សកម្មភាព ៖ ល្បែងបេះផ្លែឈើវិទ្យាសាស្រ្ត ៖ អាហាររូបត្ថម្ភ (ចំណេះដឹងមូលដ្ឋានអំពីក្រុមអាហារ និងអាហារុបត្ថម្ភ)សិក្សាសង្កម ៖ បំណិនទំនាក់ទំនង (បំណិនរស់នៅក្នុងសង្គម និងទំនាក់ទំនងល្អជាមួយមិត្តភក្តិដែលមានវ័យប្រហែលគ្នា)បុរេគណិត ៖ ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) គោលបំណង ៖(វិទ្យាសាស្រ្ត) ៖ ប្រាប់បានពីឈ្មោះបន្លែ ផ្លែឈើ និងអាហារក្រុម។ ចូលចិត្តញុាំបន្លែ ផ្លែឈើ និងអាហារសំបូរជីវជាតិ សហការ ស្តាប់យោបល់ និងឯកភាពគំនិត ដើម្បីសម្រេចការងារក្រុម។(សិក្សាសង្គម) ៖ ប្រាប់ពីរបៀបលេងល្បែងសេរីដែលបានលេងជាបុគ្គល ឬក្រុម។ប្រាប់បានពីឈ្មោះកុមារដ៏ទៃទៀតដែលខ្លួនបានលេងជាមួយដោយមិនបំពានលើគ្នាទៅវិញទៅមក។លេងល្បែងសេរីដែលខ្លួនចូលចិត្តជាបុគ្គល្អ ឬ ជាក្រុម។ចូលរួមលេងជាមួយកុមារដ៏ទៃទៀតដោយមិនបំពានគ្នា។បង្ហាញឈ្មោះក្រុមដ៏ទៃទៀតដែលខ្លួនបានលេងជាមួយ។បង្ហាញស្មារតីចែករំលែក និងការយោគយល់ក្នុងបេលលេងល្បែងជាមួយមិត្តភក្តិ។(បុរេគណិត) ៖ប្រាប់បានពីការរៀបវត្ថុតាមលំដាប់លំដោយប្រភេទ ក្រុម ទំហំ និងពណ៌ប្រាប់បានពីរបៀបរៀបតាមចង្វាក់ដដែលៗនូវរូបរាងធរណីមាត្រតាមពណ៌បន្តគ្នានិងតាមលំដាប់លំដោយ។ទម្លាប់ប្រើប្រាស់ និងទុកដាក់សម្ភារឱ្យមានសណ្តាប់ធ្នាប់។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ ក្តារល្បែង, របស់ដែលមានពណ៌ទាំង៤ខុសគ្នា សម្រាប់សសម្គាល់ ដូចជា ពណ៌បៃតងទឹកក្រូច ក្រហម និងលឿង, គ្រាប់ឡុកឡាក់ពណ៌មួយ, និងតែងតាំងក្មេងម្នាក់សម្ដែងជាសត្វស្វា […]