< ត្រឡប់ទៅធនធានទាំងអស់
ល្បែងតំណភ្ជាប់ (ភ្ជាប់៥) (ក្តារបន្ទះ៖ ទំហំA3 កាត៖ ទំហំA4)
ល្បែងតំណភ្ជាប់ កម្មវិធីសិក្សា៖ចិត្តចលភាព ៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ បុរេគណិត ៖ ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ មានសន្លឹកល្បែងតំណភ្ជាប់ពណ៌សសម្រាប់ផាត់ពណ៌តាមតម្រូវការ ពណ៌លឿង និងពណ៌ខៀវសម្រាប់ធ្វើជាគ្រាប់តម្រៀបលើក្តារល្បែង (បោះពុម្ពជាA4) សន្លឹកក្តារល្បែងតំណភ្ជាប់បន្ទះA3។គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ សេក្ដីណែនាំ ៖ ១. បែងចែកក្មេងៗជាក្រុមក្នុងមួយក្រុមមានសមាជិកចាប់ពី ពីរនាក់ឡើងទៅ។ ២. សួរទៅក្មេងៗថា៖ តើកូនៗស្គាល់ទេដូចម្តេចដែលហៅថាតំណភ្ជាប់? គឺតំណភ្ជាប់គ្នាពីចំណុចមួយទៅចំណុចមួយទៀតបន្តគ្នា។ តំណភ្ជាប់មាន តំណខ្សែគូសភ្ជាប់ពីចំណុចមួយទៅចំណុចមួយទៀត។ ៣. ចែកសន្លឹកក្តារល្បែងតំណភ្ជាប់បន្ទះA3មួយក្រុមមួយសន្លឹក កាតសម្រាប់សម្គាល់សមាជិកក្រុមមួយពណ៌ម្នាក់។(ម្នាក់កាតពណ៌លឿង ម្នាក់ទៀតកាតពណ៌ខៀវ អ្នកអាចផាត់ពណ៌តាមចំណង់ចំណូលចិត្តក៏បាន) ៤. ក្មេងៗត្រូវប៉ាវដើម្បីរកអ្នកឈ្នះដាក់គ្រាប់ពណ៌មុនគេ។ ៥. ប្រសិនក្មេងណាម្នាក់ដាក់កាតពណ៌ដែលខ្លួនមានបន្តជាតំណភ្ជាប់គ្នាបានគ្រប់ ៥គ្រាប់នឹងឈ្នះ ទោះបីជាជួរខ្វែង ជួរដេក ឬឈរក៏ដោយ។ បំរែបំរួល ៖១. រៀបចំតែសន្លឹកក្តារល្បែងតំណភ្ជាប់បន្ទះA4ឱ្យបានស្អាតហើយប្រើប៊ិកហ្វឺតលេងដោយគ្រាន់តែឱ្យសមាជិកម្នាក់គូរជាសញ្ញារង្វង់មូល ម្នាក់ទៀតគូរជាសញ្ញាខ្វែង អ្នកណាគូសបាន ៤គ្រាប់មុនជាអ្នកឈ្នះ។
ទង់ព្រះពុទ្ធសាសនា
ល្បែងគូរបំពេញរូបភាព
បទចម្រៀង កុមារគំរូ (ណែនាំការរាំ)
បទចម្រៀង កុមារគំរូ / Being Good Song ១. កាលខ្ញុំនៅតូច ជាសិស្សកំហូច រៀនខ្លាចសាលា ចូលរៀនដំបូង យំនឹកម៉ាក់ប៉ា មិនដឹងម៉ោងណា គ្រូឱ្យទៅផ្ទះ ។ ២. នៅក្នុងសាលា ត្រូវខំសិក្សា ក្រេបយកចំណេះ វិជ្ជាជាស្ពាន ជាយាន្តជំនិះ ជួយឱ្យយើងឈ្នះ ផុតទុក្ខវេទនា ។ ៣. ពេលឆ្ងល់ខ្ញុំសួរ អ្វីគួរមិនគួរ គ្រូតែងតែឆ្លើយ ទូន្មានប្រដៅ ហើយជួយបកស្រាយ ជាហេតុធ្វើឲ្យ ខ្ញុំចង់សិក្សា ។ ៤. ពេលដល់ម៉ោងទៅផ្ទះ យើងត្រូវសំពះជម្រាបលាគ្រូ នេះហើយគឺជាកុមរគំរូ ចេះគោរពគ្រូគោរពចាស់ទុំ ។
សន្លឹកកិច្ចការទាំងអស់ របស់ រឿង កុមារគំរូ
ល្បែងតម្រៀបលេខនិងផាត់ពណ៌_១-៣១
ស្វែងរក៥ចំណុចខុសគ្នា
ស្វែងរក៧ចំណុចខុសគ្នា
ស្វែងរក១០ចំណុចខុសគ្នា
ល្បែងផ្គុំរូបភាព_c_C_B
ល្បែងផ្គុំរូបភាព_b_C_B
ល្បែងផ្គុំរូបភាព_a_C_B
ផាត់ពណ៌ឥរិយាបថកុមារគំរូ (៣មុខ)
ល្បែងបរិមាណ និងចំនួន (១-៣១)
គូសតាមស្នាមចុចរូបកង់
ទង់ជាតិប្រទេសកម្ពុជា
ល្បែងផាត់ពណ៌តាមទម្រង់_b
ល្បែងឡូតូសត្វពាហនៈ
សកម្មភាព ៖ ល្បែងឡូតូសត្វពាហនៈ វិទ្យាសាស្រ្តការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេត) បុរេគណិតទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ភាសាខ្មែរប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។ការស្គាល់តួរអក្សរ (ការប្រើញាណរបស់ខ្លួនដើម្បីអភិវឌ្ឍបំណិនសមត្ថភាពទាំង៦)។ (ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំម្លេង)។ គោលបំណង ៖(វិទ្យាសាស្រ្ត) ប្រាប់បានពីសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) ប្រាប់ពីឈ្មោះសត្វ តាមរយះការធ្វើចលនាកាយវិការត្រាប់តាមនិមិត្តសញ្ញា។ប្រាប់ឈ្មោះសត្វ វត្ថុផ្សេងៗដោយស្តាប់សំឡេង ឬ សង្កេតកាយវិការ។ស្តាប់ និងបែងចែកសូរសម្លេងដូចជាសូរសម្លេងសត្វ សម្លេងមនុស្ស និងដឹងពីប្រភពសម្លេង។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ រៀបចំកាតុងឡូតូរូបសត្វពាហនៈ (សខ្មៅ / ពណ៌) កាតរូបសត្វពាហនៈចំនួន ៦ប្រភេទកាត់រួចដាក់ក្នុង កាបូប ឬ ធុងជ័រ។ គម្របដប ឬ ដុំតូចៗសម្រាប់សម្គាល់ចំនួននៅលើកាតុងឡូតូរូបសត្វពាហនៈ។ ការរៀបចំ ៖ រៀបចំអង្គុយជាក្រុម ចែកឧបករណ៍ ជ្រើសក្មេងម្នាក់ធ្វើជាមេ។ […]
ល្បែងជួយខ្ញុំផាត់ពណ៍
សកម្មភាព ៖ ល្បែងជួយខ្ញុំផាត់ពណ៌ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ខ្មៅដៃពណ៌ និងសន្លឹកកិច្ចការ (លោកគ្រូ និងអ្នកគ្រូធ្វើសន្លឹកកិច្ចការដោយខ្លួនឯង ឬ ស្រង់ចេញរូបភាពពីទីនេះក៏បានដែរ។) ការរៀបចំ ៖ ចែកសន្លឹកកិច្ចការ និងខ្មៅដៃពណ៌ សេក្ដីណែនាំ៖ – មាន៧ពណ៌ដូចជា ពណ៌ក្រហម លឿង ខៀវ បៃតង ស្វាយ ទឹកក្រូច ស… ការប្រែប្រួល៖ […]
ល្បែងស្វែងរកមិត្តលេងជាមួយគ្នា
សកម្មភាព ៖ ល្បែងស្វែងរកមិត្តលេងជាមួយគ្នា ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្គមបំណិនទំនាក់ទំនង (ការពេញចិត្តចំពោះលក្ខណៈផ្សេងគ្នារបស់បុគ្គល)ចម្រៀង និងតន្ត្រី (ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិត និងបទពិសោធន៍ពីតន្រ្តី) គោលបំណង ៖ (ចិត្តចលភាព) ៖ ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។(សិក្សាសង្គម) ៖ប្រាប់ពីបទចម្រៀងដែលបានឮ និងរបៀបធ្វើកាយវិការតាមប្រាប់បានពីរបៀបទះដៃ ឬ គោះសម្ភារនានាតាមចង្វាក់ភ្លេង។ច្រៀងចម្រៀង និងធ្វើកាយវិការតាមខ្លឹមសារបទចម្រៀងបានមួយបទ ឬលើសពីនេះស្រលាញ់ និងចូលចិត្តបទចម្រៀង ។ប្រាប់បានពីលក្ខណៈសម្បត្តិរបស់មិត្តភក្តិដែលលេងជាមួយប្រាប់បានពីសម្ថភាពដែលខ្លួនស្រលាញ់ដែលចិត្ត។លេងជាមួយកុមារដ៏ទៃទៀតដោយមិនប្រកាន់ពូជន៍សាសន៍ ពណ៌សម្បុររូបរាង ពិការអ្នកមាន អ្នកក្រ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ ចាក់បទចម្រៀង “ល្បែងស្វែងរកមិត្តលេងជាមួយគ្នា” ឬ ច្រៀងផ្ទាល់មាត់ក៏បាន។ ការរៀបចំ ៖ បង្រៀនក្មេងៗច្រៀងជាមុនសិន រៀបចំឱ្យក្មេងៗកាន់ដៃជារង្វង់ សេក្ដីណែនាំ៖ ♪ បទចម្រៀង “ល្បែងស្វែងរកមិត្តលេងជាមួយគ្នា” ក្នុង និងក្រៅ […]
ល្បែងតើអ្នកណាខកខានតម្រង់ជួរ?
សកម្មភាព ៖ ល្បែងតើអ្នកណាខកខានតម្រង់ជួរ? ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។សិក្សាសង្គមបំណិនទំនាក់ទំនង (បំណិនរស់នៅក្នុងសង្គម និងទំនាក់ទំនងវិជ្ជមានជាមួយមនុស្សជុំវិញ)។ គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។អំណត់ ព្យាយាម ស្វាហាប់ រហ័សរហួន បម្រុងប្រយ័ត្ន និងសប្បាយរីករាយ។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(សិក្សាសង្គម) ប្រាប់បានពីឈ្មោះមនុស្សជុំវិញ និងអាសយដ្ឋានរបស់ខ្លួនឱ្យជួយនៅពេលមានបញ្ហារាប់ឈ្មោះមនុស្សជុំវិញខ្លួនឱ្យជួយនៅពេលដែលខ្លួនមានបញ្ហា។មានទម្លាប់ជួយការងារស្រាលៗទៅតាមកម្លាំង។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ គ្មាន ការរៀបចំ ៖ រកកន្លែងងាយស្រួលតម្រង់ជួរ សេក្ដីណែនាំ៖ ប្រាប់ក្មេងៗថា ថ្ងៃនេះលោកគ្រូ/អ្នកគ្រូនឹងលេងល្បែងតើនរណាខកខានតម្រង់ជួរ? សួរក្មេងៗពីសំណួរមួយចំនួនដូចជា៖ តើកូនៗស្គាល់មិត្តរួមថ្នាក់ដែរឬទេ? (ដូចជា ឈ្មោះ មុខមាត់ ជាដើម…។) តើថ្ងៃនេះនរណាគេខ្លះអវត្តមាន? – ចាស/បាទ ….. តើកូនៗធ្លាប់ធ្វើការងារជាក្រុមដែរឬទេ? – ចាស/បាទ […]
ល្បែងថ្ងៃចូលរៀនដំបូង
សកម្មភាព ៖ ល្បែងថ្ងៃចូលរៀនដំបូង សិក្សាសង្គមការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន) (សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន) គំនូរ និងសកម្មភាពកសាង(ការយល់ដឹងពីភាបឆ្លាស់នៃ វត្ថុតាមចង្វាក់ និងការគូរគំនូរ)។ គោលបំណង ៖ (សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ និងមូលហេតុដែលធ្វើឱ្យខ្លួនសប្បាយ ត្រេកអរ ភ័យ ខ្លាចនៅពេលជួបព្រឹត្តិការណ៍ណាមួយ។បង្ហាញកាយវិការ ឬនិយាយបានអំពីសេចក្តីស្រលាញ់ និងទំនាក់ទំនងជាមួយមនុស្សដែលនៅជុំវិញខ្លួន។ ទំនាក់ទំនងល្អទាំងកាយវិការ និងសម្តីប្រកបដោយសេចក្តីស្រលាញ់ជាមួយមនុស្សដែលនៅជុំវិញ។ ប្រាប់បានពីអារម្មណ៍ និងគ្រប់គ្រងអារម្មណ៍នៅពេលជួបរឿងមិនសប្បាយចិត្តនិងសប្បាយចិត្តដោយធ្វើកាយវិការ។សម្តែងអារម្មណ៍ផ្ទាល់ខ្លួនដោយ ខឹង ស្រលាញ់ ស្អប់ តាមរយៈកាយវិការ និងពាក្យសម្តីសម្របខ្លួន និងទប់អារម្មណ៍មិនឱ្យឆាប់ខឹងនឹងស្ថានភាពមនុស្សជុំវិញ។ទទួលស្គាល់បរាជ័យរបស់ខ្លួន និងភាព ជោគជ័យរបស់ដៃគូលេងជាមួយកែប្រែទម្លាប់អវិជ្ជមានដើម្បីរស់នៅក្នុងសង្គម។ប្រាប់ពីរបៀបដោតអង្កាំ គូសគំនូស និងគំនូរ។គូររុបមនុស្សយ៉ាងតិច ៦ផ្នែកខុសៗគ្នារួមមានក្បាលដងខ្លួន ដៃ ជើងប្រអប់ដៃ ប្រអប់ជើង។សប្បាយរីករាយ្និងទទួលស្គាល់សមិទ្ទផល ការងាររបស់ខ្លួន។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាស និងខ្មៅដៃពណ៌ ការរៀបចំ ៖ ត្រៀបខ្លួនក្នុងការសួរ និងនិយាយជាមួយក្មេងៗ […]
ល្បែងស្គាល់គ្នា
សកម្មភាព ៖ ល្បែងស្គាល់គ្នា ចិត្តចលភាពបំណិនចលកតូច(ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្កមបំណិនទំនាក់ទំនង(អត្តសញ្ញាណរបស់ខ្លួន) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់បានពីឈ្មោះបន្លែផ្លែឈើ និងសាច់។ប្រាប់បានពីរសជាតិបន្លែផ្លែឈើ។មានចំណូលចិត្តហូបបន្លែ ផ្លែឈើ និងសាចដែលមានប្រយោជន៍ចំពោះសុខភាពចូលរួមដាំ និងថែរក្សាដំណាំបន្លែ ផ្លែឈើ។ប្រាប់បានពីឈ្មោះសត្វឱ្យបានពីប្រភេទ ឬ លើសពីនេះស្រលាញ់ ចូលចិត្តចិញ្ចឹម និងថែរក្សាសត្វ។ក្លាហានមិនតក់ស្លុតក្នុងការប្រាប់ឈ្មោះប៉ាម៉ាក់ ឬ អ្នកនៅក្នុងផ្ទះជាមួយ ឬ អ្នកស្គាល់នៅពេលវង្វេងផ្លូវ។ប្រាប់បានពីឈ្មោះប៉ាម៉ាក់ ឬអ្នកនៅក្នុងផ្ទះជាមួយ ឬអ្នកស្គាល់នៅពេលវង្វេងផ្លូវ។(សិក្សាសង្កម) ប្រាប់ពីនាមត្រកូល នាមខ្លួន ចំនួនសមាជិកក្នុងគ្រួសារ និងជាកូនទីប៉ុន្មាន។ជឿរជាក់ក្នុងការណែនាំខ្លួន ចំនួន សមាជិកក្នុងគ្រួសារដល់អ្នកដ៏ទៃ និងជាកូនទីប៉ុន្មាន។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ត្រៀមសំណួរមុននឹងលេងប្រសិនបើអ្នកចង់បានប្រធានបទផ្សេង។ ការរៀបចំ ៖ ចែកក្មេងជា ២ក្រុម ជ្រើសរើសទីតាំងលេងតាមស្ថានភាព។ សេក្ដីណែនាំ៖ ប្រាប់ក្មេងៗថា ថ្ងៃនេះលោកគ្រូ/ អ្នកគ្រូនឹងលេងល្បែងស្គាល់គ្នា ជាមួយកូនៗទាំងអស់គ្នា។ ប្រាប់ថា តែមុននឹងលេងលោកគ្រូ/ អ្នកគ្រូមានសំណួរខ្លះចង់សួរកូនៗ។(ប្រសិនបើអ្នកជ្រើសប្រធានបទមួយណា […]
ល្បែងតម្បាញ
សកម្មភាព ៖ ល្បែងតម្បាញ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។សិក្សាសង្គមការលើកតម្កើនវប្បធម៌សង្គម (ការលើកតម្កើនវប្បធម៌របស់ខ្លួន) គំនូរ និងសកម្មភាពកសាង (ការយល់ដឹងអំពីការឆ្លាស់វត្ថុ តាមចង្វាក់ និងការគូរគំនូរ) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។អំណត់ ព្យាយាម ស្វាហាប់ រហ័សរហួន និងសប្បាយរីករាយ។ធ្វើចលនាម្រាមដៃដោយទប់ លំនឹងតាមទម្រង់ផ្សេងៗនៃ សកម្មភាពណាមួយ។ (សិក្សាសង្កម) ប្រាប់បានពីឈ្មោះបុណ្យប្រពៃណីជាតិខ្មែរ ដូចជាភ្ជុំបិណ្ឌ បុណ្បចូលឆ្នាំប្រពៃណីខ្មែរប្រាប់បានពីសម្លៀកបំពាក់ប្រពៃណីជាតិខ្មែរ ដូចជាក្រមា ហូល ផាមួង អាវប៉ាក់ជាដើម។ ប្រាប់បានពីរបៀបដោតអង្កាំ ឬ វត្ថុផ្សេងៗដែលមានប្រហោងសម្រាប់ដោតឆ្លាសពណ៌តាមរូបគំរូ និងគូសគំនូសផ្សេងៗជាដើម។ សប្បាយរីករាយ និងចូលចិត្តធ្វើសកម្មភាពដោយងាយៗខ្លួនឯង។កម្រិតសិក្សា ៖ ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ អំបោះ ក្រដាសកេះ ម្ជុលជ័រ ឬ ដង្គៀបខ្មៅ និងខ្សែលីឡុងសម្រាប់ធ្វើជាកីតម្បាញ។ ការរៀបចំ ៖ ត្រូវរៀបចំជាកីតម្បាញជាមុនសិនទុកបង្ហាញក្មេងៗ។ […]
ល្បែងផ្គុំមុខ_a
ស្វែងរកផ្លូវទៅផ្ទះ_c
ស្វែងរកផ្លូវទៅសាលា_b
ស្វែងរកផ្លូវទៅជូបលោកគ្រូ_a
ផ្គុំរូបកង់ និងផាត់ពណ៌
ល្បែងពិពណ៌នា
សកម្មភាព ៖ ល្បែងពិពណ៌នា ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។វិទ្យាសាស្រ្តការរស់នៅប្រចាំថ្ងៃ (អំពីរាងកាយផ្ទាល់ខ្លួន)ភាសាខ្មែរការសន្ទនា (សន្ទនាដោយប្រើពាក្យ ឬ ឃ្លាត្រូវតាមវ័យ ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។អំណត់ ព្យាយាម ស្វាហាប់ រហ័សរហួន និងសប្បាយរីករាយ។ធ្វើចលនាម្រាមដៃដោយទប់ លំនឹងតាមទម្រង់ផ្សេងៗនៃ សកម្មភាពណាមួយ។ (វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះអំពីរាងកាយរបស់មនុស្សឱ្យបាន ។បង្ហាញពីមុខងាររាងកាយមនុស្ស ភ្នែកសម្រាប់មើល ត្រចៀកសម្រាប់ស្តាប់ មាត់សម្រាប់ញុំា ឬ និយាយ។ប្រុងប្រយ័ត្ន និងថែរក្សាសុខភាពផ្នែកផ្សេងៗនៃរាងកាយ។(ភាសាខ្មែរ) ប្រាប់បានពីព័ត៌មានផ្ទាល់ខ្លួន ឬ ព្រឹត្តិការណ៍ផ្សេងៗដែលបានជួបប្រទះតាមលំដាប់លំដោយនៃសាច់រឿង។រៀបរាប់ពីព័ត៌មានផ្ទាល់ខ្លួន ឬ ព្រឹត្តិការណ៍ផ្សេងៗដែលបានជួបតាមលំដាប់លំដោយសាច់រឿងទៅមិត្តភក្តិ ឬ មនុស្សធំ។ សួសំណួរ និងទទួលបានព័ត៌មានត្រឡប់ពីអ្នកដ៏ទៃ។សប្បាយរីករាយក្នុងការសន្ទនាតាមការណែនាំ។ឥរិយាបទសមរម្យ រង់ចាំវេននិយាយ និងចូលរួមក្នុងការសន្ទនា។ កម្រិតសិក្សា […]
ល្បែងតំណភ្ជាប់ (ភ្ជាប់៤) (ទំហំ A4)
ល្បែងតំណភ្ជាប់ កម្មវិធីសិក្សា៖ចិត្តចលភាព ៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ បុរេគណិត ៖ ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ មានសន្លឹកល្បែងតំណភ្ជាប់ពណ៌សសម្រាប់ផាត់ពណ៌តាមតម្រូវការ ពណ៌លឿង និងពណ៌ខៀវសម្រាប់ធ្វើជាគ្រាប់តម្រៀបលើក្តារល្បែង សន្លឹកក្តារល្បែងតំណភ្ជាប់បន្ទះA4។គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ សេក្ដីណែនាំ ៖ ១. បែងចែកក្មេងៗជាក្រុមក្នុងមួយក្រុមមានសមាជិកចាប់ពី ពីរនាក់ឡើងទៅ។ ២. សួរទៅក្មេងៗថា៖ តើកូនៗស្គាល់ទេដូចម្តេចដែលហៅថាតំណភ្ជាប់? គឺតំណភ្ជាប់គ្នាពីចំណុចមួយទៅចំណុចមួយទៀតបន្តគ្នា។ តំណភ្ជាប់មាន តំណខ្សែគូសភ្ជាប់ពីចំណុចមួយទៅចំណុចមួយទៀត។ ៣. ចែកសន្លឹកក្តារល្បែងតំណភ្ជាប់បន្ទះA4មួយក្រុមមួយសន្លឹក កាតសម្រាប់សម្គាល់សមាជិកក្រុមមួយពណ៌ម្នាក់។(ម្នាក់កាតពណ៌លឿង ម្នាក់ទៀតកាតពណ៌ខៀវ អ្នកអាចផាត់ពណ៌តាមចំណង់ចំណូលចិត្តក៏បាន) ៤. ក្មេងៗត្រូវប៉ាវដើម្បីរកអ្នកឈ្នះដាក់គ្រាប់ពណ៌មុនគេ។ ៥. ប្រសិនក្មេងណាម្នាក់ដាក់កាតពណ៌ដែលខ្លួនមានបន្តជាតំណភ្ជាប់គ្នាបានគ្រប់ ៤គ្រាប់នឹងឈ្នះ ទោះបីជាជួរខ្វែង […]
ល្បែងការចងចាំឧបករណ៍ភ្លេងខ្មែរ
សកម្មភាព ៖ ល្បែងការចងចាំឧបករណ៍ភ្លេងខ្មែរ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្គមការលើកតម្កើនវប្បធម៌ (កាលើកតម្កើនវប្បធម៌របស់ខ្លួន) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (សិក្សាសង្គម) ប្រាប់បានពីឈ្មោះបុណ្យប្រពៃណីជាតិខ្មែរ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ជាដើម។ប្រាប់បានពីឈ្មោះឧបករណ៍ភ្លេងខ្មែរដូច ខ្លុយ រនាតឯក តាខេ ចាបុី ស្គរធំ ស្គរតូច គង….។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កាតឧបករណ៍ភ្លេងខ្មែរ ការរៀបចំ ៖ ត្រៀមកាតដែលនិយាយពីឧបករណ៍ភ្លេងខ្មែរច្រើនប្រភេទដែលមានជាគូរៗសម្រាប់ឧបករណ៍មួយប្រភេទ។ កាតត្រូវតែមានគ្រប់ឈុតសម្រាប់ក្រុមនីមួយៗ ។ សេក្ដីណែនាំ៖ បំរែបំរួលលោកគ្រូ អ្នកគ្រូអាចស្វែងរកសម្លេងពិតប្រាកដមកចាក់ឱ្យក្មេងៗស្តាប់តាមយូធ្យូបក៏បាន។
បទចម្រៀង កុមារគំរូ
បទចម្រៀង កុមារគំរូ / Being Good Song ១. កាលខ្ញុំនៅតូច ជាសិស្សកំហូច រៀនខ្លាចសាលា ចូលរៀនដំបូង យំនឹកម៉ាក់ប៉ា មិនដឹងម៉ោងណា គ្រូឱ្យទៅផ្ទះ ។ ២. នៅក្នុងសាលា ត្រូវខំសិក្សា ក្រេបយកចំណេះ វិជ្ជាជាស្ពាន ជាយាន្តជំនិះ ជួយឱ្យយើងឈ្នះ ផុតទុក្ខវេទនា ។ ៣. ពេលឆ្ងល់ខ្ញុំសួរ អ្វីគួរមិនគួរ គ្រូតែងតែឆ្លើយ ទូន្មានប្រដៅ ហើយជួយបកស្រាយ ជាហេតុធ្វើឲ្យ ខ្ញុំចង់សិក្សា ។ ៤. ពេលដល់ម៉ោងទៅផ្ទះ យើងត្រូវសំពះជម្រាបលាគ្រូ នេះហើយគឺជាកុមរគំរូ ចេះគោរពគ្រូគោរពចាស់ទុំ ។
ពោល កុមារគំរូ
ពោល កុមារគំរូ / Being Good Story Song មករា និងរតនា ពេលទៅសាលាតែងតែជិះកង់រៀនលេខ រៀនអក្សរផ្ចង់ ពេលសរសេរត្រូវតម្រង់ ហើយរចនា ។ ឯគ្រូសុខវិញ គឺជាគោព្រៃ ជាគ្រូមត្តេយ្យនៅឯសាលា គាត់គឺជាគ្រូ ដែលឧស្សាហ៍ គ្រប់មុខវិជ្ជា គាត់ចេះទាំងអស់ ។ កាលខ្ញុំនៅតូច ជាសិស្សកំហូច រៀនខ្លាចសាលាចូលរៀនដំបូង យំនឹកម៉ាក់ប៉ា មិនដឹងម៉ោងណា គ្រូឱ្យទៅផ្ទះ ។ អូ !!! ប្អូនដល់ម៉ោងចូលរៀនហើយ បងរតនា !ចាស !!! ប្អូនទៅចុះ លាហើយ !បាទ !!! ជម្រាបលា បងរតនា ! នៅក្នុងសាលា ត្រូវខំសិក្សា ក្រេបយកចំណេះវិជ្ជាជាស្ពាន ជាយានជំនិះ ជួយឱ្យយើងឈ្នះ ផុតទុក្ខវេទនា ។ ពេលឆ្ងល់ខ្ញុំសួរ អ្វីគួរមិនគួរ គ្រូតែងតែឆ្លើយទូន្មានប្រដៅ ហើយជួយបកស្រាយ ជាហេតុធ្វើឱ្យ […]