ល្បែងបង្កើតខ្លុយខ្យល់បែបបរទេស
សកម្មភាព ៖ ល្បែងបង្កើតខ្លុយខ្យល់បែបបទេស ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃ និងសាច់ដុំភ្នែកសិក្សាសង្គម ៖ ចម្រៀងនិងតន្ដ្រី៖ ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិតនិងបទពិសោធន៍ផ្នែកតន្រ្តីបុរេគណិត ៖ រង្វាស់រង្វល់៖ បញ្ញត្តិស្តីពីរង្វាស់រង្វល់ភាសាខ្មែរ ៖ ការស្គាល់តួអក្សរ៖ ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង គោលបំណងចិត្តចលភាព ៖ វិជ្ជាសម្ពទា៖ ប្រាប់បានពីរបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងអ្វីមួយ។ បំណិនសម្បទា៖កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលេងល្បែងបានរឹងមាំល្អ។ចរិយាសម្បទា៖ មានអំណត់ តស៊ូព្យាយាមនិងសប្បាយរីករាយក្នុងពេលលេងអ្វីមួយប្រកបដោយភាពជោគជ័យ។ សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីការទះដៃបន្ទរ ឬគោះសម្ភារនានា តាមចង្វាក់ភ្លេង។ បំណិនសម្បទា៖ ទះដៃបន្ទរ គោះសម្ភារនានាតាមចង្វាក់ភ្លេង។ចរិយាសម្បទា៖ ស្រឡាញ់ចូលចិត្ត បទភ្លេងនិងចម្រៀង។ បុរេគណិត ៖ វិជ្ជាសម្បទា៖ ប្រាប់ពីបញ្ញត្តិខ្ពស់និងទាប វែងនិងខ្លី។ បំណិនសម្បទា៖ ប្រៀបធៀបខ្ពស់និងទាប វែងនិងខ្លី។ចរិយាសម្បទា៖ សហការ អំណត់ ឧស្សាព្យាយាមនិងប្រុងប្រយ័ត្នក្នុងការវាស់ និងប្រៀបធៀប ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ប្រាប់បានពីសូរសំឡេងសត្វឬវត្ថុនានានៅក្នុងបរិស្ថាន។បំណិនសម្បទា៖ បង្ហាញពីភាពខុសគ្នានៃសូរសំឡេង ។ចរិយាសម្បទា៖ មានបង្រុងប្រយ័ត្នក្នុងការស្តាប់សូរសំឡេងនិងចូលចិត្ត។ កម្រិតសិក្សា ៖ ទាប […]














