< ត្រឡប់ទៅធនធានទាំងអស់
បទចម្រៀង រក្សាសុវត្តិភាព
បទចម្រៀង រក្សាសុវត្តិភាព
ល្បែងកាត់និងរាប់ចំនួន
សកម្មភាព ៖ ល្បែងកាត់និងរាប់ចំនួនចិត្តចលភាព ៖ បំណិនចលករតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក ការរីកចម្រើនរាងកាយនិងចលនា៖ ការរីកចម្រើនកម្លាំងនិងការប្រឈមនិងទប់ទល់ឧបសក្គពេលធ្វើសកម្មភាពផ្សេងៗ៖ បុរេគណិត ៖ បរិមាណនិងចំនួន៖ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញ ចរិយាសម្បទា៖ មានអំណត់ តស៊ូព្យាយាម និងសប្បាយរីករាយក្នុងពេលដែលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំ និងជោគជ័យ។ បំណិនសម្បទា៖ អនុវត្តសកម្មភាពមួយដែលមានភាពទន់ភ្លន់ រហ័សរហួន និងរឹងមាំការចាប់ផ្ដើមចេញពីចលនាមូលដ្ឋានងាយៗទៅលំបាក ចំនួនពីរឡើងទៅ ក្នុងនោះមានការដើរ រត់ លោត ឬលើសពីនេះ តាមរយៈ ចលនាចរន្ត ហាត់ប្រាណតាមបទចម្រៀង តាមរឿងនិទាន បទភ្លេងនិងល្បែងនានា។ គោលបំណង៖ ចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលនៃចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ។ ចរិយាសម្បទា៖ មានអំណត់ ការតស៊ូព្យាយាម និងសប្បាយចិត្តក្នុងការធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ និងជោគជ័យ។ បុរេគណិត ៖ វិជ្ជាសម្បទា៖ប្រាប់បានពីចំនួនលេខនិងយល់ន័យពី១ដល់៣០តាមលំដាប់លំដោយឬលើសពីនេះ។ ចរិយាសម្បទា៖ ឈ្លាសវៃ រហ័សរហួនក្នុងការគិតលេខ។ កម្រិតសិក្សា ៖ មធ្យម ខ្ពស់។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ដីឥដ្ឋដែលមានពណ៌ កាំបិតជ័រ […]
ល្បែងប៉ោងប៉ោងឆក់
សកម្មភាព ៖ ល្បែងប៉ោងប៉ោងឆក់ ចិត្តចលភាព ៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃនិងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្ត្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយសង្កេត៖ គោលចំណង៖ ចិត្តចលភាព ៖ កំណត់គោលដៅនៃចលនាដៃដោយទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយនិងលេងល្បែងមួយបានរឹងមាំល្អ។ វិទ្យាសាស្ត្ត ៖ បំណិនសម្បទា៖ ពិសោធន៍និងស្វែងយល់ដោយប្រើប្រាស់សម្ភារផ្សេងក្នុងការលេងដូចជា អណ្ដែត ជ្រាបទឹក និងមិនជ្រាបទឹក វត្ថុរលាយនិងមិនរលាយ ការលាយពណ៌ បណ្ដុះគ្រាប់ធញ្ញជាតិជាដើម។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សម្ភារដែលត្រូវត្រៀមមានដូចជា៖ ប៉ោងប៉ោងមួយឬលើសពីមួយ ក្រដាសជូតមាត់ ប្រភេទអ្វីក៏បានដែរ កាន់តែស្ដើងនិងទន់កាន់តែល្អ កន្ត្រៃជាដើម…។ ការរៀបចំ ៖ អាចធ្វើសម្ភារទាំងនេះឱ្យរួចរាល់ក៏បានឬចាំឱ្យកុមារអ្នកធ្វើក៏បានដែរ សំខាន់ត្រូវត្រៀមឱ្យបានរួចរាល់និងគ្រប់ទាំងអស់ផង។សេចក្ដីណែនាំ៖ *បញ្ជាក់៖ កន្លែងនេះគួរចងចាំថា ប៉ោងប៉ោងនឹងមិនឆក់បានល្អទេ ប្រសិនបើត្រដុសវាច្រើនដងពេក និងកន្លែងដដែលនេះ ហើយពេលខ្លះវាក៏រើសប្រភេទសក់របស់មនុស្សដែរ។ សក់មនុស្សខ្លះមិនអាចធ្វើឱ្យប៉ោងប៉ោងនោះឆក់បានទេ តែត្រូវរ៉ូតវាពីរឬបីដងដែរ ឱ្យបានអស់ចិត្តសម្រាប់កុមារដែលមិនបានធ្វើឱ្យវាឆក់បាន។
ល្បែងហេតុអ្វីបានជាយើងលង់ទឹក?
សកម្មភាព ៖ ល្បែងហេតុអ្វីបានជាយើងលង់ទឹក?ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងសាច់ដុំដៃនិងសាច់ដុំភ្នែក៖ វិទ្យាសាស្រ្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយការសង្កេត៖ សិក្សាសង្គម ៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតជារូបភាព គោលបំណង៖ ចិត្តចលភាព ៖ វិជ្ជាសម្បទា ៖ ប្រាប់បានពីរបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយឬលេងល្បែងមួយ។ ចរិយាសម្បទា ៖ មានអំណត់ ការតស៊ូនិងសប្បាយរីករាយក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងអ្វីមួយបានរឹងមាំល្អនិងជោគជ័យ។វិទ្យាសាស្រ្ត ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបនៃការពិសោធន៍និងស្វែងយល់បរិស្ថាន។ បំណិនសម្បទា៖ ពិសោធន៍និងស្វែងយល់ដោយប្រើប្រាស់សម្ភារផ្សេងៗក្នុងការលេងដូចជា៖ ការលិច អណ្ដែត ជ្រាបទឹក មិនជ្រាបទឹក វត្ថុរលាយ និងមិនរលាយ ការលាយពណ៌ បណ្ដុះគ្រាប់ធញ្ញជាតិនិងខ្យល់ជាដើម។ សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ បត់ក្រដាសបានជារូបភាពផ្សេងៗ៖ យន្តហោះ ទុក អាវ ភ្នែក… ចរិយាសម្បទា៖ រហ័សរហួន និងប្រុងប្រយ័ត្នក្នុងការការចាប់កាន់ បត់ សូន គូស ហែក កាត់ និងផាត់ពណ៌។ កម្រិតសិក្សា ៖ទាប មធ្យមនិង ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ […]