ធនធានទាំងអស់

ល្បែងផ្គុំរូបឃឹម (សខ្មៅ/ពណ៌)

ផ្គុំរូបឡាន

ល្បែងផ្គូផ្គងចំនួន

សកម្មភាព ៖ ​ល្បែងផ្គូផ្គងចំនួន  ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែកវិទ្យាសាស្រ្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ លក្ខណៈរូបធាតុ៖ បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖  ទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖ គោលបំណងចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលែងល្បែងបានរឹងមាំល្អ។ វិទ្យាសាស្រ្ត ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីវត្ថុដែលធ្វើអំពីឈើ ដែក ជ័រប្លាស្ទីក និងថ្មយ៉ាងតិចប្រាំ ឬលើសពីនេះ។បុរេគណិត ៖ បំណិនសម្បទា៖ រាប់ចំនួនលេខ និងយល់ន័យពី១ដល់៣០ឬលើសពីនេះ។ បំណិនសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់  រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កំប៉ុងភេសជ្ជៈ ឬកែវ ដែលមានសរសេរចំនួននៅគូទមួយចំនួន ក្រដាសដែលមានចំនួន នៅក្នុងរង្វង់ដែលបានបង្កើតរួចរាល់។  ការរៀបចំ ៖ ត្រូវរៀបចំសម្ភារសម្រាប់លេងឱ្យបានគ្រប់ កំណត់កុមារសម្រាប់លេងតាមក្រុមឱ្យបានគ្រប់និងរួចរាល់។  […]

រកឃើញកម្ពស់ទាបហើយគូសរង្វង់ (ពណ៌/សខ្មៅ)

រកឃើញកម្ពស់ខ្ពស់ហើយគូសរង្វង់ (ពណ៌/សខ្មៅ)

ល្បែងតុបតែងនំខេក

ល្បែងផ្គុំរូបភាព_c (យ៉េក រតនា មករា)

ល្បែងផ្គុំរូបភាព_b (ទូរទស្សន៍)

ល្បែងផ្គុំរូបភាព (កីឡាវាយសី)

កាត់ក្រដាស់និងបិទរូបឥន្ទធនូ

សកម្មភាព ៖ កាត់ក្រដាស់និងបិទរូបឥន្ទធនូ  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃនិងភ្នែកសាច់ដុំភ្នែក)។សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)។បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។(សិក្សាសង្គម) ការបង្ហាញពីរសកម្មភាពផ្សេងៗទៀតដែលបានបង្កើតជាស្នាដៃ។(គណិតវិទ្យា) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសពណ៌ផ្សេងៗគ្នា ឬគម្របដបទឹក។ ការរៀបចំ ៖ កាត់ក្រដាសពណ៌ទៅជារាងតូចៗ ឬប្រមូលគម្របដបដែលមានពណ៌ផ្សេងៗគ្នា ។ សេចក្ដីណែនាំ៖  ការប្រែប្រួល៖ សកម្មភាពនេះក៏អាចត្រូវបានប្រើជាសិល្បៈមួយ ដែលក្មេងៗត្រូវបានគេផ្តល់ក្រដាសតូចៗដើម្បីតម្រៀប បន្ទាប់មកប្រើកាវបិទលើក្រដាស ដើម្បីបង្កើតជាឥន្ទធនូ។

ល្បែងតម្រៀបរូប

ល្បែងធ្វើកូនបាល់លោត

សកម្មភាព ៖ ល្បែងធ្វើកូនបាល់លោត  ចិត្តចលភាព៖ បំណិនចលនាធំ៖ ការហ្វឹកហាត់ បង្កើនកម្លាំង និងការសម្របសម្រួលនៃចលនាសាច់ដុំតូច និងសាច់ដុំធំវិទ្យាសាស្រ្ត៖ ការរស់នៅប្រចាំថ្ងៃ៖ ការប្រើប្រាស់សម្ភារតាមបច្ចេកវិទ្យាសិក្សាសង្គម៖ គំនូរ និងសកម្មភាពកសាង៖ ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាពបុរេគណិត៖ រូបរាង និងលំហ៖ បញ្ញតិ្តនៃរូបរាង និងលំហ គោលបំណង ៖ចិត្តចលភាព៖ ប្រាប់បានពីរបៀបដើរ រត់ លោត វារលូន ចុះនិងឡើង បោះ តោង ឡើង គប់ រមៀល បង្វិលខ្លួន រុញ និងទាញ ទៅតាមគោលដៅ និងចម្ងាយដែលបានកំណត់។ គប់ចម្ងាយ គប់ចំណុច តោងឡើងរបារ បង្វិលខ្លួនលើដី និងជុំវិញរបស់មួយណា រុញ និងទាញដោយរាងកាយ។វិទ្យាសាស្រ្ត៖ សាងសង់សំណង់សាមញ្ញៗដោយប្រើក្រដាស ដីឥដ្ឋ ឬដុំឈើ ឬដុំឥដ្ឋធ្វើជាទូ កូនឡានជាដើម…។ ប្រាប់ពីសកម្មភាពដែលជះឥទ្ធិពលលើវត្ថុនានា ដូចជាថ្ម ចាន កែវ ធ្លាក់លើកម្រាលវានឹងបែកជាដើម…។សិក្សាសង្គម៖ ប្រាប់បានពីការបត់រូបភាព រោយ […]

ល្បែងផាត់ពណ៌បាល់ធំជាងគេ

ល្បែងផាត់ពណ៌បាល់តូចជាងគេ

បង្កើតរបាំងមុខ

ម៉ែត្រវាស់កម្ពស់ (បេនណី/A3/A4)

សូមទាញយកឯកសារ តាមរបៀបបោះពុម្ព។– ម៉ែត្រវាស់កម្ពស់-បេនណី (សូមប្រើនៅពេលបោះពុម្ពម៉ែត្រនេះជាបេនណី)– ម៉ែត្រវាស់កម្ពស់-A3 (សូមប្រើនៅពេលបោះពុម្ពម៉ែត្រនេះជាA3) – ម៉ែត្រវាស់កម្ពស់-A4 (សូមប្រើនៅពេលបោះពុម្ពម៉ែត្រនេះជាA4)

ល្បែងកាត់ដេរ

សកម្មភាព ៖ ល្បែងកាត់ដេរសិក្សាសង្គម​ គំនូរ និងសកម្មភាពកសាង(ការយល់ដឹងពីការឆ្លាស់វត្ថុតាមចង្វាក់ និងការគូរ)។ បុរេគណិត រូបរាង និងទំហំ (បញ្ញត្តិរូបរាង និងទំហំ)។ គោលបំណង ៖ (សិក្សាសង្គម)​ ប្រាប់ពីររបៀបដោតអង្កាំ ឬវត្ថុផ្សេងៗដែលមានប្រហោងសម្រាប់ដោតឆ្លាស់ពណ៌តាមរូបគំរូ  និងគូស ឬ គំនូសផ្សេងៗ។ (បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសាមញ្ញដែលមានរាង ដូចជារង្វង់ ការេ ចតុកោណកែង។ប្រាប់បានពីទីតាំងវត្ថុធៀបទៅនឹងវត្ថុមួយទៀតដោយប្រើពាក្យខាងលើ ខាងក្រោម ខាងឆ្វេង ខាងស្តាំជាដើម(ការបង្ហោះយន្តហោះរបស់ក្មេងៗ)។ កម្រិតសិក្សា ៖ មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ក្រដាសកេះ អំបោះទន់ ឬ ខ្សែរក្រណាត់ទន់ៗ ការរៀបចំ ៖ កាត់ក្រដាសកេះជារាង ការេ រង្វង់ ត្រីកោណ ឬ អ្វីផ្សេងៗក៏បាន។ ចោះរុន្ធគែមរបស់ក្រដាសកេះរាងដែលបានកាត់។ កាត់អំបោះ ឬ ខ្សែរក្រណាត់ទន់ៗតាមប្រវែងដែលអាចដេរបាន ហើយគ្រប់គ្រាន់សម្រាប់ការដេរ និងត្រូវមានកន្ទុយអំបោះសម្រាប់ទុកចងវាធ្វើជារាងទាំងនោះ។សេក្ដីណែនាំ៖ 

ល្បែង បត់យន្តហោះក្រដាស

សកម្មភាព ៖ ល្បែងបត់យន្តហោះក្រដាស  សិក្សាសង្គម​ គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)។បុរេគណិតរូបរាង និងទំហំ (បញ្ញត្តិរូបរាង និងទំហំ)។ គោលបំណង ៖ (សិក្សាសង្គម)​ ប្រាប់ពីរបៀបបត់សន្លឹកកិច្ចការ បិទ បត់ គូរ រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។(បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសាមញ្ញដែលមានរាង ដូចជារង្វង់ ការេ ចតុកោណកែង។ប្រាប់បានពីទីតាំងវត្ថុធៀបទៅនឹងវត្ថុមួយទៀតដោយប្រើពាក្យខាងលើ ខាងក្រោម ខាងឆ្វេង  ខាងស្តាំជាដើម(ការបង្ហោះយន្តហោះរបស់ក្មេងៗ)។ កម្រិតសិក្សា ៖ មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ក្រដាស ឬពណ៌ ការរៀបចំ ៖ រៀនពីរបៀបបត់ក្រដាសជាមុនសិន និងបោះពុម្ភសេចក្ដីណែនាំ (ស្រួល  និងពិបាក) សេក្ដីណែនាំ៖  ការប្រែប្រួល៖  ក្មេងៗទាំងអស់អាចផាត់ពណ៌នៅលើក្រដាសយន្តហោះហ្នឹងបាន។ ជ្រើសរើសរូបយន្តហោះដែលពិបាកជាងគេ ក្នុងការបត់ក្រាដាសក្នុងថ្នាក់។ 

ល្បែងប្រណាំងផ្លាស់ប្ដូរផ្ទៃវត្ថុ

សកម្មភាព ៖ ល្បែងប្រណាំងផ្លាស់ប្ដូរផ្ទៃវត្ថុ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។បុរេគណិត រូបរាង និងលំហ (បញ្ញត្តិនៃរូបរាង និងលំហ) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(បុរេគណិត)  ប្រាប់ឈ្មោះរាងធរណីមាត្រសាមញ្ញដូចជារង្វង់ ការេ ចតុកោណកែង  និងត្រីកោណជាដើម។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ ត្រៀមដបទឺកសុទ្ធគ្រប់ចំនួនដែលអ្នកត្រូវការនៅពេលលេងល្បែងហ្នឹង ឬ កាតពណ៌ប្រសិនបើអ្នកជ្រើសរើសប្រើកាតពណ៌នោះ។ ប្រសិនបោប្រើកាតពណ៌ ត្រូវអ៊ុតវាឱ្យបានស្អាតផង ដើម្បីឱ្យវាមានភាពរឹងមាំ និងលេងបានយូរ ហើយច្រើនដង។  សេចក្ដីណែនាំ៖ បម្រែបម្រួល៖ មួយទៀតល្បែងនេះអាចលេងដោយប្រើកាតពណ៌បានដែរណា ដូចជាកាតពណ៌ជាដើម ដែលមានពណ៌ទាំងសងខាង តែត្រូវជាពណ៌ផ្សេងៗគ្នា។ ឧ. កាត១ មានផ្ទៃ២ ផ្ទៃម្ខាងមានពណ៌ក្រហម និងផ្ទៃម្ខាងទៀតមានពណ៍ខៀវ។ ហើយអាចលេងដូចគ្នានឹងខាងលើដែរ ព្រោះវាមិនខុសគ្នាទេ សម្រាប់ការលេងល្បែងមួយនេះផងដែរ។ […]

ល្បែងសង់អគារ

សកម្មភាព ៖ ល្បែងសង់អគារ  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្ត្រ អំពីរាងកាយផ្ទាល់ខ្លួន (ការប្រើប្រាស់សម្ភារៈតាមបច្ចេកវិទ្យា) បុរេគណិត រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់) គោលបំណង ៖        (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (វិទ្យាសាស្ត្រ) សាងសង់សំណង់សាមញ្ញៗដោយប្រើក្រដាស ដីឥដ្ឋ ឬដុំឈើ ឬដុំឥដ្ឋដូចជាធ្វើទូក កូនឡានជាដើម។ (បុរេគណិត) ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប  ធំ និងតូច វែង និងខ្លី)។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សម្ភារសាងសង់ អាស្រ័យលើវត្ថុដែលអ្នកមានក្នុងថ្នាក់រៀនស្រាប់។ (ឧទាហរណ៍៖ គម្របដប កែងជ័រ កំណាត់ឈើជាដើម)សម្ភារទាំងនេះអាចជាសម្ភារដដែលសម្រាប់ក្រុមនីមួយៗ ដូចនេះក្រុមទាំងអស់ នឹងប្រកួតប្រជែងដោយស្មើភាពគ្នា ដើម្បីសង់អគារខ្ពស់ជាងគេ ឬសម្ភារទាំនោះអាចជាសម្ភារខុសគ្នា ដែលនាំទៅរកការពិភាក្សានៅពេលក្រោយអំពី ថាតើហេតុអ្វីសម្ភារមួយ ធ្វើការល្អជាងសម្ភារមួយទៀត។ ការរៀបចំ ៖ ប្រមូលសម្ភារសាងសង់ ហើយដាក់វានៅកន្លែងដែលអ្នកចង់ឱ្យក្មេងៗសាងសង់គារ។ ដាក់កៅអីនៅក្បែរ ដើម្បីឱ្យពួកគេអាចឡើងបាន ប្រសិនបើអគាររបស់ពួកគេខ្ពស់ពេកសម្រាប់ពួកគេឡើងសង់អាគាររបស់ពួកគេ។ បែងចែកកុមារ ជាក្រុមតូចៗ។ការណែនាំ៖  តើកូនៗដឹងថាយ៉េកពូកកែខាងអី្វ? បាទ/ចាស ឈោងដៃយករបស់នៅកន្លែងខ្ពស់។ តើកូនៗដឹងទេថានៅក្នុងសៀវភៅមាននរណាទៀតដែលខ្ពស់ជាងយ៉េង?  បាទ/ចាស គ្មាននរណាខ្ពស់ជាងយ៉េកទេ។ […]

ល្បែងរៀបចំថ្នាក់ឱ្យមានរបៀប

សកម្មភាព ៖ ល្បែងរៀបចំថ្នាក់ឱ្យមានរបៀបចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បុរេគណិតទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) គោលបំណង(ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ(បុរេគណិត) ប្រាប់ពីរបៀបរៀបវត្ថុតាមលំដាប់តាមលំដាប់ តាមក្រុម តាមប្រភេទ ទំហំ និងពណ៌។ដើម្បីឱ្យកុមារមានការយល់ដឹងពីរបៀបនៃការលេងរបស់អ្វីមួយ រួចត្រូវប្រមូលទុកដាក់វិញឱ្យមានរបៀបដូចដើម។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ២០ នាទី ឧបករណ៍ ៖ ជ្រើសវត្ថុពីក្នុងថ្នាក់រៀន កំប៉ុង គម្របដប មែកឈើ ប្រអប់ សៀវភៅ ប៊ិច បន្ទាត់ រូបសូនសម្រាប់តាំង រូបភាពផ្សេងៗ…។ការរៀបចំ ៖ ពង្រាយវត្ថុជុំវិញក្នុងថ្នាក់រៀនជាលក្ខណៈគ្មានរបៀបរៀបរយ។ សេចក្ដីណែនាំ៖