ធនធានទាំងអស់

តុក្កតាក្រណាត់ (របៀបបង្កើតនិងរបៀបលេង)

ផ្គុំរូបឡាន

សុខភាពមាត់ធ្មេញ

ល្បែងសម្គាល់ពស់ដែលមានពិស

សកម្មភាព ៖ ​ល្បែងសម្គាល់សត្វពស់ដែលមានពិស ចិត្តចលភាព៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងសាច់ដុំដៃនិងសាច់ដុំភ្នែក៖  វិទ្យាសាស្រ្ត៖  ប្រតិបត្តិនិងសុវត្តិភាព៖ ការយល់ដឹងពីការប្រតិបតិ្តខ្លួនដើម្បីសុវត្តិភាព៖/  ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ការសង្កេត៖  សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព៖ គោលបំណង (ចិត្តចលភាព)៖ បំណិនបម្បទា៖ កំណត់ចំណុចគោលនៃចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ។ (វិទ្យាសាស្រ្ត)៖វិជ្ជាសម្បទា៖ ប្រាប់បានពីឈ្មោះ វត្ថុឬសត្វដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ដូចជា ភ្លើងអគ្គិសនី ថ្នាំសម្លាប់សត្វល្អិត ថ្នាំពេទ្យ ស្លាកសញ្ញាមីន សញ្ញាចរាចរណ៍ វត្ថុមុតស្រួច ទឹកពាង និងទឹកស្រះជាដើម។ បំណិតសម្បទា៖ ប្រៀបធៀបនិងរៀបរាប់ឈ្មោះសត្វ ចរឹកលក្ខណៈ លក្ខខណ្ឌរស់នៅ វដ្តនៃសត្វ ការប្រៀបធៀបសត្វនិងផលប្រយោជន៍។(សិក្សាសង្គម)៖វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ល្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់ ដើម្បីបង្កើតជារូបភាពផ្សេងៗ។ ចរិយាសម្បទា៖ រហ័សរហួននិងប្រុសប្រយ័ត្នក្នុងការចាប់កាន់ បត់ សូន គូស ហែក កាត់និងផាត់ពណ៌ផ្សេងៗ។  កម្រិតសិក្សា ៖ទាប មធ្យមនិង ខ្ពស់ រយៈពេល ៖ […]

ល្បែងប៉េងប៉ោងឆក់

សកម្មភាព ៖ ល្បែងប៉េងប៉ោងឆក់  ចិត្តចលភាព ៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃនិងភ្នែកសាច់ដុំភ្នែក)។វិទ្យាសាស្ត្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយសង្កេត៖  គោលចំណង៖ ចិត្តចលភាព ៖ កំណត់គោលដៅនៃចលនាដៃដោយទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយនិងលេងល្បែងមួយបានរឹងមាំល្អ។វិទ្យាសាស្ត្ត ៖  បំណិនសម្បទា៖ ពិសោធន៍និងស្វែងយល់ដោយប្រើប្រាស់សម្ភារផ្សេងក្នុងការលេងដូចជា អណ្ដែត ជ្រាបទឹក និងមិនជ្រាបទឹក វត្ថុរលាយនិងមិនរលាយ ការលាយពណ៌ បណ្ដុះគ្រាប់ធញ្ញជាតិជាដើម។ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សម្ភារដែលត្រូវត្រៀមមានដូចជា៖ ប៉េងប៉ោងមួយឬលើសពីមួយ ក្រដាសជូតមាត់ ប្រភេទអ្វីក៏បានដែរ កាន់តែស្ដើងនិងទន់កាន់តែល្អ កន្ត្រៃជាដើម…។  ការរៀបចំ ៖ អាចធ្វើសម្ភារទាំងនេះឱ្យរួចរាល់ក៏បានឬចាំឱ្យកុមារអ្នកធ្វើក៏បានដែរ សំខាន់ត្រូវត្រៀមឱ្យបានរួចរាល់និងគ្រប់ទាំងអស់ផង។សេចក្ដីណែនាំ៖  *បញ្ជាក់៖ កន្លែងនេះគួរចងចាំថា ប៉ោងប៉ោងនឹងមិនឆក់បានល្អទេ ប្រសិនបើត្រដុសវាច្រើនដងពេក និងកន្លែងដដែលនេះ ហើយពេលខ្លះវាក៏រើសប្រភេទសក់របស់មនុស្សដែរ។ សក់មនុស្សខ្លះមិនអាចធ្វើឱ្យប៉ោងប៉ោងនោះឆក់បានទេ តែត្រូវរ៉ូតវាពីរឬបីដងដែរ ឱ្យបានអស់ចិត្តសម្រាប់កុមារដែលមិនបានធ្វើឱ្យវាឆក់បាន។

រូបភាពគ្រួសារទាំងអស់ (ពណ៌)

រូបភាពគ្រួសារទាំងអស់ (សខ្មៅ)

ខ្លួនកាយ​ ក្មេងស្រី (ព៌ណ/សខ្មៅ)

ខ្លួនកាយ ក្មេងប្រុស (ព៌ណ/សខ្មៅ)

រូបភាពខ្លួនកាយទាំងអស់ (ពណ៌)

រូបភាពឧបករណ៍ភ្លេងខ្មែរទាំងអស់ (ពណ៌)

រូបភាពឧបករណ៍ភ្លេងខ្មែរទាំងអស់ (សខ្មៅ)

រូបភាពបន្លែទាំងអស់ (សខ្មៅ)

ល្បែងវដ្តនៃទឹកភ្លៀង

សកម្មភាព ៖ ល្បែងវដ្តនៃទឹកភ្លៀង ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ វិទ្យាសាស្ត្រការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។លក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០ នាទី រយៈពេល ៖៣០នាទីឧបករណ៍ ៖  សន្លឹកសិច្ចការ (B3-PW-4_ល្បែងគូសតាមស្នាមចុចទឹកភ្លៀង) និងខ្មៅដៃពណ៌  ការរៀបចំ ៖ បោះពុម្ភ ឬព្រីនសន្លឹកកិច្ចការ ។ សេចក្ដីណែនាំ៖ 

រូបភាពខ្លួនកាយទាំងអស់ (សខ្មៅ)

វដ្តជីវិតរបស់មនុស្ស (សខ្មៅ)

ប្រភេទសកម្មភាព
ប្រធានបទតាមខែ ,

វដ្តជីវិតរបស់មនុស្ស (ពណ៌)

ប្រភេទសកម្មភាព
ប្រធានបទតាមខែ ,

រូបភាពផ្លែឈើទាំងអស់ (ពណ៌)

រូបភាពផ្លែឈើទាំងអស់ (សខ្មៅ)

រូបភាពទាំងអស់ទាក់ទងនឹងសម្ភារការប្រារព្ធពិធីបុណ្យ (ពណ៌)

រូបភាពទាំងអស់ទាក់ទងនឹងសម្ភារការប្រារព្ធពិធីបុណ្យ (សខ្មៅ)

រូបភាពទាំងអស់ទាក់ទងនឹងសម្ភារសាលារៀន (សខ្មៅ)

រូបភាពទាំងអស់ទាក់ទងនឹងសម្ភារសាលារៀន (ពណ៌)

រូបភាពបន្លែទាំងអស់ (ពណ៌)

ការបណ្តុះគ្រាប់សណ្ដែក

គូរបំពេញមេរោគ_b

ល្បែងទស្សទាយសម្ភារធ្វើពីអ្វី?

ល្បែង ទស្សទាយសម្ភារធ្វើពីអ្វី? វិទ្យាសាស្ត្រ  (ការរស់នៅប្រចាំថ្ងៃ) ៖ ការស្វែងយល់ដោយសង្កេត  ភាសាខ្មែរ    (ការប្រើពាក្យតាមវេយ្យាករណ៍)៖ ការយល់ពីវេក្យស័ព្ទ ឃ្លា និងល្បះ  គោលបំណង ៖ វិទ្យាសាស្ត្រ ៖ ពិសោធន៍ និងស្វែងយល់ដោយប្រើប្រាស់សម្ភារផ្សេងៗ ក្នុងការលេងដូចជា អណ្ដែត ជ្រាបទឹក និងជ្រាបទឹក វត្ថុរលាយ និងមិនរលាយ ការលាយពណ៌ បណ្ដះគ្រាប់ធញ្ញជាតិ ខ្យល់ជាដើម។  ភាសាខ្មែរ ៖ ប្រាប់បានពីពាក្យដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន និងនិយាយជាឃ្លា ល្បះឱ្យបានច្បាស់ពីប្រធានបទអ្វីមួយដោយមិនចាកប្រធាន។  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សម្ភារមួយចំនួនដែលធ្វើពីថ្ម ឈើ ជ័រប្លាសស្ទីកជាដើម…  កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់   ការរៀបចំ ៖ ដាក់សម្ភារទាំងនោះនៅក្នុងប្រអប់មួយ រៀបសម្ភារទាំងនោះឱ្យបានរួចរាល់  សេក្ដីណែនាំ៖ (ល្បែងនេះលេងក្រោយពីក្មេងៗស្តាប់រឿងនិទានរួច «យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា»ក៏បាន។) ការប្រែប្រួល៖ ល្បែងនេះអាចលេងដោយប្រើសម្ភារផ្សេងៗបាន ដូចជា ផ្លែឈើ បន្លែ ឬសម្ភារផ្សេងៗទៀត។ល្បែងនេះអ្នកអាចលេងត្រឹមតែសួរក្មេងៗថាសម្ភារទាំងនោះឈ្មោះអ្វី? ក៏បានដែរដោយគ្រាន់តែធ្វើការស្ទាបតែប៉ុណ្ណោះ។

ល្បែងទស្សន៍ទាយកាយវិការតាមប្រធានបទ

ល្បែងទស្សន៍ទាយកាយវិការតាមប្រធានបទ កម្មវិធីសិក្សា៖ចិត្តចលភាពបំណិនចលករធំ(ការហ្វឹកហាត់បង្កើនកម្លាំង និងការសម្របសម្រួលនៃចលនាសាច់ដុំតូច និងសាច់ដុំធំ) វិទ្យាសាស្រ្ត៖ អាហាររូបត្ថម្ភ​ (ចំណោះដឹងមូលដ្ឋានអំពីអាហារ និងអាហាររូបត្ថម្ភ៖ ប្រាប់បានពីឈ្មោះបន្លែផ្លែឈើ និងអាហារបីក្រុម) ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេតប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាប ឫលើសពីនេះទៀត) (លក្ខណៈមេឃ និងអកាសធាតុ)ប្រតិបត្តិដោយសុវត្តិភាព (ការយល់ដឹងពីការប្រតិបត្តិខ្លួនដើម្បីសុវត្ថិភាព)អនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) សិក្សាសង្គម៖ការយល់ដឹងពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួនប្រាប់បានពីអារម្មណ៌ និងមូលហេតុដែលធ្វើឱ្យខ្លួនឯងសប្បាយចិត្ត ត្រេកអរ ភ័យខ្លាចនៅពេលដែលជួបនូងព្រឹត្តិការណ៍ណាមួយ)  គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ប្រាប់បានពីវិធីដើរ លូន រត់ លោត វា ចុះ ឡើង បោះ តោងឡើង គប់ រមៀល បង្វិលខ្លួន រុញ និងទាញ ទៅតាមគោលដៅ និងចម្ងាយដែលបានកំណត់)។ (វិទ្យាសាស្រ្ត) ចូលចិត្តញុំាបន្លែ ផ្លែឈើ និងអារហារសំបូរជីវជាតិសហការស្តាប់យោបល់ និងឯកភាព គំនិត ដើម្បីសម្រេចការងាជាក្រុម។ ប្រយ័ត្ន និងការពារខ្លួននៅពេលមានបាតុភូតធម្មជាតិ។ចៀសវាងសកម្មភាពមួយចំនួនដែលនាំឱ្យមានគ្រោះថ្នាក់ ការលេងតាមចិញ្ចើមថ្នល់។ទម្លាប់ល្អក្នុងការធ្វើអនាម័យខ្លួនឯងជាប្រចាំដោយការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ (សិក្សាសង្គម) ទំនាក់ទំនងល្អទាំងកាយវិការ និងសម្តីប្រកបដោយក្តីស្រលាញ់ជាមួយមនុស្សនៅជុំវិញខ្លួន។ រយៈពេល ៖ ៣០ […]

ល្បែងផាត់ពណ៌រូបភាព និងចំនួន

ល្បែងទាយសម្លេងសត្វ

សកម្មភាព ៖ ល្បែងទាយសម្លេងសត្វចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។វិទ្យាសាស្រ្តការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេត)បុរេគណិតរង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់)ភាសាខ្មែរប្រើពាក្យសំដីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។ការស្គាល់តួរអក្សរ (ការប្រើញាណរបស់ខ្លួនដើម្បីអភិវឌ្ឍបំណិនសមត្ថភាពទាំង៦)។ (ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំម្លេង)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។(វិទ្យាសាស្រ្ត) ប្រាប់បានពីសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។(បុរេគណិត) ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប  ធំ និងតូច វែង និងខ្លី ស្គម និងធាត់ រត់ និងដើរ លូន)។(ភាសាខ្មែរ) ប្រាប់ពីឈ្មោះសត្វ តាមរយះការធ្វើចលនាកាយវិការត្រាប់តាមនិមិត្តសញ្ញា។ប្រាប់ឈ្មោះសត្វ វត្ថុផ្សេងៗដោយស្តាប់សំឡេង ឬ សង្កេតកាយវិការ។ស្តាប់ និងបែងចែកសូរសម្លេងដូចជា សូរសម្លេងសត្វ សម្លេងមនុស្ស និងដឹងពីប្រភពសម្លេង។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ២០ នាទី  ឧបករណ៍ ៖ កាតរូបភាពឆ្នាំសត្វទាំង១២ (សខ្មៅ / […]

ល្បែងប៉ះសត្វខូអាឡា

សកម្មភាព ៖ ល្បែងប៉ះសត្វខូអាឡា ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។វិទ្យាសាស្ត្រការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(វិទ្យាសាស្ត្ត) ប្រាប់បានពីឈ្មោះសត្វផ្សេងៗ រៀបរាប់ឈ្មោះសត្វ ចរិកលក្ខណៈ លក្ខខណ្ឌរស់នៅ វដ្តនៃសត្វការប្រៀបធៀបនៃសត្វ និងផលប្រយោជន៍។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសពណ៌នាពីរឿងពិតរបស់សត្វខូអាឡាការរៀបចំ ៖ ជ្រើសរើសកន្លែងចំនួន ៤កន្លែងដោយដាច់ឡែកពីគ្នានៅក្នុងថ្នាក់ ឬ នៅក្រៅក៏បានដែលអាចឱ្យក្មេងៗអាចលេងល្បែងបាន។ ដាក់ស្លាកនៅតាមតំបន់នីមួយៗដែលប្រើពាក្យពិពណ៌នាពីសត្វខូអាឡា។ ឧទាហរណ៍. ប្រទេសអូស្ត្រាលី ថនិកសត្វ រាត្រីចរ និងដើមប្រេងខ្យល់ដូចដែលបានដកស្រង់ពីក្រដាសពិពណ៌នាអំពីសត្វខូអាឡា។ សេចក្ដីណែនាំ ៖ ការប្រែប្រួល៖ – ផ្លាស់ប្ដូរការពិតរបស់សត្វខូអាឡានៅតាមកន្លែងនីមួយៗ – អ្នកអាចលេងល្បែងនេះជាមួយនឹងប្រភេទសត្វដែលជាសត្រូវស៊ូពូជនឹងគ្នាបាន

ល្បែងគ្រប់យ៉ាងអំពីសត្វខូអាឡា

សកម្មភាព ៖ ល្បែងគ្រប់យ៉ាងអំពីសត្វខូអាឡាវិទ្យាសាស្រ្តការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត)សិក្សាសង្គមចម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេសការច្នៃប្រឌិត និងបទពិសោធតន្ត្រី) គោលបំណង ៖(វិទ្យាសាស្ត្ត) ប្រាប់បានពីឈ្មោះសត្វផ្សេងៗ រៀបរាប់ឈ្មោះសត្វ ចរិកលក្ខណៈ លក្ខខណ្ឌរស់នៅ វដ្តនៃសត្វការប្រៀបធៀបនៃសត្វ និងផលប្រយោជន៍។(សិក្សាសង្គម) ច្រៀងចំរៀង និងធ្វើកាយវិការតាមខ្លឹមផ្សារបទចម្រៀងបាន១បទឬលើសពីនេះ។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ –ក្រដាសពណ៌នាពីរឿងពិតរបស់សត្វខូអាឡា–បទចម្រៀងសត្វខូអាឡាការរៀបចំ ៖  ផែនទីពិភពលោក បង្ហាញប្រទេសអូស្ត្តាលី បោះពុម្ភចេញរូបភាពសត្វខូអាឡាពិតប្រាកដ និងបង្ហាញផ្នែកខ្លះនៃរាង្គកាយ។ សេចក្ដីណែនាំ៖ ការប្រែប្រួលលេងសកម្មភាពនេះជាមួយនឹងប្រភេទសត្វផ្សេងទៀត ដូចជា៖ សត្វដំរីនិងអាចប្រើបទចម្រៀងសត្វដំរីបាន។(បទចម្រៀង សត្វដំរី)

ល្បែងរាប់លេខ

សកម្មភាព ៖ ល្បែងរាប់លេខវិទ្យាសាស្រ្ត  ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត) (អំពីរាង្គកាយផ្ទាល់ខ្លួន)បុរេគណិត​ បរិមាណ និងចំនួន​  (ស្គាល់ និងយល់លេខតាង និងការគណនាលេខសាមញ្ញៗ)       គោលបំណង ៖(វិទ្យាសាស្រ្ត) ប្រាប់បានពីរឈ្មោះសត្វ ឬលើសពីនេះ។ប្រាប់ឈ្មោះផ្សេងៗ នៃរាងកាយរបស់មនុស្ស។(បុរេគណិត​) ប្រាប់បានពីចំនួនលេខ និងយល់ន័យពី ១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ជ្រើសរើស ៣ ឬ ៤ទំព័រនៅក្នុងរឿង”យក្សចម្លែក” ក្រដាសសរសេរ ៣ ឬ ៤សន្លឹក និងប៊ិចតាមចំនួនក្រុម។ (ប្រើសៀវភៅមួយណាក៏បាន)ការរៀបចំ ៖ រៀបចំ៣ ឬ ៤ទំព័រនៅក្នុងរឿងនឹងសរសេរសំណួរមួយចំនួននៅលើក្រដាសបន្ទាប់មកបិទវានៅខាងក្រោយទំព័រនៃសាច់រឿងនោះ។ (ប្រសិនបើអ្នកចងចាំសំណួរ និងឆ្លើយចម្លើយ អ្នកមិនចាំបាច់សរសេរក៏បានដែរ)។ សំណួរមានដូចជា៖ ១. តើមានផ្កាប៉ុន្មានទងនៅក្នុងរូបភាព? ២. តើមានដៃប៉ុន្មានដែលអ្នកបានឃើញនៅក្នុងរូបភាពនេះ?៣. តើមានផ្ទះប៉ុន្មាននៅក្នុងរូបភាពនេះ? ៤. តើមានពពកប៉ុន្មានដុំនៅក្នុងរូបភាពនេះ?៥. តើមានស្បែកជើងប៉ុន្មានគូរនៅក្នុងរូបភាព? ៦. […]

តោះបង្កើតសត្វជ្រូក

តោះបង្កើតសត្វឆ្កែ

តោះបង្កើតសត្វមាន់