ធនធានទាំងអស់
ប្រមូលផលបន្លែ
រូបភាពបន្លែទាំងអស់ (សខ្មៅ)
វដ្តជីវិតសណ្តែក (សខ្មៅ)
វដ្តជីវិតសណ្តែក (ពណ៌)
រូបភាពបន្លែទាំងអស់ (ពណ៌)
ការបណ្តុះគ្រាប់សណ្ដែក
គូររង្វង់ឬផាត់ពណ៌លើបន្លែ
គូររង្វង់ឬផាត់ពណ៌លើផ្លែឈើ
តម្រៀបផ្លែឈើនិងបន្លែ
ត្រាបន្លែ
តម្រៀបផ្លែឈើនិងបន្លែ
ល្បែងគូសភ្ជាប់តាមស្នាមចុចបង្កើតរូប ពីលេខ១ដល់២០
ល្បែងទស្សន៍ទាយកាយវិការតាមប្រធានបទ
ល្បែងទស្សន៍ទាយកាយវិការតាមប្រធានបទ កម្មវិធីសិក្សា៖ចិត្តចលភាពបំណិនចលករធំ(ការហ្វឹកហាត់បង្កើនកម្លាំង និងការសម្របសម្រួលនៃចលនាសាច់ដុំតូច និងសាច់ដុំធំ) វិទ្យាសាស្រ្ត៖ អាហាររូបត្ថម្ភ (ចំណោះដឹងមូលដ្ឋានអំពីអាហារ និងអាហាររូបត្ថម្ភ៖ ប្រាប់បានពីឈ្មោះបន្លែផ្លែឈើ និងអាហារបីក្រុម) ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេតប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាប ឫលើសពីនេះទៀត) (លក្ខណៈមេឃ និងអកាសធាតុ)ប្រតិបត្តិដោយសុវត្តិភាព (ការយល់ដឹងពីការប្រតិបត្តិខ្លួនដើម្បីសុវត្ថិភាព)អនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) សិក្សាសង្គម៖ការយល់ដឹងពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួនប្រាប់បានពីអារម្មណ៌ និងមូលហេតុដែលធ្វើឱ្យខ្លួនឯងសប្បាយចិត្ត ត្រេកអរ ភ័យខ្លាចនៅពេលដែលជួបនូងព្រឹត្តិការណ៍ណាមួយ) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ប្រាប់បានពីវិធីដើរ លូន រត់ លោត វា ចុះ ឡើង បោះ តោងឡើង គប់ រមៀល បង្វិលខ្លួន រុញ និងទាញ ទៅតាមគោលដៅ និងចម្ងាយដែលបានកំណត់)។ (វិទ្យាសាស្រ្ត) ចូលចិត្តញុំាបន្លែ ផ្លែឈើ និងអារហារសំបូរជីវជាតិសហការស្តាប់យោបល់ និងឯកភាព គំនិត ដើម្បីសម្រេចការងាជាក្រុម។ ប្រយ័ត្ន និងការពារខ្លួននៅពេលមានបាតុភូតធម្មជាតិ។ចៀសវាងសកម្មភាពមួយចំនួនដែលនាំឱ្យមានគ្រោះថ្នាក់ ការលេងតាមចិញ្ចើមថ្នល់។ទម្លាប់ល្អក្នុងការធ្វើអនាម័យខ្លួនឯងជាប្រចាំដោយការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ (សិក្សាសង្គម) ទំនាក់ទំនងល្អទាំងកាយវិការ និងសម្តីប្រកបដោយក្តីស្រលាញ់ជាមួយមនុស្សនៅជុំវិញខ្លួន។ រយៈពេល ៖ ៣០ […]
អាហារបីក្រុម
ចំណីធ្វើឱ្យធ្មេញរឹងមាំ និងចំណីធ្វើឱ្យខូចធ្មេញ_c
ចំណីធ្វើឱ្យធ្មេញរឹងមាំ និងចំណីធ្វើឱ្យខូចធ្មេញ_b
ចំណីធ្វើឱ្យធ្មេញរឹងមាំ និងចំណីធ្វើឱ្យខូចធ្មេញ_a
ល្បែងឡូតូបន្លែ
សកម្មភាព៖ ល្បែងឡូតូបន្លែ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្រ្ត អាហាររូបត្ថម្ភ (ចំណេះដឹងមូលដ្ឋាន,ពីក្រុមអាហារ និងអាហាររូបត្ថម្ភ) បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ គោលបំណង (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។(វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះបន្លែ ផ្លែឈើ និងសាច់ឱ្យបាន ៥មុខឬលើសពីនេះ។ប្រាប់ពីអាហារណាដែលមានគុណភាព និងសារប្រយោជន៍នៃការញុំាអាហារបន្លែ ផ្លែឈើ។អាចញែកបានពីអាហារ ៣ក្រុមដែលមានអាហារសាងសង់ អាហារការពារ និងក្រុមអាហារថាមពល។ ឱ្យកុមារចូលចិត្តញុំាបន្លែ ផ្លែឈើ និងអាហារសំបូរជីវជាតិ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី […]
ល្បែងទាយផ្លែឈើ ឬ បន្លែ
សកម្មភាព ៖ ល្បែងទាយផ្លែឈើ ឬ បន្លែ វិទ្យាសាស្រ្ត អាហាររូបត្ថម្ភ (ចំណេះដឹងមូលដ្ឋាន,ពីក្រុមអាហារ និងអាហាររូបត្ថម្ភ) គោលបំណង ៖(វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះបន្លែ ផ្លែឈើ និងសាច់ឱ្យបាន ៥មុខឬលើសពីនេះ។ ប្រាប់ពីអាហារណាដែលមានគុណភាព និងសារប្រយោជន៍នៃការញុំាអាហារបន្លែ ផ្លែឈើ។អាចញែកបានពីអាហារ ៣ក្រុមដែលមានអាហារសាងសង់ អាហារការពារ និងក្រុមអាហារថាមពល។ ឱ្យកុមារចូលចិត្តញុំាបន្លែ ផ្លែឈើ និងអាហារសំបូរជីវជាតិ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “បិសាចចម្លែកតូចៗ”។ កម្រិត ៖ ទាបមធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ជ្រើសរើសបន្លែ ផ្លែឈើណាដែលអាចបរិភោគឆៅបាន កន្សែង ឬ ក្រមាដើម្បីបិទភ្នែក ។ ការរៀបចំ ៖ កាត់ផ្លែឈើ និងបន្លែជាចំណែកដុំតូចៗ(ទុកផ្លែឈើ និងបន្លែទាំងមូលសម្រាប់ឱ្យក្មេងៗបង្ហាញពេលទាយខុស)។ សេក្ដីណែនាំ៖ តើផ្លែឈើនេះគេហៅថាផ្លែអ្វី? បាទ/ចាស ផ្លែចេក ផ្លែម្នាស់ ផ្លែប៉ោម…..។ តើបន្លែនេះគេហៅថាអ្វី? បាទ/ចាស […]
ល្បែងពិសោធន៍ការលូតលាស់
សកម្មភាព ៖ ល្បែងពិសោធន៍ការលូតលាស់ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។វិទ្យាសាស្ត្រការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។លក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” រយៈពេល ៖ ៣០ នាទី (ត្រូវការច្រើនថ្ងៃរហូតដល់គ្រាប់ពូជចាប់ផ្ដើមចេញពន្លក និងច្រើនថ្ងៃដើម្បីលូតលាស់) ឧបករណ៍ ៖ ឧបករណ៍ពិសោធន៍មានដូចជា ធុង ឬដបប្លាសស្ទីក សម្រាប់ដាក់ដីទុកដាំ ដី គ្រាប់ពូជ (វាពិតជាល្អខ្លាំងណាស់សម្រាប់ការដាំគ្រាប់ពូជមួយនេះ) ទឹក របស់ដែលអាចគ្របបានមិនឱ្យត្រូវថ្ងៃ ការរៀបចំ ៖ ប្រមូលសម្ភារ និងត្រូវរៀបចំរបស់របរឱ្យបានរួចរាល់ដើម្បីចែកទៅក្មេងៗ និងសួរសំណួរខ្លះ។ សេចក្ដីណែនាំ៖ តើកូនៗស្គាល់ឥន្ធធនូដែរឬទេ? បាទ/ចាស ស្គាល់។ តើកូនៗស្គាល់ព្រះអាទិត្យដែរឬទេ? បាទ/ចាស ស្គាល់។ និយាយថា ឥន្ទធនូកើតឡើងមកពីព្រះអាទិត្យ […]
បទចម្រៀង យើងដាំបន្លែ
បទចម្រៀង ទំពាំង (ហាត់ប្រាណ)
បទចម្រៀង ទំពាំង ហាត់ប្រាណ / Bamboo Exercise Song ដាបា ដាបា ដាបា ដាបា ដាស ដាស ផាផា ផាផា ផាផា ផាផា លុន លុន ដុះឡើងខ្ពស់ សាលាលាលា ដា ដាបា ដាបា ផាស ផាស ដាបា ដាបា ដាបា ដាបា ដាស ដាស ផាផា ផាផា ផាផា ផាផា ក្មេងរពឹស មានកម្លាំងខ្លាំង ១ ២ ៣ ដាបា ដាបា ផាស ផាស ធំឡើង ធំឡើង មានកម្លាំងខ្លាំង ផាយ៉ា ផាយ៉ា គឺជាកូនទំពាំង ហេ៎! ធំឡើង ធំឡើង មានកម្លាំងខ្លាំង […]
បទចម្រៀង សម្ល ការី
បទចម្រៀង សម្លការី / Curry Song 1. គ្រឿងការីៗ សាច់មាន់ៗ ខ្ទិះដូងៗ ចូលគ្នាៗ ក្នុងឆ្នាំងៗ ឆាវាៗ បន្ទាប់មកដាក់បន្លែ។ 2. ការ៉ុតៗ ដំឡូងបារាំងៗ ខ្ទឹមបារាំងៗ ថែមខ្ទិះដូងៗ កូវាៗ ថែមគ្រឿងៗ ភ្លក់ហើយ អាចញុំាបាន។ 3. ចាប់ផ្តើមៗ ជប់លៀងៗ នំបុ័ងៗ នំបញ្ចុកៗ ជាមួយការីៗ ទាំងអស់គ្នាៗ យើងញុំាសប្បាយរីករាយ – ឆ្ញាញ់។ * គ្រូបង្រៀនច្រៀងមុន បន្ទាប់មកសិស្សច្រៀងតាមក្រោយ ហើយឃ្លាចុងក្រោយ គ្រូ និងសិស្សច្រៀងទាំងអស់គ្នា។ នៅពេលដែលសិស្សស្ទាត់ជាមួយនឹងបទចម្រៀងនេះហើយ គ្រូបង្រៀនអាចចែកសិស្សជាពីរក្រុម ហើយមួយក្រុមច្រៀងមុន។