សកម្មភាព ៖ តើមេរោគមួយណាគឺជាខ្ញុំ? ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (ភាសាខ្មែរ) ប្រាប់បានខ្លះៗពីដំណើររឿងតាមរយៈរូបភាពដែលបានបង្ហាញ។ ប្រាប់បានពីសកម្មភាពតាមសំណាក់កាលដោយអនុវត្តតាមការណែនាំ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កាតមេរោគដែលមានពណ៌ផ្សេងៗ (B4-PG-2-B_ល្បែងស្វែងរកគូរមេរោគ_Matching-Germes_B, B4-PG-3-C_ល្បែងស្វែងរកគូរមេរោគ_Matching-Germes_C) ការរៀបចំ ៖ ជ្រើសរើសមេរោគមួយណាដែលអ្នកចង់ឱ្យក្មេងប្រើនៅក្នុងការលេងល្បែងចងចាំនេះ។ ឱ្យប្រាកដថាអ្នកជ្រើសរើសមួយដែលមានពណ៌ផ្សេងពីគេ។ បោះពុម្ភនិងធ្វើវាឱ្យរួចរាល់និងអាចចាប់ផ្ដើមបាន។ សេក្ដីណែនាំ៖ ការប្រែប្រួលល្បែង៖ ល្បែងនេះអាចលេងបានជាមួយនឹងការពណ៌នាពីផ្លែឈើ បន្លែ ឬក៏សម្ភារប្រើប្រាស់ផ្សេងៗបានដូចគ្នាដែរ។