គូសតាមស្នាមចុចស្រ: និងផាត់ពណ៌រូបភាព_Tracing Vowels
សន្លឹកកិច្ចការនេះអាចកាត់បានជា ៤
សន្លឹកកិច្ចការនេះអាចកាត់បានជា ៤
សកម្មភាព ៖ ល្បែងវដ្តនៃទឹកភ្លៀង ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ វិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។លក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សន្លឹកសិច្ចការ (ល្បែងគូសតាមស្នាមចុចទឹកភ្លៀង) និងខ្មៅដៃពណ៌ ការរៀបចំ ៖ បោះពុម្ភ ឬព្រីនសន្លឹកកិច្ចការ ។ សេចក្ដីណែនាំ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងវដ្តនៃទឹកភ្លៀងជាមួយកូនៗទាំងអស់គ្នា។ សួរក្មេងៗ៖ តើកូនៗស្គាល់ទឹកភ្លៀងដែរឬទេ? បាទ/ចាស ស្គាល់។ តើភ្លៀងចាប់ផ្តើមនៅរដូវណា? រដូវវស្សា។ ប្រាប់ក្មេងៗ៖ អ្នកគ្រូនឹងត្រូវសម្ដែងធ្វើជាវដ្តនៃទឹកភ្លៀង ចំណែកកូនៗនឹងត្រូវសម្ដែងធ្វើជាទឹក។ ចែកក្មេងៗទៅជាក្រុមតូចៗ និងឱ្យពួកគេឈរជាក្រុមៗនៅតាមកន្លែងផ្សេងៗពីគ្នានៅក្នុងថ្នាក់។ […]