សកម្មភាព ៖ ទម្លាប់អនាម័យល្អ និងមិនល្អ វិទ្យាសាស្រ្ត បំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) សិក្សាសង្គម ការយល់ដឹងអំពីខ្លួនឯង (ស្គាល់ពីអារម្មណ៍មួយចំនួន), (សម្តែងអារម្មណ៍និងចេះសង្កត់ចិត្តរបស់ខ្លួន) គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ ។ ប្រាប់ពីការប្រុងប្រយ័ត្នពេលក្អក កណ្តាស់ និងសម្អាតច្រមុះពេលហៀរសំបោរ។ (សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “បិសាចចម្លែកតូចៗ”។ កម្រិត ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ សៀវភៅរឿង បិសាចចម្លែកតូច ,កាតទឹកមុខសប្បាយរីករាយ (សខ្មៅ, ពណ៌) និងទឹកមុខសោកសៅ (សខ្មៅ, ពណ៌), (រូបភាពទម្លាប់អនាម័យល្អ និងមិនល្អ)។ ការរៀបចំ ៖ ការរៀបចំសម្ភារគឺធ្វើតាមការជ្រើសរើសមធ្យោបាយលេង។ -ស្វែងរក […]