ល្បែងសារៈប្រយោជន៍និងគ្រោះថ្នាក់
សកម្មភាព៖ ល្បែងសារៈប្រយោជន៍និងគ្រោះថ្នាក់ វិទ្យាសាស្រ្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយការសង្កេតសិក្សាសង្គម ៖ បំណិនទំនាក់ទំនង៖ អត្តសញ្ញាណរបស់ខ្លួន បុរេគណិត ៖ បរិមាណ និងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញៗភាសាខ្មែរ ៖ ការប្រើពាក្យតាមវេយ្យាករណ៍៖ ការយល់អំពីវាក្យស័ព្ទ ឃ្លា និងល្បះគោលបំណង ៖វិទ្យាសាស្រ្ត ៖បំណិនសម្បទា៖ រៀបរាប់ឈ្មោះសត្វ ចរិកលក្ខណៈ លក្ខខណ្ឌក្នុងការរស់នៅ វដ្តនៃសត្វ របៀបប្រៀបធៀបសត្វ និងផលប្រយោជន៍ចរិយាសម្បទា៖ ស្រឡាញ់ ចូលចិត្តចិញ្ចឹមសត្វនិងថែរក្សាសត្វសិក្សាសង្គម ៖ ប្រាប់បានពីនាមត្រកូល នាមខ្លួន ចំនួនសមាជិកក្នុងគ្រួសារ និងជាកូនទីប៉ុន្មាន បុរេគណិត ៖ ប្រាប់បានពីចំនួន លេខ និងយល់ពីន័យពីលេខ១ ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះភាសាខ្មែរ ៖ និយាយជាឃ្លា ល្បះ បានច្បាស់ ពីប្រធានបទអ្វីមួយដោយមិនចាកប្រធានបទ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ គ្រាប់ឡុកឡាក់ចំនួន សម្ភារសម្គាល់ខ្លួនរបស់កុមារ និងក្រដាសក្ដារល្បែង ការរៀបចំ ៖ ត្រៀមសម្ភារឱ្យរួចរាល់ក្នុងការលេងល្បែងសកម្មភាពនេះ […]