ធនធានទាំងអស់

ល្បែងទះដៃ ឬ គោះសម្ភារតាមចង្វាក់

សកម្មភាព ៖ ល្បែងទះដៃ ឬ គោះសម្ភារតាមចង្វាក់ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ  និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្កម ម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេសចលនា ការច្នៃប្រឌិត និងបទពិសោធតន្រ្តី) ។បុរេគណិត​ បរិមាណ និងចំនួន​  (ស្គាល់ និងយល់លេខតាង និងការគណនាលេខសាមញ្ញៗ) ។គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (សិក្សាសង្កម) ប្រាប់បានពីរបៀបទះដៃ។ (បុរេគណិត​) ប្រាប់បានពីចំនួនលេខ និងយល់ន័យពី ១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។ កម្រិត ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ ត្រឡោកដូងពីរចំហៀងមួយចំហៀងសម្រាប់ក្មេងម្នាក់ៗ​ និងពីរចំហៀងសម្រាប់អ្នក។ ការរៀបចំ ៖ ប្រមូលត្រឡោកដូងហើយពុះជាពីរ។ សេចក្ដីណែនាំ៖ និយាយ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងទះដៃ ឬ គោះសម្ភារតាមចង្វាក់ជាមួយកូនៗទាំងអស់។ សួរក្មេងៗ៖ តើកូនៗស្កាល់ពាក្យថា “ចង្វាក់” ដែរឬទេ? បាទ/ចាស […]

សត្វត្រឡោកដូង

សកម្មភាព ៖ សត្វត្រឡោកដូងចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ  និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្រ្ត ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត) សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូប ភាព) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។ (សិក្សាសង្កម) ប្រាប់បានពីរបៀបធ្វើសកម្មភាពបង្កើតបានជារូបភាពផ្សេងៗ។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទីឧបករណ៍ ៖ ត្រឡោកដូងលើសពីពីរចំហៀង មួយចំហៀងសម្រាប់កុមារម្នាក់ៗ និងមួយចំហៀងទៀតសម្រាប់អ្នក។ ម្សៅពណ៌ កាវ  ប្រអប់​ ឬចាន និងសម្ភារសម្រាប់ផាត់ពណ៌។ ការរៀបចំ ៖ ការរៀបចំសម្ភារមួយចំនួនដូចជា -បោះពុម្ភរូបភាព ឬគូរលើត្រឡោកដូងដោយខ្លួនអ្នក ដើម្បីផ្ដល់គំនិត និងវិធីសាស្ត្រខ្លះៗដល់ក្មេងៗ។  -ធ្វើម្សៅពណ៌(បី ឬបួនពណ៌សម្រាប់ក្រុមនីមួយៗ) និងកាវ។  -បែងចែកម្សៅពណ៌ដាក់ក្នុងប្រអប់តូចៗដោយមានប្រដាប់ប្រដាសម្រាប់គូរ និងផាត់ពណ៌ឱ្យបានគ្រប់គ្រាន់សម្រាប់ក្មេងម្នាក់ៗ។ សេចក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងនាំកូនៗច្នៃធ្វើសត្វត្រឡោកដូងជាមួយកូនៗទាំងអស់គ្នា។ សួរក្មេងៗ៖ តើសត្វស្លាបមានអ្វីខ្លះ? […]

តន្រ្តីរាំអង្គុយ

សកម្មភាព ៖ តន្រ្តីរាំអង្គុយ ចិត្តចលភាព ៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។សិក្សាសង្គមចម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិត និងបទពិសោធផ្នែកតន្រ្តី)។ គោលបំណង ៖         (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (សិក្សាសង្គម) ប្រាប់បានពីអត្ថន័យ និងបទចម្រៀងមួយចំនួន និងរបៀបធ្វើកាយវិការ។ច្រៀងចម្រៀង និងធ្វើកាយវិការត្រូវតាមខ្លឹមសារបទចម្រៀង។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ បទចម្រៀងដែលអ្នកបានជ្រើសរើស។ ការរៀបចំ ៖ ជ្រើសរើសបទចម្រៀងដែលអ្នកចង់ចាក់ ឬ ច្រៀងក្នុងការលេងល្បែងមួយនេះ ។-ប្រាប់ពីចំណងជើង អត្ថន័យបទចម្រៀងនិងរបៀបធ្វើកាយវិការ ដែលត្រូវលេង។ សេចក្ដីណែនាំ៖  ការប្រែប្រួល៖  សុំឱ្យក្មេងៗទាំងអស់ធ្វើអ្វីផ្សេងៗទៀតក្នុងពេលដែលបទចម្រៀងកំពុងចាក់។ ពួកគេអាចសម្ដែងជាផ្លែដូងធ្លាក់ក្បែរជើង ហើយលោត ព្រោះភ្ញាក់ពេក(ដូចជាក្នុងរូបខាងក្រោម) ឬក៏លើកដៃឡើងធ្វើជា ដើមដូងដែលត្រូវខ្យល់បក់បោករេចុះរេឡើង។ 

បទចម្រៀង យើងរាប់ផ្លែដូង

បទចម្រៀង យើងរាប់ផ្លែដូង ផ្លែដូងប្រាំនៅលើដើម មានទឹកគ្រប់គ្រាន់សម្រាប់ខ្ញុំ ខេទីឡើងដើមដូង ហើយបេះមួយផ្លែទម្លាក់ចុះក្រោម តើផ្លែដូងមានប៉ុន្មានផ្លែ? បាទ/ចាស មានបួនផ្លែ។ ផ្លែដូងបួននៅលើដើម មានទឹកគ្រប់គ្រាន់សម្រាប់ខ្ញុំ ខេទីឡើងដើមដូង ហើយបេះមួយផ្លែទម្លាក់ចុះក្រោម តើផ្លែដូងមានប៉ុន្មានផ្លែ? បាទ/ចាស មានបីផ្លែ។ ផ្លែដូងបីនៅលើដើម មានទឹកគ្រប់គ្រាន់សម្រាប់ខ្ញុំ ខេទីឡើងដើមដូង ហើយបេះមួយផ្លែទម្លាក់ចុះក្រោម តើផ្លែដូងមានប៉ុន្មានផ្លែ? បាទ/ចាស មានពីរផ្លែ។ ផ្លែដូងពីរនៅលើដើម មានទឹកគ្រប់គ្រាន់សម្រាប់ខ្ញុំ ខេទីឡើងដើមដូង ហើយបេះមួយផ្លែទម្លាក់ចុះមកក្រោម តើផ្លែដូងមានប៉ុន្មានផ្លែ? បាទ/ចាស មានមួយផ្លែ។ ផ្លែដូងមួយនៅលើដើម មានទឹកគ្រប់គ្រាន់សម្រាប់ខ្ញុំ ខេទីឡើងដើមដូង ហើយបេះមួយផ្លែទម្លាក់ចុះមកក្រោម តើផ្លែដូងមានប៉ុន្មានផ្លែ? បាទ/ចា មិនមានទៀតទេ។

បទចម្រៀង ដើមដូង

បទចម្រៀង ដើមដូង 1. ដើមដូង រាងខ្ពស់ស្រឡះ ស្លឹកវាច្រើនណាស់ ធាងច្រើនដែរណា ពុះផ្លែហូបទឹក សែនឆ្ងាញ់អស្ចារ្យ ជួយដល់កាយា យើងបានមាំមួន។ 2. ដើមវា គេយកធ្វើផ្ទះ ហើយមានច្រើនណាស់ ខ្លះយកធ្វើរបង សាច់វា យកធ្វើនំផង ខ្លះយកធ្វើម្ហូប បង្អែមចំណី។

ល្បែងស្វែងរកក្រុមអាហារ_C_B

ល្បែងផ្គុំរូបភាព_c_C_B

ល្បែងផ្គុំរូបភាព_a_C_B

ល្បែងគូសភ្ជាប់អ្វីមានជីវិត_C_B