៍)ការរស់នៅប្រចាំថ្ងៃ(ការស្វែងយល់ដោយសង្កេត)ភាសាខ្មែរ​ ការប្រើពាក្យតាមវេយ្យាករណ៍ (ការយល់ដឹងពីវក្យស័ព្ទរបស់ពាក្យឃ្លា និងល្បះ)។ គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់ពីលក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។ប្រាប់ពីសកម្មភាពដែលជះឥទ្ធិពលដូចជា ព្រះអាទិត្យកំដៅទឹក រំហួត។ប្រាប់បានពីរបៀបនៃការពិសោធន៍ និងស្វែងយល់ពីរបរិស្ថាន។(ភាសាខ្មែរ)   កុមារអាចប្រាប់ពីវត្ថុនានា ដែលធ្លាប់ស្គាល់ចំនួន៥ ឬលើសពីនេះ។ប្រាប់បានពីពាក្យ ឬ ឃ្លាដែលទាក់ទងពីសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន។   កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សម្ភារដែលត្រូវការប្រើប្រាស់មាន៖  ការរៀបចំ ៖ ១. រៀនពីរបៀបធ្វើអំបិលដូចនៅខេត្តកំពត។  ២. រៀនរបៀបធ្វើការពិសោធន៍។ ៣. លាយអំបិលបន្តិចជាមួយទឹកដើម្បីឱ្យក្មេងៗទាំងអស់ភ្លក់។៤. លាយអំបិលប្រហែល២កែវ សម្រាប់ធ្វើការពិសោធន៍។ សេក្ដីណែនាំ៖  ការរំហួត៖ ព្រះអាទិត្យកំដៅទឹក ហើយប្រែក្លាយវាទៅជាឧស្ម័ន។ ឧស្ម័នប្រៀបដូចជាខ្យល់អញ្ចឹង ប៉ុន្តែស្រាលជាងឧស្ម័ន ដូច្នេះវាឡើងទៅលើមេឃ ហើយមានទឹកតិចនៅក្នុងកែវ/ពែងរហូតដល់ទឹកអស់ហើយនៅសល់តែអំបិលប៉ុណ្ណោះ។

ល្បែងការងារផ្ទះ

សកម្មភាព ៖ ល្បែងការងារផ្ទះសិក្សាសង្កម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង​ និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព) ភាសាខ្មែរ សន្ទនាដោយប្រើពាក្យ ឬឃ្លាសមស្របតាមវ័យ(ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា) ស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាម)បំណិនទំនាក់ទំនង(បំណិនរស់នៅក្នុងសង្គម និងទំនាក់ទំនងវិជ្ជមានជាមួយមនុស្សជុំវិញ) គោលបំណង ៖(សិក្សាសង្គម) ប្រាប់ពីរបៀបគូរ ផាត់ពណ៌ដើម្បីបង្កើតជារូបភាពផ្សេងៗ។ (ភាសាខ្មែរ) ប្រាប់ពីសកម្មភាពនានាដែលខ្លួនបានធ្វើកន្លងមកទៅកាន់មិត្តភក្តិ ឬមនុស្សធំ។ ប្រាប់បានខ្លះពីដំណើររឿង តាមរយះការសរសេរពាក្យដាក់លើក្តាខៀនដែលបានបង្ហាញ ឬ  សួរសំណួរ។ ប្រាប់បានពីការងារងាយៗមួយចំនួនដូចជាការឱ្យចំណីសត្វ ស្រោចដំណាំ បោសសំអាត ការងារផ្ទះបាយជាដើម។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ សៀវភៅ តើអ្នកពូកែអី? ការរៀបចំ ៖ រៀបចំរួចជាស្រេចនូវក្រដាសសម្រាប់គូររូប និងខ្មៅដៃ ខ្មៅដៃពណ៌។ សេចក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងអានរឿង  ៉តើអ្នកពូកែអី?  ៉ឱ្យកូនៗទាំងអស់គ្នា។(បើក្មេងៗធ្លាប់បានស្តាប់រឿងនេះរួចម្តងហើយ មិនបាច់អានក៏បានដែរ) ចូររំឭកក្មេងៗអំពីសម្ដីនៅចុងបញ្ចប់នៃសៀវភៅដែលមករានិយាយថា៖ មនុស្សម្នាក់ៗសុទ្ធតែពូកែមួយរឿងៗផ្សេងៗពីគ្នា។ សួរសំណួរអំពីការងារផ្ទះផ្សេងៗដែលកុមារបានធ្វើនៅផ្ទះ។ឧទាហរណ៍៖ “តើអ្នកណាខ្លះជួយឱ្យចំណីមាន់?”  “តើអ្នកណាខ្លះជួយមើលថែប្អូនស្រី ឬប្អូនប្រុសតូចៗនៅផ្ទះ?”  ចូរឱ្យពួកគេប្រាប់អំពីសកម្មភាពដែលពួកគេបានជួយធ្វើ។ សរសេរសកម្មភាពដែលក្មេងៗបានលើកឡើង […]

ល្បែងគូររង់-និងគូសភ្ជាប់-​​ក-អ_C

ល្បែងគូររង់-និងគូសភ្ជាប់-​​ក-អ_B

ល្បែងគូសតាមស្នាមចុចពាក្យ-ក-អ

ល្បែងពាក្យផ្ទុយ

សកម្មភាព ៖ ល្បែងពាក្យផ្ទុយចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បុរេគណិតរង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់)។ គោលបំណង ៖(ចិត្តចលភាព)         ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។(បុរេគណិត)         ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប  ធំ និងតូច វែង និងខ្លី រត់ និងដើរ លូន)។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ១០ នាទី  ឧបករណ៍ ៖ ពាក្យផ្ទុយទាំងអស់(អាចជាគុណនាម ឬ កិរិយាសព្ទ័)។ ការរៀបចំ ៖ រៀបចំពាក្យដែលត្រូវប្រើ ពន្យល់បណ្តើរ ឱ្យក្មេងៗធ្វើតាម។ សេចក្ដីណែនាំ៖  សកម្មភាពប្រើពាក្យស្របតាមសកម្មភាព សកម្មភាពប្រើពាក្យផ្ទុយ ការប្រែប្រួល៖ លោកគ្រូ អ្នកគ្រូ អាចប្រើពាក្យផ្ទុយផ្សេងទៀតដែលអ្នកគិតថាល្អ។